ព្រះវិហារៈលោកឧត្តមសេនីយ៏ឯកស្រីឌឹកមេបញ្ជាការងកងទ័ពជើងគោកនិងមន្ត្រីមូលដ្ឋានកាលពីព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០១៩បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាដើម្បីដោះស្រាយរឿងវិវាទដីធ្លីក្នុងបរិវេណសាលាអនុវិទ្យាខេរៈតេជោដែលកន្លងមកមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថមាននាយទាហ៊ានទៅរំលោភយកដីនោះ។ទីតាំងសាលានេះស្ថិតក្នុងភូមិចំបកសែនជ័យឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។ នៅក្នុងកិច្ចប្រជុំពិភាក្សាក្នុងនាឱកាសនោះលោកឧត្តមសេនីយ៏ឯកស្រីឌឹកក្នុងនាមលោកជាប្រធានអង្គប្រជុំលោកបានយកចំណុចសំខាន់ៗដើម្បីលើកយកពិភាក្សាក្នុងអង្គពិភាក្សានោះ។កន្លងមកប្រព័ន្ធផ្សព្វផ្សាយថាមានមន្ត្រីយោធាមករំលោភយកដីក្នុងសាលាអនុវិទ្យាល័យនេះអស់ចំនួន៧០ម៉ែត្រ។ លោកបានលើកឡើងថាចំណុចត្រង់នេះលោកប្រធានអង្គប្រជុំបានសង្កត់ធ្ងន់ថាក្នុងនាមលោកជាមេបញ្ជាការលោកសុំឱ្យលោកនាយកសាលាក៏ដូចលោកគ្រូអ្នកគ្រូអនុវិទ្យាល័យនេះជួយប្រមូលឯកសារជាក់លាក់ណាមួយដែលពាក់ព័ន្ធនឹងដីថាបាត់នោះយកប្រគល់ជូនលោកៗនឹងមិនទុកឱ្យមន្ត្រីយោធាទាំងនោះរំលោភយកដីរបស់រដ្ឋបានឡើយ។ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានអង្គប្រជុំនោះលោកផេងរ៉ាឌីនាយកសាលាអនុវិទ្យាល័យខេមរៈតេជោលោកបានលើកឡើងថាចំពោះឯកសារដែលលោកទទួលបានក្រោយពេលដែលខ្លួនលោកបានឡើងធ្វើជានាយកសាលានោះគឺមានទទឹង២៧០និងបណ្តោយ១៨០ម៉ែតពិតប្រាកដមែន។ តែប្លង់ដីដែលលោកបានដឹងដោយកាលណោះគេមិនទាន់ធ្វើផ្លូវហើយគេមិនទាន់នឹងកាត់ចំណីផ្លូវចេញទើបលោកសង្ស័យថាដីនោះបាត់។តែក្រោយថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៩លោកប្រាក់ភីមេឃុំស្រអែមបានដឹកនាំអនុគណៈកម្មការថ្នាក់ស្រុកនឹងឃុំចុះវាស់វែងហើយនោះៗ។លោកមិនមានឯកសារដោយឭតែថានឹងមាត់លោកសង្ស័យថាបាត់នោះ។តែថ្ងៃនេះបានឃើញឯកសារជាក់លាក់ទើបលោកបានយល់អំពីបញ្ហាដីខាងលើនេះពិតប្រាកដនោះ។ ទទឹមនឹងនោះលោកនាយកសាលាក៏បានពិនិត្យឃើញថាដីសាលារបស់លោកមិនបាត់នោះទេហើយក្នុងនោះទៀតសោតដីសាលាដែលប្រជាពលរដ្ឋលោកបានដាំស្វាយទៀតក៏ប្រជាពលរដ្ឋព្រមប្រគល់ឱ្យមកសាលាវិញដែរ។ថែមទាំងដើមស្វាយទាំង៣៥ដើមដែលពួកគាត់បានដាំចូលលយមកក្នុងដីសាលានោះពួកគាត់ព្រមប្រគល់មកឱ្យសាលាជាអ្នកគ្របគ្រង។ ពាក់ព័ន្ធនឹងកាលើកឡើងរបស់លោកគ្រូអ្នកគ្រូដែលបានលើកឡើងថាសព្វថ្ងៃសាលាកំពុងខ្វះសាលាឱ្យសិស្សរៀន។ត្រង់នេះលោកប្រធានអង្គប្រជុំទទួលស្គាល់ថាវាពិតជាខ្វះសាលារៀនមែនពីព្រោះបច្ចុប្បន្នកំណើនកូនសិស្សដែលគ្រប់អាយុចូលសិក្សាមានកាកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ដោយឡែកសាលាមិនមានកាកើនឡើងទៅតាមចំនួនសិស្សនោះទេ។ លោកប្រធានអង្គប្រជុំក៏ស្នើរសុំឱ្យលោកនាយកសាលាក៏ដូចជាលោកគ្រូអ្នកគ្រូដាក់ពាក្យស្នើរទៅប្រមុខរាជរដ្ឋាភិបាលតាមរយៈលោកប្រធានអង្គប្រជុំដោយផ្ទាល់លោកនឹងយកទៅស្នើរសុំសម្តេចដោយផ្ទាល់។លោកប្រធានអង្គប្រជុំក៏បានប្រកាសផ្តល់ក្តារសម្រាប់បាំងជញ្ជាំងរោងដោលក្នុងអនុវិទ្យាល័យខាងលើចំនួន៤ម៉ែត្រគូបនឹងផ្តល់ជូនថវិកាដល់លោកគ្រូអ្នកគ្រូចំនួន១២នាក់ក្នុងម្នាក់ៗ៥ម៉ឺនរៀល៕សៅវ៉ាន់ឌី
Author: rsc
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសាងសង់បានជិត១០ភាគរយហើយ
ភ្នំពេញ៖គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុប្រវែងប្រមាណ១៩០,០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ សាងសង់សម្រេចបាន៧,៣០ភាគរយគិតត្រឹមដំណាច់ខែវិច្ឆិកាឆ្នាំ២០១៩។នេះបើតាមប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន។ គួរបញ្ជាក់ថាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។ផ្លូវនេះតភ្ជាប់ពី ភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ។ក្នុងនោះក៏មានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។ ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនMINCONSULTSDN.BHD.គ្រោងចំណាយថវិកាសាងសង់ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិកប្រើរយៈពេលសាងសង់៤៨ខែ។ ផ្លូវនេះមានគន្លងចំនួន៤គន្លងទទឹង២៤,៥ម៉ែត្រមានផ្លូវបំបែកទិស៧កន្លែង,កន្លែងឈប់សម្រាកចំនួន៣កន្លែង,ចំណតរថយន្ត១កន្លង,មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លងស្ពានធំនិងស្ពានមធ្យមចំនួន៤០កន្លែង។ ស្ពានតូចចំនួន៥កន្លែងឆ្លងកាត់រាជធានីភ្នំពេញប្រមាណ៨,៣គីឡូម៉ែត្រនិងខេត្តចំនួន៤ទៀត។ក្នុងនោះរួមមានខេត្តកណ្តាលប្រវែងប្រមាណ៩,១គីឡូម៉ែត្រ,ខេត្តកំពង់ស្ពឺប្រវែងប្រមាណ៨០,៨គីឡូម៉ែត្រ,ខេត្តកោះកុងប្រវែងប្រមាណ១,៩២គីឡូម៉ែត្រ,និងខេត្តព្រះសីហនុប្រវែងប្រមាណ៨៩,៨៩គីឡូម៉ែត្រ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុសម្រាប់ការនាំចេញទៅកាន់ប្រទេសក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត៕
មេបញ្ជាការសឹករងនិងជាប្រធានសមាគមខេត្តយកថវិកាជួយអតីតយុទ្ធជន
ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈលោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារអមដំណើរដោយក្រុមការងារជាមន្ត្រីក្រោមឱវាទនៅថ្ងៃទី៧ខែ១២ឆ្នាំ២០១៩បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤.០០០.០០០រៀលជូនគ្រួសារសពអតីតយុទ្ធជនជាសមាជិកសមាគមអតីតយុទ្ធជនខេត្ត។ សមាជិកសមាគមឈ្មោះងួនសុខុមភេទស្រីអាយុ៥៧ឆ្នាំជានិវត្តជនបានទទួលមរណៈភាពនៅថ្ងៃទី៤ខែ១២ឆ្នាំ២០១៩នៅភូមិត្នោតម្លូឃុំរបៀបស្រុករវៀងខេត្តព្រះវិហារ។បន្ទាប់ពីប្រគល់ថវិកាលោកប្រធានបានបន្តដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជនដែលមានជីវភាពក្រីក្រលំបាកនិងមានផ្ទះរស់នៅមានសភាពទ្រុតទ្រោមឈ្មោះយិនវិបុលភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិអូស្នៀតឃុំតស៊ូស្រុកជ័យសែន។ក្នុងនោះដែរលោកបានឧបត្ថម្ភថវិកាចំនួន ២៧០.០០០រៀល អង្ករ,មី,ទឹកស៊ីអ៊ីវ,និងទឹកក្រូច៕
ថវិកាជិត៩០លានរៀលនិងជាង១៣ម៉ឺនដុល្លារសប្បុរសជនបានបរិច្ចាគជូនគន្ធបុប្ផា
ភ្នំពេញ៖ក្នុងខែវិច្ជិកាឆ្នាំ២០១៩មូលនិធិគន្ធបុប្ផាកម្ពុជាដែលជាមូលនិធិផ្លូវការបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ក្នុងគោលដៅចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបានទទួលថវិកាបរិច្ចាគពីសប្បុរសជននានានូវទឹកប្រាក់សរុបចំនួន៨៧.៣៧៩.៥៨២រៀលនិង១៣០.៥៦៧ដុល្លារអាមេរិក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីរសៀលថ្ងៃទី៧ធ្នូនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាបរិច្ចាគសរុបក្នុងខែវិច្ជិកានេះទទួលបានពីសមាជិកសរុបចំនួន៧.៥៨៩រូបដែលរួមមានសមាជិកកិត្តិយសចំនួន៣រូប,សមាជិកគាំទ្រចំនួន៥.១៧៩រូបនិងសប្បុរសជនផ្សេងៗចំនួន២.៤០៧រូប។ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាពប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។ សូមជម្រាបជូនថាសមាជិកកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បរិច្ចាគចាប់ពី ២០.០០០.០០០រៀល/៥ .០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ចំណែកសមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥.០០០រៀល ក្នុងមួយខែ/៦០.០០០រៀលក្នុងមួយឆ្នាំ។គួរបញ្ជាក់ថាក្នុងរយៈពេល១១ខែនៃឆ្នាំ២០១៩មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាសរុបចំនួន ១០.៨៩២.៤០៤ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ៕
គ្រោះថ្នាក់ចរាចរថ្ងៃទី៧ខែធ្នូស្លាប់៩នាក់និងរបួស១០នាក់
ភ្នំពេញៈយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាគ្រោះថ្នាក់ ចរាចរនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩នេះបាន បង្កឱ្យស្លាប់៩នាក់និងរងរបួសធ្ងន់-ស្រាល១០នាក់។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថាចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិនគោរពសិទ្ធបត់មិនប្រកាន់ស្តាំជាដើម ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឱ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿង។ ក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។ ទិន្នន័យគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន១៧នាក់នៅថ្ងៃទី៧ខែធ្នូនេះគឺកើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិច ចំនួន១០លើក៕S/
១ខែចាប់រថយន្តដឹកលើសចំណុះចំនួន២៥៥គ្រឿងនិងពិន័យជាង៥០០លានរៀល
ភ្នំពេញៈក្នុងខែវិច្ឆិកាឆ្នាំ២០១៩លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន២៥៥គ្រឿង។ក្នុងនោះពិន័យបានថវិកាសរុបចំនួន៥៣២.៨០០.០០០រៀល។ គេសង្កេតឃើញថាចំនួនរថយន្តដែលចាប់បានទាំងនេះមានការកើនឡើងចំនួន៤៣គ្រឿងគឺពី២១២គ្រឿងក្នុងខែតុលាមក២៥៥គ្រឿងក្នុងខែវិច្ឆិកាឆ្នាំ២០១៩។ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣៤តោន។ សូមបញ្ជាក់ថា ស្ថានីយថ្នល់កែង នៅខេត្តកំពង់ចាម ចាប់បានបទល្មើសច្រើនជាងគេ គឺ៤៥រថយន្ត បន្ទាប់មកនៅស្ថានីយប្រាសាទ ខេត្តកំពង់ធំចំនួន៣៣រថយន្ត,នៅស្ថានីយអង់ស្នួលខេត្តកណ្តាល ២៨រថយន្ត,ស្ថានីយព្រៃព្នៅខេត្តព្រៃវែងចាប់បាន១៤រថយន្តនិងនៅស្ថានីយលង្វែកខេត្តកំពង់ឆ្នាំងចាប់បានរថយន្តល្មើសចំនួន៩៕S/
អាជ្ញាធរតុបតែងភ្លើងពណ៌លើរូបសំណាកផ្លែទុរេនមានការពាក្យរិះគន់
កំពតៈបន្ទាប់ពីការតុបតែងលម្អភ្លើងពណ៌ហ៊ុមព័ទ្ធរូបសំណាកផ្លែទុរេននៃរង្វង់មូលកណ្តាលក្រុងកំពតក្រុមបច្ចេកទេសបានបើកសាកល្បងនាយប់ថ្ងៃទី៥និងទី៦ខែធ្នូឆ្នាំ២០១៩។ដោយលេចចេញនូវពណ៌ខៀវក្រហមសលុបបាត់ផ្លែទុរេនដែលជារូបសំណាកដើមក្រោយពីរយប់នៃការបើកសាកល្បងបានបង្កឱ្យមានការរិះគន់កើតឡើងជាបន្តបន្ទាប់។ ពាក្យកែលម្អទាំងនោះមានដូចជាការដែលតុបតែងខ្លាំងពេកអាចបាត់បង់រូបភាពដើមគឺមើលមិនឃើញទុរេនកំពតតែម្តង។ដូច្នេះគួរពិចារណាឡើងវិញដោយធ្វើយ៉ាងណានៅពេលយប់ចាំងភ្លើងទៅមើលឃើញរូបទុរេនដដែល។ជាមួយនេះក៏មានការក្រើនរំលឹកផងដែរថាបើកែលម្អបានគួរតែកែមិនទាន់ហួសពេលនៅឡើយទេ។ពាក់ព័ន្ធនឹងករណីនេះករណីនេះលោកវ៉ិតវឌ្ឍនានាយករដ្ឋបាលសាលាខេត្តកំពតបានបញ្ជាក់ថានេះជាពណ៌ទង់ជាតិ។ទុរេនកំពតជាទុរេនជាតិ៕S/
អាជ្ញាធរខេត្តកំពង់ចាមឱ្យបូមទឹកសង្គ្រោះស្រូវរាប់សឹបហិកតានៅស្រុកកំពង់សៀម
ដោយ:ភោគសម្បត្តិ/កំពង់ចាម:លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានសម្រេចឱ្យខាងមន្ត្រីធនធានទឹកនិងឧតុនិយមយកម៉ាស៊ីនដែលជាមធ្យោបាយបូមទឹកទៅកាន់ព្រែកកៀនជ្រៃនៅតំបន់ស្រែប្រាំងស្ថិតក្នុងភូមិបឹងបបោសនិងភូមិស្ពានថ្មីឃុំកៀនជ្រៃស្រុកកំពង់សៀម។ខណៈស្រែដែលកំពុងប្រឈមខ្វះទឹកស្រោចស្រពគឺចំពេលដើមស្រូវកំពុងធ្វើខ្លួនចេញផ្កាហើយទឹកបឹងជាប្រភពអាងទឹកដ៏សំខាន់បានរីងស្ងួតអស់។ លោកអភិបាលខេត្តបានសម្រេចយ៉ាងដូច្នេះបន្ទាប់ពីលោកបានដឹកនាំមន្ត្រីធនធានទឹកនិងមន្ត្រីកសិកម្មចុះពិនិត្យជាក់ស្តែងជាមួយប្រជាពលរដ្ឋជាម្ចាស់ស្រែចំនួនជាង៨០គ្រួសារស្មើនឹងផ្ទៃដីស្រែទំហំចំនួន ៣៦ ហិកតាកាលពីរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩។ លោកអ៊ុនចាន់ដាបានមានប្រសាសន៍ថាសូមឱ្យខាងមន្ទីរធនធានទឹកនិងខាងមន្ទីរកសិកម្មសហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋជាម្ចាស់ស្រែកំពុងខ្វះទឹករៀបចំតម្លើងគ្រឿងចក្រជាម៉ាស៊ីនបូមទឹកនៅមាត់ព្រែកកៀនជ្រៃ ហើយតភ្ជាប់បណ្តាញតាមដំណាក់នីមួយៗ យកទឹកចូលស្រែខ្វះទឹកទាំងអស់។ លោកបានបន្តថាការជួយសង្គ្រោះនេះក្រោមការជួយគាំទ្រនិងយកចិត្តទុកដាក់ពីសំណាក់លោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងលោករដ្ឋមន្ត្រីក្រសួងកសិកម្មសហការជាមួយអាជ្ញាធរខេត្តជាក្រុមការងារចុះជួយស្រុកកំពង់សៀម។ដោយយើងមិនបណ្តោយឱ្យប្រជាពលរដ្ឋលោកប្រឈមបញ្ហានេះបន្តទៀតទេ គឺយើងប្រឹងប្រែងអស់លទ្ធភាពមធ្យោបាយធនធានដែលមាននេះ។ អ្នកស្រីនៃឆៃហ៊ាតវ័យ៥២ឆ្នាំជាម្ចាស់ស្រែប្រាំងកំពុងខ្វះទឹកនៅភូមិបឹងបបោសបានឱ្យដឹងថាគ្រួសារអ្នកស្រីមានស្រែចំនួនពីរកន្លែងគឺមួយកន្លែងនៅចំណុចតាឡៅខាងចុងព្រែកមានចំនួនប្រាំបីស្រែនិងចំនួន ប្រាំស្រែទៀតនៅតំបន់បឹងវែង ជាអាងទឹកកំពុងរីងហួតអស់ទឹកនេះ។ ម្ចាស់ស្រែបានឱ្យដឹងទៀតថា ឆ្នាំនេះចម្លែកពីរាល់ឆ្នាំគឺប្រើម៉ាស៊ីនកម្លាំង១៥សេសមួយគ្រឿងបូមដាក់ទឹកពេញក្នុងស្រែព្រៀបអស់ពីល្ងាច ពេលព្រឹកទៅមើលទឹកក្នុងស្រែរីងអស់គ្មានសល់។ខណ:ដើមស្រូវក្នុងស្រែកំពុងធ្វើខ្លួនចេញផ្កា។ បញ្ហានេះបង្កឱ្យគ្រួសារអ្នកស្រីមិនសង្ឃឹមថា ចំនួន១៣ ស្រែខាងលើនឹងផ្តល់ទិន្នផលដូចរាល់ឆ្នាំបានពី ៤០ ទៅ ៥០បេ(មួយបេទម្ងន់ពី ៧០ ទៅ ៨០ គីឡូក្រាម)នោះ។អ្នកស្រី ឆៃហ៊ាត បានបន្តថា អាស្រ័យហេតុនេះគ្រួសារអ្នកស្រីក៏ដូចគ្រួសារអ្នកមានស្រែនៅតំបន់នេះទាំងអស់សូមសំណូមពរដល់មន្ត្រីជំនាញនិងអាជ្ញាធរមេត្តាជួយសង្គ្រោះដំណាំស្រូវដែលប្រឈមខ្វះទឹកហើយពុំមានលទ្ធភាពបូមទឹកដាក់ឱ្យបានប្រមូលផលបានខ្លះ អាចជួយសម្រាលជីវភាពក្នុងគ្រួសារ។ អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃបានឲ្យដឹងថា ដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន៨៦គ្រួសារ ដែលកំពុងប្រឈមខ្វះទឹកស្រោចស្រពខាងលើសរុបចំនួន ៣៦ ហិកតាស្ថិតក្នុងភូមិបឹងបបោស និងភូមិស្ពានថ្មី។អ្នកស្រីមេឃុំបានបន្តថានៅព្រឹកថ្ងៃទី៧ខែធ្នូនេះយើងនៅមិនទាន់បានបូមទឹកចេញពីក្នុងព្រែកដើម្បីចែកចាយស្រោចស្រពជូនប្រជាពលរដ្ឋនៅឡើយទេ។ដោយនៅជួបបញ្ហាទីតាំងមាត់ព្រែកសម្រាប់ដាក់ម៉ាស៊ីនបូមគឺដីតាមមាត់ព្រែកជ្រាយប្រឈមការបាក់ស្រុតនិងខ្វះប្រព័ន្ធទុយោបូមបញ្ជួនទឹកដល់ស្រែ៕S/
កំណត់ត្រាសត្វស្លាបនៅកម្ពុជាមានជាង៦០០ប្រភេទ
ភ្នំពេញៈមហោស្រពសត្វស្លាប និងធម្មជាតិ ក្រោមប្រធានបទ «អភិរក្សសត្វស្លាប និងធម្មជាតិសម្រាប់យើងទាំងអស់គ្នា»ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក ស្រ៊ុនដារិទ្ធិរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ក្នុងពិធីបើកមហោស្រពសត្វស្លាប និងធម្មជាតិនាពេលនោះថាបើកមហោស្រពនេះក្នុងគោលបំណងផ្សព្វផ្សាយអំពីសត្វស្លាបកម្រដល់សាធារណជន បង្កើតការយល់ដឹងអំពីការងារអភិរក្សសត្វស្លាប ជាពិសេសលើកទឹកចិត្តដល់យុវជន សិស្សនិស្សិត អោយចូលរួមស្រលាញ់ និងអភិរក្សជីវៈចម្រុះ និងធម្មជាតិ។ លោកបានបញ្ជាក់ដែរថាប្រទេសកម្ពុជាមានវត្តមានប្រភេទសត្វស្លាបជិតផុតពូជបំផុតដូចជា៖ត្រយ៉ងយក្ស,ត្រយ៉ងចំកំកស,ខ្សឹប,ចាបព្រៃវែង,ត្មាតភ្លើង,ត្មាតត្នោត,និងត្មាតប្រផេះជាដើម។សត្វស្លាបប្រមាណជាង៦០០ប្រភេទត្រូវបានកត់ត្រាទុកក្នុងប្រទេសកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការបានដាក់តំបន់ដែលជាទីជម្រកសត្វស្លាបសំខាន់ៗ ទៅជាតំបន់ការពារធម្មជាតិ។ ក្នុងគោលបំណងការពារជម្រកសត្វស្លាបទាំងនោះឱ្យបានគង់វង្សក៏មានអង្គការជាតិ-អន្តរជាតិខាងអភិរក្សសត្វស្លាបនិងធនធានធម្មជាតិជាច្រើនបានជួយវិនិយោគទៅលើការថែរក្សាការពារដល់ភោគផលធម្មជាតិនិងប្រភេទសត្វស្លាបទាំងនោះឱ្យបានគង់វង្សនិងកុំឱ្យផុតពូជនៅកម្ពុជា៕
ត្រជាក់ចុះដល់១៣អង្សាសេ-ចាប់ពីថ្ងៃទី១០សីតុណ្ហភាពចាប់ងើបឡើងវិញ
ភ្នំពេញៈសីតុណ្ហភាពអប្បបរមាដែលបានចុះដល់រង្វង់១៣អង្សាសេនៅខេត្តមណ្ឌលគីរីនិងខេត្តព្រះវិហារនឹងចាប់ផ្តើបងើបឡើងវិញបន្តិចម្តងៗចាប់ពីថ្ងៃទី១០ខែធ្នូរហូតដល់ចុងខែដដែលនេះទើបចុះត្រជាថ្មីលើកទី២ម្តងទៀត។ លោកចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ថាសីតុណ្ហភាពអប្បបរមានៅខេត្តមណ្ឌលគីរីនិងខេត្តព្រះវិហារ(ប្រាសាទព្រះវិហារ)នៅថ្ងៃនេះចុះដល់រង្វង់១៣អង្សាសេខេត្តក្រៅពីនេះក៏ចុះដែរ។ តែមិនចុះទាបដូចជាខេត្តមណ្ឌលគីរីនិងព្រះវិហារទេ។ខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាបានចុះដល់រង្វង់១៦អង្សាសេខេត្តក្រចេះ១៧.៥អង្សាសេខេត្តកំពង់ធំ១៧.៥អង្សាសេខេត្តពោធិសាត់១៧អង្សាសេខេត្តបាត់ដំបង១៦អង្សាសេខេត្តរតនគីរី១៧អង្សាសេ និង ខេត្តឧ្តរមានជ័យ ១៥.៥អង្សាសេ។ លោកចាន់ យុត្ថាបានបញ្ជាក់ថា ចាប់ផ្តើមពីថ្ងៃទី១០ខែធ្នូទៅ សីតុណ្ហភាព ចា ប់ ផ្តើមងើបឡើងវិញ តែងើបតែពីត្រឹមខេត្តកំពង់ធំចុះក្រោម(ត្បូង)។ឯតំបន់ខ្ពង់រាបគឺនៅបន្តត្រជាក់ដដែលរយៈពេល៤ទៅ៥ថ្ងៃទៀត។ចាប់ពីខេត្តកំពង់ធំចុះក្រោមចាប់ផ្តើមងើបឡើងវិញដោយក្នុងមួយថ្ងៃរង្វង់មួយអង្សាសេមកនៅរង្វង់ ២៣ ទៅ២៤អង្សាសេ។ អ្នកនាំពាក្យខាងលើនិយាយឱ្យដឹងទៀតថានៅខាងលើខេត្តកំពង់ធំសីតុណ្ហភាពអាចនៅក្នុងរង្វង់១៧អង្សាសេ៤ទៅ៥ថ្ងៃហើយបានចាប់ផ្តើមងើបឡើងវិញទាំងអស់។ពេលឡើងដល់២៣ទៅ២៤អង្សាសេហើយនៅ ទ្រឹងនិងចុះត្រជា ក់ ជាថ្មីលើកទី២ អាចនៅចុងខែធ្នូ៕