ព័ត៌មានអន្តរជាតិ

ករណីផ្ទុះអាវុធនៅផ្ទះលម្ហែលើភ្នំគិរីរម្យ សមត្ថកិច្ចរកឃើញសំបកគ្រាប់បាញ់រួចជាង២០០គ្រាប់

កំពង់ស្ពឺ៖ក្រោយពីមានការផ្ទុះអាវុធនៅផ្ទះលម្ហែមួយលើភ្នំគិរីរម្យពេលមានកម្មវិធីខួបកំណើត ។កម្លាំងជំនាញបានចុះស្រាវជ្រាវថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៣ ដោយរកឃើញសំបកគ្រាប់ដែលបាញ់រួចជាង២០០គ្រាប់។មន្ត្រីចុះបំពេញការងារនេះបានឱ្យដឹងថា ក្រោយពីមានផ្ទុះអាវុធជាច្រើនគ្រាប់នៅផ្ទះលម្ហែមួយស្ថិតនៅភូមិថ្មី ហៅចម្ការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ។សមត្ថកិច្ចចម្រុះមានអាជ្ញាធរភូមិ-ឃុំ-មន្ត្រីបរិស្ថាន-កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ចុះស្រាវជ្រាវរកឃើញ​អ្នកបាញ់លើ​ភ្នំ​គិរី​រម្យ​ជាម្ចាស់ផ្ទះលម្ហែ ឈ្មោះ​ ឆាយអាយុប្រហែល២៨ឆ្នាំ នៅរាជធានីភ្នំពេញ​​។ក្នុងនោះបានរកឃើញបន្ថែមទៀតនូវសំបកគ្រាប់ដែលបាញ់រួចចំនួនជាង២០០គ្រាប់។សំបកគ្រាប់ដែលសមត្ថកិច្ចបានរកឃើញ​ នៅជុំវិញកន្លែងកើតហេតុ គឺសំបកគ្រាប់កាំភ្លើងខ្លីប្រភេទចម្រុះចំនួន១១២គ្រាប់-សំបកគ្រាប់កាំភ្លើងM16ចំនួន៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។បន្ទាប់មកកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីអនុវត្តតាប់ច្បាប់ចំពោះជនប្រព្រឹត្តបទល្មើស បាញ់បោះសេរីនេះ៕

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *