ព័ត៌មានសង្គម សេដ្ឋកិច្ច

ចាប់​រថយន្ត​១​គ្រឿង​លួច​ដឹក​មាន់​រស់​នាំចូល​ពី​វៀតណាម​ជិត​មួយ​ពាន់​ក្បាល​

ត្បូងឃ្មុំ​៖​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​ខាង​មន្ត្រី​នាយកដ្ឋាន​សុខភាព​សត្វ​ផលិតកម្ម​សត្វ​និង​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង​លួច​ផ្ទុក​ដឹក​ជ​ញ្ជួ​នស​ត្វ​មាន់​រស់​ពី​ប្រទេស​វៀតណាម​តាម​ច្រកទ្វារព្រំដែន​«​ដូនរ័ត្ន​»​ក្នុងភូមិ​សាស្ត្រ​ស្រុក​មេមត់​កាលពី​ថ្ងៃទី ២៦​ខែកុម្ភ​: ឆ្នាំ​២០២០​។​ ​ មន្ត្រី​ជំនាញបានឱ្យដឹងថា​កម្លាំងចម្រុះ​បាន​ស្ទាក់ចាប់​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​សលេខ​កណ្តាល​2A2628​ដែល​កំពុង​ផ្ទុក​មាន់​រស់​ដាក់​ក្នុង​ទ្រុងមាន​ចំនួន​សរុប​៨០០​ក្បាល​ពី​ប្រទេស​វៀតណាម​តាម​ច្រកទ្វារព្រំដែន​ខាងលើ​។​ប៉ុន្តែ​យុទ្ធនា​ការបង្ក្រាប​ការ​លួច​នាំចូល​សត្វ​មាន់​ពី​ប្រទេស​វៀតណាម​នៅពេល​យប់នោះ​គឺ​ឈ្មួញ​និង​តៃកុង​រថយន្ត​បាន​រត់គេចខ្លួន​។​បើសិន​ឈ្មួញ​មាន់​លួច​នាំចូល​បានសម្រេច​នោះ​គឺមាន​បំណង​យកទៅលក់​ចែកចាយ​នៅ​ខាង​ខេត្តក្រចេះ​។ ​ប្រភព​ដដែល​បាន​បន្តថា​យុទ្ធនាការ​បង្ក្រាប​ការ​លួច​នាំចូល​សត្វ​បក្សី​ពី​ប្រទេស​វៀតណាម​នេះ​ធ្វើឡើង​ក្រោយពី​ទទួល​ព័ត៌មាន​ថា​នៅ​ភាគខាងត្បូង​របស់​ប្រទេស​វៀតណាម​មាន​ផ្ទុះ​ជំងឺ​ផ្តាស​សាយ​បក្សី H1N1​និង​H5N1​គឺ​ឈានដល់​សម្លាប់សត្វ​ស្លាបចោល​នោះ​។​ក្រោយពី​បង្ក្រាបបាន​សត្វ​មាន់​៨០០​ក្បាល​និង​រថយន្ត​មួយគ្រឿង​ដែល​ផ្ទុក​នេះ​គឺ​បាន​រឹបអូស​ទុកជា​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​ច​ត្តា​ឡី​ស័ក របស់​នាយកដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​សម្បត្តិ​

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​​ឈើ​ល្មើសច្បាប់ជាច្រើនកន្លែង​សមត្ថកិច្ច​ចុះចាប់​ម្ចាស់​គេចខ្លួនអស់

​ស្ទឹងត្រែង​៖សមត្ថកិច្ច​ចុះបង្ក្រាប​ឈើ​ជាច្រើន​គំនរ​ដែល​ឈ្មួញ​យកទៅ​លាក់ទុក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ដីឡូត៍​លោក​វ៉ាន់​សុ​នាថ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។​ការចុះ​បង្ក្រាប​ឈើ​នោះ​ស្ថិតនៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំង​២០២០​។ ​ ប្រតិបត្តិការ​នេះ​បង្ក្រាប​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រួម​និង​អាជ្ញាធរ​ដែនដី​ក្នុង​មូលដ្ឋាន​។​ ​លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​និយាយថា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​តាមដាន​និង​អង្កេត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទើប​ឈានដល់​មានការ​បង្ក្រាប​។​នៅក្បែរ​កន្លែង​ស្តុក​ឈើ​គេ​ឃើញ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ធំ​មួយកន្លែង​ពាក់ព័ន្ធ​នឹង​សាច់​ញា​ត្តិ​អាវុធហត្ថ​ស្ទឹងត្រែង​។​ លោក​សុខ​ស៊ី​ដា​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ក៏បាន​បញ្ជាក់​ផងដែរ​ថាវ​ត្តុ​តាង​ត្រូវបាន​រឹបអូស​យកទៅដាក់​នៅ​កន្លែង​រដ្ឋបាល​ព្រៃឈើ​នឹង​អនុវត្ត​តាមច្បាប់​ស្តីពី​ព្រៃឈើ​។​ឈើ​លាក់ទុក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​នេះ​គឺជា​ឈើ​ខុសច្បាប់​មិនជា​ឈើ​សម្រាប់ធ្វើ​លំនៅស្ថាន​ទេ​។​លោក​សុខ​ស៊ី​ដា​បាន​បញ្ជាក់ថា​ម្ចាស់​ឈើ​នៅ​មិនដឹង​អត្តសញ្ញាណ​នោះទេ ។ ​លោក​រៃ​ផេង​ចៅសង្កាត់រង​ទី​២​សង្កាត់​ស្រះ​ឫស្សី​បាន​ចូលរួម​បញ្ជាក់ថា​ឈើ​ទាំងនេះ​គឺជា​ប្រភេទ​ឈើ​ក្រុម​ឈ្មួញ​យកមក​ធ្វើ​អាជីវកម្ម​មិនមែន​ឈើ​សម្រាប់​ប្រជាជន​ទុក​ធ្វើ​ផ្ទះ​ទេ​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​ឈើ​ដែល​ជំនាញ​បាន​រឹបអូស​ដោយ​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ គឺជា​ឈើ​ប្រភេទ​ឈើ​ទន្លាប់​ឈើ​ពី​ឌុ​ង​(​ហៅថា​ឈើ​ក្រញូង​ស្វា​)​ឈើ​កកោះ​និង​ឈើ​សុ​ក្រុំ​។​ចំណែក​ម្ចាស់ផ្ទះ​វិញ​ខណៈពេល​សមត្ថកិច្ច​ចុះទៅ​ដល់ទី​តាំង​ឃើញថា​បាន​បិទទ្វារ​ផ្ទះ​រត់​គេចខ្លួនបាត់​៕ខុម

ព័ត៌មានសង្គម សេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​២០២០-២០២៤

​ភ្នំពេញ​៖​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​២០២០-២០២៤ និង​គម្រោង​វិនិយោគ ៣​ឆ្នាំ​រំកិល ២០២០-២០២២​។​ក្នុងនោះ​គម្រោង​សកម្មភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​២០៧ គម្រោង​សកម្មភាព​របស់​រដ្ឋបាល​ខណ្ឌ​សង្កាត់​ចំនួន​៤០៩​គម្រោង​។​គម្រោង​សកម្មភាព​របស់​មន្ទីរ​អង្គភាព​ចំនួន​៨១​គម្រោង​សរុប​មាន​ថវិកា​គាំទ្រ​ប្រមាណ​៩៨៥.០០០.០០០.០០០​រៀល ។​ ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​២៦​កុម្ភៈ​២០២០​នៅ​សាលា​រាជធានី​ភ្នំពេញ​។​ លោក​អភិបាល​រាជធានី​បាន​បន្តថា​ក្នុងនោះ​ឆ្នាំ​២០១៩​ដែរ​បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​កិច្ចសន្យាជួល​ទីតាំង​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​សរុប​ចំនួន​៣៣​ទីតាំង​ដោយបាន​ចុះកិច្ចសន្យា​ជាមួយ​ឯកជន​ក្រៅពី​ទីតាំង​ទ្រព្យសម្បត្តិ​រដ្ឋ​ចំនួន​៤៤​ទីតាំង​។​បាន​ចុះបញ្ជី​ទីតាំង​វិនិយោគ​នៅ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​ភ្នំពេញ​សរុប​២៥​ទីតាំង​។​ ​ដោយឡែក​ចំពោះ​ការដោះស្រាយ​ផលប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ភាគី​ក្រុមហ៊ុន​ocic​បាន​បន្ត​ចែក​ប័ណ្ណ​លើក​ទី​៥​ដែល​គិត​មកដល់ពេលនេះ​យើង​បាន​រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់​និង​រៀបចំ​ពិធី​ចែក​ប័ណ្ណ​ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៩៥​ប័ណ្ណ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ខាងមុខនេះ​៕វណ្ណា

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

នៅខេត្តព្រះវិហារក្រុមហ៊ុនមួយទទួល​ដំណើ​ទស្សនៈកិច្ច​នៃ​ក្រុមនិស្សិត​ចំនួន​១៣០​នាក់​

ព្រះវិហារ​៖​ក្រុមហ៊ុន​CamAgriRubber​កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​បានទទួល​ដំណើ​ទស្សនៈកិច្ច​ក្រុមនិស្សិត​មកពី​មហាវិទ្យាល័យ​សេដ្ឋកិច្ច​កសិកម្ម​និង​អភិវឌ្ឍ​ន៏​ជនបទ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្កា​ដូង​ចំនួន​១៣០​នាក់​ដើម្បី​សិក្សា​បំពេញ​ក្រេ​ឌី​ត​ដែលមាន​ក្នុង​កម្មវិធី​របស់​មហា​វិទ្យាល័យ​។​ ​ លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បានឱ្យដឹងថា​ការសិក្សា​អាចឱ្យ​និស្សិត​ធ្វើការ​ស្វែងយល់​ដកស្រង់​នូវ​បទពិសោធន៍​ជាក់ស្ដែង​ដែល​កើតមាន​នូវ​មូលដ្ឋាន​ផ្ទាល់​និង​ផ្សារភ្ជាប់​ទ្រឹស្ដី​ដែល​បាន​សិក្សា​នៅក្នុង​មហាវិទ្យាល័យ​កន្លងមក​។​ពិសេស​សិក្សា​ជាក់ស្តែង​ផ្តោតលើ​ផលិក​ម្ម​ដំណាំ​កៅស៊ូ​ដំណាំ​ស្វាយចន្ទី​និង​ខ្សែចង្វាក់​ផលិតកម្ម​កែ​ច្នែ​ជ័រកៅស៊ូ​ក្រែប​។​ ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​ក្រុមហ៊ុន​CamAgriRubber​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូ​ពោធិ​ឃុំ​រមណី​យ៏​ស្រុក​រវៀង​ខេត្ត​ព្រ​វិហារ​មាន​លោក​ស៊ឹម​ជ័យ​សិ​ទ្ឋ​ជានា​យក​ដែលមាន​សមត្ថភាព​ផលិត​កៅស៊ូ​ក្រែប​បាន​៤៥០​តោន​ក្នុង​មួយខែ​។​ក្រុមហ៊ុន​មាន​ចម្ការកៅស៊ូ​ផ្ទាល់ខ្លួន​ចំ​នួ​១៦០​ហិកតា​និង​បាន​ប្រមូល​ទិញ​ទឹក​ជ័រកៅស៊ូ​គ្រូ​សារ​ដែល​បាន​ដាំ​ដុះ​នៅ​ជិត​ទីតាំង​ក្រុមហ៊ុន​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្តល់​ការងារ​ជូន​ដល់​បុគ្គលិក កម្មករ​ជំនាញ កម្មករ​ចៀរ​ជ័រ​និង​អ្នកបើកបរ សរុប​បាន​ចំនួន​១២០​នាក់​ផងដែរ​៕​​សៅ​វ៉ាន់ឌី​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​សហគមន៍​កសិកម្ម​ត​ស៊ូ​សែន​ជ័យ​ខេត្តព្រះវិហារ​បានទទួល​ជ័យលាភី​លេខ​១

ព្រះវិហារ​៖​សហគមន៍​កសិកម្ម​ត​ស៊ូ​សែន​ជ័យ​ខេត្តព្រះវិហារ​បានទទួល​ជ័យលាភី​លេខ​១​ជា​សហគមន៍​កសិកម្ម​ឆ្នើម​ប្រចាំឆ្នាំ​២០២០​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។​ ​លោក​រដ្ឋមន្ត្រី​វេ​ង​សាខុន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​សហគមន៍​កសិកម្ម​ឆ្នើម​ឆ្នាំ​២០២០​និង​ពិធី​ប្រកាស​ទទួលស្គាល់​ស​ម្ព័​ន្ឋ​សហគមន៍​កសិកម្ម​កម្ពុ​ជា​ដែល​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ពី​លោក​SaschaReebs​លេខា​ទី​១​ស្ថានទូត​អាល្លឺម៉ង់​។​លោក​HardySchneider​នាយក​កម្មវិធី​សហព័ន្ធ​សហករណ៍​រ៉ៃ​អៃ​សិន​អាល្លឺម៉ង់​(DGRV)​ប្រចាំ​កម្ពុជា​។​ ​លោក​,​លោកស្រី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អ្នកនាង​កញ្ញា​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​និង​បងប្អូន​កសិករ​តំណាង​សហគមន៍​កសិកម្ម​ប្រមាណ​៥០០​នាក់​។​មាន​ចំណាប់អារម្មណ៍​ប្រកបដោយ​ខ្លឹមសារ​របស់លោក​HardySchneider​និង​លោក​SaschaReebs​បានបង្ហាញ​យ៉ាងច្បាស់​ពី​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​អាល្លឺម៉ង់​។​ ​សម្រាប់ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ​ដែល​ការអភិវឌ្ឍន៍​នេះ​បាន​ចូលរួមចំណែក​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ការជួយជ្រោមជ្រែង​ដល់​កំណើនសេដ្ឋកិច្ច​សន្តិ​សុខ​ស្បៀង​និង​ស្ថិរភាព​សង្គម​នាពេល​បច្ចុប្បន្ន​។

ព័ត៌មានសង្គម សេដ្ឋកិច្ច

​ប្រើ​កញ្ចប់​ថវិកា​ស្ថាបនា​ខឿន​ច្រាំងទន្លេ​ដែល​បាក់ស្រុត​នៅ​ខេត្តកំពង់ចាម​

កំពង់ចាម​៖​អាជ្ញាធរខេត្ត​កំពង់ចាម​បានសម្រេច​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រដ្ឋបាលខេត្ត​ដើម្បី​ស្ថាបនា​ខឿន​ច្រាំងទន្លេ​មេគង្គ​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ​កន្លែង​បាក់​ខាងក្រោយ​សាលាសង្កាត់​កំពង់ចាម​ដល់​ស្ថានីយ៍ឧតុនិយម​ជ្រោយ​ថ្ម​ក្រុង​កំពង់ចាម​នាពេល​ឆាប់ៗ​នេះ​។​នេះ​ជាការ​ថ្លែង​នៅក្នុង​ការស្វាគមន៍​រប​ស់លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​នៅ​សាលាខេត្ត​នេះ​កាលពី​រសៀល​ថ្ងៃទី ២៤ ខែកុម្ភ​: ឆ្នាំ​២០២០​។​ ​លោក​ប្រធាន​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍ថា​ករណី​បាក់ស្រុត​ច្រាំងទន្លេ​នៅ​ខាងក្រោយ​សាលាសង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ​២០១៩​កន្លងទៅនេះ​យើង​បានសម្រេច​ចាត់វិធានការ​ដោះស្រាយ​ក្នុង​កម្រិត​ថ្នាក់​ខេត្ត​គឺ​បាន​ប្រើប្រាស់​នូវ​កញ្ចប់​ថវិកា​របស់​រដ្ឋបាលខេត្ត​។​ ​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​ដើម្បី​យក​ថវិកា​នោះ​សាងសង់​ជា​ខឿន​បេតុង​ទប់ស្កាត់​ច្រាំងទន្លេ​នេះ​ប្រវែង​ប្រហែល​២០០​ម៉ែត្រ​ចាប់​កន្លែង​បាក់​ខាងក្រោយ​សាលាសង្កាត់​កំពង់ចាម​ដល់​ស្ថានីយ៍ឧតុនិយម​ជ្រោយ​ថ្ម​។ នឹង​រៀបចំ​ជ្រើសរើស​ពេលវេលា​ធ្វើ​ពិធី​ក្រុង​ពាលី ចាប់ដំណើរការ​សាងសង់​នាពេល​ឆាប់ៗ​នេះ​។​ ​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​ចំណែក​ករណី​កំពុង​បាក់​ច្រាំងទន្លេ​ដដែល​នេះ​ចាប់ពី​ខាង​ឃុំ​ពង្រ​ដល់ទី​ប្រជុំជន​ផ្សារ​ជី​ហែ​ឃុំ​ពាម​ប្រ​ធ្នស់​ស្រុក​កោះសូទិន​គឺ​បាន​ឳ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចុះ​សិក្សា​។​ដើម្បី​ប្រើប្រាស់​រូបមន្ត​គំរូ​ទប់ស្កាត់​ការបាក់​ច្រាំង​ប្រកបដោយ​ជោគជ័យ​នៅ​ខាង​ឃុំ​ពាម​កោះ​ស្នា និង​ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់​កន្លង​ទៅនោះ​។​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិការដ្ឋ​បាល​ខេត្ត​ដូចគ្នា​។​ ​លោក​បាន​បន្តថា​រីឯ​ការបាក់​ស្រុក​ច្រាំងទន្លេ​នៅ​ភូមិ​តា​មាង​ឃុំ​កោះ​រកា​ស្រុក​កំពង់សៀម​យើង​បាន​ស្នើសុំ​កញ្ចប់​ថវិកា​ទៅខាង​ក្រសួង​រ៉ែ​ដើម្បី​យក​ថវិកា​នោះមក​ជួយ​ជួសជុល​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​តំបន់​នោះ​បន្តទៀត បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។​ ​គួរ​បញ្ជាក់ថា​គ្រោះមហន្តរាយ​បាក់ស្រុត​ច្រាំងទន្លេ​នៅ​ខេត្តកំពង់ចាម​ឆ្នាំ​២០១៩​បណ្តាលឱ្យ​បាក់ស្រុត​ដី​ចូលក្នុង​ទន្លេ​អស់​បណ្តោយ​ប្រវែង ១៩.៦៥២ ម៉ែត្រ និង​ទទឹង​ចាប់ ប្រាំ​ម៉ែត្រ ដល់ ៣០​ម៉ែត្រ​៕​

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​ខណ្ឌ​រដ្ឋបាល​ជលផល​​បង្ក្រាប​បទល្មើស​នេសាទនៅស្រុក​ឯក​ភ្នំ​

បាត់ដំបង៖កម្លាំងរដ្ឋបាលជលផលបាត់ដំបងក្នុងខែមករាដើមឆ្នាំ២០២០​កន្លងទៅនេះកម្លាំងចម្រុះចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​៥​ករណី​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ​ដែលជា​ស្រុក​មាន​សភាព​ស្មុ​គ​ស្មាញ​ព្រោះ​ភាគច្រើន​នៅជាប់​ព្រៃរនាម​បឹង​ទន្លេសាប​។​ ​លោក​ជួង​សុភា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​បញ្ជាក់ថា​នៅក្នុង​ខែមករា​ឆ្នាំ​២០២០​កន្លងទៅនេះ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ចុះ​ប​ង្ល្រា​ប​បទល្មើស​នេសាទ​បាន​ចំនួន​៥​ករណី​។​ក្នុងពេល​ចុះបង្ក្រាប​ម្តងៗ​យើង​ប្រើប្រាស់​កម្លាំង​សរុប​មានដូចជា​ប៉ូលិស​ប៉េអឹម​សឹក​រង​ស្រុក​សហគមន៍​នេសាទ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផងដែរ​។​ ​ចំពោះ​ឧបករណ៍​នេសាទ​ដែល​យើង​រឹបអូស​បានរួម​មាន​សាច់​មង​ចំនួន​៤.១០០​ម៉ែត្រ​ស្បៃ​មុង​៨០០​ម៉ែត្រ បង្គោល​២.៥៥០​ដើម​ឡុ​ក​៣៥​គ្រឿង​លូ​ស្បៃ​មុង​១៥​មាត់​សម្រាស់​៣.២០០​ម៉ែត្រ​អាំង​វែ​ទ័​រ​១​អាគុយ​២​ដង​ឆក់​២០​កាន​ដាក់​ត្រី​១​ត្រ​កា​១​និង​លែង​កូន​ត្រី​ចម្រុះ​ចំនួន​២១៥​គីឡូក្រាម​ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ​។ ​លោកនាយ​ខណ្ឌ​បានបញ្ជាក៎​ថា​ចំពោះ​ឧបករណ៍​ល្មើសច្បាប់​ដែល​យើង​រឹបអូស​បាន​គឺ​យើង​សម្រេច​ដុត​កម្ទេចចោល​នៅនឹងកន្លែង​ដើម្បី​ជាការ​ព្រមាន​ចំពោះ​ជនខិលខូច​មួយចំនួន​កុំឱ្យ​ប្រព្រឹត្ត​តទៅទៀត​។​ដើម្បីឱ្យ​មានការ​រាងចាល​ផងដែរ​៕ ​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​បញ្ជូន​គ្រឿងចក្រ​និង​អ្នកបច្ចេកទេស​ទៅដល់​ទីតាំង​ស្ពាន​ស្ទឹង​ស្តៅ​ដែល​ភ្លើង​ឆេះ​ហើយ​

ព្រះវិហារ​៖ លោក សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ថា​មន្ទីរ​បាន​បញ្ជូន​គ្រឿងចក្រ​និង​អ្នកបច្ចេកទេស​ទៅដល់​ទីតាំង​ស្ពាន​ស្ទឹង​ស្តៅ ដែល​ឆេះ​ដោយសារ​ភ្លើងព្រៃ នៅក្នុង​ស្រុក​សង្គម​ថ្មី​ហើយ​។​ ​លោក​សំលាង​ទ្រី​បាន​គូសបញ្ជាក់ថា​ជា​ជំ​ហ៊ាន​ដំបូង​មុននឹង​ធ្វើការ​ស្ថាបនា​សាង​សង់ស្ពាន​ស្ទឹង​ស្តៅ​នេះ​ឡើងវិញ​ក្រុមការងារ​កំពុងតែ​មមា​រញឹក​ក្នុងការ​បោសសម្អាត បរិវេណ​នៅ​ជុំវិញ​ឱ្យបាន​ស្អាត​ល្អ​សិន ដូចជា​សម្អាត​ទីតាំង​ស្ពាន​ចាស់​ដែល​បាន​ឆេះ​និង​សម្អាត​គុម្ព​ឫស្សី​និង​ដើមឈើ​ងាប់​ផ្សេងៗ​ទៀត​ចៀសវាង​មានការ​ឆេះ​ព្រៃ​រាល​មក​ម្តងទៀត​។​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​​បុរស​ពីររូប​ឈ្នះ​ទឹកប្រាក់​ម្នាក់ៗ​២​ម៉ឺន​ដុល្លារក្នុងការផ្ញើ​សារ​ផ្សងសំណាង

ភ្នំពេញ​៖​បន្ទាប់ពី​ឃើញ​គេ​ឈ្នះ​ប្រាក់រង្វាន់​បន្តបន្ទាប់​មក​បុរស​ពីររូប​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​បាន​សាកល្បង​ចូលរួម​ផ្ញើ​សារ​ផ្សងសំណាង​មួយ​មាន​ឈ្មោះថា​”​ផ្ញើ​សារ​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​”​។​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​ទីបំផុត​បានឈ្នះ​ប្រាក់រង្វាន់​ម្នាក់ៗ​២​ម៉ឺន​ដុល្លារ​យ៉ាង​អស្ចារ្យ​។​ ​ បុរស​មានសំណាង​ឈ្នះ​ប្រាក់រង្វាន់​នេះ​ម្នាក់​ឈ្មោះ​លោក​ទិ​ត​ចំរើន​សព្វថ្ងៃ​រស់នៅ​ភូមិ​សាមគ្គី​ទី​១​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានមុខរ​បរជា​អ្នកធ្វើ​នំ​លក់​តាម​រោងចក្រ​និង​បុរស​មួយរូប​ទៀត​ឈ្មោះ​លោក​ស៊ុន​ណុប​សព្វថ្ងៃ​រស់នៅ​ភូមិ​ក្នៀ​ត​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ។​ ​ក្នុងខណៈពេល​បុគ្គលិក​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់​ប្រាក់រង្វាន់​ដល់​គេហដ្ឋាន​លោក​ទិ​ត​ចំរើន​ដែល​បានឈ្នះ​ប្រាក់រង្វាន់​ចំនួន​២​ម៉ឺន​ដុល្លារ​បង្ហាញ​ក្តី​រីករាយ​យ៉ាងខ្លាំង​និង​ប្រាប់ថា​គាត់​មិន​នឹកស្មានថា​បានទទួល​ប្រាក់រង្វាន់​ច្រើន​បែបនេះ​សូម្បីតែ​បន្តិច​ឡើយ​កាល​ពីមុនមក​។​ ​បុរស​រូបនេះ​បាន​ប្រាប់​ដែរ​ថា​“​ខ្ញុំ​នឹង​យកប្រាក់​រង្វាន់​នេះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​វា​ជា​ប្រាក់រង្វាន់​អាចជួយ​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់ខ្ញុំ​បាន​ច្រើនណាស់​ទៅ​ថ្ងៃ​ខាងមុខ​”​។​ដោយឡែក​លោក​ស៊ុន​ណុប​សព្វថ្ងៃ​រស់នៅ​ខណ្ឌមានជ័យ​បានឱ្យដឹង​ដែរ​ថា​លោក​និង​ក្រុមគ្រួសារ​ពិតជា​សប្បាយរីករាយ​ពីព្រោះថា​លោក​សព្វថ្ងៃ​ធ្វើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ​ផងដែរ​។​ ​ហេតុនេះ​ប្រាក់រង្វាន់​ចំនួន​២​ម៉ឺន​ដុល្លារ​នេះ​អាចជួយ​លើក​ស្ទូ​យ​ជីវភាព​គ្រួសារ​របស់លោក​ឱ្យ​ធូរធា​ជាង​នេះ​ជាក់​ជាពុំខាន​៕​ប៉ូ​

ព័ត៌មានសង្គម សេដ្ឋកិច្ច

ព្រៃ​សហគមន៍​ជាំ​ពេជ្រ​ជិត​៣.០០០​ហិកតា​រង​ការកាប់បំផ្លាញ​

ស្ទឹងត្រែង​:​សហគមន៍​ព្រៃ​មួយកន្លែង​ដាក់ឈ្មោះថា​ជាំ​ពេជ្រ​ស្ថិតនៅ​ភូមិ​ជាំ​ធំ​ឃុំ​កោះ​ស្នែង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​កំពុង​រង​ការកាប់បំផ្លាញ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​។​ ពលរដ្ឋ​និង​សហគមន៍​បារម្ភ​ថា​ព្រៃ​សហគមន៍​ជិត​បី​ពាន់​ហិកតា​នឹង​បាត់ឈ្មោះ​បើសិនជា​ទប់​មិន​ឈ្នះ​ចំពោះ​ជនខិលខូច​។​ប្រជា​សហគមន៍​ស្នើសុំ​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​ចូលរួម​ទប់ស្កាត់​និង​ចាត់វិធានការ​ជាបន្ទាន់​តាមផ្លូវ​ច្បាប់​ទៅលើ​ជនខិលខូច​មក​បំផ្លាញ​ព្រៃ​សហគមន៍​មួយ​នេះ​។​ ​ព្រៃ​សហគមន៍​ជាំ​ពេជ្រ​មាន​ទំហំ​ផ្ទៃដី​២.៨៧៥​ហិកតា​បង្កើតឡើង​នៅ​ឆ្នាំ​២០០០​ក៏​ជា​ដី​អតីត​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​បច្ចុប្បន្ន​បញ្ចូល​ទៅ​ស្រុក​បង្កើត​ថ្មី​គឺ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​លោក​យិ​ម​ពុន​ប្រធាន​សហគមន៍​ជាំ​ពេជ្រ​បាន​និយាយថា​ប្រជា​ការពារ​ចំនួន​៥​នាក់​ប្តេជ្ញាចិត្ត​ការពារ​ព្រៃ​ដើម្បី​ផលប្រយោជន៍​ទាំង​គ្មាន​ប្រាក់ខែ​។