Featured ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថ្កោលទោសអាមេរិក-អង់គ្លេសពីការឈ្លានពានលើ យេម៉ែនដោយព្រមានថា នឹងអស្ថិរភាពក្នុងតំបន់

ព័ត៌មានអន្តរជាតិ៖អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃអាទិត្យទី២៤កុម្ភៈ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដែលធ្វើឡើងដោយយន្តហោះចម្បាំងអាមេរិក និងអង់គ្លេសលើរដ្ឋធានីសាណា ប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ទី២៣កម្ភៈ។

លោកបានថ្លែងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅ លើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ដោយពណ៌នាអំពីការវាយ ប្រហារយោធាទ្រង់ទ្រាយធំ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃសៅរ៍ថា “ជាការបំពានច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ក៏ដូចជារំលោភ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសយេម៉ែន”។លោក Kanaaniបានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតគឺពួកគេ “គាំទ្រឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល” ក្នុងតំបន់ Gaza Strip និង West Bankហើយ“ពួកគេផ្តល់អាទិភាពដល់ការប្តេជ្ញា ចិត្តចំពោះសន្តិសុខ និងគោលដៅខុសច្បាប់របស់អ៊ីស្រាអែល ជុំវិញសន្តិភាព និងសន្តិសុខអន្តរជាតិ”។

អ្នកនាំពាក្យបានន្តថា “តាមរយៈការវាយប្រហារបែបនេះ សហរដ្ឋអាមេរិក និងអង់គ្លេសស្វែងរក បង្កើនភាពតានតឹង និងវិបត្តិក្នុងតំបន់ពង្រីកវិសាលភាពនៃសង្គ្រាម និងអស្ថិរភាព បង្វែរមតិសាធារណៈពីឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល និងផ្តល់ឱកាសឱ្យអ៊ីស្រាអែលបន្តឧក្រិដ្ឋកម្មសង្រ្គាម”។គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ កងកម្លាំងសហរដ្ឋអាមេរិក​ រួមជាមួយអង់គ្លេស បានបន្តបើកការវាយប្រហារទៅលើ ​គោលដៅក្រុមហ៊ូទីនៅឯប្រទេសយេម៉ែន ខណៈវាគឺជាសកម្មភាពយោធាថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ដែលនៅតែបន្តការវាយប្រហាររបស់ខ្លួន លើកប៉ាល់ដឹកជញ្ជូនទំនិញនៅក្នុងតំបន់។

គួរជម្រាបថា ក្នុងសប្តាហ៍នេះ ពួកហ៊ូទីបានអះអាង ពីការវាយប្រហារ លើកប៉ាល់ដឹកទំនិញ១គ្រឿង ជាកម្មសិទិ្ធរបស់ចក្រភពអង់គ្លេស និងការប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូន ទៅលើនាវាចម្បាំងអាមេរិក១គ្រឿង។ពួកគេក៏បានកំណត់គោលដៅវាយ ប្រហារ​លើទីក្រុងកំពង់ផែ Eilat របស់អ៊ីស្រាអែល ដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ និងយន្តហោះដ្រូន ផងដែរ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *