Featured ព័ត៌មានអន្តរជាតិ

អាមេរិកកំពុង​ពិចារណា​ការ ​ផ្ដល់ជំនួយ​ដល់​ហ្គា​ហ្សា ដោយ​ទម្លាក់​ពីលើ​អាកាស​

ព័ត៌មានអន្តរជាតិ៖ទីក្រុង​វ៉ាស៊ីនតោន កំពុង​ពិចារណា​លទ្ធភាព​ នៃ​ការទម្លាក់​ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ពីលើ​យន្តហោះ​យោធា​អាមេរិក ខណៈដែល​ការដឹកជញ្ជូន​តាមផ្លូវ​គោក​កាន់​តែមាន​ភាពលំបាក​។ នេះ​បើ​យោងតាម​គេហទំព័រ​ព័ត៌មាន Axios បាន​រាយការណ៍​ដោយ​ដកស្រង់​សម្តី​មន្ត្រី​សហរដ្ឋអាមេរិក​។​យោងតាម​ប្រភព​ដដែលបានឱ្យដឹងថា ការពិត​ដែលថា​រដ្ឋបាល​អាមេរិក កំពុង​ពិចារណា​វិធានការ​បែបនេះ​បង្ហាញ​ពី​ការ ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​របស់ខ្លួន​ អំពី​វិបត្តិ​មនុស្សធម៌​កាន់តែ​អាក្រក់​នៅក្នុង​តំបន់​ហ្គា​ហ្សា។ ខណៈ​មន្ត្រី​ម្នាក់និយាយថា “ស្ថានភាព​លើដី​ពិតជា​អាក្រក់​ណាស់​។ យើង​មិនអាច​ទទួលបាន​ជំនួយ​គ្រប់គ្រាន់​តាមរយៈ​ឡាន​ដឹកទំនិញ នោះទេ ដូច្នេះ​យើង​ត្រូវការ​វិធានការ​ទម្លាក់​ពីលើ​យន្តហោះ​”។​ទន្ទឹម​នោះប្រភពបានចង្អុលបង្ហាញ​ថា សេត​វិមាន ទើបតែ​ចាប់ផ្តើម​ពិភាក្សា​អំពី​ជម្រើស​នេះ នាពេល​ថ្មីៗ​​។ដោយឡែកក្រុមមន្ត្រីលើកឡើងថា យន្តហោះ​ទម្លាក់​គ្រាប់​អាច​ផ្តល់ជំនួយ​តែ​មួយពេល​ប៉ុណ្ណោះ ប៉ុន្តែ​មានតែ​មធ្យោបាយ​ដឹកជញ្ជូន​តែមួយគត់ ទើប​អាច​ទៅដល់​ទីតាំង​ច្រើន​តាម​ការចង់បាន​។យោងតាម​មន្ត្រីអង្គការសហប្រជាជាតិ បាន​បញ្ជាក់ថាបរិមាណ​ជំនួយ ​ទៅដល់​ហ្គា​ហ្សា ធ្លាក់ចុះ​ពាក់កណ្តាលនៅក្នុង​ខែកុម្ភៈ បើ​ធៀប​នឹង​ខែមករា។កាលពី​ថ្ងៃ​ពុធ កងកម្លាំង​ការពារ​អ៊ីស្រាអែល IDF បាន​រាយការណ៍​ថា ប្រតិបត្តិការ​រួមគ្នា​ជាមួយ ​អេ​ហ្ស៊ី​ប ហ្ស៊​កដា​នី អេ​មី​រ៉ា​ត​អារ៉ាប់​រួម សហរដ្ឋអាមេរិក និង​បារាំង ត្រូវបាន​អនុវត្ត​ជាមួយនឹង​កញ្ចប់​អាហារ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ចំនួន១៦០លាន ដែល​ត្រូវ​ទម្លាក់​ចូលទៅក្នុង​តំបន់​ហ្គា​ហ្សា​ភាគខាងត្បូង និង​មន្ទីរពេទ្យ​វាល​ហ្ស៊​កដា​នី នៅ Khan Yunis ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *