ឧត្តរមានជ័យ៖ខណៈមានភ្លៀងធ្លាក់នៅដើមឆ្នាំជាបន្តបន្ទាប់បានធ្វើឱ្យរុក្ខជាតិលូតលាស់និងបញ្ចេញត្រួយស្លឹកខ្ចីសារជាថ្មី។ប្រជាពលរដ្ឋរស់នៅក្បែរតំបន់សម្បូរដោយព្រៃឈើមួយចំនួននៅខេត្តឧត្តរមានជ័័យ បានរុករកដកប្រមូលនៅអនុផលដែលជាបន្លែធម្មជាតិទើបដុះថ្មីៗយកមកផ្គត់ផ្គង់ជីវភាពតាមតម្រូវការដល់គ្រួសារពួកគាត់បានជាប្រចាំថ្ងៃ។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗនៅដើមរដូវចាប់ផ្តើមមានប្រភពភ្លៀងធ្លាក់ អ្នកស្រុកមានក្មេងចាស់ប្រុសស្រី រស់នៅក្បែរតំបន់ដីព្រៃឈើការពារដោយកម្លាំងសហគមន៍តែងតែប្រទះឃើញនាំគ្នីគ្នាដើរទៅរុករកដកប៉ះនៅបន្លែដុះលួតលាស់ពីធម្មជាតិមានដើម,មើម,ស្លឹក,ត្រួយខ្ចី,រួមមានផ្លែ,ស្លឹក,ផ្កាអាណោ,ផ្កាក្រចកអណ្តើក,ផ្កាចាហួយ,ផ្សិត,ស្លឹកព្រិចនិងរបស់របរផ្សេងទៀត។ពួកគាត់ជាពលរដ្ឋបានធ្លាប់ទទូលទានមិនពុល យកមកធ្វើជាអន្លក់ធ្វើជាបន្លែប្រចាំថ្ងៃ។ តាមការបញ្ជាក់ពីអ្នកស្រុកបានឱ្យដឹងថាផ្កាអាណោដុះនៅក្នុងព្រៃវាមានដើមជាប្រភេទវល្លិ៍មានរស់ជាតិល្វីងតិចៗ។ប៉ុន្តែឆ្ងាញ់អាចយកទៅស្រុសឬស្ងោរធ្វើជាបន្លែអន្លក់បុកទឹកគ្រឿងហូបបានទាំងស្លឹកផ្លែខ្ចីនិងផ្កា។ផ្កាក្រចកអណ្តើកផ្កា,ចាហួយមានដុះតាមព្រៃល្បាស់ៗអាចយកទៅជាបន្លែសម្រាប់សម្លប្រហើរ,សម្លកកូរ,និងស្រុសឬស្ងោរធ្វើជាបន្លែអន្លក់បុកទឹកគ្រឿងក៏បាន។ រីឯស្លឹកព្រិចជាបន្លែស្លឹកពណ៌បៃតងមានរស់ជាតិផ្អែមតិចៗអាចយកទៅបន្លែឆាស្ងោរស្រុសធ្វើជាបន្លែនិងអន្លក់បុកទឹកគ្រឿងក៏បានដែរ។បន្លែទាំងនេះជាបន្លែធម្មជាតិ ដែលវាមានដុះនៅក្នុងព្រៃដោយធម្មជាតិខ្លួនឯង៕
ប៉ៃលិន៖សត្វជ្រូកចិញ្ចឹមជាច្រើនក្បាលរបស់កសិករក្នុងខេត្តប៉ៃលិនបានឈឺងាប់បន្តបន្ទាប់ក្រោយជំងឺរាតត្បាតសត្វគោបានស្រាកស្រាន្ត។ កសិករក្នុងខេត្តប៉ៃលិនម្នាក់មានឈ្មោះជុំទិត្យបានលើកឡើងថាៈចាប់តាំងពីពាក់កណ្តាលខែវិច្ឆកាឆ្នាំ២០២០មកសត្វជ្រូកចិញ្ចឹមរបស់លោកបានកើតនូវជំងឺម្យ៉ាងមានអាការ:រមាស់ពេញដងខ្លួនបែកពពុះមាត់និងអត់ស៊ីចំណីបណ្តាលឱ្យស្គមហើយងាប់ជាបន្តបន្ទាប់អស់ចំនួនជាង១០ក្បាលមិនដឹងមូលហេតុ។ ចំណែកកសិករម្នាក់ទៀតឈ្មោះជុំគារស់នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងដែរថា៖ បច្ចុប្បន្នលោកចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ.សរុបប្រមាណជាង ៣០ក្បាល។កន្លងមកនេះមានបញ្ហាកើតនូវជំងឺរ៉ាំរ៉ៃរហូតដល់ងាប់អស់ប្រមាណជា៣ក្បាល លោកមានការព្រួយបារម្មណ៍ជាខ្លាំងខ្លាចក្រែងជំងឺខាងលើនបានរាតត្បាតទៅដល់ជ្រូកចិញ្ចឹមផ្សេងៗទៀត។ អ្នកស្រីកែវស្រីប្រកបរបរចិញ្ចឹមជ្រូកដូចគ្នាបានប្រាប់ឱ្យដឹងដែរថាៈជាមួយការកើតឡើងនូវជំងឺជ្រូកនេះដែរលោកស្រីបានហៅពេទ្យសត្វឯកជនមកចាក់ថ្នាំព្យាបាលដែរដោយចំណាយអស់ប្រាក់ជាច្រើន។ប៉ុន្តែមិនបានជាសះស្បើយឡើយប្រការនេះលោកស្រីសំណូមពរដល់មន្ត្រីជំនាញជួយចុះមកពិនិត្យនិងជួយសង្គ្រោះការប៉ះពាល់នេះផង។ លោកសាយសុផាតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦ខែវិច្ឆកាឆ្នាំ២០២០នេះថាៈពាក់ព័ន្ធករណីជ្រូកឈឺនេះគ្រាន់តែជាការកើតជំងឺធម្មតាតាមផ្ទះរបស់ប្រជាកសិករប៉ុណ្ណោះ។តែវាមិនមែនជាការផ្ទុះឡើងនោះទេចំពោះមុខមន្ត្រីរបស់លោកបាននឹងកំពុងតែចុះពិនិត្យតាមដានដើម្បីអន្តរាគមន៍ហើយប៉ុន្តែវាមិនមែនជាករណីធ្ងន់ធ្ងរនោះឡើយ៕សុខុម
ភ្នំពេញ៖គិតត្រឹមល្ងាចថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណានៅលើជនជាតិចិនម្នាក់ដែលចាកចេញពីប្រទេសចិនចូលមកកាន់ប្រទេសកម្ពុជា។នេះបើតាមលោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងសន្និសីទកាសែតនៅព្រលប់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា:គិតមកត្រឹមម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញនិងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករជាវិជ្ជមានវីរុសរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុស អាយុ៦០ឆ្នាំធ្វើដំណើរមកពីទីក្រុងវូហានជាមួយក្រុមគ្រួសារ៤នាក់ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណាតែម្នាក់គាត់ គឺលោក ចា ជិនហួរ។ អ្នកទាំងបួននាក់នេះមានឈ្មោះដូចខាងក្រោម៖១.លោកចាជិនហួរ(JiaJianhua)ភេទប្រុសអាយុ៦០ឆ្នាំកាន់ប៉ាស្ទ័រលេខE54319891២.លោកស្រីវ៉ាងលីងជេន(WangLingzhen)ភេទស្រីអាយុ៥៧ឆ្នាំកាន់ប៉ាស្ទ័រលេខE06137433៣.លោកសៅយ៉ាន់(XiaoYan)ភេទប្រុសអាយុ៣៨ឆ្នាំកាន់ប៉ាស្ទ័រលេខED0134348៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan)ភេទស្រីអាយុ៣៣ឆ្នាំកាន់ប៉ាស្ទ័រលេខE24490509។ យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រួសារបានចេញដំណើរពីទីក្រុងអ៊ូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុង ហាននៃសាធារណរដ្ឋប្រជាមានិតចិនហើយបានចូលមកប្រទេសកម្ពុជាតាមជើងយន្តហោះត្រង់ពីទីក្រុងរ៉ូហានមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃទី២៣ខែមករាឆ្នាំ២០២០វេលាម៉ោងប្រហែល៧ពឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុពួកគាត់បានជិះតាក់ស៊ីមកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។បន្ទាប់មកបានចូលមកស្នាក់នៅសណ្ឋាគារអ្វីនកូ(QueencoHotel)នៅរសៀលថ្ងៃទី២៥មករា ឆ្នាំ២០២០។ នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការៈក្តៅខ្លួន។ ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិននិងបានប្រាប់ថាប្ដីគាត់មានអាការៈក្តៅខ្លួន។ […]