ព័ត៌មានសង្គម សន្តិសុខ

​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ករណី​លក់​គ្រឿងញៀន​

បាត់ដំបង​៖​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ជិត​កន្លះ​ខាំ​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

ជនសង្ស័យ​ទាំងពីរ​រូបនេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុមទី​៦​ភូមិ​រំ​វេ​ក​៤​សង្កាត់​រត​នះ​ក្រុង​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​។​

មន្ត្រី​នគរ​បាន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ចេ​ប​ចំ​រ៉ាត់​ហៅ​ពៅ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​និង​ឈ្មោះ​នៅ​វិច្ឆិកា​ភេត​ប្រុស​អាយុ​២២​ឆ្នាំ​។​ទាំងពីរ​នាក់​នេះ​នៅ​ភូមិ​អូរ​រំ​ចង់​ឃុំ​បាក់​ចិញ្ចៀន​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិសាត់​។

​ចំណែក​វត្ថុតាង​ដែល​ចាប់​យកបាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៣​ថង់​ទម្ងន់​៤៨,៧៥​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​(​ចាស់​)​និង​កាបូបស្ពាយ​១​និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​។​

មន្ត្រី​ដដែល​បាន​បន្តថា​ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាព​រួចមក​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំងពីរ​នាក់​រួមទាំង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *