នយោបាយ ព័ត៌មានសង្គម អប់រំ

​​ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​តម្រូវការ​ម៉ាស់​ពេទ្យ​១​ម៉ឺន​ជូន​ប្រជាជន​ចិន​

ភ្នំពេញ​៖​តាមរយៈ​លិខិត​នៃ​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ស៊ូ​លី​យី​(XuLiyi)​អភិបាលក្រុង​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​។​ដែល​បាន​បរិច្ចាក​ម៉ាស់​ពេទ្យ​ចំនួន​១​ម៉ឺន​ដល់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ​សម្រាប់​គ្រូពេទ្យ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ដើម្បី​ទប់ទល់​ទៅនឹង​ការឆ្លង​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​Covid19​ដែល​នេះ​ជាការ​ឆ្លើយតប​ទាន់ពេលវេលា​ចំពោះ​តម្រូវការ​ជាក់ស្តែង​។​ ​លិខិត​នេះ​មាន​ខ្លឹម​សារសំខាន់ៗ​ដូចខាងក្រោម​៖​ខ្ញុំ​រីករាយ​ដែល​បានទទួល​នូវ​លិខិត​របស់លោក ថោង ខុន ក្នុងពេល​ដ៏​សំខាន់​នេះ​នៅក្នុង​ប្រទេស​ចិន ដែល​បាននិងកំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​មេរោគ (COVID-១៩)​។ លិខិត​របស់លោក បានបញ្ជាក់​សំដែង​នូវ​ការអាណិតអាសូរ និង​ការបរិច្ចាក​ម៉ាស់​ពេទ្យ ដល់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ​តាមរយៈ​ស្ថាន​តំណាង​ក្រសួងទេសចរណ៍​នៃ​កម្ពុជា​។​ ​បាន​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រជាជន​កម្ពុជា​និង​ចិន​ក៏ដូចជា​ប្រជាជន​ហ្សេ​ង​ចូ​វ​ដែល​នេះ​ក៏​បង្ហាញ​ពី​សាមគ្គីភាព​របស់លោក​ជាមួយ​យើងខ្ញុំ​ក្នុងការ​ប្រយុទ្ធ​ទប់ទល់​ជំងឺឆ្លង​នេះ​។​យើងខ្ញុំ​សូម​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រឿងនេះ​។​ ​

Featured នយោបាយ ព័ត៌មានសង្គម

​មេទ័ព​ជើងគោក​កម្ពុជា​ជួប​ជាមួយ​មេកង​ស្វ័យការពារ​ជើងគោក​ជប៉ុន​

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ជួបពិភាក្សា​ការងារ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍​YUASAGoro​មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​៣ ថ្ងៃ​នៅ​កម្ពុជា​។ ​ក្នុងជំនួប​នេះ ក្នុងនាម​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១​របស់​មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​មកកាន់​កម្ពុជា​នេះ​។​នេះ​គឺជា​ជំហាន​ថ្មី​មួយទៀត​នៅក្នុង​ការជំរុញ​កិច្ចទំនាក់ទំនង​យោធា​និង​យោធា​រវាង​ប្រទេស​កម្ពុជា​-​ជប៉ុន​ជាពិសេស​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។

នយោបាយ ព័ត៌មានសង្គម អប់រំ

នៅ​ខេត្តបន្ទាយមានជ័យ​​អំណោយសមិទ្ធផលសិក្សារបស់សម្តេច​តេ​ជោ​មានតម្លៃ​ជាង​៣០​លាន​ដុល្លារ​

បន្ទាយមានជ័យ​៖​ពី​ឆ្នាំ​២០១៦​មក​ខេត្តបន្ទាយមានជ័យ​ទទួល​អគារសិក្សា​បណ្ណាល័យ ទីចាត់ការ​,​ផ្ទះ​ស្នាក់​គ្រូ​និង​សិស្ស​,​ខ្លោង​ទ្វាររបង​ផ្លូវ​ក្នុង​ទីធ្លា​សាលា​,​តារាង​បាល់ទាត់​បាល់បោះ​បាល់ទះ​,​រោង​អាហារ​សិស្ស​,​ស្រះ​អណ្តូង​,​និង​សមិទ្ធផល​ផ្សេងទៀត​ជា​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​មានតម្លៃ​ជាង​៣០​លាន​ដុល្លារ​។​ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងនៅថ្ងៃទី​២៧​ខែកុម្ភៈ​ថា​ឆ្នាំ​២០២០​ថា​ចាប់ពី​ឆ្នាំ​២០១៦​មក​ខេត្តបន្ទាយមានជ័យ​ទទួលបាន​យ៉ាងច្រើន​ជា​អំណោយ​សម្តេ​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​។ ​ ប្រធាន​មន្ទីរអប់រំ​បានបន្តថាបើ​គិតពី​អគារ​ធំៗ​មាន​ពី​២​ជាន់​ទៅ​៤​ជាន់​មាន​៣៩​ខ្នង​ស្មើនឹង​៦៧២​បន្ទប់​/​ថ្នាក់​។​ក្នុងនោះ​មាន​ទីចាត់ការ​និង​បណ្ណាល័យ​២៧​ខ្នង​ស្មើនឹង​៨១​បន្ទប់​ផ្ទះ​ស្នាក់​គ្រូ​សិស្ស​៨​ខ្នង​ស្មើ​១៥៣​បន្ទប់​នេះ​មិនទាន់​គិត​សមិទ្ធផល​ដូចខាងលើ​ច្រើនសន្ធឹក​ទៀត​។​ លោក​បាន​បន្តថា​៖​អំណោយ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​កាលពី​ឆ្នាំ​២០១៦​បាន​២​លើក​។កសាង​អគារសិក្សា​បណ្ណាល័យ​ទីចាត់ការ​និង​សមិទ្ធផល​នានា​នៅ​សាលារៀន​នៅ​ស្រុក​ភ្នំស្រុក​ចំនួន​១០​ខ្នង​ស្មើ​១៣២​បន្ទប់​និង​នៅ​ស្រុក​ម៉ាឡៃ​១១​ខ្នង​ស្មើ​ស្មើ​១១០​បន្ទប់​។​ ​​លោក​ឈួ​ប៊ុន​រឿន​បាន​និយាយ​សរុប​ថា​៖​ទាំងចាស់​ទាំងថ្មី​អគារសិក្សា​និង​សមិទ្ធផល​នៅ​សាលារៀន​ដែលជា​អំណោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មាន​ចំ​នន​១៩៩​ខ្នង​ស្មើនឹង​១.៦០២​បន្ទប់ ។​ សូម​រំលឹកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០២០​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវជាតិ​លេខ​៥៨​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទៅ​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មាន​មានជ័យ​ប្រវែង​សរុប ១៧៤.១៦​គីឡូម៉ែត្រ ថា ៖ ខេត្តបន្ទាយមានជ័យ ។កាលពី​ឆ្នាំ​២០១៦​ទទួលបាន​អគារសិក្សា​និង​សមិទ្ធផល​អប់រំ​បាន​ច្រើនសន្ធឹក​ស្មើនឹង​ទឹកប្រាក់​ជាង​៣០​លាន​ដុល្លារ​។​ឯ​ខេត្តសៀមរាប​ទទួលបាន​តែ​ប្រមាណ​២០​លាន​ដុល្លារ​។​ឯ​ខេត្ត​ខ្លះទៀត​ទទួលបាន​តិចជាង​នេះ ៕

នយោបាយ ព័ត៌មានសង្គម

​”យើង​មិនត្រូវ​ភ្លេចខ្លួន​ពី​សកម្មភាព​បដិវត្តន៍​ពណ៌​ទេ”​

ភ្នំពេញ​៖​កាលពី​ព្រឹថ្ងៃទី​២៧​កុម្ភៈឆ្នាំ២០២០សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា​៖​មកដល់ពេលនេះ​អ្នក​ដែលមាន​បំណង​ធ្វើ​សកម្មភាព​បែប​បដិវត្ត​ន៍​ពណ៌​មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ​។​សម្រាប់​យើង​មិនត្រូវ​ភ្លេចខ្លួន​ព្រោះថា​សកម្មភាព​បដិវត្តន៍​ពណ៌​នេះ​គេ​តែងតែ​ធ្វើ​អាជីវកម្ម​លើ​ចំណុចខ្សោយ​របស់​យើង​។​ ​សម្តេច​ក្រឡាហោម​បានស្នើ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​កង្វល់​សំណើរ​សំណូមពរ​និង​ជម្លោះ​នានា​តាំងពី​តូច​កុំ​ចាំ​ដល់​ធំ​ព្រោះ​នៅពេល​ធំ​គេ​យក​ធ្វើជា​លេស​។​ក្រុមប្រឆាំង​តែង​យក​បញ្ហា​នេះ​ពង្រីក​ឱ្យ​ធំ​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​។​ ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន សម្តេច​ក្រឡាហោម​ស ខេង បាន​គូសបញ្ជាក់ថា​៖​ជិត​២​ឆ្នាំ​មកនេះ សមត្ថកិច្ច​រិ​ប​អូស​គ្រឿងញៀន​បាន​ជាង​១​តោន​ខណៈ​កន្លែង​ធំៗ​ត្រូវបាន​បង្ក្រាប​ឯ​កន្លែង​តូច​គឺ​នៅ​សេសសល់​ដែល​ត្រូវ​ទប់ស្កាត់​កុំឱ្យ​រីក​ធំ​។​ត្រូវ​បន្ត​បំផ្លាញ​ការ​លួចលាក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ទីតាំង​តូច​ឬ​ការរៀបចំ​កន្លែង​ផលិត​កន្លែង​ស្តុក​ជាដើម​។​ ​សម្តេច​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ​ដើម្បី​ជំរុញ​ការបើក​សវនាការ​អ្នករកស៊ី​ជួញដូរ​គ្រឿងញៀន​និង​អ្នក​ពាក់​ព​ន្ធ័​ទាំងឡាយ​ឱ្យ​សមស្រប​ទាន់ពេលវេលា​និង​យុត្តិធម៌​។​បើ​មិន​ដូច្នេះ​ទេ​ធ្វើឱ្យប៉ះពាល់​ដល់​ជំនឿ​របស់​ប្រជាពលរដ្ឋ​។​នាឱកាស​នោះ​សម្តេច​ក្រឡាហោម​សខេង​ក៏បាន​បំពាក់​មេដាយ​និង​គ្រឿង​ឥស្ស​រយៈ​យស​ដល់​មន្ត្រី​ដែលមាន​ស្នាដៃ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ផងដែរ​៕វណ្ណា

នយោបាយ ព័ត៌មានសង្គម

“ការ​រីកចម្រើន​ក្នុងទីក្រុង​និង​ទីប្រជុំជន​នានាតែសំរាម​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មូ​យ”​

បាត់ដំបង៖​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានថ្លែងថា​”​ការ​រីកចម្រើន​ក្នុងទីក្រុង​និង​ទីប្រជុំជន​នានាតែសំរាម​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មូ​យ”។​ សម្តេច​បាន​បញ្ជាក់ថា​ដោយសារ​មានការ​រីកចម្រើន​នៅ​ទីក្រុង​និង​ទីប្រជុំជន​នានា​ក៏មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​ទន្ទឹមនឹង​ការរីកចម្រើន​ក្នុង​ទីក្រុង​និង​ទីប្រជុំជន​ក៏​លេចចេញ​នូវ​បញ្ហា​ជាច្រើន​ដូចជា​បញ្ហា​សំណង់​បញ្ហា​សំរាម​បញ្ហា​រចនាសម្ព័ន្ធ​ទីក្រុង​ទីប្រជុំជន​កំពុង​ជួប​បញ្ហា​ប្រឈម​។​កាកសំណល់​រឹង​រាវ​បញ្ហា​សណ្តាប់ធ្នាប់​អនាម័យ​សោភ័ណភាព​ចាំបាច់​ត្រូវ​គិតគូរ​និង​មាន​វិធានការ​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំងនោះ​ឱ្យបាន​សមស្រប​តាម​ពេលវេលា​។​ ​ទន្ទឹមនេះ​ត្រូវខិតខំ​ណែនាំ​អប់រំ​ប្រជាជន​ឱ្យជួយ​ថែរក្សា​អនាម័យ​ដោយ​ត្រូវ​យកចិត្តទុកដាក់​និង​វេច​ខ្ចប់​នៅតាម​គេហដ្ឋាន​ទីតាំង​អាជីវកម្ម​និង​ការដ្ឋាន​នានា​ឲ្យ​បាន​ត្រឹមត្រូវ​។​រដ្ឋបាលខេត្ត​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការគាំទ្រ​រដ្ឋបាល​ក្រុង​ស្រុក​ក្នុងការ​លើកកម្ពស់​វិធានការ​គ្រប់គ្រង​សំរាម​និង​កាកសំណល់​និង​ការសិក្សា​ឡើងវិញ​ទីលាន​ចាក់សម្រាម​ប្រកបដោយ​លក្ខ​ណះ​បច្ចេកទេស​ដើម្បី​រក្សា​បរិស្ថាន​។​ សម្តេច​បាន​បន្តថា​បញ្ហា​អនាម័យ​គឺជា​រឿង​ធំ​ណាស់​រីឯ​បញ្ហា​សម្រាម​ក៏​ជា​រឿង​ធំ​ដែរ​។​ទោះបីជា​ទីក្រុង​មាន​អគារ​សំណង់​ខ្ពស់​ល្អ​ក៏ដោយ​ប៉ុន្តែ​បើ​មាន​សំរាម​រញ៉េរញ៉ៃ​ធ្វើឱ្យ​ទីក្រុង​យើង​វា​អាក្រក់​បានដែរ​។​មិនថាតែ​ទីក្រុង​ទេ​នៅតាម​ជនបទ​នៅតាម​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក៏​យើង​ត្រូវ​ផ្សព្វផ្សាយ​បញ្ជ្រាប​ពី​បញ្ហា​អនាម័យ​ឱ្យ​គាត់​បានដឹង​ដែរ​មិនមែន​យកចិត្តទុកដាក់​តែ​ទីក្រុង​ទេ​។​ ​រីឯ​ទីប្រជុំជន​ក៏ត្រូវ​យកចិត្តទុកដាក់​ដែរ​។​ក្នុងឱកាស​នោះដែរ​សម្តេច​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រីរាជកា​រ​និង​ផ្តល់​ថវិកា​ដល់​អ្នកចូលរួម​ជាង​១​ពាន់​នាក់​ក្នុង​ម្នាក់ៗ​ចំនួន​៤​ម៉ឺន​រៀល​ផងដែរ​៕

Featured នយោបាយ ព័ត៌មានសង្គម

“​អ្វីដែល​ពលរដ្ឋ​មិនទាន់​កក់ក្ដៅគឺ​ការកើតមាន​អំពើ​ឆក់​ប្លន់​និង​គ្រឿងញៀន​”

​ភ្នំពេញ៖សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​បញ្ជាក់ថា​ស្ថានភាព​សន្តិសុខ​នៅ​ក្នង​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​គ្មាន​អំពើ​ភេ​វរ​កម្ម​និង​គ្មាន​ការបង្កើត​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់​នោះទេ​។​ ប៉ុន្តែ​អ្វីដែល​មិនទាន់​កក់ក្ដៅ​នោះ​គឺ​ការកើតមាន​អំពើ​ឆក់​ប្លន់​និង​គ្រឿងញៀន​។​ការ​ថ្លែង​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​ទីចាត់ការ​អគារ​រដ្ឋបាល​ឃុំ​និង​សមិទ្ធផល​នានា​នៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​។​ ​សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់ថា “​ប្រសិនបើ​ប្រជាជនមាន​សន្តិភាព ប៉ុន្តែ​មិនទាន់មាន​សន្តិសុខ ដែល​ថ្ងៃ​ណា​ក៏​កើតមាន​ចោរលួច​ចោរប្លន់​នោះ​តើ​អារម្មណ៍​របស់គាត់​យ៉ាងដូចម្ដេច​?​គឺ​ពួកគាត់​ប្រាកដជា​មានការ​ភ័យខ្លាច​មិន​ខាន​ដោយ​ម្យ៉ាង​ស្រុក​យើង​មិនបាន​ផ្ដល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​អាវុធ​ដែរ ។

Featured នយោបាយ ព័ត៌មានសង្គម

​សម្តេច​តេ​ជោ​បាន​ស្នើសុំ​មិត្ត​ចិន​បី​ចំណុច​បើ​កម្ពុជា​ជួប​បញ្ហា EBA

ភ្នំពេញ​៖​ប្រមុខ​ដឹកនាំ​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ទម្លាយ​ពី​កិច្ចចរចា​រវាង​សម្តេច​និង​ប្រមុខ​ដឹកនាំ​ប្រទេស​ចិន​នាពេល​កន្លងមក​។​សម្តេច​បាន​លើកឡើងថា​សម្តេច​បានស្នើ​សុំ​ប្រទេស​ចិន​បី​ចំនុច​ប្រសិនជា​កម្ពុជា​ត្រូវបាន​កាត់​EBA​ពី​អឺរ៉ុប​។​ ​ចំណុច​ទាំងបី​ដែល​សម្តេច​បានស្នើ​ទៅ​មិត្ត​ចិន​នោះ​គឺ​ទី​១​សុំឱ្យ​ចិន​កុំ​រត់ចោល​កម្ពុជា​។​ទី​២​ជំរុញ​បន្ថែម​អ្នកវិនិយោគទុន​មក​កម្ពុជា​និង​ទី​៣​ការបើកចំហរ​វិស័យ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ធំ​ឡើង​។​សម្តេច​បាន​លើកឡើងថា​ការស្នើសុំ​បែបនេះ​សម្តេច​មិនបាន​ស្នើសុំ​តែ​ប្រទេស​ចិន​មួយ​នោះទេ​សម្តេច​ក៏បាន​ស្នើសុំ​ដល់​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​៕Skay news​

Featured នយោបាយ ព័ត៌មានសង្គម

​​មេទ័ព​ជើងគោក​ជម្រុញ​យោធភូមិភាគ​ពិសេស​ប្រឹងប្រែង​នឹង​ឈានទៅ​ទទួល​នូវ​ទិសដៅ​ការងារ​ថ្មីៗ​

  ​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​រម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩​និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២០​នៃ​យោធភូមិភាគ​ពិសេស​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យោធភូមិភាគ​ពិសេស​ក៏ដូចជា​គ្រប់​បណ្តា​កងឯកភាព​ចំណុះ​ដែល​ពេញ​មួយឆ្នាំ​២០១៩​កន្លងទៅនេះ​បាន​យកចិត្តទុកដាក់​ប្រមូលផ្តុំ​អនុវត្ត​ភារកិច្ច​សម្រេចបាន​លទ្ធ​ផល​និង​ស្នាដៃ​ការងារ​ល្អប្រសើរ​។​ដោយ​ធានាបាន​នូវ​ការពង្រឹង​ប្រៀប​ការពារជាតិ​ការពារ​បូរណភាព​ទឹកដី​និង​កិច្ចសហការ​ល្អ​មួយ​ភាគី​មិត្ត​នៅតាម​បណ្តោយ​ព្រំដែន​។​ ​ក្នុង​នោះបាន​បំពេញ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការចូលរួមចំណែក​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​និង​ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​រួមទាំង​ការងារ​អតីតយុទ្ធជន​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​សូម​អរគុណ​អភិបាល​រាជធានី​ខេត្ត​ក្នុងភូមិ​សាស្ត្រ​យោធភូមិភាគ​ពិសេស​ដែល​បាន​គាំទ្រ​និង​ផ្តល់​កិច្ចសហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ក៏ដូចជា​បណ្តា​កងកម្លាំង​ប្រដាប់អាវុធ​ផ្សង​ទៀត​។ ​រួមមាន​កងរាជអាវុធហត្ថ​និង​កង​នគរបាលជាតិ​នៅក្នុង​ការបំពេញភារកិច្ច​រួមគ្នា ធានាបាន​នូវ​សុខសន្តិភាព​និង​ស្ថិរភាព​ជូន​ជាតិ​និង​ប្រជាជន​របស់​យើង​។​សូម​អរគុណ​អង្គភាព​ដៃគូ​សម្ព័ន្ធមេត្រី​និង​សប្បុរសជន​នានា​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​ដល់​យោធភូមិភាគ​ពិសេស​ដែល​បង្កលក្ខណៈ​ផ្តល់​លទ្ធភាព​ក្នុងការ​បំពេញភារកិច្ច​កាន់​តែមាន​ប្រសិទ្ធភាព​៕​សុភាព​

នយោបាយ ព័ត៌មានសង្គម

​តែងតាំង​មុខតំណែង​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៧​រូប

ភ្នំពេញៈ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានចេញ​អនុក្រឹត្យ​តែងតាំង​មុខតំណែង​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៧​រូប​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​។​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​បានឱ្យដឹងថា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន ៧​រូប ដែល​ត្រូវ​តែងតាំង​មានដូចជា​: ១. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​៣.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឡោ​សុ​ឡេង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​៤.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជុំ​សា​វុ​ឌ្ឍ​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស​(​ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទូច​ណារ៉ុថ​ដែល​ចូលនិវត្តន៍​)​។​ ៥.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សំ​ស៊ី​យ៉ាន​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​។​៦.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ចាន់​សុខា ជា​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​(​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មួង​សុធា​ឡើងជា​អគ្គ​ស្នងការរង​នគរបាលជាតិ​)​។​៧.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ធូ​សារឿន​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​(​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ី​សុខ​ឃី​ឡើងជា​អគ្គ​ស្នងការរង​នគរបាលជាតិ​)៕សុភាព

Featured នយោបាយ ព័ត៌មានសង្គម

​សម្តេច​តេ​ជោ​ព្រមាន​ដកតំណែង​អភិបាល​រាជធានី​-​ខេត្ត​ណា​ដែល​មិន​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សាភិបាល​

ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​២០២០ បាន​បញ្ជាក់ថា អភិបាលខេត្ត​,​រាជធានី​ទាំងអស់​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សាភិបាល មិន​ត្រឹម​អវត្តមាន បើ​អវត្តមាន​តែ​៣​ដង និង​ដក​ចេញពី​តំណែង​ជាដាច់ខាត ។ ​សម្តេច​តេ​ជោ​ក៏បាន​កំណត់ឱ្យ​យក​ថ្ងៃ​ព្រហស្បតិ៍​នៃ​សប្តាហ៍​ទី​៤​ក្នុង​ខែ​នីមួយៗ​ដើម្បី​ប្រជុំ​រវាង​ក្រុមប្រឹក្សា​និង​គណៈ​អភិបាល​គឺ​មុន​មួយថ្ងៃ​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​។​សម្តេច​តេ​ជោ​បាន​ជំ​រុញឱ្យ​អភិបាល​រាជធានី​-​ខេត្ត​និង​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ធ្វើការ​ជាមួយគ្នា​ប្រកបដោយ​គណនីភាព​ផងដែរ​។​ “​ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រសិនបើ​អភិបាលខេត្ត​ឬ​អភិបាល​រាជធានី​មិន​ព្រម​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សា ៣​ដង​ជាប់​គ្នា​ដោយ​គ្មាន​មូលហេតុ គឺ​រាយការណ៍​មក​ខ្ញុំៗ​និង​ដក​ចេញពី​តំណែង មិន​ទុក​ទេ​។ ព្រោះនេះ​ចូលទៅក្នុង​ជំងឺ​បែងចែក​ហើយ​ដែល​ខុស​និង​បទដ្ឋាន​ផ្លូវច្បាប់​តែម្តង​។​ក៏ប៉ុន្តែ​ខ្ញុំ​ហាម​ដាច់ខាត​អត់ឱ្យ​អវត្តមាន​អភិបាលខេត្ត​ព្រោះ​អភិបាលខេត្ត​រាជធានី​ត្រូវធ្វើ​គណនីភាព​ជាមួយ​ក្រុម​ប្រឹក្សា​កាល​ពេលដែល​យើង​ធ្វើ​សេចក្តីព្រៀងច្បាប់​គេ​ស្នើឱ្យ​ក្រុមប្រឹក្សា​ធ្វើ​គណនីភាព​ជាមួយ​សភា​ជាតិ​។​ប៉ុន្តែ​យើង​យើង​ឱ្យ​ក្រុមប្រឹក្សា​ធ្វើ​គណនីភាព​ជាមួយ​រាជរដ្ឋាភិបាល​”​។​ “​ចឹ​ង​ខ្ញុំ​សូម​ដាស់តឿន​ស្រុក​ក៏​ដូចគ្នា​ដែរ​ស្រុក​ក៏មាន​ក្រុមប្រឹក្សា​ក្រុមប្រឹក្សា​នេះ​វា​ប្រៀបដូចជា​សភា​ខេត្ត សភា​ស្រុក សភា​ខណ្ឌ​ចឹ​ង ហើយ​ជាពិសេស​ប្រធាន​ក្រុមប្រឹក្សា និង​ប្រធាន​ខេត្ត​ដូចជា​សហប្រធាន ។​ក្នុងការ​ពិគ្រោះ​កិច្ចការ​ចាំបាច់​ជួនកាល​ដឹក​ដៃ​គ្នា​ចូលប្រជុំ​តែ​២​នាក់​មុន​និង​ដាក់​ការប្រជុំ​របៀប​ធ្វើការ​បែបនេះ​ទើប​មាន​សាមគ្គីភាព​ហើយ​ដោះស្រាយបាន​បញ្ហា​បើ​មិន​ចឹ​ង​ទេ​និង​មានការ​បែក​ជំងឺ​បែកបាក់​”៕ ស្រី​ផល​