Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូន​ជនសង្ស័យ​ម្នាក់ករណីជួញដូរអាវុធប្រភេទដាវ​​ខុសច្បាប់ទៅ​តុលាការ​

ភ្នំពេញ៖កម្លាំង​នគរបាល​រាជធានី​ភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនាបាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ទៅតុលាការករណីជួញដូរ​អាវុធ​ប្រភេទ​ដាវ​ខុសច្បាប់ដើម្បី​​ចាត់ការតាម​ច្បាប់​។​ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះទីវ ឈុន​ទី ភេទ​ប្រុស អាយុ២៤ឆ្នាំមុខរបរ​លក់ដូរស្នាក់នៅផ្ទះជួលសង្កាត់​បឹង ទំពុន​២ខណ្ឌមានជ័យ។​កម្លាំង​នគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវចាប់ជនសង្ស័យកាលពីល្ងាចថ្ងៃទី​១០ ខែមិថុនាឆ្នាំ​២០២២នៅម្តុំ​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ផ្លូវ​មុន្នី​រ៉េតខណ្ឌមានជ័យ​។ ​ មុន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ ឈ្មោះទីវ ឈុន​ទី បាន​ផ្សព្វផ្សាយ​ដាក់លក់​ដាវនៅលើ​គណនីហ្វេ​ស​ប៊ុ​ករបស់​ឈ្មោះ Seven Tii និង​តាម​ផេ​ក​ឈ្មោះ Seven CamboSamoria ក្នុងដាវ​១​តម្លៃ៥០ដុល្លារនិងឱ្យ​អ្នក​ចង់​ទិញដាវ​នេះ​ទំនាក់ទំនង​តាម​លេខទូរសព្ទ​ផ្ទាល់ខ្លួន​របស់គេ​។​ នៅ​ថ្ងៃទី​១០ ខែមិថុនាជនសង្ស័យបាន​យកដាវ១ទៅ​ប្រគល់​​អតិថិជនត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​យក​ដាវ​ប្រវែង៧០សង់ទីម៉ែត្រ១​ នាំទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលស្ទឹងមានជ័យ​២ដើម្បី​សាកសួរ។ក្រោយមកនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុន២និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួលបានឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យរកឃើញវត្ថុតាងមានដាវចំនួន១៩០ដើមបន្ថែមទៀត៕

សន្តិសុខ

ដាក់ពន្ធនាគារប្តីករណីបាញ់សម្លាប់ប្រពន្ធពីបទឃាតកម្មគិតទុកជាមុន

ភ្នំពេញ៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២បានឃុំខ្លួនប្តីបាញ់សម្លាប់ប្រពន្ធនៅដាក់ពន្ធនាគារបណ្តោះអាសន្នពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធខុសច្បាប់។ សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ជា អូន អាយុ ២៥ ឆ្នាំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្មានផ្ទុកសារធាតុញៀន។ស្ត្រីអតីតជាប្រពន្ធដែលស្លាប់ឈ្មោះ នូ សុខនីតា ហៅស៊ីវអេង អាយុ ២២ ឆ្នាំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយការបាញ់ប្រហារសមត្ថកិច្ចដកហូតវត្ថុតាង អាវុធខ្លី១ដើមម៉ាក K៥៩ រលប់លេខ,បង់ចំ១-គ្រាប់ចំនួន១គ្រាប់-កូនកាំបិតហូត១-ម៉ូតូ១គ្រឿងម៉ាកហុងដាផ្លាកលេខកណ្តាល1D-5011។សូមបញ្ជាក់ថា ហេតុការណ៍បាញ់សម្លាប់អតីតប្រពន្ធនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

សន្តិសុខ

ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យមនុស្ស​២នាក់ស្លាប់ភ្លាម​​នៅ​ស្រុក​បសេដ្ឋ​

