Featured នយោបាយ ព័ត៌មានសង្គម វប្បធម៌

សម្ពោធដាក់ប្រើប្រាស់វិហារអីស្លាម“នូរុលអៀសសាន្ត”គីឡូម៉ែត្រលេខ៧

ភ្នំពេញ៖វិហារអីស្លាម“នូរុលអៀសសាន្ត”គីឡូម៉ែត្រលេខ៧ ស្ថិតក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣។ពិធីនេះក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរាយការណ៍ឱ្យដឹងថា វិហាអីស្លាម“នូរុលអៀសសាន្ត”បានសាងសង់ឡើងវិញក្នុងអំឡុងខែធ្នូឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់ក្នុងខែមេសាឆ្នាំ២០១៩ ខណៈសំណង់អគារវិហារចាស់ដែលបានសាងសង់តាំងពីឆ្នាំ១៨១៥មកម្លេះ ដោយមានសភាពទ្រុឌទ្រោមខ្លាំង។សំណង់អគារវិហារថ្មីសង់ផុតពីដីទំហំទទឹង២៦មគុណ៣៦ម៉ែត្រ អាចផ្ទុកអ្នកថ្វាយបង្គំប្រមាណ១.០០០នាក់។ ក្រៅពីសំណង់អគារវិហារថ្មីក៏មានសមិទ្ធនានាៗជាច្រើនទៀតដូចជា-សាលារៀន-អគារអន្តេវេសិកដ្ឋាននិងអគារស្នាក់នៅ ដែលចំណាយថវិកាសាងសង់សរុបជាង៤១ម៉ឺន៥ពាន់ដុល្លារ។ក្នុងនោះ៨៥ភាគរយជាថវិកាទទួលបានពីសប្បុរសជនក្នុងស្រុកនិង១៥ភាគរយទទួលបានពីសប្បុរសជនក្រៅស្រុក។ជាមួយគ្នានេះលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសក៏បានចូលរួមថ្លែងនូវចំណាប់អារម្មណ៍ថា សមិទ្ធិផលថ្មីនេះអាចកើតមានឡើងដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។លោកបណ្ឌិតហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងសាកសួរសុខទុក្ខនិងក្តីនឹករលឹកជូនចំពោះភ្ញៀវកិត្តិយសបងប្អូនសាសនិកអីស្លាមសិស្សានុសិស្ស ក្រុមយុវជន និងពលរដ្ឋទាំងអស់ខណ្ឌឬស្សីកែវក្នុងមនោសញ្ចេតនាស្រឡាញ់។លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារអីស្លាម“នូរុលអៀសសាន្ត”និងសមិទ្ធផលនានាដែលបានសាងសង់ទ្បើងវិញ ដោយកម្លាំងរួបរួមសាមគ្គីរបស់ពលរដ្ឋជាសាសនិកអីស្លាមក្នុងស្រុក និងក្រៅប្រទេសដើម្បីជាទីកន្លែងថ្វាយបង្គំ រំលឹកដល់អល់ឡោះជាម្ចាស់ដោយកាយវិការនិងចិត្ត។លោកបណ្ឌិតក៏បានផ្តល់កិត្តិយសបំពាក់នូវគ្រឿងឥស្សរយស និងមេដាយមាស ជូនដល់គណៈកម្មការសាងសង់វិហារ និងសប្បុរសជន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើវិស័យសាសនា។ក្នុងឱកាសនេះ លោកបណ្ឌិតហ៊ុនម៉ាណែត បាននាំយកនូវអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូអីស្លាមចំនួន៥០នាក់ និងក្រុមគ្រូពេទ្យ២០នាក់ម្នាក់បានថវិកា៥ម៉ឺនរៀល។ សិស្សានុសិស្សអីស្លាមចំនួន៧០នាក់ម្នាក់បានសៀវភៅ២ក្បាល-ប៊ិក១និងថវិកា១ម៉ឺនរៀល។ក្រុមយុវជនសរុបជាង៥០០នាក់ម្នាក់បានថវិកា ២ម៉ឺនរៀល។ក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះ២ និងអាជ្ញាធរមូលដ្ឋានជាង១០០នាក់ម្នាក់បានថវិកា៥ម៉ឺនរៀល-ប្រជាការពារខណ្ឌឬស្សីកែវ៣០នាក់ម្នាក់ថវិកា២ម៉ឺនរៀល-ពលរដ្ឋជាង៦០០នាក់ម្នាក់បានសារ៉ុង១-ថវិកា២ម៉ឺនរៀល-កម្លាំងនគរបាល-អាវុធហត្ថខណ្ឌឬស្សីកែវមួយអង្គភាពទទួលបានថវិកា៥០ម៉ឺនរៀល៕

 

 

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *