អន្តរជាតិ៖លោកឌុយទែរតេប្រធានាធិបតីហ្វីលីពីននៅថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២០នេះបានប្រាប់ប្រជាជនរបស់លោកនៅតំបន់មួយចំនួនដែលមានប្រជាជនជាង១០លាននាក់ឱ្យស្នាក់នៅតែក្នុងផ្ទះ។ដោយចាប់ផ្តើមពីពេលនេះរហូតដល់ខែក្រោយ ដើម្បីជាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺCOVID-19។
នេះជាការបន្ថែមតំបន់មួយចំនួនទៀតទៅក្នុងបញ្ជីនៃការបិទសកម្មភាពនិងការដាក់ខ្លួនឱ្យនៅតែក្នុងផ្ទះសម្រាប់ប្រជាជនហ្វីលីពីនសារុប៥៥លាននាក់នៅកោះ Luzonនិងទីក្រុងម៉ានីលផងដែរ។ លោក ឌុយទែរតេបានបញ្ជាក់ទៀតថាយើងគ្មានជម្រើសទេ។យើងត្រូវតែស្នាក់នៅក្នុងផ្ទះប៉ុន្តែលោកបានឱ្យដឹងថាមិនមានការចាប់ខ្លួនទេប្រសិនណាបើមានអ្នកណាម្នាក់បានប្រព្រឹត្តល្មើសនឹងបទបញ្ជានេះ៕Skay news