បរទេស៖អ្នកនាំពាក្យក្រសួងសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានឱ្យដឹងថា អ្នកធ្វើធម្មយាត្រាជាង៤.០០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែកម្តៅ ខណៈចំនួនមនុស្សដែលរងការអស់កម្លាំងបានកើនឡើងលើសពី៦.៧០០នាក់ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង។ពេលធម្មយាត្រាទៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអ៊ូឌីតឆ្នាំនេះ សីតុណ្ហភាពបានឡើងលើស៤៥ អង្សាសេ កន្លែងគោរពបូជាតែងតែគ្មានខ្យល់។រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី២៥-២៨ខែមិថុនាមូស្លីមជាង១,៨លាននាក់មកពីទូទាំងពិភពលោកបានសម្រុកទៅទីក្រុង Mecca ដើម្បីបំពេញកាតព្វកិច្ចប្រចាំឆ្នាំរបស់ខ្លួន។ ជាមួយនឹងសកម្មភាពដែលត្រូវបានរៀបចំជាចម្បង ក្រោមព្រះអាទិត្យក្តៅនៅវាលខ្សាច់។ឆ្នាំនេះ អ្នកគោរពប្រណិប័តន៍មនុស្សចាស់ជាច្រើនបានចូលរួមធម្មយាត្រា បន្ទាប់ពីការដាក់កំហិតអាយុអតិបរមាក្នុងអំឡុងពេលការរាតត្បាត COVID-19 ត្រូវបានដកចេញ។
ក្រសួងសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនាមនុស្ស១.២៧១នាក់បានកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ក្រសួងណែនាំឱ្យអ្នកគោរពប្រណិប័តន៍ក្រោមពន្លឺព្រះអាទិត្យ និងទទួលទានទឹកឱ្យបានច្រើន។យោងតាមមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត អ្នកធម្មយាត្រាមួយចំនួនធំនៅតែស្ថិតនៅកន្លែងពិសិដ្ឋ បន្ទាប់ពីពិធីសំខាន់ៗត្រូវបានបញ្ចប់។
មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ក្នុងអំឡុងពេលធ្វើធម្មយាត្រានេះទេ ។ប៉ុន្តែគេរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស២៣០នាក់បានស្លាប់ដោយមិនបញ្ជាក់ពីមូលហេតុរួមទាំងជនជាតិឥណ្ឌូនេស៊ីជាច្រើននាក់ផងដែរ។រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានបញ្ជូនបុគ្គលិកពេទ្យរាប់ពាន់នាក់ និងបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីគាំទ្រអ្នកធ្វើធម្មយាត្រាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏វិសុទ្ធនេះ។
អាកាសធាតុនៅក្នុងរដ្ឋឈូងសមុទ្រកំពុងក្លាយជាក្តៅខ្លាំង។ អ្នកជំនាញព្យាករថា កំពូលសីតុណ្ហភាព៥០ អង្សាសេក្នុងរដូវក្តៅទំនងជានឹងកើតឡើងជារៀងរាល់ឆ្នាំនៅចុងសតវត្សនេះ ហើយតំបន់ឆ្នេរសមុទ្រជាច្រើននឹងលែងមានកន្លែងរស់នៅទៀតហើយ។ ធម្មយាត្រាទៅកាន់ទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាដំណើរធម្មយាត្រាដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នេះគឺជាកាតព្វកិច្ចដែលត្រូវតែអនុវត្តយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់មូស្លីមតាមដែលអាចធ្វើទៅបាន៕ពីសហការី
