ពិធីមង្គលការជិតមកដល់ តារាចម្រៀងសុវត្ថិឌី ធារីកា នៅតែមិនទាន់បង្ហាញមុខអនាគតស្វាមី

ភ្នំពេញ៖តារាចម្រៀងនាង សុវត្ថិឌី ធារីកា រហូត​មក​ដល់​​ពេល​នេះ នៅ​មិន​ទាន់​​បង្ហាញមុខ​​អនាគត​ស្វាមី​របស់​ខ្លួន​នៅឡើយ​ ខណៈពិធី​មង្គលការ​របស់​នាង​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗនេះ​។ពិធីមង្គលការ​របស់​នាងសុវត្ថិឌី ធារីកា ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នាថ្ងៃ​ទី​២៦ ខែមករាឆ្នាំ​២០២៤ ខាង​មុខ​ នៅ​ទីតាំង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វា។​ពេលនេះ​​រូប​នាង​​កំពុង​តែ​មមាញឹក​ក្នុង​ការ​ហៅភ្ញៀវ​ ដោយ​ភ្ញៀវ​ត្រួវ​ចូលរួម​ភាគច្រើនគឺជា​អ្នកសិល្បៈ​។ចំពោះ​អនាគត​ស្វាមី​របស់​តារាចម្រៀង​រូប​នេះ គឺ​ឈ្មោះ សូ​ផានិត តែ​គេ​មិន​ទាន់​ដឹង​​ថា តើ​បុរស​រូប​នេះជា​អ្នក​សិល្បៈ​ដែរឬយ៉ាងណានោះ​ទេ ។ខណៈ​ពេល​​ស្រី​ស្រស់ ធា​រី​កា ​នៅ​​មិន​ទាន់​​បង្ហាញ​សាវតា ​អនាគត​ស្វាមី​របស់​ខ្លួន​ ​ជា​នរណា​នៅឡើយ​។តារាចម្រៀង​​ផលិតកម្ម​ថោ​ន នាងសុវត្ថិ​ឌី ធា​រី​កា បាន​អះអាង​ប្រាប់អ្នកសារព័ត៌មានថា “នាង​មិន​​អាច​បញ្ចេញ​អត្តសញ្ញាណ​ស្វាមី​របស់​នាង តើ​ជា​អ្នក​ណា​នា​ពេល​នេះ​ឡើយ ​គឺ​នាង​ចង់​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើលសម្រាប់​ទស្សនិកជន​”។នាង​បានឱ្យដឹងទៀត​ថា “​នាង​នឹង​បង្ហាញ​អនាគត​ស្វាមី​របស់​នាង​ ដោយ​ខ្លួនឯង​ផ្ទាល់​តែ​ម្តង នៅ​ពេល​ដែល​ពិធី​មង្គលការ​ របស់​នាង​បាន​ធ្វើ​ឡើងជា​ផ្លូវការ ​តាមពេល​វេលា​ដែល​បាន​កំណត់”៕

 

Leave a Reply

Your email address will not be published. Required fields are marked *