ប្រវត្តិនៃស្ពាន“ជ្រោយអាឱក-ជ្រោយតាឱក”ក្រោយមកហៅ ស្ពានក្បាលថ្នល់ឬស្ពាន ព្រះមុនីវង្ស”

ភ្នំពេញ៖គួរយល់ដឹងពីប្រវត្តនៃស្ពាន“ជ្រោយអាឱក-ជ្រោយតាឱក ក្រោយមកហៅស្ពានក្បាលថ្នល់ឬស្ពានព្រះមុនីវង្ស”។ស្ពាននេះដំបូងទ្បើយជាស្ពានដែកកសាងដោយវិស្វករបារាំងនាដើមឆ្នាំ១៩២៨។កសាងរួចរាល់បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ១៩២៨ ក្រោមព្រះរាជធិបតីភាពព្រះបាទព្រះមុនីវង្ស។ ស្ពាននេះសាងសង់តំណាលគ្នាជាមួយស្ពានឆ្លងស្ទឹងសង្កែរខេត្តបាត់ដំបង ដែលវត្តមានដល់សព្វថ្ងៃ។កាលកសាងដំបូងគេដាក់ឈ្មោះស្ពាននេះថាស្ពាន “ព្រះមុនីវង្ស”។ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានទម្លាប់ហៅម្តុំនេះថា ជ្រោយអាឱកឬជ្រោយតាឱកនោះក៏នាំគ្នាហៅស្ពាននេះថាស្ពានជ្រោយអាឱកឬស្ពានជ្រោយតាឱក។ប៉ុន្តក៏មានរឿងតំណាលដោយទ្បែកទៀតទាក់ទងឈ្មោះអាឱកឬតាឱក។ម៉្យាងទៀតស្ពាននេះសាងសង់ដោយតភ្ជាប់ក្បាលផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដោយហេតុនោះហើយទើបអ្នកខ្លះក៏ហៅស្ពាននេះថា“ស្ពានក្បាលថ្នល់”។ដោយសារតែស្ពាននេះសាងសង់ពីដែក គឺរយៈពេលប្រើប្រាស់បានតែ៣៦ឆ្នាំប៉ុណ្ណោះ។មកដល់ឆ្នាំ១៩៦៣ស្ពាននេះត្រូវបានកំពូលវិស្វករខ្មែរ លោកវណ្ណមូលីវណ្ណ មកពិនិត្យហើយក៏ប្រកាសផ្អាកការធ្វើចរាចរណ៍នៅអំទ្បុងឆ្នាំ១៩៦៣ បន្ទាប់មកស្ពានដែកនោះបានបាក់ចូលក្នុងទឹកទន្លេ។ចំណែកការធ្វើចរាចរណ៍ត្រូវប្រើស្រទ្បាងជំនួសវិញ។បន្ទាប់មកក៏បានរៀបចំកសាងស្ពានថ្មីធ្វើពីបេតុងជំនួសហើយ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ១៩៦៤ ក្រោមអធិបតីភាពសម្តេចព្រះនរោត្តមសីហនុ ដោយដាក់ឈ្មោះថាស្ពាន“ព្រះមុនីវង្សបន្តទៀត”។ក្នុងរជ្ជកាលនៃរបបសាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០-១៩៧៥ ស្ពាននេះត្រូវបានគេប្តូរឈ្មោះថា“ស្ពានអង្គការសហប្រជាជាតិ”វិញ។ប៉ុន្តែជាទូទៅគេនៅតែហៅស្ពាននេះថា”ស្ពានព្រះមុនីវង្សឬស្ពានក្បាលថ្នល់”ដដែល។តែទោះយ៉ាងណាស្ពាននេះនៅមានវត្តមានដល់សព្វថ្ងៃ៕ពីហ្វេសប៊ុក៖ជេតសន (នៅមានត)

Leave a Reply

Your email address will not be published. Required fields are marked *