Featured ព័ត៌មានអន្តរជាតិ

លោកJoe Biden និងលោកXi Jinping គ្រោងជួបប្រជុំចំពេលមានជម្លោះតំបន់ហ្គាហ្សា

អន្តរជាតិ៖ប្រធានាធិបតីអាមេរិក លោកJoe Biden និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងជួបប្រជុំនៅតំបន់ San Francisco នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខដើម្បីព្យាយាម“រក្សាស្ថិរភាពទំនាក់ទំនង”បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះ រវាងមហាអំណាចទាំង២។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា កិច្ចប្រជុំដែលមិនត្រូវបានបញ្ជាក់ជាមុន និងមិនត្រូវបានគេរំពឹងថា នឹងផ្តល់លទ្ធផលធំនោះគឺមានបំណងបញ្ចៀសជម្លោះរវាងចិន និងសហរដ្ឋអាមេរិក។លោក Biden និងលោក Xi នឹងពិភាក្សាផងដែរអំពីវិបត្តិសកលលោក ដូចជាសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់។ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពតានតឹងនៅលើកោះតៃវ៉ាន់ជាដើម។មេដឹកនាំប្រទេសទាំង២ មិនបានជួបគ្នាអស់រយៈពេលមួយឆ្នាំ ចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ពួកគេនៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចូលទៅក្នុងភាពតានតឹងកាន់តែខ្លាំងឡើង។មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ទី៩ វិច្ឆិកានេះថា “ប្រធានាធិបតីអាមេរិកលោក Biden ពិតជានឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅតំបន់ San Francisco Bay នៃរដ្ឋ California នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ”។មន្ត្រីដដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ទៀតថា“គោលដៅរបស់ពួកគេ គឺដើម្បីព្យាយាមចាត់វិធានការដែលជាក់ស្តែង ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានស្ថេរភាព និងលុបបំបាត់នូវផ្នែកមួយចំនួននៃការយល់ច្រឡំ និងបើកបណ្តាញទំនាក់ទំនងថ្មី”៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *