ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនក្រុមប្លន់ម៉ូតូនិងអ្នកទិញផលចោរកម្ម៩នាក់ទៅតុលាការ

ភ្នំពេញ​៖​កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបក្រុមប្លន់ម៉ូតូនិងអ្នកទទួលផលចោរកម្មសរុបចំនួន៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៩នាក់ត្រូវកម្លាំងជំនាញស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចនៅផ្លូវ38K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពី​រំលងអធ្រាត្រចូលថ្ងៃទី២៦​ ខែឧសភា​។ជនរងគ្រោះឈ្មោះស័យ្យ​ ពន្លឺ​ អាយុ២៦ឆ្នាំ​មុខរបរដឹកអីវ៉ាន់អនឡាញ​ នៅភូមិសាមគ្គី៣​ ខណ្ឌពោធិ៍សែនជ័យ​។ក្រោយ​ពី​មាន​ករណី​កាប់​វាយ​ប្លន់​យក​ម៉ូតូ​រួចមកកម្លាំង​ខណ្ឌ​ជាមួយ​នគរបាលប៉ុស្តិ៍​ បាន​ស្រាវជ្រាវ​​ចាប់​​មុខ​សញ្ញា​និង​បក្ខពួក​បានចំនួន៥នាក់​ ​ស្ថិតនៅ​ភូមិ​ចម្ការ​ឪឡឹក​២សង្កាត់​កាកាប​ទី​២ខណ្ឌ​ពោធិ៍​សែនជ័យ។បន្ទាប់មកតាមចាប់បក្ខពួក៣នាក់ទៀត​ នៅសង្កាត់​ក្រាំង​ធ្នង់​ខណ្ឌ​សែនសុខ​។​ រហូតមកដល់ព្រឹកថ្ងៃទី៣០​ ខែឧសភា​នេះបន្តចាប់អ្នកទទួលទិញផលចោរកម្មម្នាក់ទៀតនិងដកហូតម៉ូតូមួយគ្រឿង។បច្ចុប្បន្ន​ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *