ព័ត៌មានសង្គម សន្តិសុខ

ជិះម៉ូតូលឿនជ្រុលបុករថយន្តចតចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់មួយរំពេច

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករថយន្តកំពុងចតចិញ្ចើមផ្លូវ បណ្តាលឱ្យដួលស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា។មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ឈុន នី អាយុ៣៣ឆ្នាំនៅភូមិច្រកព្រាល ឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។មុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ កំពង់ស្ពឺ 1B-0575 តាមផ្លូវជាតិលេខ៣ពីជើងទៅត្បូង។មកដល់កន្លែងខាងលើបានបុកពីក្រោយ រថយន្តដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យជនរងគ្រោះស្លាប់មួយរំពេច។ចំណែករថយន្តក្រោយពីកើតហេតុក៏បានបើកទៅមុខបាត់។សមត្ថកិច្ចបានចុះមកពិនិត្យ និងយកម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលដ្ឋានខណ្ឌកំបូល ដើម្បីដោះស្រាយពេលក្រោយ។រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *