ភ្នំពេញ៖កាលពីព្រឹកថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២០ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន៤២២នាក់នៅវិមានសន្តិភាពមុនចេញហ្វឹកហ្វឺននិងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានជម្រាបជូនជាសាធារណៈថាសម្តេចកំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុ។សង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារនិងឱសថស្ថានមួយចំនួនហើយឈានទៅបិទឱសថស្ថានទាំងនោះលែងឱ្យដំណើរការរកស៊ីអស់មួយជីវិត។
វិធានការដ៏តឹងរឹងនេះគឺដើម្បីកុំឱ្យឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