Featured ព័ត៌មានអន្តរជាតិ

ក្រុម Houthi ប្រកាសថា​នឹង​ប្រើ​អាវុធ​ក្រោម​ទឹក វាយប្រហារ​នាវា​ដែល​ឆ្លងកាត់​សមុទ្រ​ក្រហម

ព័ត៌មានអន្តរជាតិ៖កាន់តែគ្រោះថ្នាក់ ដោយក្រុម Houthi ប្រកាសថា នឹងប្រើអាវុធក្រោមទឹក វាយប្រហារនាវាដែលឆ្លងកាត់សមុទ្រក្រហម។ លោក Abdel Malek al-Houthi មេដឹកនាំ​នៃ​ចលនា​នេះ បាន​និយាយថា“ក្រុមHouthisនៃ​ចលនា​ឧទ្ទាម Ansar Allah របស់​យេ​ម៉ែននឹង​ប្រើប្រាស់​អាវុធ​ក្រោម​ទឹក ដើម្បី​អនុវត្ត​ប្រតិបត្តិ​ការ ប្រឆាំង​នឹង​នាវា​ស៊ីវិល និង​នាវាចម្បាំង​នៅក្នុង​សមុទ្រ​ក្រហម និង​អារ៉ាប់”​។​មេដឹកនាំ​ចលនា Ansar Allah បាន​និយាយនៅក្នុង​សុន្ទរកថា ទៅកាន់​អ្នកគាំទ្រ ដែល​ផ្សាយ​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ថា ប្រតិបត្តិការ​យោធា ក្នុងការ​គាំទ្រ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប នៅ​សមុទ្រ​ក្រហម និង​សមុទ្រ​អារ៉ាប់ ឈូង​សមុទ្រ Aden និង​ច្រក​សមុទ្រ Bab al-Mandeb នៅតែ​បន្ត ។យើង​ប្តេជ្ញា​ពង្រឹង​សមត្ថ​ភាព​របស់​យើង ហើយ​ចំនួន​ប្រតិបត្តិការ​បែបនេះ​នឹង​កើនឡើង​។​គួរ​បញ្ជាក់ថា បន្ទាប់ពី​ការកើនឡើង​នៃ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ក្រុមHouthiបានប្រកាសថា ពួកគេ​នឹង​វាយប្រហារ​ទឹកដី​អ៊ីស្រាអែល ហើយ​នឹងមិន​អនុញ្ញាតឱ្យ​នាវា​ពាក់ព័ន្ធ​ឆ្លងកាត់​សមុទ្រ​ក្រហម និង​ច្រក​សមុទ្រ Bab al-Mandeb រហូតដល់​ប្រតិបត្តិការ​នៅក្នុង​ឡោមព័ទ្ធ​ត្រូវបាន​បញ្ឈប់​៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *