ពិធីបង្ហើរខ្លែងខ្មែរអប​អរ​សាទរ ឆ្លងឆ្នាំសកលនិងខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា     

ភ្នំពេញ៖រដ្ឋបាលខេត្តកែប ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២៣ បានរៀបចំពិធីបង្ហើរខ្លែងខ្មែរ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល និងខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០២៤។ ពីធីនេះរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប នៅឆ្នេរថ្មី ផ្សារក្តាម ក្រុង/ខេត្តកែប។រូបភាព៖សហការី

ក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងភរិយាព្រមទាំងចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ មន្ត្រីរាជការ អង្គភាពជុំវិញខេត្ត។ សិស្សានុសិស្ស ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។ខ្លែងដែលចូលរួមក្នុងពិធីអបអរសាទរនេះ មានចំនួន១៤០ខ្លែង។ ក្នុងនោះខ្លែងឯកចំនួន៤០ និងខ្លែងច្នៃប្រឌិតគ្រប់ប្រភេទ ចំនួន១០០ខ្លែង។សម្រាប់ខ្លែងដែលយកមកបង្ហើរ នាពេលនេះដែរក៏បានជ្រើសរើស មានលក្ខណៈល្អ សោភណ្ឌភាព បង្ហើរឡើងឭសំឡេងឯក។បន្ទាប់ពីបង្ហើរកម្សាន្ត ខ្លែងនីមួយៗទទួលបានចំណាត់ថ្នាក់ ជ័យលាភីលេខ១-លេខ២-លេខ៣ អមដោយថវិកា និងរង្វាន់លើកទឹកចិត្ត ដល់ខ្លែងដែលបានចូលរួមទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *