ព័ត៌មានសង្គម សន្តិសុខ

​នៅ​ស្រុក​វ៉ារិន​ផ្ទះ​ពលរដ្ឋ​៧​ខ្នង​ខូចខាត​ដោយ​ខ្យល់ក​ន្ទ្រា​ក់​

សៀមរាប​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​នៅ​ឃុំ​ស្រែ​ណូយ​ក្នុងស្រុក​វ៉ារិន​ខេត្តសៀមរាប​បានទទួល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​វ៉ារិន​បានឱ្យដឹងថា​៖​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែមីនា​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់ក​ន្ទ្រា​ក់បាន​កើតឡើង​បណ្តាលឱ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៧ ខ្នង​នៅ​ភូមិ​ចំនួន​២​។​

មន្ត្រី​ដដែល​បាន​បន្តថា​ភូមិ​ដែល​ល​រង​ការប៉ះពាល់​គឺមាន​ភូមិ​រលំ​រុន​,​និង​ភូមិ​វត្ត​,​ស្ថិតក្នុង​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​។​ក្នុងនោះ​រលំ​ទាំងស្រុង​ចំនួន​១​ខ្នង​និង​ប៉ើង​ដំបូលផ្ទះ​និង​សំយាបផ្ទះ​ចំនួន​៦​ខ្នង​។​ករណីនេះ​នេះ​ពុំ​បណ្ដាលឱ្យ​រងគ្រោះ​ដល់​មនុស្ស​ឡើយ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *