អន្តរជាតិ៖កិច្ចប្រជុំកំពូលវិសាមញ្ញអារ៉ាប់-អ៊ីស្លាមនៅទីក្រុងរីយ៉ានាថ្ងៃសៅរ៍ ខែវិច្ឆិកានេះបានអំពាវនាវឱ្យមានការហ៊ុមព័ទ្ធលើការនាំចេញអាវុធ និងគ្រាប់រំសេវទៅប្រទេសអ៊ីស្រាអែល ហើយជំរុញឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។អង្គប្រជុំបានសម្រេចទម្លាយការបិទផ្លូវដែលដាក់លើតំបន់ហ្គាហ្សាស្ទ្រីប និងអនុញ្ញាតឱ្យចូលភ្លាមៗនូវជំនួយមនុស្សធម៌ រួមទាំងប្រេងឥន្ធនៈផងដែរ។សេចក្តីថ្លែងការណ៍បានថ្កោលទោសរាល់ការប៉ុនប៉ង ដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ឬនៅខាងក្រៅតំបន់ហ្គាហ្សាស្ទ្រីប វេសប៊ែង និងហ្សេរុយសាឡឹម។
ជាមួយនោះបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រេចចិត្តដែលជាប់កាតព្វកិច្ច ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តដោយមិនស្ទាក់ស្ទើរ។ថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល បានច្រានចោលការពិពណ៌នាអំពីសង្គ្រាមសងសឹកនៅហ្គាហ្សាថាជា “ការការពារខ្លួន” និងបានសង្កត់ធ្ងន់លើការលុបចោលភ្លាមៗនៃការបិទផ្លូវនៅលើហ្គាហ្សា និងការបញ្ចូលជំនួយជាបន្ទាន់។
អង្គប្រជុំបានសម្តែងការគាំទ្រសម្រាប់អេហ្ស៊ីប ក្នុងការប្រឈមមុខនឹងផលវិបាកនៃការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងបានគាំទ្រដល់ខិតខំប្រឹងប្រែងសង្គ្រោះរបស់ខ្លួន។ កិច្ចប្រជុំកំពូលបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិធ្វើសេចក្តីសម្រេចមួយដោយតម្រូវឱ្យអ៊ីស្រាអែល បញ្ឈប់ការឈ្លានពានលើតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ស្តង់ដារ២ធ្វើឱ្យខូចដល់ភាពជឿជាក់ នៃបណ្តាប្រទេសដែលដាក់អ៊ីស្រាអែលនៅពីលើច្បាប់អន្តរជាតិ។ ការផ្លាស់ទីលំនៅរបស់ប្រជាជននៅតំបន់ហ្គាហ្សាទៅភាគខាងត្បូង គឺជាឧក្រិដ្ឋកម្មសង្គ្រាមដែលដាក់ដោយអ៊ីស្រាអែល។កិច្ចប្រជុំកំពូលបានច្រានចោលការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ទីលំនៅអ្នកស្រុក Gaza ឬ West Bank រួមទាំងអ្នកនៅក្នុងទីក្រុង Jerusalem ផងដែរ៕ប្រភព៖មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា