Featured នយោបាយ

​ព្រឹកស្អែក​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ជួប​គ្រូពេទ្យ​ស្ម័គ្រចិត្ត​៣០០​នាក់​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា​ឆ្នាំ​២០២០​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជា ៣០០​នាក់​មុន​ចេញ​បេសកកម្ម​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​១៩ (COVID-19)​។​ ជំនួប​សម្តេច​តេ​ជោ​ហ៊ុន សែន​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​ថ្ងៃស្អែក​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​គឺជា​ការផ្តល់​ការណែនាំ​និង​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​ស្ម័គ្រចិត្ត​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។​ ​កាលពីពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នកមាន​ជំនាញ​វិជ្ជាជីវៈ​ពេទ្យ​ក៏ដូចជា​សិស្ស និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជួយ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​ ក្រោយ​ការអំពាវនាវ​នេះ​សមាគម​គ្រូពេទ្យ​ស្ម័​គ​ចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ដែលមាន​លោក​ហ៊ុន​ម៉ា​ណែ​ត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នោះ​ក៏បាន​ចេញមក​អំពាវនាវ​បន្ត​ផងដែរ​។​ ​ តាមរយៈ​ការអំពាវនាវ​នេះ​មាន​អ្នក​ប្រកប​វិជ្ជាជីវៈ​ពេទ្យ សិស្ស និង​និស្សិត ដែល​បានបញ្ចប់​ការសិក្សា និង​កំពុង​សិក្សា​ក៏បាន​ដាក់ពាក្យ​ចូលរួម​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​។​ក្រោយ​បានទទួល​អ្នកស្ម័គ្រចិត្ត​ហើយ​នោះ​សមាគម​គ្រូពេទ្យ​យុវជន​សម្តេច​តេ​ជោ​ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល​និង​បំពាក់បំប៉ន​បច្ចេក​ទេ ស​បន្ថែម​ទៅលើ​ការបង្ការ និង​ត្រួតពិនិត្យ​ការចម្លង​ជំ​ង​កូ​វីដ​១៩​នេះ​។​ ​គិត​មកដល់​ត្រឹម​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​កម្ពុ​ជាមាន​អ្នក​ឆ្លង​វី​រុដ​កូ​វីដ​១៩​ចំនួន​៨៧​នាក់​ក្នុងនោះ​ស្រី​២២​នាក់​ប្រុស​៦៥​នាក់​។​អ្នក​ឆ្លង​នេះ​រួមមាន​៖​ជនជាតិ​ចិន​ម្នាក់​,​អង់គ្លេស​៣​នាក់​,​កាណាដា​ម្នាក់​,​ប៊ែ​ល​ហ្សិ​ក​ម្នាក់​,​បារាំង​៣៤​នាក់​,​ទារក​អាយុ​៤​ខែ​ម្នាក់​,​ម៉ាឡេស៊ី​១២​នាក់​និង​ខ្មែរ​៣៥​នាក់​។​ក្នុង​ចំ​មក​ណោម​អ្នក​ឆ្លង​៨៧​នាក់​នេះ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ចំនួន​ពីរ​នាក់​រួមមាន​បុរស​ជនជាតិ​ចិន​និង​ស្ត្រី​ជនជាតិ​អង់គ្លេស​៕រ.​​រិ​ទ្ធ​​

Featured នយោបាយ ព័ត៌មានសង្គម សុខាភិបាល

​ប្រមុខ​រាជរដ្ឋាភិបាល​ណែនាំ​អាជ្ញាធរខេត្ត​ឱ្យ​ត្រៀមលក្ខណៈ​និង​ទីកន្លែង​

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​បាន​ណែនាំ​អភិបាលខេត្ត​ដែលជា​ប្រធាន​គណៈកម្មការ​នៅតាម​ខេត្ត​ឱ្យ​រក​កន្លែង​សម្រាប់​ដាក់​អ្នក​ដែលមាន​វីរុស​កូ​វីដ​១៩​។​ដើម្បី​ព្យាបាល​និង​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​បណ្តា​សាលា​​រៀន​គឺជា​ជម្រើស​មួយ​ក្នុងការ​ណែនាំ​នេះ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា អ្នកជំងឺ​របស់​យើង​កន្លែង​ខ្លះ​មានការ​កើនឡើង​ដូចជា​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម ។​បើ​កើនឡើង​របៀបនេះ ធ្វើឱ្យ​កន្លែង​ដែល​យើង​ទទួល​គឺ​វា​មិន​គ្រប់គ្រាន់​ទេ គឺ​យើង​ត្រូវ​ប្រើប្រាស់​សាលារៀន នៅ​ទី​រួម​ខេត្ត និង​កន្លែង​មួយចំនួន គឺ​យើង​យក​សាលារៀន​តែម្តង​។ អ្វី​ដែលជា​បញ្ហា​បន្ទាន់​ត្រូវធ្វើ គឺ​ត្រូវ​ជ្រើសរើស​ទីតាំង​ណាមួយ ឬ​ពីរ ក្នុង​ខេត្ត​មួយ​។​ ​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​ចូល​ឱ្យដល់​ជាបន្ទាន់ នេះ​ជា​កិច្ច​ជាបន្ទាន់ ហើយ​តាម​ខេត្ត​យកចិត្តទុកដាក់ នៅ​រាជធានី​ភ្នំពេញ​មិនជា​ចំណោទ​ទេ ដោយសារ​យើង​មាន​មន្ទីរ​ពេទ្យរុស្ស៊ី អគារ​នៅ​ចាក់អង្រែ មន្ទីរពេទ្យ​យោធា និង​អតីត​សណ្ឋាគារ​អាំងទែរ​កង់​ទី​ណង់​តា​ល់ ។​ ប៉ុន្តែ​អ្វី​ដែលជា​ចំណោទ គឺ​នៅតាម​បណ្តា​ខេត្ត ដែល​ត្រូវធ្វើ​បន្ទាន់ ដោះស្រាយ​ធ្វើ​ម៉េច ត្រូវ​ជ្រើស​រើសយក​សាលារៀន​ដែល​យើង​កំពុង​បិទ​នេះ យក​អគារ​មួយ ឬ​ពីរ គឺ​ឱ្យមាន​ច្រើន​បន្ទប់ រៀបចំ​គ្រែ ដំណើរការ​តែម្តង​។​ ​ដោយ​ប្រើប្រាស់​កម្លាំង​សរុប ហើយ​អាច​យក​ទាំង​កម្លាំង​ប៉ូលិស ទាហាន និង​ប៉េអឹម ដើម្បី​យកមក​ជួយ​ធ្វើការ​ងារ​នេះ​តែម្តង ។​ជាពិសេស​គឺ​សម្រុក​ដោះស្រាយ​បញ្ហា​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក ភ្លើង ចូលទៅ​តែម្តង និង​រៀបចំ​គ្រែ ដើម្បី​រៀបចំ​ដាក់​ទទួល​អ្នកជំងឺ​នៅពេលដែល​ត្រូវមាន​ការចាំបាច់​។ ហើយ​រឿង​ដែល​ខ្វះ គឺ​ខ្វះ​បន្ទប់ទឹក បណ្តាញទឹក​ដែល​ត្រូវ​ផ្គត់ផ្គង់​ត្រូវមាន​គ្រប់​។​ ​សម្តេច​តេ​ជោ​បន្តថា ដើម្បី​ចៀសវាង​នៅពេល​មាន​អ្នកជំងឺ​ច្រើន យើង​មិនអាច​រក​កន្លែង​ដាក់​បាន នេះ​ជា​បញ្ហា​ដែល​ត្រូវ​ត្រៀម​បម្រុង​ទុក ។​សូមឱ្យ​ថ្នាក់​ខេត្ត លោក​ម៉ម ប៊ុនហេង ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង ចូលរួម​ដើម្បី​ផ្តល់​មតិ​បន្ថែម​ទៅ​ឲ្យ​សុខាភិបាល​ខេត្ត រួមជាមួយ​នឹង​គណៈ​អភិបាល​ដើម្បី​នឹង​ពិនិត្យ​តើ​យើង​គួរ​យក​កន្លែង​ណា​ដែល​សមស្រប​។ […]

Featured នយោបាយ សុខាភិបាល សេដ្ឋកិច្ច

ជំនួយ​ប្រទេស​ចិន​Detection Reagent​ជំងឺ​វីរុស​ខូ​វីដ​១៩​សម្រាប់​២.០០០​នាក់​នឹង​មកដល់​កម្ពុជា​យប់​នេះ​

ភ្នំពេញ​៖​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​តាម​ការប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃទី​១៧ ខែមីនា សារធាតុ​Detection Reagent​ជំងឺ​វីរុស​ខូ​វីដ​១៩(COVID-19)​សម្រាប់​២.០០០​នាក់​ដែលជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មកដល់​រាជធានី​ភ្នំពេញ​តាម ជើងហោះហើរ​។​ជំនួយ​សារធាតុ​ទាំងនេះ​នឹងត្រូវ​បានទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។​ ​ប្រភព​ដដែល​បន្តថា​ប្រទេស​ចិន​នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស់​វេជ្ជសាស្ត្រ និង​សម្ភារ​ផ្សេងទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា​៕​រស្មី​កម្ពុជា​

នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

​ISUZU ចូលរួម​ដង្ហែ​តាម​ព្រះរាជ​សកម្មភាព​មនុស្សធម៌​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះមហាក្សត្រ​

ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ព្រះ​បរម​រាជានុញ្ញាត​ប្រោស​ព្រះរាជទាន​ជូន លោក Shuichiro Mori អគ្គនាយក​ក្រុមហ៊ុន Tri Petch Isuzu ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ប្រតិភូ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​លោក​ព្រាប​សុ​វ​ត្តិ​ទូត​សុ​ឆន្ទៈ​ប្រចាំ​ISUZU និង សហការី ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយ​ដ​ង្វា​យ​ជា អង្ករ ចំនួន ១០ តោន និង រថយន្ត ភី​ក អាប់ ISUZU D-Max ១​គ្រឿង នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង នា​វេលា​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០​។​ ​ដ​ង្វា​យ​ទាំងនេះ គឺ​ដើម្បី​ចូលរួម​ដង្ហែ​តាម​ព្រះរាជ​សកម្មភាព​មនុស្សធម៌​ដ៏​ឧត្ដុង្គឧត្ដម​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រះករុណា​ជ​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត​ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​ដល់​ប្រជានុរាស្ត្រ​ក្រីក្រ​របស់​ព្រះអង្គ​ទូទាំងប្រទេស​។ សូម​អរគុណ​សម្រាប់​ទឹកចិត្ត​គោរព ស្រលាញ់ ប្រជាជន​ខ្មែរ និង​តែងតែ​ជួយ ចូលរួម​គ្រប់​សកម្មភាព​មនុស្សធម៌​មកកាន់​កម្ពុជា​៕សុផល

នយោបាយ សន្តិសុខ

“សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុ​ជា​-​ចិន​មិនមែនជា​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ទេ”​

កំពត​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក វ៉ាង​វិ​ន​ធៀន​(WangWenTian)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នៅ​ទី​១៥​ខែមីនា​ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​បើក​សមយុទ្ធ «​នាគ​មាស ឆ្នាំ​២០២០» រវាង​កងទ័ព​កម្ពុជា​-​ចិន នៅ​ទីលាន​បាញ់​គ្រាប់​ពិត តេ​ជោ​សែន​ជុំ​គី​រី​នៃ​កងពលតូច​ថ្មើរ ជើង​លេខ​៧០ ស្ថិតក្នុង​ភូមិ​អូរ​ឃុំ​ត្រពាំង​រាំង​ស្រុក​ជុំ​គិរី​ខេត្តកំពត​។​ ​បើតាម​សេចក្តីរាយការណ៍​របស់​ប្រធាន​ក្រុមការងារ​ដឹកនាំ​ធ្វើ​សមយុទ្ធ​ប្រទេស​ទាំងពីរ បានឱ្យដឹងថា សមយុទ្ធ​ឆ្នាំនេះ មាន​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ។​ដោយមាន​ការចូលរួម​ពី​កងទ័ព​កម្ពុជា​-​ចិន សរុប​ជាង​៣​ពាន់​នាក់ អមដោយ​អាវុធយុទ្ធភណ្ឌ​ធន់​ធ្ងន់ រថក្រោះ​រថពាសដែក ឧ​ត្ថ​ម្ភា​ក​ចក្រ រួម​ជាមួយនឹង​កាំភ្លើង​ស្វ័យប្រវត្តិ​។

នយោបាយ ព័ត៌មានសង្គម សុខាភិបាល

អ្នកនាំពាក្យ​ពន្យល់​ការហាម​ជនបរទេស​ចំនួន​៦​ប្រទេស​មិនឱ្យ​ចូល​កម្ពុជា​តែ​បែរជា​អត់​ហាម​ចិន​

​ភ្នំពេញ​៖​បន្ទាប់ពី​មានការ​សម្រេច​ហាមប្រាម​ជនបរទេស​ចំនួន​៦​ប្រទេស​រួមមាន​អ៊ីតាលី​,​អាល្លឺម៉ង់​,​អេ​ស្ប៉ា​ញ​,​បារាំង​,​អាមេរិក​,​និង​អ៊ីរ៉ង់​ចូល​កម្ពុជា​មានមតិ​មួយចំនួន​ចោទ​ជា​ចម្ងល់​ថា​ហើយ​ហេតុអ្វី​បានជា​ហាម​តែ​៦​ប្រទេស​នេះ​។​ ​ចុះ​ប្រទេស​ចិន​ដែលជា​ប្រភព​ចម្លង​មេរោគ​Covid19​ដំបូង​គេ​បំផុត​បែរជា​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​កម្ពុជា​ទៅវិញ​?​បញ្ហា​នេះ​ត្រូវបាន​លោកស្រី​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​តាមរ​យៈ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​FN​ដោយ​ពន្យល់​នូវ​ចម្ងល់​នេះ​ប្រាប់​សាធារណជន​។​ ​លោកស្រី​ពន្យល់​យ៉ាង​ដូច្នេះ​ថា​«​នៅពេល​បច្ចុប្បន្ននេះ​ប្រទេស​ចិន​ការ​រាតត្បាត​ក៏ដូចជា​ការកើតឡើង​នូវ​វីរុស Covid19​បើតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​សង្កេតឃើញថា​ករណី​ឆ្លង​ថ្មី​នៃ​វីរុស Covid19​មានការ​ថយចុះ​ជា​គំហុក​។​គឺ​មក​ត្រឹម​ត្រែ​ជាង​២០​ករណី​ប៉ុណ្ណោះ​ដែល​បញ្ជាក់​ឱ្យឃើញថា​ការ​រាតត្បាត​នៅ​ប្រទេស​ចិន​ហាក់​មាន​សភាព​ធូរស្រាល​និង​ថយចុះ​ច្រើន​”​។​ ​អ្នកនាំពាក្យ​បាន​បន្តថា​”​យើង​សង្កេតឃើញ​នាពេល​ថ្មីៗ​នេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក ក៏បាន​បញ្ជាក់ជូន​ដែរ​ថា​បច្ចុប្បន្ននេះ​នៅ​ប្រទេស​តំបន់​អឺរ៉ុប​ក្លាយទៅជា​តំបន់​ដែលមាន​ការព្រួយបារម្ភ​ខ្លាំង​សម្រាប់​ការរីក​សាយភាយ​នូវ​ការឆ្លង​រាតត្បាត​នៃ​វីរុស​Covid19Imageresultfor​ក្រសួងសុខាភិបាល​។​ ​ដូច្នេះ​ផ្អែកលើ​ការរកឃើញ​ករណី​ជំងឺ​Covid19​ថ្មីៗ​នេះ​នៅ​កម្ពុជា​គឺជា​ជនបរទេស​ផ្សេងៗ​ដែល​សុទ្ធសឹង​បាន​ឆ្លង​ពេល​បាន​ចេញទៅ​កម្សាន្ត​ក្រៅប្រទេស​កម្ពុជា​ឱ្យ​វិល​ត្រឡប់មក​កម្ពុជា​។​ដូច្នេះហើយ​ការកើតឡើង​នៃ​ជំងឺ​Covid19​នៅ​ប្រទេស​កម្ពុជា​យើង​ពិនិត្យឃើញថា​ជា​ករណី​នាំចូល​ដូច្នេះ​វា​ជា​ឱកាស​មួយ​ដែល​យើង​ត្រូវ​គិតគូរ​នូវ​ការ​កាត់ផ្តាច់​ខ្សែចម្លង​ដែល​នាំ​ចូលមក​កម្ពុជា​។​ ​ក៏​ជា​វិធានការ​ទប់ស្កាត់​នៃ​ការនាំ​ចូល​នូវ​វីរុស​Covid19​ដែល​យើង​មិនអាច​ប៉ាន់ប្រមាណ​បាន​ដូច្នេះ​ទើប​មានការ​ចាក់ចេញ​នូវ​ការផ្អាក​នៃ​ការធ្វើដំណើរ​របស់​ជន​បរទេស​មក​ប្រទេស​ទាំង​៦​នេះ​ព្រោះ​ប្រទេស​ទាំងនេះ​មានការ​រាតត្បាត​ធំ​និង​សន្ទុះ​នៃ​ការ​រាតត្បាត គឺ​លឿន​ខ្លាំង​”៕Skay news ​

Featured នយោបាយ សុខាភិបាល

សម្ដេច​តេ​ជោ​ហ៊ុនសែន​អបអ​សាទរ​មិត្ត​ចិន​ដែល​ខិតខំ​ជំនះ​និង​រំដោះខ្លួន​ចេញពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ COVID-19

បាត់ដំបង​៖​នៅក្នុងពេល​អញ្ជើញ​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នៅ​ខេត្តបាត់ដំបង​កាល​ពីយ​ប់​ថ្ងៃទី​១៤​ខែមីនា​២០២០​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​អបអរសាទរ​ជាមួយ​មិត្ត​ចិន​ក្នុងការ​ជំនះបាន​នូវ​គ្រោះមហន្តរាយ ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ COVID-19​។​ ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​លើកឡើងថា​មិត្ត​ចិន​បាន​ខិតខំ​ជំនះបាន​នូវ​គ្រោះមហន្តរាយ​ដោយបាន​រំដោះខ្លួន​ចេញពី​ជំងឺឆ្លង​ដ៏​កាច​នេះ​ដែល​បានធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ដែល​មកទល់​ថ្ងៃនេះ​គឺ​ពុំមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នេះ​ទេ​។​ ​ស្របពេល​ជាមួយគ្នានេះដែរ​មិត្ត​ចិន​កំពុង​ជួយ​ទៅលើ​ប្រទេស​ដទៃទៀត​ដែល​កំពុង​រាតត្បាត​ដោយ​ជំងឺឆ្លង​កូ​វី​ឌ ១៩ នេះ គឺមាន​ដូចជា​ប្រទេស​អ៊ីតាលី និង​ប្រទេស​កូរ៉េខាងត្បូង ៕Skay news

Featured នយោបាយ ព័ត៌មានសង្គម

សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ខេត្តបាត់ដំបង

បាត់ដំបង​៖​ក្នុង​ដំណើរ​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នៅលើ​ទឹកដី​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​។ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ទាំង​១៤​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំង​១០២​ព្រមទាំង​នាយក​សាលាបឋមសិក្សា​នៅ​ទូទាំង​ខេត្ត​រួមជាមួយ​សមាជិក​សមាជិកា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ខេត្តបាត់ដំបង​សរុប​ប្រមាណ​ជា​២.៣០០​នាក់ ។ គួររំលឹកថា កា លពី​ថ្ងៃទី ២០ ខែ កក្កដា ២០១៦ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេ ជោ ហ៊ុន សែន បានកំណត់ យក ខេត្តបាត់ដំបង ធ្វើជា ខេត្ត ទី ១ នៃ យុទ្ធនាការ ចុះ ត្រួត​ពិនិត្យមើល​វឌ្ឍនៈភាព នៃ​បណ្តា​ខេត្ត​ទូទាំងប្រទេស​និង​ពិនិត្យមើល​ចំណុច​អសកម្ម​ដែល​នៅ​សេសសល់​ដើម្បី​ធ្វើការ​ដោះស្រាយ ។​ដោយ សម្តេច បាន ជួប សំណេះសំណាល ជាមួយ មន្ត្រីរាជការ នៅ ទូទាំង ខេត្តបាត់ដំបង ។ ​ខេត្តបាត់ដំបង​ជា​អតីត​ទី​សមរភូមិ​ក្តៅ​ដែល​យើង​មិន​នឹកស្មានថា​បានក្លាយ​ជា​ខេត្ត​ដែលមាន​សុខសន្តិភាព​និង​អភិវឌ្ឍ​ន៌​រីកចម្រើន​មកទល់​សព្វថ្ងៃ​។​ដោយសារ​ស្មារតី​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​បានបញ្ចប់ សង្គ្រាម​ហើយ​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​និង​ឯកភាព​ជាតិ​ដោយបាន​ប្រែក្លាយ​ទី​សមរភូមិ​មរណៈ​មកជា​ទីផ្សារ​និង​សហគម​អភិវឌ្ឍ ន៌ ។ ​សូមបញ្ជាក់ថា នៅថ្ងៃនេះ​ក្រៅពី​ការជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅពេល​ព្រឹក​ហើយ​នោះ នៅពេល​រសៀល​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ក្រោម​ប្រធានបទ​”​ទន្លេ នៃ​សន្តិភាព​ទន្លេ នៃ​វិបុលភាព​”៕រិទ្ធ

Featured នយោបាយ

សម្តេច​តេ​ជោ​ហ៊ុនសែន​៖”​​ព័ត៌មាន​ក្លែងក្លាយ​វា​កាច​សាហាវ​ជាងជំងឺកូ​វីដ​១៩​​”

ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​នេះ​មានប្រសាសន៍ថា​“​មាន​ទូរទស្សន៍​បរទេសមួយ​បាន​ផ្សាយ​ថា​ខ្ញុំ​បាន​ឬ​ប្រហែល​ឆ្លង​កូ​វីត​១៩​ទៅហើយ​”​។​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ឆ្លើយតប​ថា​“​ពេលនេះ​ខ្ញុំ​កំពុង​អង្គុយ​ប្រជុំ​រដ្ឋសភា​និង​ថ្ងៃស្អែក​ត្រូវ​ចេញទៅ​ខេត្តបាត់ដំបង​ដែល​ខ្ញុំ​ត្រូវ​នៅ​ទីនោះ​រហូត​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៥ ខែមីនា ឆ្នាំ​២០២០”​។​ ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​បានឱ្យដឹងថា​“​កូ​វីដ​១៩​វា​កាច​សាហាវ​ណាស់​ទៅហើយ​តែ​ព័ត៌មាន​ក្លែងក្លាយ​វា​កាច​សាហាវ​ជាង​ជំងឺ​នេះ​ទៅទៀត​ដែល​យើង​ចាំបាច់​ត្រូវតែ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​។​សម្តេច​តេ​ជោ​ហ៊ុនសែន​សូមឱ្យ​បងប្អូន​ជនរួមជាតិ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺឆ្លង​នេះ​តាមរយៈ​វិធានការ​អនាម័យ​។​ ​ដោយ​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់ៗ​គ្រួសារ​នីមួយៗ​ភូមិ​នីមួយៗ​ដើម្បី​ធានាថា​នៅ​កម្ពុជា​យើង​គ្មាន​ជំងឺឆ្លង​បន្ថែមទៀត​លើ​ចំនួន​ដែល​បាន​ឆ្លង​រួចមកហើយ​ចំនួន​៥​នាក់​។​ក្នុងនោះ​ជនជាតិខ្មែរ​ម្នាក់​អង់គ្លេស​៣​នាក់​និង​(​ចិន​ម្នាក់​ដែល​បាន​ព្យាបាល​ជាសះស្បើយ​រួចហើយ​)៕