អន្តរជាតិ៖ទីភ្នាក់ងារព័ត៌មាន AFP ថ្ងៃច័ន្ទទី២០ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានរាយការណ៍ថា អាជ្ញាធរនៃតំបន់ហ្គាហ្សាស្រ្ទីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរបស់អ៊ីស្រាអែលនៅទីនោះ បានកើនឡើងលើសពី១៣.០០០នាក់ក្នុងរយៈពេលប្រមាណជាងមួយខែកន្លងមកនេះ។
អាជ្ញាធរសុខាភិបាលហាម៉ាស់បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺមានកុមារដល់ទៅជាង៥.៥០០នាក់-ស្រ្តី៣.៥០០នាក់និងអ្នករងរបួសចំនួន៣០.០០០នាក់ផ្សេងទៀត។ទន្ទឹមនេះ តួលេខអ្នកបាត់ខ្លួនបានកើនហួស៦.០០០នាក់ ដែលរួមមានទាំងកុមារនិងស្រ្តីសរុបប្រហែល៤.០០០នាក់។ក្នុងនោះ កន្លែងស្នាក់នៅច្រើនជាង៤៣.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ។ខណៈ២២៥.០០០ខ្នងផ្សេងទៀត បានរងការខូចខាត ដោយសារតែសង្រ្គាម។ចំណែកមន្ទីរពេទ្យ២៥កន្លែង និងមជ្ឈមណ្ឌលសុខភាព៥២កន្លែង ក៏ឈប់ប្រតិបត្តិការបានតទៀត។អ៊ីស្រាអែលបានចាប់ផ្តើម បើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងមិនធ្លាប់មាន ជាមួយប្រតិបត្តិការយោធាតាមផ្លូវគោក ប្រឆាំងតំបន់ហ្គាស្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា។ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន បានឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស១២.០០០នាក់និងចាប់ចំណាប់ខ្មាំងប្រមាណ២៤០នាក់ផ្សេងទៀត៕ដោយ៖សហការី