Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

“ទេទឹកពុះជាតំបន់ធម្មជាតិដ៏កម្រ នៅប្រទេសកម្ពុជាដែលមានទឹកក្តៅពុះពីធម្មជាតិ”

កំពង់ស្ពឺ៖លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា “ទេទឹកពុះជាតំបន់ធម្មជាតិ ដ៏កម្រមួយនៅប្រទេសកម្ពុជា ដែលមានទឹកក្តៅពុះពីធម្មជាតិ។ទីតាំងនោះស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។អភិបាលខេត្តបានបន្តថា “តំបន់ទេទឹកពុះនេះត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ ដែលជាជនជាតិដើមភាគតិចសួយ ដោយមានជំនឿអរូបីយថា ជាតំបន់សក្ដិសិទ្ធិអ្នកដែលមកកម្សាន្តនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ។ ជាពិសេសអ្នកមានជំងឺសើស្បែក និងឈឺដៃ ឈឺជើង អាចមកត្រាំដោយទឹកដ៏ថ្លានៅទីនោះ នឹងអាចមានភាពធូរស្រាលជាមិនខាន”។អភិបាលខេត្តបានបន្តថា “ទឹកពុះនេះមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ហើយមានក្លិនស្ពាន់ធ័រ និងថ្មកំបោរ។ផ្ទៃទឹកទំហំ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប៥ហិកតា ហើយពោរពេញដោយស្មៅកក់ខ្ពស់ៗគឺប្រភេទត្រែងម្យ៉ាង និងថ្មក្រហម”។សូមបញ្ជាក់ថា​ ខេត្តកំពង់ស្ពឺស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចធំ២ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។មានចម្ងាយ៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង១៨០គីឡូម៉ែត្រទៅកាន់ខេត្តព្រះសីហនុ។ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រចំនួន ១៣កន្លែង និងតំបន់ទេសចរណ៍បែបផ្សងព្រេង២កន្លែង។ក្នុងចំណោមតំបន់ ទេសចរណ៍ទាំង១៣កន្លែងនោះ មានទេសចរណ៍ប្រវត្តិសាស្ត្រ៤កន្លែង ទេសចរណ៍ធម្មជាតិ៨កន្លែង និងទេសចរណ៍វប្បធម៌១កន្លែង ។តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ទាំង៤កន្លែងមានល្អាងបុរាណវិទ្យាភ្នំចាស់-បុរាណវិទ្យាភ្នំព្រះ-រមណីយដ្ឋានប្រវត្តិសាស្ត្រទេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង។ចំណែកទីតាំង ទេសចរណ៍ធម្មជាតិទាំង៨កន្លែងមាន-ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ-មណ្ឌលកម្សាន្តគីរីរម្យ-សហគមន៍ទេសចរណ៍ធម្មជាតិចំបក់-សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ-រមណីយដ្ឋានអំពែភ្នំ-គីរីរម្យផាញរីសត-កីឡដ្ឋានវាយកូនហ្គោល-រមណីយដ្ឋានឬទ្ធីគីរីសែនមនោរម្យ។រីឯសារមន្ទីរនរៈបុរី គឺជាតំបន់ទេសចរណ៍វប្បធម៌ របស់ខេត្តកំពង់ស្ពឺ ។ ដោយឡែកតំបន់ តំបន់ទេសចរណ៍ផ្សងព្រេងទាំង២កន្លែង គឺភ្នំឱរ៉ាល់និងភ្នំខ្នងផ្សា៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *