ដោយៈគ្រញូង/បាត់ដំបងៈកម្លាំងនគរបាលខេត្តកាលពីព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩បានបញ្ជូនក្រុមដៃដល់បីនាក់ទៅតុលាការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីជនទាំងនេះកាប់ចាក់ទៅលើជនរងគ្រោះ២នាក់ឱ្យរបួសនៅក្នុងហាងខារ៉ាអូខេយីហោបារាំងឆវ័ន្ត។ ហេតុការណ៍បានកើតឡើងនៅត្រង់ចំណុចក្រុម២ភូមិកាច់រទេះឃុំកំពង់ព្រៀងស្រុកសង្កែខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩។លុះព្រឹកថ្ងៃទី៦ខែធ្នូទើបចាប់ខ្លូនបានបីនាក់ក្នុងចំណោម៥នាក់។ សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះទាំងពីរនាក់មានឈ្មោះស៊ិនប៊ុនថនភេទប្រុសអាយុ២៣ឆ្នាំនៅក្រុម៥ភូមិសាលាត្រាវឃុំកំពង់ព្រៀងស្រុកសង្កែនិងឈ្មោះចាន់ជឿនភេទប្រុសអាយុ១៨ឆ្នាំនៅភូមិព្រៃដំរីឃុំព្រៃតូចស្រុកមោងឫស្សី។ជនរងគ្រោះទាំងពីរនាក់រងរបួសជាច្រើនកន្លែងត្រូវបញ្ជូនទៅព្យបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកជនដៃដល់ទាំងបីនាក់មាន១ទឹមរស្មីហៅកូនង៉ាភេទប្រុសអាយុ២១ឆ្នាំ២.ឈ្មោះថេងសុវណ្ណភេទប្រុសអាយុ២៣ឆ្នាំនិង៣.ឈ្មោះផុតលីហា៑ងភេទប្រុសអាយុ២៤ឆ្នាំនៅភូមិរាមគន់ឃុំគារស្រុកមោងឫស្សី។ឯពីរនាក់ទៀតរត់គេចខ្លួនបាត់។ប្រភពបន្តថាភាគី២នាក់ពេលច្រៀងខារ៉ាអូខេផឹកស៊ីស្រវឹងទៅរករឿងវ៉ៃក្រុមជនដៃដល់ប្រាំនាក់មុនដោយចោទគេថាមើលមុខពួកគេ៕
Author: rsc
អបអរការបង្កើតអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាWCSគម្រប់២០ឆ្នាំ
ភ្នំពេញ៖លោកនេត្រភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថានបានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាWCSនៅសួនចតុមុខសណ្ឋាគារកំបូឌីយ៉ាណានៅល្ងាចថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាក្រសួងបរិស្ថានបានចាប់ផ្ដើមជាផ្លូវការក្នុងភាពជាដៃគូជាមួយអង្កការWCSចាប់តាំងពីឆ្នាំ១៩៩៩ក្នុងការអនុវត្តនូវសកម្មភាពអភិរក្សសំខាន់ៗទៅលើតំបន់ការពារធម្មជាតិនិងទៅលើប្រភេទសត្វព្រៃដែលទទួលរងការគំរាមកំហែងដែលមានសារៈសំខាន់ជាសកល នៅក្នុងកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះបានសម្រេចជោគជ័យជាពិសេសតាមរយៈការអនុវត្តន៍កម្មវិធីនិងគម្រោងមួយចំនួនស្ថិតនៅភូមិភាគខាងជើងខាងកើតក្នុងខេត្តព្រះវិហារមណ្ឌលគិរីដែលមានតំបន់ការពារធម្មជាតិមួយចំនួន។ដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពឆែប,ព្រៃព្រះរការកែវសីមា,តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង,តំបន់អភិរក្សធម្មជាតិដីសើម,។ តំបន់របៀងសត្វព្រៃមួយចំនួនដែលយើងខិតខំរួមគ្នាធ្វើការងាររៀបចំការអនុវត្តន៍គម្រោងREED+ការអនុវត្តច្បាប់ទេសចរណ៍ធម្មជាតិកសិកម្មមិត្តភាពសត្វព្រៃការធ្វើផែនការប្រើប្រាស់ដីធ្លីរបស់សហគមន៍។តាមរយៈការងារនេះយើងទទួលបានជាជ័យលាភីថ្នាក់អន្តរជាតិនិងថ្នាក់តំបន់ផងដែរ។ជាក់ស្ដែងយើងទទួលបានវិញ្ញាបនបត្រអង្ករសរីរាង្គសម្រាប់អង្ករIBISRICEដែលយើងបាននាំអង្ករនេះកាន់ពិភពលោក៕
ប្រធានមន្ទីរកសិកម្មប្រាប់ពលរដ្ឋថាមុនលក់ផលិតផលត្រូវផ្ទៀងផ្ទាត់តម្លៃជាមុន
ដោយសៅវ៉ាន់ឌី/ព្រះវិហារៈកាលពីថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នៅដេប៉ូប្រមូលទិញដំឡូងលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានប្រាប់ពលរដ្ឋថា”សូមបងប្អូនប្រជាកសិករមុនសម្រេចចិត្តលក់ដំឡូងសូមសួរផ្ទៀងផ្ទាត់តម្លៃឱ្យបានច្រើនកន្លែងជាមុនសិនដើម្បីចៀសវាងខាតបង់ថវិកាដោយសារឈ្មួញទម្លាក់តម្លៃ។ ជំរាបជូនប្រជាកសិករបន្ទាប់ពីបងប្អូនមមាញឹកប្រមូលផលស្រូវវស្សាដល់ពេលបញ្ចប់និងរដូវប្រមូលផលដំឡូងមីបានមកដល់ជាបណ្តើរៗហើយ។ក្នុងនោះសកម្មភាពប្រមូលទិញដំឡូងនៅភូមិប្រយុទ្ធក្រុងព្រះវិហារមានតម្លៃ៣៤០រៀលក្នុងមួយគីឡូក្រាម។ តាមការបញ្ជាក់ពីលោកវុទ្ឋីម្ចាស់ដេប៉ូទទួលទិញដំឡូងបានសុំឱ្យបងប្អូនកសិករយើងដូចជានៅស្រុកជ័យសែនឬស្រុកផ្សេងទៀតក្នុងខេត្តព្រះវិហារបានប្រមូលផលដំឡូងសូមជួយដឹកជញ្ជូនដាក់មកក្បែរថ្នល់ជាតិ។ដើម្បីងាយស្រួលបានច្រើនគ្រប់ពេញ១រថយន្តគាត់នឹងឱ្យរថយន្តទៅដឹកយក៕
មេឃុំម្នាក់ទទួលស្គាល់ដីសាលាអនុវិទ្យាល័យខេមរតេជោតាមឧបសម្ព័ន
ព្រះវិហារៈបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានចុះផ្សាយព័ត៌មានថាដីរដ្ឋក្នុងបរិវេណសាលាអនុវិទ្យាល័យខេមរតេជោដែលមានទីតាំងស្ថិតក្នុងភូមិសំបកសែនជ័យឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារត្រូវបាននាយទាហ៊ានម្នាក់ដែលបម្រើការក្នុងអង្គភាពកងពលតូចអន្តរាគមន៏លេខ៨ជាអ្នករំលោភយកដីនោះ។ លោកប្រាក់ភីមេឃុំស្រអែមឆ្លើយតបថាលោកទទួលស្គាល់តែដីដែលមានទទឹង២០០ម៉ែត្រនឹងបណ្តោយ១៧០ម៉ែតតាមឧបសម្ព័នរបស់លោកហូចិត្រានាយកសាលាបឋមសិក្សាខេរតេជោដែលលោកបានដាក់ជូនទៅឱ្យការិយាល័យអបរំស្រុកចូលជាសារពើភណ្ឌរដ្ឋចំនួនទទឹង២០០មែត្រនឹងបណ្តោយ១៨០ម៉ែត្រដែលមានផ្ទៃក្រស្មើរនឹង៣៦.០០០ការ៉េតែប៉ុណ្ណោះ។តែសម្រាប់ដីដែលលោកនាយកសាលាអនុវិទ្យាល័យខេមរតេជោបានលើកឡើងថាដីសាលាមានទំហំ២៧០ម៉ែត្រគុណ១៨០ម៉ែត្រដែលមានផ្ទៃដីស្មើរនឹង៤៨.៦០០ម៉ែត្រនោះលោកមិនបានដឹងទេ។ លោកប្រាក់ភីមេឃុំស្រអែមដែលលោកបានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួនចុះវាស់វែងកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ក្នុងនោះរួមមានមន្ត្រីទី១លោកមូលម៉ាប់មេឃុំកន្ទួតទី២លោកប្រាក់ភីមេឃស្រអែមទី៣លោកឩត្តមសេនីយ៏ទោលីស៊ុនមេបញ្ជាកាកងពលតូចអន្តរាគមន៏លេខ៨ទី៤។ លោកប៉ិលស្រួយអនុប្រធានការិយាល័យអបរំស្រុកជាំក្សាន្តទី៥លោកប៉ាន់នីមមេភូមិចំបកសែនជ័យទី៦លោកផេងរ៉ាឌីនាយកសាលាអនុវិទ្យាល័យខេមរតេជោផ្ទាល់តែម្តង។ទី៧លោកហូចិត្រានាយសាលាបឋមសិក្សានឹងដោយមានវត្តមានលោកគ្រូអ្នកគ្រូនាយកនាយករងនឹងគណកម្មកាសាលាអនុវិទ្យាល័យនឹងលោកគ្រូអ្នកគ្រូសាលបឋមសិក្សាខាងលើជាច្រើនរូបទៀតបានចូលរួមទទួលដឹងលឺផងដែរ។ តាមការញ្ជាក់ពីលោកប្រាក់ភីមេឃុំស្រអែមបានឱ្យដឹងថាក្រោយកាចុះវាស់វែងទៅលើដីក្នុងបរិវេណសាលាអនុវិទ្យាល័យខេមរតេជោនោះដោយក្រុមកាងារបស់លោកបានវាស់វែងឃើញក្បាល់ដីទំហំពិតប្រាកដមែនគឺមានទទឹងក្បាលដី២០០ម៉ែត្រគុណបណ្តោយ១៨០ម៉ែត្រដែលមានផ្ទៃក្រឡ៣៦.០០០ម៉ែត្រការ៉េ។ ដីនោះទៀតសោតលោកបានបញ្ជាក់ទៀតថាដោយមានព្រំប្រទល់ខាងកើតជាប់នឹងផ្លូវក្រាលកៅស៊ូចេញពីមុខទីបញ្ជាកាកងតូចលេខ៨ឆ្ពោះទៅកាន់ប្រាសាទព្រះវិហារខាងលិចទល់នឹងផ្លូវក្រាលក្រួសក្រហមខាងជើងទល់នឹងដីឈ្មោះយ៉េងឌីណានឹងម៉ៅស៊ីថនខាងត្បូងទល់នឹងផ្លូវក្រាលក្រួសក្រហម។ ជាមួយគ្នានោះលោកប្រាក់ភីក្រោយវាសវែងក្រុមកាងាររបស់លោកពិនិត្យគឺវាត្រូវរូវនិងប្លង់ដែលលោកហូចិត្រានាយកសាលាបឋមសិក្សាខេមរតេជោបានដាក់ជូនទៅឱ្យការិយាល័យអបរំស្រុកចូលជាសារពើភណ្ឌរដ្ឋទៀតផងលោកបានបញ្ជាក់ទៀតថាចំពោះដីដែលមានក្នុងឩបសម្ធ័នរបស់លោកហូ ចិត្រាដែលមានទំហំក្បាលដី២០០ម៉ែត្រគុណនឹងបណ្តោយ១៨០ម៉ែត្រដែលមានផ្ទៃក្រឡាស្មើរនឹង៣៦.០០០ម៉ែត្រការ៉េដែលបានចុះក្នុងបញ្ជីសារពើភណ្ឌដែលទទួលស្គាល់ដោយមន្ទីអបរំស្រុករួចហើយ។ បើបាត់លោកនឹងចេញមុខដោះស្រាយនឹងកាពារអោយខានតែបានក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាននោះ។លោកលើកឡើងទៀតថាហើយបើដីថាបាត់ចំនួន៧០ម៉ែត្រដែលលោកនាយកសាលាបានលើកឡើងថាបាត់នោះៗលោកមិនទទួលស្គាល់នោះទេគឺលោកធ្វើអ្វីទៅតាមឯកសារដែលមានមកតែប៉ុណ្ណោះ។ លោកប្រាក់ភីមេឃុំស្រអែមបានបញ្ជាក់ទៀតថាក្នុងកាចុះវាស់វែងដីខាងលើនោះគឺក្រុមរបស់លោកបានពិនិត្យឃើញថាមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋពិតប្រាកដមែនដោយខាងប្រជាពលរដ្ខបានយកដើមស្វាយមកដាំចូលព្រំដីបែកខាងជើងសាលារៀនខាងលើនោះមានរហូតដល់ទៅ៣៥ដើមឯណោះ។ក្នុងនោះលោកនឹងក្រុមកាងាររបស់លោកឱ្យគេកាប់ឬក៏គាស់ដើម្បស្វាយដែលដាំចូលក្នុងដីសាលារៀននោះចេញហើយៗប្រជាពលរដ្ឋលោក៏បានយល់ព្រមស្រុះស្រួលគ្នាជាមួយអាជ្ញធរអស់ហើយដែរក្នុងរឿងហ្នឹង៕
អ្នកផ្ទុកមេរោគអេដស៍៩៩ភាគរយបានទទួលឱសថប្រឆាំងនឹងមេរោគនេះ
កំពង់ចាម:នៅខេត្តកំពង់ចាមបច្ចុប្បន្នប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ចំនួន៩៩ភាគរយនៃចំនួនសរុបជាង៣.០០០នាក់គឺបានមកទទួលឱសថព្យាបាលប្រឆាំងនឹងមេរោគមួយនេះបានយ៉ាងទៀងទាត់រាល់ថ្ងៃ។កត្តានេះធ្វើឱ្យមេរោគថយចុះទាបគឺបង្ហាញពីការទទួលបានជោគជ័យក្នុងការព្យាបាល។ នេះជាការថ្លែងលើកឡើងរបស់លោកហានកុសលអភិបាលរងខេត្តកំពង់ចាមនៅក្នុងការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងមន្ទីរសុខាភិបាលដែលមានការចូលរួមពីលោកជាប៉ោអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩។ លោកហានកុសលបានមានប្រសាសន៍ថាដើម្បីឆ្លើយតបការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ចាមបច្ចុប្បន្នមានអ្នកផ្ទុកមេរោគនេះប្រមាណ៣.៥២៨នាក់គឺក្នុងចំណោមការប៉ាន់ប្រមាណនេះបានស្រាវជ្រាវរកឃើញអ្នកផ្ទុកមេរោគចំនួន៨៥,២៨ភាគរយនៃអ្នកផ្ទុកមេរោគសរុបចំនួន ៣.០០៩ នាក់ស្ថិតក្នុងគោលដៅទី១។ លោកអភិបាលរងខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ថាពិសេសយើងបានបងប្អូនជាជនរងគ្រោះស្ថិតក្នុងគោលដៅទី២បានមកទៅទទួលឱសថប្រឆាំងនឹងមេរោគអេដស៍បានចំនួន៩៩ភាគរយនៃអ្នកផ្ទុកសរុបចំនួន ៣.០០៥ នាក់។ នេះសបញ្ជាក់ថា មានមេរោគថយចុះទាប គឺជាជោគជ័យក្នុងការព្យាបាល ក្នុងការប្រើប្រាស់ឳសថប្រឆាំងមេរោគអេដស៍បានទៀងទាត់ជារៀងរាល់ថ្ងៃ។ គួរបញ្ជាក់ថាប្រទេសកម្ពុជាបានឆ្លងមេរោគអេដស៍នាឆ្នាំ១៩៩១ដែលបានរកឃើញនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមតាមរយ:ការផ្តល់ឈាមដោយស្ម័គ្រចិត្ត។ ក្នុងនោះការឆ្លងមេរោគមួនេះតាមរយ:ឈាម គឺតាមការរួមភេទ និងតាមការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន។ ដោយមានអត្រាឆ្លងរហូតដល់ ១,៨ ភាគរយ នៅឆ្នាំ២០០០ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។ បច្ចុប្បន្នមានចំនួនអ្នកផ្ទុកមេរោគអេដស៍ចំនួន៩០ភាគរយនៃអ្នកផ្ទុកមេរោគសរុបទូទាំងប្រទេសប្រមាណ ប្រាំពីរម៉ឺន នាក់បានមកទទួលថ្នាំប្រឆាំងនឹងមេរោគមួយនេះ៕
ជំងឺមិនឆ្លងជាឃាត.កឈាមត្រជាក់សម្លាប់មនុស្សក្នុងមួយថ្ងៃ១៦៣នាក់
ដោយ:គង់ហេង/កំពង់ចាម:លោកស្រីឡោកខេងសមាជិកនិងជាប្រធានគណ:កម្មការទី៨នៃរដ្ឋសភាបានថ្លែងថាយោងតាមជំរឿនចន្លោះឆ្នាំ២០០៨=២០១៦ប្រទេសកម្ពុជាមានប្រជាពលរដ្ឋស្លាប់ដោយសារជំងឺមិនឆ្លងចំនួន ១៦៣ នាក់ក្នុងមួយថ្ងៃ នៃប្រជាពលរដ្ឋសរុបចំនួនជាង ១៥លាន នាក់។ លោកស្រីឡោកខេងថ្លែងបែបនេះនៅក្នុងឱកាសដែលលោកស្រីបានចូលរួមបើកសិក្ខាសាលាស្តីពីការបញ្ជ្របការយល់ដឹងនិងបង្កើតយន្តការការពារនិងគ្រប់គ្រងជំងឺមិនឆ្លងនិងការប្រើប្រាស់ថ្នាំជក់នៅថ្នាក់មូលដ្ឋានក្នុងសាលាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩។ ក្នុងនោះដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា,រដ្ឋសភាជាច្រើនរូបប្រចាំមណ្ឌលកំពង់ចាម,លោកស្រីវេជ្ជបណ្ឌិតលីអាយឡានតំណាងអង្គការសុខភាពពិភព,លោកហានកុសលអភិបាលរងខេត្តកំពង់ចាម, និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ។ លោកស្រីប្រធានគណ:កម្មការទី៨នៃរដ្ឋសភាបានមានប្រសាសន៍ថារដ្ឋសភាទទួលស្គាល់ថារាជរដ្ឋាភិបាលបានបង្ហាញច្បាស់ពីចក្ខវិស័យក្នុងការបង្ការ ការការពារប្រយុទ្ធនឹង«ជំងឺមិនឆ្លង ២០១៨ដល់ ២០២៧»មានគោលបំណងបង្ការមិនឲ្យកើតមានជំងឺមិនឆ្លងបណ្តាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ការសេពគ្រឿងស្រវឹង ភេជ្ជ:កម្រិតជាតិស្ករខ្ពស់ របបអាហារដែលមិនត្រឹមត្រូវសម្រាប់សុខភាព និងកាឃវប្បកម្ម។ លោកស្រីបានបន្ថែមថាតាមរបាយការណ៍របស់អង្គការពិភពលោក(WTO)បានបញ្ជាក់ថាឆ្នាំ២០១៦ក្នុងចំណោមជនរងគ្រោះដែលស្លាប់សរុបលើពិភពលោកចំនួន៥៦,៩លាននាក់គឺមានអ្នកស្លាប់ដោយសារជំងឺមិនឆ្លងចំនួន ៤០,៥លាន នាក់ ស្មើនឹង ៧១ភាគរយ។ លោកស្រីបានបន្តថា ដោយឡែកសម្រាប់ប្រទេសកម្ពុជាផ្អែកតាមស្ថិតិជំរឿនឆ្នាំ២០០៨-២០១៦ គឺក្នុងចំណោមអ្នកស្លាប់សរុបចំនួន៩៣.០០០នាក់គឺមានអ្នកស្លាប់ដោយសារជំងឺមិនឆ្លងចំនួន៥៩.៥២០ នាក់។មានន័យថាមានអ្នកស្លាប់ដោយជំងឺមិនឆ្លងចំនួន១៦៣នាក់ក្នុងមួយថ្ងៃនៃប្រជាជនសរុបចំនួន ១៥.៧៦២.០០០នាក់។ គួរបញ្ជាក់ថាជំងឺមិនឆ្លងគឺជាជំងឺរ៉ាំរ៉ៃដែលធ្វើឲ្យពិការភាពបាត់បង់ពលកម្មរួចធ្លាកទៅក្នុងភាពក្រីក្រដោយសារតែការចំណាយថវិកាច្រើននិងប្រើរយ:ពេលយូរក្នុងការព្យាបាល។ជំងឺមិនឆ្លងមិនត្រឹមតែធ្វើឲ្យបុគ្គលម្នាក់ចុះដុនដាបនោះទេតែជាបញ្ហាប្រឈមរួមក្នុងគ្រួសារទាំងមូល។ពិសេសប្រឈមក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិគឺរាំងស្ទះដល់កំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងសង្គមទាំងមូល៕
គ្រោះថ្នាក់ចរាចរថ្ងៃទី៥ខែធ្នូស្លាប់៥នាក់និងរបួស១០នាក់
ភ្នំពេញ៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថាគិតពីរសៀលម៉ោង២ថ្ងៃទី៣ដល់ម៉ោង២រសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩បានបង្កឲ្យមានមនុស្សស្លាប់ ៥ នាក់ និង បាន បង្កឱ្យមាន អ្នក រង របួសធ្ងន់-ស្រាល១០នាក់។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់,មិនគោរពសិទ្ធបត់មិនប្រកាន់ស្តាំជាដើម។នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ, រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។ ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៥ នាក់ នៅ ថ្ងៃ ទី ០៥ ខែធ្នូ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ […]
វ័យក្មេងសោះហ៊ានលោតទឹកសម្លាប់ខ្លួនក្រោយចេញពីសាលារៀន
ភ្នំពេញៈកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩មិនដឹងថាជួបវិបត្តិផ្លូវចិត្តកម្រិតណាទេបានជាធ្វើឱ្យក្មេងស្រីវ័យ១៨ឆ្នាំម្នាក់សម្រេចចិត្តជិះកង់ចេញពីសាលារៀនមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកសំរោង។រហូតមកទល់ពេលនេះមិនទាន់ដឹងស្លាប់ឬរស់នៅឡើយដែលករណីនេះកើតឡើងស្ថិតក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ។ជនរងគ្រោះឈ្មោះអ៊ុនវិច្ឆិកាភេទស្រីអាយុ១៨ឆ្នាំសិស្សស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុអ្នកបើករថយន្ដម្នាក់បានឃើញក្មេងស្រីជិះកង់ពណ៌ក្រហមឡើងលើស្ពានរួចដោះអាវរងានិងស្បែកជើងដាក់ក្បែរកង់ហើយឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោម។ភ្លាមៗនោះអ្នកបើករថយន្ដទៅរាយការណ៍សមត្ថកិច្ចគោលដៅស្ពានឡើងទៅដល់កន្លែងកើតហេតុតែម្ដង ។ ដោយឡែកសាច់ញាតិក្មេងស្រីរងគ្រោះបានប្រាប់ថានៅវេលាកើតហេតុខាងលើមានទូរស័ព្ទ ទៅប្រាប់គាត់ថា ប្រទះឃើញក្មេងស្រីម្នាក់ជិះកង់មកលោតទឹកនៅចំណុចលើស្ពានព្រែកសំរោង ។ ភ្លាមៗនោះសាច់ញាតិបានមកដល់កន្លែងកើតហេតុឃើញស្បែកជើងមួយគូរ អាវរងាពណ៌ខ្មៅមួយ និង កង់ពណ៌ក្រហមមួយគ្រួង បន្សល់ទុកនៅលើស្ពាន ប៉ុន្ដែមិនឃើញក្មេងស្រីនោះទេ មិនដឹងថា លោត ទឹក ឬ ក៏បាត់ទៅណា ។ បន្ទាប់ពីសាច់ញាតិមកដល់កន្លែងកើតហេតុក៏បានជួលក្រុមជំនាញមុជទឹកដើម្បីស្វែងរកជនរងគ្រោះ។ ប៉ុន្ដែក្រុមជំនាញមុជទឹកអស់រយៈពេលជាង២ម៉ោង នៅតែរកជនរងគ្រោះមិនឃើញទៀត ។ ក្រោយពេលកើតហេតុក្រុមគ្រួសារបាននាំគ្នាត្រលប់ទៅផ្ទះវិញ រង់ចាំដំណឹងនៅពេលក្រោយ ។ លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ប្រាប់ថា រហូតមកទល់ល្ងាចថ្ងៃទី៥ ខែធ្នូ នេះ ពុំទាន់ដឹងដំណឹងករណីក្មេងស្រីនេះនៅឡើយទេ ៕S/
សីតុណ្ហភាពត្រជាក់១៥អង្សាសេក្រោយថ្ងៃទី៩ធ្នូសីតុណ្ហភាពនឹងឡើងវិញ
ភ្នំពេញៈធាតុអាកាសត្រជាក់ស្រឹបគឺត្រជាក់ខ្លាំងជាងម៉ាស៊ីនត្រជាក់បន្ទាប់ពីសីតុណ្ហភាពអប្បបរមាបានចុះដល់រង្វង់កម្រិត១៥អង្សាសេ នៅខេត្តរតនគីរីនិង១៦អង្សាសេនៅខេត្តឧត្តរមានជ័យ ។នៅថ្ងៃទី៥ខែធ្នូក្រោយពីព្យុះទី២៨បានរលាយក្នុងពេលជ្រលងសម្ពាធខ្ពស់និងខ្យល់មូសុងឦសានមានឥទ្ធិពលកាន់តែខ្លាំងតែសីតុណ្ហភាពចុះត្រជាក់លើកទី១នេះនឹងចាប់កើនឡើងមកវិញនៅក្រោយថ្ងៃទី៩ ខែធ្នូ។ លោកចាន់ប៊ុនធឿនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគីរីបានឱ្យដឹងនៅថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩ថាធាតុអាកាសនៅខេត្តរតនគីរីនាព្រឹកថ្ងៃនេះ(៥ធ្នូ)ត្រជាក់ខ្លាំងណាស់បន្ទាប់ពីសីតុណ្ហភាពអប្បបរមាបានចុះដល់ កម្រិត ១៥អង្សាសេ គឺចុះទាបជាងកាលពីថ្ងៃម្សិលមិញទៅទៀត។ ប្រធានមន្ទីរបាននិយាយឱ្យដឹងទៀតថាម៉ាស៊ីនត្រជាក់ទាបបំផុតមានត្រឹម១៦អង្សាសេតែអាកាសធាតុទូទៅនៅពេលនេះមានកម្រិតក្នុងរង្វង់១៥អង្សាសេគឺពិតជាត្រជាក់ខ្លាំងនាំឱ្យប្រជាពលរដ្ឋលំបាកក្នុងការរស់នៅនិងប្រកប របរផ្សេងៗ។ លោកញឹកកួនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានប្រាប់ដឹងនៅថ្ងៃទី៥ខែធ្នូថាអាកាសធាតុចុះត្រជាក់ខ្លាំងតែពលរដ្ឋមិនលំបាកដូចកាលពីមុនទេ។ដោយសារពេលនេះគាត់មានផ្ទះរស់នៅសមរម្យនិងមានសំលៀកបំពាក់ក្រាស់ៗ(ខោអាវរងារ)សម្រាប់ប្រើប្រាស់។ឯកងទ័ពក៏ដូចគ្នាដែរគឺមានអាវការពារមិនសូវមានអ្នកណាអង្គុយអាំងភ្លើងដូចមុនឡើយ។ សីតុណ្ហភាពអប្បបរមានៅទីរួមខេត្តឧត្តរមានជ័យបានចុះដល់រង្វង់កម្រិត១៦.៥អង្សាសេនិងនៅប្រាសាទតាក្របី១៦អង្សាសេ។លោកចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងនៅថ្ងៃទី៥ខែធ្នូថា ធាតុអាកាសត្រជាក់ បា ន គ្រប់ដណ្តប់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងជើង ភាគឦសាននិងតំបន់វាលទំនាបភាគពាយព្យដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់និងខ្យល់មូសុងនិរតីខ្លាំងនៅ ក្រោយពេលព្យុះទី២៨បានរលាយទៅវិញនៅកណ្តាលសមុទ្រចិនខាងត្បូង។ មន្ត្រីអ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថាសីតុណ្ហភាពអប្បបរមានៅទីប្រជុំជនខ្លះអាចនៅបន្តចុះទាបថែមបន្តិចទៀតតែនៅតំបន់ភ្នំដូចជាខេត្តឧត្តរមានជ័យព្រះវិហារបានចុះដល់កម្រិតទាបបំផុតហើយ គឺ លែងចុះ បន្តទៀតមានតែកើនឡើងវិញនៅក្រោយថ្ងៃទី៩ខែធ្នូ ។ នៅខេត្តរតនគីរី សី តុណ្ហភាពបានចុះដល់១៥អង្សាសេ មណ្ឌលគីរី១៥.៧អង្សាសេ នៅខេត្តឧត្តរ មានជ័យ១៦អង្សាសេ(ប្រាតាក្របី)។សីតុណ្ហភាពអប្បបរមាចុះទាបជាលើកទី១ដល់កម្រិត១៥អង្សាសេនៅខេត្តខ្លះនេះ និង ចាប់ផ្តើមកើនឡើងបន្តិចមកវិញនៅ បន្ទាប់ ពីថ្ងៃទី៩ខែធ្នូ។ ក្រសូងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០១៩បានជូនដំណឹងថាបន្ទាប់ពីបានធ្វើការពិនិត្យ និង តាមដានលើស្ថានភាពអាកាសធាតុ ជា ប្រចាំ ទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាដោយសារ ឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនគួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំងបាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។ នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឲ្យបណ្តារាជធានីខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៥ដល់៩ខែធ្នូឆ្នាំ២០១៩។ដោយនៅខេត្តឧត្តរមានជ័យព្រះវិហារប៉ៃលិនស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីសីតុណ្ហភាពអប្បបរមាអាចមានពី១៦ទៅ១៨អង្សាសេនិងសីតុណ្ហភាពអតិបរមា មា នពី ២៥ទៅ២៧ អង្សាសេ។ នៅខេត្តពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យសៀមរាបកំពង់ធំក្រចេះនិងខេត្តកោះកុងសីតុណ្ហភាពអប្បបរមាមានពី១៨-២០អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី២៦២៨អង្សាសេ។នៅរាជធានីភ្នំពេញ ខេត្តកណ្តាលកំពង់ស្ពឺកំពង់ឆ្នាំងកំពង់ចាមត្បូងឃ្មុំព្រៃវែងនិងខេត្តស្វាយរៀងសីតុណ្ហភាពអប្បបរមាមានពី ២១-២៣អង្សាសេ និង សីតុណ្ហភាពអតិបរមា […]
ប្រជុំសេចក្តីព្រាងសម្រាប់កិច្ចការពារសិទ្ធិកុមារក្នុងបរិបទនៃការពពោះជំនួស
ភ្នំពេញៈលោកអង្គវង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលការណ៍សម្រាប់កិច្ចការពារសិទ្ធិកុមារក្នុងបរិបទនៃការពពោះជំនួស កាលពីព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩។កិច្ចប្រជុំនេះមានការចូលរួមពីរអ្នកជំនាញនៃប្រទេសនានារួមទាំងប្រទេសក្នុងតំបន់អាស៊ានព្រមទាំងស្ថាប័នជាតិពាក់ព័ន្ធមួយចំនួនដែលធ្វើការពាក់ព័ន្ធនឹងការពពោះជំនួសក្នុងព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺថ្ងៃទី៥=៦ខែធ្នូឆ្នាំ២០១៩ក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអភិវឌ្ឍន៍សង្គមកិច្ចនិងសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ និងអង្គការ International SocialeService(ISS)។ដើម្បីពិព្រោះយោបល់ទៅលើបរិបទនៃការពពោះជំនួស ក្នុងថ្នាក់តំបន់ និង ថ្នាក់អន្តរជាតិ ក្នុងគោលបំណង រួមគ្នាការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និង សិទ្ធិកុមារ ៕