Featured ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ វប្បធម៌

ភ្ញៀវប្រមាណ៥.០០០នាក់បង្ហាញវត្តមាន ក្នុងពិធីអភិសេកបុត្រា ស្ដេចស៊ុលតង់

ព័ត៌មានអន្តរជាតិ៖សែរាជវង្ស ឥស្សរជន និងមេដឹកនាំនយោបាយ ជុំវិញពិភពលោកប្រមាណ ៥.០០០នាក់ បង្ហាញវត្តមានក្នុងពិធីអភិសេក បុត្រាស្ដេចស៊ុលតង់ ព្រះរាជបុត្រ Abdul Mateen និងព្រះនាង Anisha Rosnah Adam។ ទស្សនាវដ្ដី Time បានរាយការណ៍ថា អ្នកចូលរួមរួមមានសមាជិក នៃគ្រួសាររាជវង្សដូចជា៖ស្តេច Abdullah នៃម៉ាឡេស៊ី និងម្ចាស់ក្សត្រី Azizah, ស្តេចប៊ូតង់ Jigme និងម្ចាស់ក្សត្រី Jetsun Pema, ព្រះនាង Noor Asem នៃប្រទេសហ្ស៊កដានី និងព្រះស្វាមី Amr Fareed Zaidan ។ចំណែកឯ​ មេដឹកនាំនយោបាយរួមមាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim, ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo, នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក៏មានវត្តមានផងដែរ។ ដោយឡែក យោងតាមគេហទំព័រ […]

កម្សាន្ត ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពិធីបង្ហើរខ្លែងខ្មែរអប​អរ​សាទរ ឆ្លងឆ្នាំសកលនិងខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា     

ភ្នំពេញ៖រដ្ឋបាលខេត្តកែប ថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២៣ បានរៀបចំពិធីបង្ហើរខ្លែងខ្មែរ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល និងខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០២៤។ ពីធីនេះរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប នៅឆ្នេរថ្មី ផ្សារក្តាម ក្រុង/ខេត្តកែប។រូបភាព៖សហការី ក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងភរិយាព្រមទាំងចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ មន្ត្រីរាជការ អង្គភាពជុំវិញខេត្ត។ សិស្សានុសិស្ស ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

Featured ព័ត៌មានសង្គម វប្បធម៌ អប់រំ

សេចក្តីថ្លែងការណ៍អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែធ្នូនេះបានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យក្រសួងធម្មការនិងសាសនា ពិនិត្យលើសកម្មភាពគ្រូបារមីចូលរូបមួយចំនួន ដែលមិនបានសំដៅចំពោះព្រះអង្គចន្ទមុនីឡើយ។សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍សម្តេចបវរធិបតី កាលពីថ្ងៃទី២១ ធ្នូនៅក្រសួងបរិស្ថានដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចបវរធិបតីបានបិទមិនឱ្យព្រះអង្គចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីពេលមុន”។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចបវរធិបតីបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួន ដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។អ្នកនាំពាក្យបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អត់មានចំណុចណា មិនឱ្យព្រះអង្គចន្ទមុនីឈប់និមន្តធ្វើសកម្មភាពនោះឡើយ។ ការណែនាំនេះគឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនតែប៉ុណ្ណោះ។អាស្រ័យហេតុនេះសូមសាធារណជនជ្រាប៕

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកគឺ ជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាលថ្មី

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែនបូណា បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកប​ដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តនៅរាជធានីភ្នំពេញ និង​តាមបណ្តាខេត្ត។ក្រោមម្លប់សុខ​សន្តិភាពប្រកបដោយក្តីសប្បាយរីករាយ ​ក្នុង​សណ្តាប់ធ្នាប់យ៉ាង​ល្អប្រសើរ។នេះ​ជាពិធីបុណ្យអុំទូកលើកដំបូង សម្រាប់​រាជរដ្ឋាភិបាល​បន្ត​វេន​អាណត្តិ​ទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធម និងជោគជ័យ នៃព្រះរាជពិធីបុណ្យប្រពៃណី​ជាតិ​ដ៏ធំ​ឆ្នាំ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើង​ដោយ​សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និង​ស្ថិរភាពស​ង្គម​នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​ការ​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជាភ្ញៀវ​ទេសចរ​បរទេស។

កម្សាន្ត ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពលរដ្ឋចូលរួមកម្សាន្តក្នុងឱកាសបុណ្យអុំទូក ថ្ងៃទី១ប្រមាណជាង១លាននាក់

ភ្នំពេញ​៖ប្រជាពលរដ្ឋបានចូលរួមកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១មានចំនួនប្រមាណ១លាន២សែននាក់។ តាម​ការឱ្យដឹងពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យដឹងថា​ ថ្ងៃទី១នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដោយប្រជាពលរដ្ឋបានមកចូលរួមកម្សាន្ត យ៉ាងសម្បាយរីករាយប្រមាណ១លាន២សែននាក់ ។ប្រភពដដែលបានឱ្យដឹងទៀត​ថា​ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី១ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៣នេះមានទូក ង ចូលរួមប្រកួតចំនួន ៣៣៨ទូក និងទូកអន្តរជាតិចំនួន១៣៧ទូក។ ក្នុងនោះរួមមាន​-ទូកអុំបុរសចំនួន១៥៨ទូក-ទូកចែវបុរស៤២ទូក-ទូកចែវនារី៣ទូក។

ព័ត៌មានសង្គម វប្បធម៌

គោរពវិញ្ញាណក្ខន្ធ អតីតជំនាញការ​សូវៀត​ ស្លាប់ដោយខ្មែរក្រហម ស្ទាក់​បាញ់តាមផ្លូវ​នៅ​ស្រុកចម្ការលើ​

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ជាមួយមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតជំនាញការសូវៀតចំនួន៩រូបខ្មែរ១រូប។ ជនរងគ្រោះបំពេញការងារផ្នែកកសិកម្មដែលបានស្លាប់ ដោយសារក្រុមទាហានខ្មែរក្រហម ស្ទាក់បាញ់ប្រហារនៅតាមផ្លូវក្នុងស្រុកចម្ការលើកាលពីឆ្នាំ១៩៨៣។ពិធី​នេះ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃទី​២៥​ ខែវិច្ឆិកា​នៅវត្តដូនធី ​ក្នុង​ឃុំបុសខ្នុរ ស្រុកចម្ការលើ​ ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក ហ៊ុន​ ម៉ានិត​ អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ​លោកឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ​។លោកH.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា។គួររំលឹក​ថា​ ពេលកើតហេតុអតីតជំនាញការកសិកម្ម​បានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាសនៅស្រុកចម្ការលើ ខេត្តកំពង់ចាម​។ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារបានសម្រាកនៅខេត្តកំពង់ចាម ដោយមានរថយន្ត​ចំនួន៣គ្រឿង រួមមានកងកាពារពីខេត្តចំនួន​១២នាក់។លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហាឆ្នាំ១៩៨៣ បានចេញដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស។ ពេលធ្វើដំណើរដល់ភូមិ​ដូនធី​ ពួកខ្មែរក្រហមមាន២ក្រុមបានពួនស្ទាក់បាញ់ប្រហារ ដោយកាំភ្លើងគ្រប់ដៃម៉ាកAK47និងB40 ។ពួកគេបានបាញ់សន្ធាប់លើក្បួនរថយន្តរបស់ក្រុមការងារ ធ្វើឱ្យក្រុមកងការពារបាត់ម្ចាស់ការរត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ។ តែយើងត្រូវពួកខ្មែរក្រហមបាញ់ឱ្យរងរបួសនិងស្លាប់។អ្នកបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះមាន ១-លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ ជនជាតិខ្មែរ-លោក ទីមេណូវ វ.វ (N.V.Tikmenov)​ វិស្វករបច្ចេកវិទ្យា​- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko)​ វិស្វករក្សេត្រសាស្ត្រ​។ លោក ហ្គីប៉ូវ […]

ព័ត៌មានសង្គម វប្បធម៌

អភិបាលខេត្តកំពង់ចាម និងមន្ត្រីក្រោមឱវាទ ដង្ហែរកឋិនសាមគ្គី ចូលវត្តបុទុមរតនៈដីដុះ

កំពង់ចាម៖ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូងចរិយោ អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងមន្ត្រីក្រោមឱវាទ បានដង្ហែរកឋិនសាមគ្គីចូលវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាមកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ឆ្លៀតឱកាសនោះអភិបាលខេត្ត បានថ្លែងទៅកាន់ពុទ្ធបរិស័ទក្នុងអង្គកឋិនទាននោះថា ការរៀបចំដង្ហែរកឋិនសាមគ្គី មកកាន់វត្តរតនៈដីដុះនេះមានថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួម ហើយគៀងគរប្រមូលបច្ច័យដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ។ការកសាងមានទំហំធំមានរចនាបទស្រស់ស្អាត ស្របតាមព្រះពុទ្ធសាសនា ដែលគ្រោងចំណាយថវិកាប្រមាណជា៦០ម៉ឺនដុល្លារ និងប្រើរយៈពេលសាងសង់ប្រហែលជា៦ឆ្នាំ។ ដូច្នេះបច្ច័យសម្រាប់កសាងឧបដ្ឋានសាលានោះ គឺសង្ឃឹមទៅលើការចូលរួមពីថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ក្នុងមួយឆ្នាំគ្រោងប្រើថវិកាអស់ប្រមាណ១០ម៉ឺនដុល្លារ។អភិបាលខេត្តបានបន្តថា ឧបដ្ឋានសាលាដែលត្រូវសាងសង់នាពេលនេះ គឺសម្រាប់ជាប្រយោជន៍ដល់ពុទ្ធបរិស័ទ ជួបជុំធ្វើបុណ្យដាក់ទាននិងជាប្រយោជន៍សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកសិក្សាស្រាវជ្រាវ និងទស្សនាផងដែរ។ឯកឧត្តមអ៊ុនចាន់ដា មានប្រសាសន៍ទៀតថា ប្រការដែលថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទដែលបានចូលរួមធ្វើបុណ្យកឋិនសាមគ្គីនាពេលនេះ គឺប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាទៅនឹងព្រះពុទ្ធសាសនា ។ក្នុងនោះក៏នាំមកនូវភាពរីកចម្រើនរុងរឿង ស្របពេលប្រទេសជាតិ មានសុខសន្តិភាព៕ញ៉ែមសុផល    

ព័ត៌មានសង្គម វប្បធម៌

បកស្រាយករណីស្ត្រីបរទេសម្នាក់ថតវីដេអូ នៅប្រាសាទអង្គរវត្តធ្វើឱ្យប៉ះពាល់វប្បធម៌កម្ពុជា

សៀមរាប៖អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបសាធារណជន មេត្តាជ្រាបថា ថ្មីៗនេះមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញសង្គម នូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេងនិងរូបភាពកាត់ត បញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់នៃកម្ពុជា។ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូននូវករណីនេះ។១-កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិត ជាមួយនឹងសម្ភារមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារនោះមក ភ្នាក់ងារ ទេសចរណ៍ក៏បានតាមពិនិត្យ និងស្នើសុំឱ្យលុបចោលរូបភាពផ្សេងៗ ដែលមានលក្ខណៈមិនសមស្រប។ជាយថាហេតុសមាជិកក្នុងក្រុមនោះដែលបានប្រើប្រាស់ ទូរសព្ទដៃជាឧបករណ៍ថតអាចនឹងលាក់កំបាំង ហើយប្រើប្រាស់រូបភាពមួយចំនួនទាំងក្នុង និងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ។២-ដោយសកម្មភាពជាវីដេអូឃ្លីបមានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត។ ពីព្រោះបង្ហោះបន្តជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោស ចំពោះការខ្វះខាតខ្លះ ដែលកើតមានឡើងជាយថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាព ដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត។ ៣- អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួង ព្រលឹងរបស់ជាតិ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបអំពីបញ្ហាដែលបានកើតឡើងខាងលើ៕សហការី

ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពិធីក្រុងពាលីទូក​ ងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី”មុនចេញប្រកួត

ព្រះវិហារ៖ទូក ងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី” ត្រូវបានរៀបចំពិធីក្រុងពាលី មុនចេញប្រកួតថា្នក់តំបន់នាថ្ងៃទី១៨-១៩ ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។ ព្រឹកថ្ងៃទី​២​ ខែវិច្ឆិកា​ឆ្នាំ​២០២៣​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានរៀបចំពិធីក្រុងពាលី សុំសេចក្តី​សុខសប្បាយ​ និងជ័យ​ជម្នះដល់​ទូក ង​ “ឈ្មោះ​​តំបន់​សឹកសែនជ័យ​ បារមីលោកតាឌី”។​ ជាមួយនោះសុំម្ចាស់ទឹកម្ចាស់ដី​ដែលថែរក្សាទឹកដីជួយ ប្រោសព្រហ្មដល់ក្រុមកីឡាករទូក​ ងទាំងអស់​ដែលបានចូលរួមប្រកួត នៅបឹងទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ពិធីក្រុងពាលីនេះធ្វើឡើង ក្រោមវត្តមានលោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងចូលរួមដោយមេបញ្ជាការរង​ នាយទាហាន​ នាយទាហាន​រង​ និងពលទាហាន​ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​។ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៏ទោ មេបញ្ជាការបានផ្ដល់កម្លាំងចិត្ត និងណែនាំដល់ចំណុះទូកទាំងអស់ ពេលប្រកួតសូមសហការគ្នាឱ្យបានល្អ រក្សាសាមគ្គីភាព ផ្ដល់សេចក្ដីស្រឡាញ់ ស្នាមញញឹមដើម្បីឱ្យក្រុមកីឡាករ របស់យើងដែលកើតពីកងយោធពលខេមរភូមិន្ទ គឺកម្លាំងតំបន់ប្រតិបត្តិការរងខេត្តព្រះវិហារតែម្ដង៕សៅវ៉ាន់ឌី

ព័ត៌មានសង្គម វប្បធម៌

ប្រវត្តិអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ភ្នំពេញ៖ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែគឺជាពិធីបុណ្យប្រពៃណីរបស់ប្រជារាស្រ្តខ្មែរដែលធ្លាប់ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ពិធីប្រណាំងទូក៖ប្រវត្តិនៃបុណ្យអុំទូកមានតាំងពីយូរលង់ណាស់មកហើយ គឺមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេសក៏ដូចជា តាមសិលាចារឹកនៃប្រាសាទអង្គរ។សូមបញ្ជាក់ថាអុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗគ្នាដែរ ។តាមសៀវភៅជ័យវរ្ម័នទី៧ មានក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតពីដើមចែងថា៖ នៅសម័យអង្គរនាសតវត្សទី១២ កម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចចេញធ្វើសឹកសង្គ្រាមជើងទឹកបង្រ្កាបពួកចាមដោយកងទ័ពទូកជាចំបាំងដោះក្រុងកម្ពុជាឱ្យរួចផុតពីខ្មាំងសត្រូវ(គ.ស១១៧៧–១១៨១)។រឿងចំបាំងគ្រានោះមានឆ្លាក់នៅជញ្ជាំងប្រាសាទបាយ័ននិងបន្ទាយឆ្មារ។ក្នុងចំបាំងនោះគេឃើញមានកងទ័ពទូកជាច្រើន មហិមាដែលមានព្រះឆាយាលក័្ខនៃព្រះបាទជ័យវរ្ម័នទី៧ប្រថាប់ឈរលើ ទីតាំងនាវាចំបាំងដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ៕ស្រាវជ្រាវនិពន្ធដោយ៖លោក ជាគាន