Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនវៀតណាម៤នាក់ គ្រឿងញៀនជាង១គីឡូ និងកាំភ្លើងខ្លី៣ដើម ទៅតុលាការ

ស្វាយរៀង៖កម្លាំងនគរបាលក្រុងបាវិត បានបង្ក្រាបករណីគ្រឿងញៀន ដោយចាប់ជនសង្ស័យប្រុសស្រី៤នាក់ ជាជនជាតិវៀតណាម​ ជាមួយគ្រឿងញៀនជាង១គីឡួក្រាម និងកាំភ្លើងខ្លី៣ដើម ហើយបានបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ដង អាន់តង អាយុ២៧ឆ្នាំ-ឈ្មោះ ហ្វាម មិនថាំង-ឈ្មោះ ឡេ ឌឹកជី និងឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី។ពួកគេជាជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង។មន្ត្រីដដែលបានបន្តថា​ ដោយអនុវត្តតាមបទបញ្ជាពីឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី២៣-២៦ ខែកុម្ភ: កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀនខេត្ត ជាមួយនគរបាលក្រុងបាវិត បានសហការចុះបង្ក្រាប ករណីគ្រឿងញៀន និងកាន់កាប់អាវុធ គ្រាប់រំសេវខុសច្បាប់។ករណីនេះធ្វើឡើងនៅផ្ទះជួល ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ខេត្តស្វាយរៀង។ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៤ជាជនជាតិវៀតណាម។ពេលឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងនិងសម្ភារ-ម្សៅសថ្លា សង្ស័យជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនចំនួន៤៤កញ្ចប់-ប្រភេទកេតាមីន៧កញ្ចប់។ប្រភេទគ្រាប់ក្រហមMDMA៣៤គ្រាប់-ក្រាមកញ្ចប់ប្រភេទMDMA ១៤២គ្រាប់។-គ្រឿងញៀនគ្រាប់ពណ៌លឿងប្រភេទ MDMA ចំនួន១៥៤គ្រាប់-គ្រឿងញៀនកញ្ចប់ពណ៌ក្រហមសញ្ញាទំពាំងបាយជូរប្រភេទMDMA ៥កញ្ចប់- សរុបគ្រឿងញៀនទម្ងន់ ១គីឡូ៤០៧,៣៦ក្រាម-ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង-អាវុធខ្លី៣ដើម បង់១-គ្រាប់២១គ្រាប់-ទូរសព្ទ៤ គ្រឿង-ម៉ូតូ៨គ្រឿង-ប្រាក់ដុល្លារ១.៨៤០ដុល្លារ-កាតធនាគារ៥- លិខិតឆ្លងដែន២ ក្បាល-អត្តសញ្ញាណបណ្ណសញ្ជាតិវៀតណាម៧សន្លឹកនិងគ្រឿងអលង្ការ ឧបករណ៍ សម្ភារពាកព័ន្ធបទល្មើសមួយចំនួន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *