កម្សាន្ត ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ

ស្ត្រីតៃវ៉ាន់​សិច​ស៊ី​បំផុត​និយាយថា ​នាង​នឹង​ចាកចេញ​ពី​វិស័យ​កម្សាន្ត​

អន្តរជាតិ៖ VNEpress -តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ នាង លីនឈី​លីង បាន​និយាយថា​ នាង​នឹង​ចាកចេញ​ពី​ការបង្ហាញ​មុខ​ជា​សាធារណៈ បន្ទាប់​ពី​រៀបការ​និង​សម្រាលកូន​។​ នៅក្នុង​វគ្គ​ថ្មី​នៃ​កម្មវិធី​ជជែក The Echo of Life ដែល​រៀបចំ​ដោយ​ពិធីករ​ទូរទស្សន៍​តៃវ៉ាន់ លោក ខេ​វិន សៃ​ នាង​លីន​បាន​ឱ្យដឹង​ថា​ នាង​ចាកចេញ​ពី​វិស័យ​កម្សាន្ត​ដើម្បី​ផ្តោត​លើ​ការចិញ្ចឹម​កូនប្រុស​អាយុ​១​ឆ្នាំ​របស់​នាង​។​តារា​ស្រី​វ័យ៤៨ឆ្នាំ​រូប​នេះ​បាន​និយាយថា វា​នឹង​ចំណាយ​ពេល​ច្រើន​បំផុត ១៥ឆ្នាំ ហើយ​នាង​សង្ឃឹមថា ​រូបភាព​របស់​នាង​នឹង​នៅតែ​ស្ថិត​ក្នុង​ចិត្ត​របស់​មនុស្ស​។​នាង​លីន​បាន​បន្ថែមថា នាង​នឹង​នៅ​តែ​បង្ហាញ​មុខ​ជា​សាធារណៈ ប៉ុន្តែ​សម្រាប់​តែ​កម្មវិធី​សប្បុរសធម៌​ប៉ុណ្ណោះ​។ នាង​បាន​បង្កើត​មូលនិធិ​សប្បុរសធម៌ Chiling ក្នុង​ឆ្នាំ២០១១ ដើម្បី​ជួយ​គ្រួសារ​ក្រីក្រ​និង​កុមារ​ក៏ដូចជា​គាំទ្រ​គម្រោង​សង្គ្រោះ​គ្រោះមហន្តរាយ​នៅ​តៃវ៉ាន់​។​ ក្នុង​ឆ្នាំ២០១៩ នាង​លីន​បាន​រៀបការ​ជាមួយ​តារាចម្រៀង​ជប៉ុន​អាគី​រ៉ា ដែល​មាន​អាយុ​ប្អូន​នាង​ដល់​ទៅ៧ឆ្នាំ​។

នាង​បាន​សម្រាល​បាន​កូនប្រុស​ម្នាក់​ក្នុង​ឆ្នាំ២០២២ បន្ទាប់​ពី​ព្យាបាល​ការ​គ្មាន​កូន​។​មុន​ពេល​រៀបការនាង​លីន​គឺ​ជា​តារា​ស្រី​កំពូល​ម្នាក់​នៅ​តៃវ៉ាន់ ហើយ​ជារឿយៗ​ត្រូវបាន​ចាត់ទុក​ជា​តា​រា​ដែល​គួរឱ្យ​ស្រឡាញ់​បំផុត​នៅ​កោះ​តៃវ៉ាន់​។នៅ​ចុង​ទសវត្សរ៍​ឆ្នាំ២០០០ និង​ដើមឆ្នាំ២០១០ នាង​បាន​ជាប់​ក្នុង​បញ្ជី​ស្ត្រី​សិច​ស៊ី​បំផុត​ទាំង១០០ ដោយ​ទស្សនា​វ​ដ្តី FHM Taiwan៕ពីរស្មីកម្ពុជា ប្រែសម្រួល៖កញ្ញាដាលីស

rsc

Leave a Reply

Your email address will not be published. Required fields are marked *