ព័ត៌មានសង្គម វប្បធម៌

ប្រវត្តិអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ភ្នំពេញ៖ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែគឺជាពិធីបុណ្យប្រពៃណីរបស់ប្រជារាស្រ្តខ្មែរដែលធ្លាប់ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ពិធីប្រណាំងទូក៖ប្រវត្តិនៃបុណ្យអុំទូកមានតាំងពីយូរលង់ណាស់មកហើយ គឺមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេសក៏ដូចជា តាមសិលាចារឹកនៃប្រាសាទអង្គរ។សូមបញ្ជាក់ថាអុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗគ្នាដែរ ។តាមសៀវភៅជ័យវរ្ម័នទី៧ មានក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតពីដើមចែងថា៖ នៅសម័យអង្គរនាសតវត្សទី១២ កម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចចេញធ្វើសឹកសង្គ្រាមជើងទឹកបង្រ្កាបពួកចាមដោយកងទ័ពទូកជាចំបាំងដោះក្រុងកម្ពុជាឱ្យរួចផុតពីខ្មាំងសត្រូវ(គ.ស១១៧៧–១១៨១)។រឿងចំបាំងគ្រានោះមានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ននិងបន្ទាយឆ្មារ។ក្នុងចំបាំងនោះគេឃើញមានកងទ័ពទូកជាច្រើន មហិមាដែលមានព្រះឆាយាលក័្ខនៃព្រះបាទជ័យវរ្ម័នទី៧ប្រថាប់ឈរលើ ទីតាំងនាវាចំបាំងដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ៕ស្រាវជ្រាវនិពន្ធដោយ៖លោក ជាគាន

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *