ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពិធីក្រុងពាលីទូក​ ងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី”មុនចេញប្រកួត

ព្រះវិហារ៖ទូក ងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី” ត្រូវបានរៀបចំពិធីក្រុងពាលី មុនចេញប្រកួតថា្នក់តំបន់នាថ្ងៃទី១៨-១៩ ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។

ព្រឹកថ្ងៃទី​២​ ខែវិច្ឆិកា​ឆ្នាំ​២០២៣​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានរៀបចំពិធីក្រុងពាលី សុំសេចក្តី​សុខសប្បាយ​ និងជ័យ​ជម្នះដល់​ទូក ង​ “ឈ្មោះ​​តំបន់​សឹកសែនជ័យ​ បារមីលោកតាឌី”។​ ជាមួយនោះសុំម្ចាស់ទឹកម្ចាស់ដី​ដែលថែរក្សាទឹកដីជួយ ប្រោសព្រហ្មដល់ក្រុមកីឡាករទូក​ ងទាំងអស់​ដែលបានចូលរួមប្រកួត នៅបឹងទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ពិធីក្រុងពាលីនេះធ្វើឡើង ក្រោមវត្តមានលោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងចូលរួមដោយមេបញ្ជាការរង​ នាយទាហាន​ នាយទាហាន​រង​ និងពលទាហាន​ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​។ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៏ទោ មេបញ្ជាការបានផ្ដល់កម្លាំងចិត្ត និងណែនាំដល់ចំណុះទូកទាំងអស់ ពេលប្រកួតសូមសហការគ្នាឱ្យបានល្អ រក្សាសាមគ្គីភាព ផ្ដល់សេចក្ដីស្រឡាញ់ ស្នាមញញឹមដើម្បីឱ្យក្រុមកីឡាករ របស់យើងដែលកើតពីកងយោធពលខេមរភូមិន្ទ គឺកម្លាំងតំបន់ប្រតិបត្តិការរងខេត្តព្រះវិហារតែម្ដង៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *