Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

Update បើក​ការ​ដ្ឋាន​សាងសង់ស្ពាន តម្លៃប្រមាណ៦០លានដុល្លារ ឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម-ព្រែកប្រា

ភ្នំពេញ​៖​ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ បើក​ការ​ដ្ឋាន​សាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ៦០លានដុល្លារ។ស្ពាននេះប្រភេទ​បេតុងភ្លោះមានប្រវែង៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅក្នុងរាជធានីភ្នំពេញ។ តាមរបាយការណ៍បានឱ្យដឹងថា ស្ពានបេតុងភ្លោះនេះ មានទទឹងប្រវែងសរុប២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ។មានគម្លាតពីគ្នាកន្លះ​ម៉ែត្រ ដោយស្ពាននីមួយៗ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍២គន្លង ប្រវែង៧ម៉ែត្រ គន្លងផ្លូវ​សម្រាប់​ទោចក្រយានមាន១គន្លង ប្រវែង២,៥ម៉ែត្រ ផ្លូវថ្មើរជើងមាន១គន្លង ប្រវែង២ម៉ែត្រ-បង្កាន់ដៃស្ពានសងខាង សរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លង​កាត់​សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន៩០ម៉ែត្រគុណ១១,៥ម៉ែត្រ។ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅ​មហា​វិថី​សំខាន់ៗនៅរាជធានីភ្នំពេញ។ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅ​តាម​លក្ខណៈ​បច្ចេកទេស។ ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើតមានប្រវែង៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុត​កម្រាស់៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។​គម្រោងនេះក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែងនៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពាន​ទាំង​សងខាងចំនួន៤កំណាត់ ប្រវែងសរុប១,៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក […]

Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញម្ពោធបើកការដ្ឋានស្ថាបនា​ស្ពាន​ឆ្លងទន្លេបាសាក់តម្លៃប្រមាណ​៦០លានដុល្លារនៅព្រឹកស្អែក

ភ្នំពេញ៖សម្តេចមហារបវធិបតី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃស្អែកទី១៩ ខែកម្ភៈនឹងអញ្ជើញម្ពោធបើកការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រាដែលមានតម្លៃប្រមាណ៦០លានដុល្លារ។សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ​ប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា។គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមាន​តម្លៃប្រមាណ៦០លានដុល្លារនេះត្រូវប្រើរយៈពេល​សាងសង់៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ ដូចស្ពានកោះនរា ឬស្ពាន​ឫស្សីកែវ ដែលមានទទឹង២៧ម៉ែត្រ-៤គន្លងរថយន្ត-២កន្លងម៉ូតូ និង២​​គន្លងថ្មើរជើង។ស្ពានដ៏សំខាន់នេះបានកើតឡើង ដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេធិការ បានដំណើរការការដ្ឋានមុនពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម។ ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និង​ធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់​ពេលនេះ សម្រេចបានជាង ២ភាគរយហើយ។ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាង​សង់ប្រវែងសរុប ១.៦៥០ម៉ែត្រ ប្រវែងស្ពាន៨៤៥,៧០​ម៉ែត្រ-ទទឹងផ្លូវ២៧ម៉ែត្រ-ផ្លូវតភ្ជាប់ក្បាលស្ពាន​ប្រវែង៨០៤,៣០​ម៉ែត្រ-ទទឹងផ្លូវ២៧ម៉ែត្រ។ស្ពាននេះសាងសង់​ដោយ​ក្រុមហ៊ុន សំណង់សៀងហៃ ទីប្រឹក្សាគម្រោង  ដោយក្រុម​ហ៊ុន​ក្វាងចូវវ៉ានអាន។ពេលសាងសង់រួចស្ពាននេះនឹងកាត់បន្ថយ ការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស​ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១នៅខណ្ឌច្បារ​អំពៅ- ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជ​ធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិ​តេជោ ក្រុងតាខ្មៅ ។ពិសេសធ្វើឱ្យប្រសើរឡើងដល់​ប្រសិទ្ធភាពនៃការដឹកជញ្ជូន […]

Featured នយោបាយ ព័ត៌មានសង្គម សន្តិសុខ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យ​អាជ្ញាធរ-ខេត្ត-ក្រុងបង្ក្រាបឱ្យអស់ទីតាំងបញ្ចាំនិង​ល្បែងខុសច្បាប់

ភ្នំពេញ៖កាលពីថ្ងៃទី១៥ ខែកម្ភៈឆ្នាំ២០២៤ក្នុងកិច្ចប្រជុំ គណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យថ្លែងថា “រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តបង្ក្រាបទីតាំងបញ្ចាំ និងកន្លែងល្បែងផ្សងសំណាង ខុសច្បាប់ឱ្យអស់ដើម្បីអនុវត្ត តាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងដោយភាពម៉ឺងម៉ាត់និងទទួលស្គាល់ថា ក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែនប៉ុន្តែឯកឧត្តមបានកត់សម្គាល់ឃើញថា វិធានការណ៍ដែលបានធ្វើកន្លងមក មិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ គឺក្រុមជនខិលខូច នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់បានដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថា ជាជម្រកនៃការទទួលផលចោរកម្ម។សម្រាប់ការបង្ក្រាបទីតាំងល្បែងផ្សងសំណាងឬប្រភេទឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងទើបតែបានថ្លែងសារពិសេសកាលពីពេលថ្មីៗកន្លងទៅ ។ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបឱ្យខាងតែបាន។ ពីព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថា ចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបាន ចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។គួរកត់សម្គាល់ថា ការការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្ដី និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាងនេះក្ដី សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការងារនេះក៏ស្ថិតក្នុងចង្កោមការងារអាទិភាពទាំង៦ចំណុច ដែលអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ […]

Featured នយោបាយ ព័ត៌មានសង្គម អប់រំ

 “ភាពអត់ធ្មត់រៀនសូត្រ នាំឱ្យការសិក្សាទទួលបានជោគជ័យ”

ភ្នំពេញ៖ក្នុងឱកាសសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា “ភាពអត់ធ្មត់រៀនសូត្រ នាំឱ្យការសិក្សាទទួលបានជោគជ័យ”។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា “ការសិក្សារៀនសូត្រមិនមែនធ្វើតែមួយថ្ងៃនោះទេ។ជាក់ស្ដែងការដែលនិស្សិតមកទទួលសញ្ញាបត្រនាពេលនេះ គឺបានសិក្សារៀនសូត្រអស់រយៈពេលដ៏យូរ។ ក្នុងនោះបរិញ្ញាបត្ររងត្រូវប្រើររយៈពេល២ឆ្នាំ បរិញ្ញាបត្រ ៤ឆ្នាំ និងបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតក្នុងរយៈពេលយូរថែមទៀត”។សម្តេចធិបតី បានបន្តថា “ពេលសិក្សានិស្សិតខ្លះត្រូវប្រឈមជាមួយការងារច្រើន ទាំងបញ្ហាជីវភាពរស់នៅ និងសកម្មភាពការងារផ្សេងៗ។ ដូចនេះការទទួលបានសញ្ញាបត្រនៅទីនេះ គឺបានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែង ទើបទទួលបានសមិទ្ធផលនៃការសិក្សា”។ជាមួយនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តយកចិត្តទុកដាក់ លើការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងទៀតថា “អ្នកដែលលូតលឿន ហើយជោគជ័យ គឺចេះរៀនពីកំហុសខ្លួនឯង ចេះទទួលស្គាល់កំហុសខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯង និងស្វែងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន។បើយើងគ្មានចិត្តចង់អភិវឌ្ឍន៍ខ្លួនឯង គឺគ្មានគ្រូជោគជ័យណាអាចមកជួយបង្ហាត់បង្រៀនយើងឱ្យចេះបានទេ។អ្នកដែលចេះវាយតម្លៃខ្លួនឯងហើយដឹងខ្លួនថានៅមានកម្រិត នោះហើយជាអ្នកជោគជ័យពិតប្រាកដ”៕

Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

“កម្ពុជាបានទាក់ទាញអ្នកវិនិយោគចំនួន១៧២គម្រោង គិតជាទុនវិនិយោគ៣,៨៦ពាន់លានដុល្លារ”

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រី ពីខែសីហាឆ្នាំ២០២៣ ដល់ខែមករាឆ្នាំ២០២៤នេះ កម្ពុជាបានទាក់ទាញអ្នកវិនិយោគ១៧២គម្រោង គិតជាទុនវិនិយោគចំនួន៣,៨៦ពាន់លានដុល្លារ។សម្តេចធិបតី បានបញ្ជាក់ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម” កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤។សម្តេចធិបតីបានថ្លែងបន្តថា ក្នុងគម្រោងវិនិយោគទុននៅកម្ពុជាទាំង ១៧២គម្រោងដែលជាគម្រោងវិនិយោគក្នុងស្រុកផង និងក្រៅស្រុកផងប្រមាណ១០ប្រទេសនេះ នឹងអាចបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជាជាង១៩ម៉ឺនកន្លែង។សម្តេចធិបតីបញ្ជាក់ថា ក្នុងខែមករាឆ្នាំ២០២៤ មានគម្រោងវិនិយោគចំនួន៣២គម្រោង គិតជាទុនវិនិយោគជិត២០០លានដុល្លារ។ចំពោះបញ្ហាជំនាញដល់យុវជន សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដំបូង មកទល់នឹងខែកុម្ភៈ ឆ្នាំ២០២៤ មានយុវជន និងពលរដ្ឋនានាចូលរៀន ជំនាញវិជ្ជាជីវៈបានជាង២៧.០០០នាក់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមពីវិស័យឯកជនបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងអនាគតបាននិងកំពុងបន្ត ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវិឌ្ឍវិស័យការងារ និងសន្តិសុខសង្គមគឺ​ “ប្រជាពលរដ្ឋម្នាក់មានអាជីពមួយ”។សម្តេចធិបតីបានបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសថៃ គឺមានកិច្ចការងារជាច្រើន ដែលបានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីថៃ។ក្នុងនោះមានបីចំណុចដែលសំខាន់ដូចជា ទី១-វិស័យការទូតសន្តិសុខ ទី២-វិស័យសេដ្ឋកិច្ច និងទី៣-គឺការងារពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ៕

Featured នយោបាយ ព័ត៌មានសង្គម

នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ

ភ្នំពេញ៖សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤ គប តាមការអញ្ជើញរបស់ឯកឧត្តមសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ អញ្ជើញអមដំណើរសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកជំទាវ នឹងចូលក្រាប បង្គំគាល់ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហូរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។សម្តេចធិបតីនឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនកេត វិឈិតធុលឆៃ ប្រធានព្រឹទ្ធសភា និងឯកឧត្ដម វ៉ាន់មូហាម៉ាត់ណ មៈថាប្រធានរដ្ឋសភា។សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋាថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ទន្ទឹមនឹងនេះ […]

Featured នយោបាយ ព័ត៌មានសង្គម

នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបញ្ចប់តំណែង នាយនគរបាល៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាល

ភ្នំពេញ៖តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង នាយនគរបាលចំនួន៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា។ សេចក្តីសម្រេចបានបញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋាន បុគ្គលិកដែលមានឋានៈនិងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋានចំនួន៥រូប។១-លោកស្រីឧត្ដមសេនីយ៍ឯក លឹម សុណ្ណា អត្ថលេខ០៤៤៥៦។២-ឧត្តមសេនីយឯក កៅមុយឃាង អត្តលេខ ០៤៥៤៦។៣-ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អត្ថលេខ០៦៦៧៨។៤-ឧត្តមសេនីយ៍ឯក កៅកេសរៈ អត្តលេខ៣៩១០០។៥-លោកស្រីវរសេនីយ៍ឯក ចូវ ណាថេន អត្តលេខ៧១៩៤៣។ មាត្រា២៖បញ្ចប់មុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៤រូប។១-ឧត្តមសេនីយ៍ត្រី យី ភារ៉ា អគ្គលេខ ៧៦៩០៩ ពីគ្រូនគរបាលជាតិឧត្តមកម្រិត២ ថ្នាក់លេខ១ដែលមានឋានៈស្មើ អគ្គនាយករង។២-ឧត្តមសេនីយ៍ទោ បឿ លំអង អត្តលេខ ៦៤១៨២ នាយកវិទ្យាស្ថាន ព័ត៌មានវិទ្យានិងភាសាបរទេស។ ៣-វរសេនីយ៍ឯក នូផារ៉ាត់ អត្តលេខ ៧៦៩០៤ ពីគ្រូនគរបាលជាតិឧត្ដម កម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើ ប្រធាននាយកដ្ឋាន។៤-លោកស្រីវរសេនីយ៍ទោ ទេព និមល អត្តលេខ ៥៩៨០៣ […]

នយោបាយ ព័ត៌មានសង្គម

ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនលោកហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

កំពង់ចាម៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។ពិធីបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែង អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងទី១ ខែកុម្ភៈ ឆ្នាំ២០២៤។យោងតាមព្រះរាជក្រឹត្យ នស/រកត/០១២៤/០៥៣ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលត្រូវបានធ្វើពិធីបំពាក់នាឱកាសនេះផងដែរ ៕  

Featured នយោបាយ ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

នឹងដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប

ភ្នំពេញ៖សម្តេចចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសព្រមានក្នុងពិធីបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៣០ ខែមករាថា នឹងដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដី អភិរក្សតំបន់៣នៅជុំវិញបឹងទន្លេសាប។សម្តេចធិបតីបានលើកឡើងថា ការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាប​ធំជាងគេ នៅលើពិភពលោក គឺ​ជាផលប្រយោជន៍ សម្រាប់មនុស្សជំនាន់ក្រោយ និង​មានតម្លៃយ៉ាងធំធេង។សម្តេចធិបតីក៏បានប្រាប់អភិបាលខេត្តទាំង៦ នៅជាប់បឹងទន្លេសាប ត្រូវចូលរួមការពារឱ្យ​បានដីអភិរក្សបឹងទន្លេសាបនៅ​តំបន់៣។សម្តេចធិបតីបានបញ្ជាក់​ថា “កិច្ចការងារនេះយើងត្រូវអនុវត្តឱ្យបានហ្មត់ចត់ អភិក្រមទាំង៥។ខ្ញុំសង្ឃឹមថាអភិក្រម៤នឹងត្រូវបានប្រើ។ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេតែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវក្នុងរដ្ឋបាល បើគ្មានវិន័យធ្វើការងារអ្វីមិនចេញទេ។ខ្ញុំអត់សូវចេះមាត់ទេតែដៃខ្ញុំចេះ​ស៊ីញ៉េ។ខេត្តទាំង៦ជាអ្នកទទួលបន្ទុកដឹកនាំរួម។ហត់កាយ មិនសូវបញ្ហាទេ កុំឱ្យហត់ចិត្ត។ខ្ញុំជឿថា ឯកឧត្តមដូចគ្នាខិតខំធ្វើយ៉ាងណា អាជ្ញាធរ​ទាំងអស់ ខិតខំប្រឹងប្រែងស្រុះដៃគ្នា​”។សម្តេចធិបតីបានបន្តថា “​វាគ្មានតម្លៃដីអី​ណាមាន​តម្លៃដូចអនាគតរបស់យើងទេ។ វាគ្មានតម្លៃណា ស្មើនឹងការថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៍ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ដែលបឹងទន្លេសាបសម្រាប់ឲ្យកូនចៅយើងតទៅទៀត”។“អីចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដីកន្លែងតំបន់៣នោះ សូមម្ចាស់ការ ដកថយ មុននឹងត្រូវ​អនុវត្តច្បាប់។ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឱ្យបានត្រូវការពារឱ្យបាន។អភិបាលខេត្តទាំង៦ខេត្ត សន្យាជាមួយខ្ញុំចូលរួមអនុវត្ត ទប់ស្កាត់ការទន្ទ្រានតំបន់៣នេះឱ្យបាន”។សូមបញ្ជាក់ថា កិច្ចប្រជុំ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាប ដោយ​បានពិភាក្សាពីការចុះបញ្ជីដីធ្លីតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាប តាមដងផ្លូវជាតិលេខ៥ និងលេខ៦ […]

Featured ទស្សនៈ នយោបាយ ព័ត៌មានសង្គម

រាជរដ្ឋាភិបាល ​គណបក្ស​ប្រជាជន​កម្ពុជា ​សំឡឹង​ឆ្ពោះទៅ​គោលដៅ ​ប្រកបដោយ​មោទនភាព​

ភ្នំពេញ៖កម្ពុជា​ដែល​បាន​ចាក​ចេញពី​ស្ថានភាព ​ប្រទេស​ចំណូល​ទាប​មកជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ​និង​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិន ប្រសប់​របស់​រាជរដ្ឋាភិបាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ ចេញពី​ភាព​ខ្ទេចខ្ទាំ​​នៃ​ភ្លើងសង្គ្រាម ​និង​របប​ប្រល័យពូជសាសន៍​។​ពេលនេះ រាជរដ្ឋាភិបាល​កំពុង​បោះជំហាន ​ឆ្ពោះទៅ​សម្រេច​គោលដៅ​ធំៗ​២ទៀត​គឺ នៅ​ឆ្នាំ​២០៣០ ក្លាយជា​ប្រទេស​ដែលមាន​ ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​។ ដើម្បី​សម្រេច​គោលដៅ​នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​យុទ្ធសាស្ត្រ បញ្ច​កោណ​ដំណាក់កាល​ទី​១ បន្ត​ពី​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៤​ដំណាក់កាល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ដ៏​ខ្លាំងពូកែ​នៃ​កម្ពុជា​។ចំណុចខ្លាំង​នៃរាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​គ្រប់​ដំណាក់កាល គឺ​ការ​សំឡឹង​ឆ្ពោះទៅ​សម្រេច​គោលដៅ​ បើទោះជា​នៅតាម​ផ្លូវ​មាន ​អ្នក​ចាំ​រារាំង​ដំណើរ​យ៉ាងណាក្តី​។ ​សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី ​ធ្លាប់​លើកយក​ទ្រឹស្តី​អតីត​មេដឹកនាំ ​លោកខាងលិច​មួយរូប​ម​ក​បញ្ជាក់ថា “បើ​រវល់​តែ​រើស​ដុំថ្ម​គប់​ឆ្កែ ​ដែល​ព្រុស​យើង​នៅតាម​ផ្លូវ យើង​មិនអាច​ដើរ​ដល់​គោលដៅ​បានឡើយ​”។​នៅ​កម្ពុជា ការស្តារ​ប្រទេស​ចេញពី​គំនរ​ផេះ​នៃ​ភ្នក់ភ្លើងសង្គ្រាម និង​សោកនាដកម្ម​ប្រល័យពូជសាសន៍​គឺជា​វិញ្ញាសារ​ដ៏​លំបាកលំបិន​ពេក​ទៅហើយ​។ ប៉ុន្តែបន្ថែម​ពីលើ​នេះ នៅមាន​ក្រុម​អគតិ​ជ្រុលនិយម​មួយ​ក្តាប់​តូច​ដែល​ជ្រក​ក្រោម​ស្លាក​ “​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្លែងក្លាយ​”រង់ចាំ​រារាំង​ផ្លូវ​ដើម្បី​ បំផ្លិចបំផ្លាញ​គ្រប់​ដំណាក់កាល​។ ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​មិនដែល​ងាក​ចេញពី​គោលដៅ​របស់ខ្លួន​ឡើយ​។​ដោយមាន​មេដឹកនាំ​ខ្លាំងពូកែ មានការ​គាំទ្រ​ដ៏​រឹងមាំ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និង​ទទួលបាន​កិច្ចសហការ​យ៉ាង​ពេញទំហឹង ​ពី​សហគមន៍​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ ពិត​ជាមាន​ថាមពល​ដ៏​ខ្លាំងក្លា​ក្នុង​ការឈាន​ឆ្ពោះ ទៅ​សម្រេច​គោលដៅ​ឆ្នាំ​២០៣០ និង​២០៥០ របស់ខ្លួន​។ការរក្សាបាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ប្រក្រតីភាព​នៃ​ការអភិវឌ្ឍ​ប្រទេស […]