ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

អាជ្ញាធរ​អប្សរា​សម្អាត​វា​រី​ជាតិ​នៅក្នុង​ក​សិន្ធុ​នៃ​ប្រាសាទអង្គរវត្ត​

សៀមរាប​៖​បរិស្ថាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គ​រទាំង​លើគោក​ក្នុង​ទឹក​និង​បរិយាកាស​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្តទុកដាក់​ក្នុងការ​សម្អាត​ជាប្រចាំ​។​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​មិនា​ឆ្នាំ​២០២០​នេះ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​សម្អាត​នូវ​វា​រី​ជាតិ​ដែល​ដុះ​ក្នុង​ទឹក​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​មាន​លំចង់​សា​រ៉ា​យ​កំប្លោក​ជាដើម​។​ដើម្បី​សម្អាត​ទឹក​ឱ្យ​ស្អាត​និង​ធ្វើឱ្យ​ទឹក​មានគុណ​ភាពល្អ​ជំនួយ​ដល់​ភាព​ធំធាត់​ដល់​សត្វ​រស់នៅក្នុង​ទឹក​ផង​។​

​ការសម្អាត​វា​រី​ជាតិ​នៅក្នុង​ទឹក​នៅតាម​ក​សិន្ធុ​នៃ​ប្រាសាទអង្គរវត្ត​និង​ប្រាសាទ​ផ្សេងៗ​ត្រូវបាន​សម្អាត​ជាប្រចាំ​ដោយ​ប្រើ​ទូក​និង​ដង្កាវ​ដើម្បី​កាវ​យក​រុក្ខជាតិ​ក្នុង​ទឹក​ទាំងនោះ​។​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន​និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​សូមកុំ​បោះ​សំរាម​គ្រប់​ប្រភេទ​ចូលក្នុង​ទឹក​ក​សិន្ធុ​ដែលជា​ហេតុនាំឱ្យ​ទឹក​កខ្វក់​ប៉ះពាល់​ដល់​សោភ័ណភាព​ប្រាសាទ​និង​ជីវិត​សត្វ​ដែល​អាស្រ័យ​ក្នុង​ទឹក​ផងដែរ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *