Featured ព័ត៌មានសង្គម សន្តិសុខ

បន្តនីតិវិធីលើបុរសវៀតណាមម្នាក់ចាក់សម្លាប់គ្នាពេលផឹកស៊ី

ភ្នំពេញ៖បុរសវៀតណាម២នាក់ បានផឹកស៊ីជាមួយគ្នាស្រាប់តែទាស់ម្តីឈានដល់ប្រើកាំបិតចាក់លើភាគីម្ខាងទៀតបណ្តាលឱ្យស្លាប់ សមត្ថកិច្ចកំពុងបន្តនីតិវិធី។ហេតុការណ៍នេះបានកើតឡើងនៅបុរីព្រែកតាសេក ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៣។កម្លាំងសន្តិសុខប្រចាំការទីនោះបានឱ្យដឹងថា មុនកើតហេតុមានបុរសវៀតណាម២នាក់បានអង្គុយផឹកស៊ីជាមួយគ្នាក្នុងបុរីព្រែកតាសេក។ ក្រោយមកស្រាប់តែឮសូសំឡេងប្រកែកគ្នាខ្លាំងៗ ដោយមានជម្លោះពាក្យសម្តី ហើយក៏បានវាយប្រតាយប្រតប់គ្នា។ ពេលនោះឃើញនៅលើដងខ្លួនភាគីជនរងគ្រោះ ប្រឡាក់សុទ្ធតែឈាម អ្នករស់នៅជាមួយក៏បានយកទឹកលាងឈាម ហើយបានហៅរថយន្តពេទ្យមកដឹកយកទៅសង្រ្គោះបន្ទាន់។តែដោយរបួសធ្ងន់ធ្ងរពេក បុរសនោះក៏បានស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។ក្រោយកើតហេតុសន្តិសុខបានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយធ្វើអន្តរាគមន៍។ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះឃាត់ជនដៃដល់។រីឯមនុស្សប្រុសស្រីចំនួន៨នាក់ត្រូវសមត្ថកិច្ចនាំយកទៅសាកសួរ។ ក្រោយពីខាងជំនាញពិនិត្យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារតែស្នាមកំបិតចាក់។ បន្ទាប់មកផ្នែកជំនាញបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ និងបន្តនីតិវិធីលើជនសង្ស័យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *