ព័ត៌មានសង្គម សន្តិសុខ

ដាក់គុកវៀតណាមម្នាក់ បើករថយន្តផ្លាកលេខខេមរភូមិន្ទ បុករះថ្វើឱ្យមនុស្ស២៩នាក់រងរបួស

កណ្ដាល​៖​តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនបុរស ជនជាតិវៀតណាមម្នាក់ករណី បើករថយន្ត FORD RAPTOR ផ្លាកលេខ ខេមរភូមិន្ទ​ 012-1862 បុករះបណ្តាលឱ្យមនុស្ស២៩នាក់រងរបួសធ្ងន់៣នាក់ស្រាល២៦នាក់។តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​អ្នក​នាំពាក្យ​សាលាដំបូង ខេត្តកណ្តាលបានចុះថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌលេខ ៤៨២ បង្កឡើងដោយឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម។ជនសង្ស័យបើករថយន្តម៉ាក FORD RAPTOR ផ្លាកលេខ ខេមរភូមិន្ទ012-1862 បុករះបណ្តាលឱ្យមានជនរងគ្រោះ២៩នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ២៦នាក់។ហេតុការណ៍នេះបានកើតឡោះងនៅ ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ តុលាការខេត្តកណ្តាល សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ​លើ​ជនត្រូវចោទឈ្មោះ PHAM MINH CHAN  ជនជាតិវៀតណាមរូបនេះ។ ពីបទល្មើសបើកបរ ដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, បទល្មើសបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន។

 បទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ និងមាត្រា៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសប្រើប្រាស់ ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ ប្រើប្រាស់ដោយនគរបាល ឬយោធា តាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *