ភ្ញៀវប្រមាណ៥.០០០នាក់បង្ហាញវត្តមាន ក្នុងពិធីអភិសេកបុត្រា ស្ដេចស៊ុលតង់

ព័ត៌មានអន្តរជាតិ៖សែរាជវង្ស ឥស្សរជន និងមេដឹកនាំនយោបាយ ជុំវិញពិភពលោកប្រមាណ ៥.០០០នាក់ បង្ហាញវត្តមានក្នុងពិធីអភិសេក បុត្រាស្ដេចស៊ុលតង់ ព្រះរាជបុត្រ Abdul Mateen និងព្រះនាង Anisha Rosnah Adam។

ទស្សនាវដ្ដី Time បានរាយការណ៍ថា អ្នកចូលរួមរួមមានសមាជិក នៃគ្រួសាររាជវង្សដូចជា៖ស្តេច Abdullah នៃម៉ាឡេស៊ី និងម្ចាស់ក្សត្រី Azizah, ស្តេចប៊ូតង់ Jigme និងម្ចាស់ក្សត្រី Jetsun Pema, ព្រះនាង Noor Asem នៃប្រទេសហ្ស៊កដានី និងព្រះស្វាមី Amr Fareed Zaidan ។ចំណែកឯ​ មេដឹកនាំនយោបាយរួមមាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim, ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo, នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក៏មានវត្តមានផងដែរ។

ដោយឡែក យោងតាមគេហទំព័រ Harper’s Bazaar Arabia បានផ្សាយថា ព្រះនាង Hanouf នៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Nasser នៃប្រទេសបារ៉ែន ព្រះនាង Noor នៃប្រទេស Jordan និង Rashid Bin Humaid Al Nuaimi មកពីគ្រួសាររាជវង្ស Emirati ក៏ត្រូវបានគេប្រទះឃើញនៅក្នុងព្រឹត្តិការណ៍នោះដែរ។បន្ទាប់ពីចូលរួមពិធីអភិសេក​ស្ដេចស៊ុលតង់ Hassanal Bolkiah នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានសម្តែងនូវសេចក្តីរីករាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសបុកតាមរយៈការចែករំលែករូបថត និងអបអរសាទរដល់គូស្នេហ៍រាជវង្សថា “តាងនាមរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ខ្ញុំសូមជូនពរព្រះអង្គម្ចាស់ Mateen និងព្រះនាង Anisha Rosnah Adam  សូមមានសុភមង្គល និងជោគជ័យក្នុងការធ្វើដំណើររួមគ្នានាពេលខាងមុខ”។ព្រះអង្គម្ចាស់ Mateen​ ជាព្រះរាជបុត្ររបស់ស្តេចស៊ុលតង់ Hassanal Bolkiah បានរៀបអភិសេកជាមួយចៅស្រីរបស់ទីប្រឹក្សារាជវាំង Yang Mulia Anisha Rosnah ក្នុងការប្រារព្ធពិធីរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៦ ខែមករា។ គូស្នេហ៍រាជវង្សបានចូលរួមក្នុងពិធីផ្សេងៗរួមទាំងព្រឹត្តិការណ៍ Khatam Quran នៅថ្ងៃទី៨ ខែមករា ពិធីបុណ្យ Berbedak Mandi ឬពិធីម្សៅនៅថ្ងៃទី១០ ខែមករា និងពិធីបុណ្យដ៏ឧឡារិកនៅវិហារ Sultan Omar Ali Saifuddien នៅថ្ងៃទី១១ ខែមករា។យ៉ាងណាក៏ដោយ ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន CNN ព្រឹត្តិការណ៍ដ៏ធំបានឈានដល់កម្រិតកំពូលនៅថ្ងៃទី១៤​ ខែមករាជាមួយនឹងពិធីអភិសេក ផ្លូវការរបស់ព្រះអង្គម្ចាស់ Mateen ក្នុងឯកសណ្ឋានយោធា និងកូនក្រមុំរបស់ទ្រង់ ក្នុងឈុតពណ៌សតុបតែងគ្រឿងអលង្ការជាមួយពេជ្រ tiara យ៉ាងភ្លឺចែងចាំង៕ដោយ៖សហការី

Leave a Reply

Your email address will not be published. Required fields are marked *