ព័ត៌មានសង្គម សន្តិសុខ

រុះរើរោងមាន់ដាក់ជណ្ដើរដែក ចំលើខ្សែភ្លើងរហែកសំបក ជាន់ឡើងឆ្លងចរន្តឆក់ស្លាប់

បន្ទាយមានជ័យ៖បុរសម្នាក់យកជណ្ដើរដែកដាក់ចំ ខ្សែភ្លើងរហែកសំបក ជាន់ឡើងរុះរើរោងមាន់ ក៏ឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់។ហេតុការណ៍នវបានកើតឡើង នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ។មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ អ៊ឹម វុទ្ធី អាយុ៤០ឆ្នាំ នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។មុនកើតហេតុជនរងគ្រោះបាន រុះរើរោងចិញ្ចឹមមាន់ធ្វើអំពីដែក ហើយបានយកម៉ាស៊ីនផ្សារដែកទៅផ្សារកាត់រោងនោះ។ដោយយកជណ្តើរដែកដាក់ ចំលើខ្សែភ្លើងរហែកសំបករួចឡើងជាន់បណ្តាលឱ្យឆ្លងចរន្តភ្លើងឆក់ស្លាប់តែម្តង ។ក្រោយកើតហេតុក្រុមគ្រួសារបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ តែជាអកុសលជនរងគ្រោះ បានបាត់បង់ជីវិតទៅហើយ ។សពត្រូវបានរៀបចំធ្វើបុណ្យនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *