ព័ត៌មានសង្គម សេដ្ឋកិច្ច

មេបញ្ជាការ​ទ័ព​ខេត្តព្រះវិហារ​ដឹកនាំ​កម្លាំង​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​២​គ្រួសារ​

ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្ត​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​បាន​ដឹកនាំ​កម្លាំង​មន្ត្រីក្រោមឱវាទ​បាន​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​២​គ្រួសារ​ត្រូវ​នឹង​២​ខ្នង​ផ្ទះ​។​

​ផ្ទះ​ទី​១,​ជូន​ឈ្មោះ​ច្រុ​ច​ថន​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​កន្ទួត​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ផ្ទះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.១៥០.០០០​រៀល​។​

ទី​២,​ឈ្មោះ​ម៉ាន់​រ៉េត​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​មរតក​តេ​ជោ​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ផ្ទះ​មាន​ទំហំ ៤​ម៉ែត្រ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ចំណាយ​ថវិកា​អស់​ចំនួន ៩.១៥០.០០០​រៀល​។​

​ផ្ទះ​ទាំង​២​ខ្នង​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕​​ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *