ព័ត៌មានអន្តរជាតិ

អាមេរិកព្រមាន​ពី​មហន្តរាយ​បរិស្ថាន ក្រោយ​ក្រុមHouthi បាញ់កប៉ាល់​ដឹក​ប្រេង​ឱ្យធ្លាយ​ប្រេង​ពេញ​សមុទ្រ​

ព័ត៌មានអន្តរជាតិ​៖កប៉ាល់​ដឹក​ប្រេង​មួយគ្រឿង ត្រូវបាន​ទុកចោល​នៅ​ឈូង​សមុទ្រ Aden បន្ទាប់ពី​រង​ការវាយប្រហារ ​ដោយ​ពួក​ឧទ្ទាម​យេ​ម៉ែន បណ្ដាល​ឱ្យ​ធ្លាយ​ប្រេង​បន្សល់ទុក​ពេញ​ផ្ទៃ​ទឹកសមុទ្រ​យ៉ាងច្រើន។ ខណៈដែល​បញ្ជាការ​កណ្ដា​ល​អាមេរិក CENTCOM ចាត់ទុកថា​ជា​គ្រោះមហន្តរាយ​បរិស្ថាន ហើយ​អាច​នឹង​កាន់តែ​អាក្រក់​ទៅៗ។​Rubymar ជា​កប៉ាល់​ដឹក​ប្រេង​ដោត​ទង់ជាតិ Belize ចុះបញ្ជី​ដោយ​អង់គ្លេស និង​លី​បង់ ដោយ​ដឹក​ជី​ដែល​អាច​ឆេះ រង​ការខូចខាត បន្ទាប់ពី​ការវាយប្រហារ​ ដោយ​មី​ស៊ី​លពី​ក្រុម​ឧទ្ទាម Houthi ។​ទន្ទឹម​នោះ ក្រុម​ប្រតិបត្តិ​ករ​របស់​កប៉ាល់ ក្រុមហ៊ុន Blue Fleet Group បាន​បញ្ជាក់ថា នាវិក​ត្រូវបាន​ជម្លៀស​ទៅកាន់​ប្រទេស Djibouti ។បន្ទាប់ពី​មី​ស៊ី​ល​វាយប្រហារ​ផ្នែក​ម្ខាង​នៃ​កប៉ាល់ ដែល​បណ្តាលឱ្យ​ទឹក​ចូលក្នុង​បន្ទប់​ម៉ាស៊ីន ហើយ​បណ្ដាល​ឱ្យ​ស្រុតចុះ ចូល​ទន្លេ​តែម្ដង​៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *