ភ្នំពេញ៖នគរបាលចាប់ចិនតៃវ៉ាន់និងវៀតណាម៥នាក់ករណីបាញ់រះចូលខុនដូរ THE SKY LINE កណ្តាលយប់ជារឿងប៉ុនប៉ងធ្វើឃាតតែបញ្ជូន២នាក់ទៅតុលាការចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលានគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនជាតិចិននិងវៀតណាម២ នាក់ចំណោម៥នាក់ទៅតុលាការខណៈ៣នាក់កំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ជនសង្ស័យពាក់ពន្ធបាញ់រះចូលខុនដូរ THE SKY LINE ក្នុងខណ្ឌ៧មករា ទាំងកណ្តាលរាត្រីក្រោមការចោទពីបទប៉ុនប៉ងឃាតកម្ម ។ជនសង្ស័យ៥នាក់ជាជនជាតិចិនតៃវ៉ាន់៣នាក់និងជនជាតិវៀតណាម២នាក់។បន្ទាប់ពីធ្វើសកម្មភាពបាញ់រះ នៅរាជធានីភ្នំពេញ។ពួកគេត្រូវចាប់ខ្លួននៅព្រំដែនបាវិតខេត្តស្វាយរៀងពេលបើករថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ប្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយមានអ្នករងរបួស៣នាក់។ សូមរំលឹកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ខែតុលាឆ្នាំ២០២២កន្លងទៅនៅ មុខអគារខុនដូ Theskyline តាមផ្លូវ១៣៤ស្ថិត ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា មានជនបរទេសមួយក្រុមបើករថយន្ត២គ្រឿងប្រើកាំភ្លើងខ្លីបាញ់រះ ខុនដូមួយកន្លែងរួចក៏បើករថយន្តគេចខ្លួនបាត់។ពេលនោះបន្សល់ទុកក្រដាសរូបថតដែលមានពាក្យគំរាមកំហែងជាច្រើនសន្លឹក។សមត្ថកិច្ចចុះប្រមូលសំបកគ្រាប់បានចំនួន១៦គ្រាប់ទុកជាវត្ថុតាងដើម្បីស្រាវជ្រាវ៕
ព្រះវិហារ៖លោកប្រាក់សុវណ្ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត,លោកឡុងសុវណ្ណអនុប្រធានកិត្តិយសាខាជាប្រធានក្រុមប្រឹក្សាខេត្តរួមជាមួយក្រុមការងារ។កាលពីនៅព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២០លោកបានចុះសាកសុខទុក្ខកងកម្លាំងដែលប្រចាំការនៅព្រំប្រទល់ព្រះវិហារ,កំពង់ធំបន្តចុះសាកសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពភ្នំដែក។ ជាមួយនោះបានពិនិត្យអណ្តូងដែលជាអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់នៅស្រុករវៀង ជំហានទី២ ក្នុងឆ្នាំ ២០២០។ លោកប្រធានគណៈកម្មាធិការសាខាខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាចំពោះបងប្អូនកងកម្លាំងនិងក្រុមគ្រូពេទ្យដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋនាពេលនេះ។ក្នុងនោះដែរលោកប្រធានក៏បានផ្តាំផ្ញើសូមឱ្យខិតខំថែរក្សាសុខភាពនិងធ្វើយ៉ាងណាជួយពលរដ្ឋរងគ្រោះនិងងាយរងគ្រោះឱ្យបានទាន់ ពេលវេលា ។ សម្ភារផ្តល់ជូនកងកម្លាំងប្រចាំការរួមមាន៖ មី,ត្រី,ទឹកស៊ីអីវ,សាច់ក្រក,អាកុល,ម៉ាស,និងថវិការដ្ឋបាលខេត្ត ១.០០០.០០០ រៀល។ក្រុមគ្រូពេទ្យមាន មី,ត្រី,ទឹកស៊ីអីវ,សាច់ក្រក,អាកុល,ម៉ាស,និងថវិការដ្ឋបាលខេត្ត៥០០.០០០រៀល។រដ្ឋបាលខេត្តបានឧបត្ថម្ភកងកម្លាំងនៅព្រំប្រទល់ព្រះវិហារ កំពង់ធំ កម្លាំង ប្រជាពារ ប្រជាពលរដ្ឋ បុគ្កលិកពេទ្យ សរុប ១៥០ នាក់ ម្នាក់ ថវិកា ២០.០០០ រៀល និងក្រមា១៕ញ៉ែមសុផល
កោះកុង៖គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងនៅខេត្តកោះកុងបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់។ មន្ត្រីនគរបាលខេត្តកោះកុងបានឱ្យដឹងថាៈគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០លើវិថីសាយភូថងដែលស្ថិតនៅភូមិជីត្រេះឃុំអណ្ដូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង។មន្ត្រីដដែលបានបន្តថាករណីខាងលើនេះបានបណ្ដាលឱ្យមនុស្សស្រីចំនួន២នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួសធ្ងន់។ ចំណែកឯរថយន្តរងគ្រោះ មានម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-9754 ។ប្រភពបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នេះគឺបណ្តាលមកពីបើកបរក្នុងស្ថានភាពល្បឿនលឿន៕