កំពង់ស្ពឺ​៖ក្មេងស្រី២នាក់ជិះម៉ូតូឌុបគ្នាបានគេចពីជង្ហុកជ្រុលទៅបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់ទាំង២នាក់នៅឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា។មន្ត្រីនគរបាល​បាន​ឱ្យ​ដឹងថា ​ក្មេងស្រីដែលស្លាប់ទាំង២នាក់​ឈ្មោះ​អូន ស្រី​កែវ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ និង​អ្នករួមដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ជាង​១៩​ឆ្នាំ។ ពួកគេជិះ​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រីមផ្លាក​លេខ ភ្នំពេញ​1HB- 8826។ចំណែក​រថយន្ត​ម៉ា​កមី​ស៊ូ​ប៊ី​ស៊ីផ្លាក​លេខ ភ្នំពេញ​៣A-1964​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញាណបានរត់គេចខ្លូន។ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​សព​​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ស្រុក​បសេដ្ឋ​រង់ចាំ​សាច់ញាតិ​មកទទួល​យកទៅ​ធ្វើបុណ្យ​​។ រីឯ​មធ្យោបាយទាំង២គញរឿង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ដើម្បី​ដោះស្រាយ​ពេលក្រោយ​៕

សន្តិសុខ

ស្ត្រីមេម៉ាយដើរលក់នំកំពុងឆ្លងផ្លូវត្រូវផាស្អេបបើក​បុក​បណ្តាលឱ្យស្លាប់

ភ្នំពេញ​៖គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយមានស្ត្រី​មេ​ម៉ា​យ​ម្នាក់មុខរបរដើរលក់នំកំពុងឆ្លងផ្លូវត្រូវផាស្អេបបើកបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមហើយបើករត់គេចខ្លួនបាត់។ហេតុការណ៍​នេះ បានកើត​ឡើងនៅតាម​ផ្លូវជាតិ​លេខ​៣ ទល់មុខ​ខ្លោងទ្វារវត្ត​ជន្លង់ម្លូ ម្តុំភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២។​ សមត្ថកិច្ចបានឱ្យដឹងថា សព​ស្ត្រី​ដែលស្លាប់ឈ្មោះ បឿនស្រី​ពៅ អាយុ៦៧ឆ្នាំមុខរបរ​លក់​នំ នៅតាម​មុខ​រោងចក្រ។ជា​ស្ត្រី​មេ​ម៉ា​យមានកូន​ចំនួន៤នាក់ក្នុងបន្ទុក​ប្រុស​ម្នាក់ស្រី​៣​នាក់​រស់នៅក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានីភ្នំពេញ។​ មុន​កើតហេតុ ស្ត្រី​រងគ្រោះ ដើរ​ចេញពីផ្ទះដៃមានយួរ​ធុង​ស្ពេ​ត្រូទៅ​លក់​នំនៅមុខ​រោងចក្រ ដូច​សព្វមួយដង។​ពេលកំពុង​ដើរ​ឆ្លងថ្នល់ ជិត​ផុត​ទៅហើយ ស្រាប់​តែមាន​ផាស្អេបពណ៌​លឿង បើក​យ៉ាង​លឿន ពី​ត្បូងទៅ​ជើងបានបុក​ស្រ្តីរងគ្រោះ ហើយ​កិន​ចំក្បាល បណ្តាល​ឱ្យស្លាប់។រីឯ​ផាស្អេបក៏បន្ថែម​ល្បឿន បើក​រត់គេច​បាត់តែម្តង។​​ក្រោយ​កើតហេតុ សមត្ថកិច្ច​បន្ត​ស្រាវជ្រាវរកផាស្អេបបង្កហេតុឱ្យមនុស្សស្លាប់នោះយកមក​ដោះស្រាយតាមច្បាប់៕

សន្តិសុខ

ឃុំមនុស្ស៨នាក់ករណីប្លន់,ដេញកាប់និងវាយម៉ូតូអ្នកដំណើរតាមផ្លូវ(មានវីដេអូ)(

ភ្នំពេញ៖តុលាការភ្នំពេញកាលពីថ្ងៃទី១២ ខែមិថុនាបានឃុំក្មេងទំនើង២ក្រុមចំនួន៨នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីដេញកាប់ប្លន់និងវាយម៉ូតូអ្នកដំណើរតាមផ្លូវសាធារណៈ។ សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទឈ្មោះតូចមករា-ឈ្មោះសុខ សុវណ្ណមករា -ឈ្មោះហ៊ី ភារ៉ា ជាកម្មករសំណង់និងឈ្មោះខៀវសុវណ្ណារាជ អ្នកដឹកឥវ៉ាន់។ចំណែកក្រុមទី២មានគ្នា៤នាក់-ឈ្មោះហ៊ន សុភក្រ្ត -ឈ្មោះ ចាន់ រតនៈ -ឈ្មោះហួ ហង្សសុវិសាលនិងឈ្មោះ កុសល ចុងយាន អ្នកដឹកឥវ៉ាន់ក្រុមហ៊ុនអ៊ីហ្គេត។ពួកគេមានអាយុពី១៧ឆ្នាំដល់២៥ឆ្នាំ។ ក្រុមនេះត្រូវចាប់ខ្លួនកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៩ ខែមិថុនាពីបទប្លន់និងផំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយព្រួតគ្នាយកកាំបិតប៉័ងតោកាប់ម៉ូតូគេបណ្តាលឱ្យខូចខាតចំនួន៤គ្រឿងនិងបាក់ដាច់កន្ទុយម៉ូតូផ្លាកលេខ ភ្នំពេញ1FM2552 ១គ្រឿងរួចលួចយកកន្ទុយម៉ូតូទៅបាត់។ ប្រព្រឹត្តនៅមុខស្ថានីយ៍ប្រេងកាល់តិច ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។ ករណីទី២-ប្រើអំពើហិង្សាដោយព្រួតគ្នាយកកាំបិត ដុំថ្ម ខ្សែក្រវ៉ាត់ មួកសុវត្ថិភាព កាប់ គប់ និងវាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសដៃ គប់ដុំថ្មលើម៉ូតូបណ្តាលឱ្យបែកចង្កៀងខាងមុខ បែកស្តុបឆ្វេង ស្តុបខាងក្រោយម៉ូតូ និងបែកកុងទ័រ។ប្រព្រឹត្តនៅមុខហាងនំប៉័ងបាយ័ន ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១ ខែមិថុនា៕

សន្តិសុខ

រថយន្តបើកបុកម៉ូតូនិងកិនមនុស្សម្នាក់ឱ្យស្លាប់លើផ្លូវជាតិលេខ១

ភ្នំពេញ​៖រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកបុកម៉ូតូពីក្រោយពេលកំពុងមានភ្លៀងហើយកិនលើមនុស្សម្នាក់បណ្តាលឱ្យផ្ទុះក្បាលស្លាប់លើផ្លូវជាតិលេខ១យ៉ាងអណោចអធ័ម។មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងស្ថិតនៅមុខក្រុមហ៊ុនក្រឡុកសុម៉ង់តិ៍តាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅកាលពីម៉ោងជាង១០យប់ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២២។ មុនកើតហេតុបុរស​ម្នាក់​មិនស្គាល់ឈ្មោះបាន​ស្លាប់​ខណៈ​ជិះ​ម៉ូតូ​ពេលកំពុងធ្លាក់ភ្លៀងត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណបាន​បុក​និងកិន​ពីលើ​។​ជនរងគ្រោះ​​ជិះ​ម៉ូតូ​​ម៉ាកហុងដាគុបផ្លាក​លេខ ផ​០-៧៤២ ភព​១ ធ្វើ​ដំណើរ​តាម​​ផ្លូវជាតិ​លេខ​១ ​ពី​កើ​តទៅ​លិចក៏​ស្រាប់តែ​មាន​រថយន្តបើក​មកពី​ក្រោយកៀរ​ម៉ូតូឱ្យដួល​ចូល​ក្រោម​កង់​ហើយកិន​ពីលើផ្ទុះ​បែកក្បាល​ស្លាប់​​តែម្តង​។ ភ្លាមនោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ជិះ​រត់គេច​បាត់​។​ ក្រោយមក​សមត្ថកិច្ច​​ចុះ​​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សា​ទុកនៅ​នគរបាល​ចរាចរណ៍​រាជធានីភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រកអ្នកបើករថ​យន្ត​បង្ក​មកទទួលខុសត្រូវក្នុងករណីនេះ៕

សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀនទៅតុលាការ

តាកែវ៖នគរបាលស្រុកព្រៃកប្បាសកាលពីរសៀលថ្ងៃទី១២ ខែមិថុនាបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននិងវត្ថុតាងនៅស្រុកព្រៃកប្បាស ខេត្តតាកែវត្រៀមបញ្ជូនទៅតុលាការ។ សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលស្រុកព្រៃកប្បាសសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ដោយចាប់ជនសង្ស័យជាមុខសញ្ញាម្នាក់ ឈ្មោះ​ អ៊ូច​ សំអុល​ អាយុ២៣ឆ្នាំនៅភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។ក្នុងនោះដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន៣៨កញ្ចប់​-ទូរសព្ទដៃ១គ្រឿង​។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់តាមច្បាប់៕

ព័ត៌មានសង្គម សន្តិសុខ

ជិះទូកលេងក្រឡាប់លិចលង់ទឹកស្លាប់២នាក់ចំណោមមនុស្ស៧នាក់

បន្ទាយមានជ័យ៖ក្មេងស្រីៗបាននាំគ្នាជិះទូកលេងក៏ក្រឡាប់លិចលង់ទឹកស្លាប់២នាក់ចំណោម៧នាក់ក្នុងអាងពន្លៃស្ថិតក្នុភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១១ ខែមិថុនាមានក្មេងស្រី២នាក់ បានលង់ទឹកស្លាប់នៅអាងទឹកពន្លៃពេលពួកគេជិះទូកលេង ហើយទូកនោះក៏ក្រឡប់។ក្មេងស្រីដែលស្លាប់ទាំង២នាក់-ឈ្មោះ ជួប សុជាតា អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេតតបន្ទាយមានជ័យ ។-ឈ្មោះ មាន ឡាលីន  អាយុ១៤ឆ្នាំ នៅភូមិ -ឃុំ ជាមួយគ្នា។ អធិការនគរបាលស្រុកបានបន្តថា មុនកើតហេតុក្មេងរងគ្រោះមានមិត្តភក្តិចំនួន៧នាក់ជិះរថយន្ត១គ្រឿង ចេញពីទីរួមស្រុកឆ្ពោះទៅលេងទឹកអាងពន្លៃ។ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ។ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹកបណ្តាលឱ្យលង់ទឹកស្លាប់២នាក់ ដែលមិនចេះហែល។ចំណែក៥នាក់ទៀតចេះហែលបានរួចពីការស្លាប់។ក្រោយមកកម្លាំងនគរបាល ប៉ុស្តិ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យកន្លែងកើតហេតុនិង បានប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យ៕  

សន្តិសុខ

រថយន្តដឹកខ្សាច់បុកពីក្រោយម៉ូតូបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់

កណ្តាល​៖រថយន្តដឹកខ្សាច់បានបើកបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់ដាច់ជើងម្ខាងបានស្លាប់មួយរំពេចហើយតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមុខអ្នកតាចិនហេងតុងលើផ្លូវជាតិលេខ២១A ក្នុងភូមិតាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។មន្ត្រីនគរបាលដែលស្លាប់ឈ្មោះពៅ​ សារិន​  អាយុ៥៥ឆ្នាំនៅភូមិ-សង្កាត់។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តដឹកខ្សច់ម៉ាកHYUNDAI ផ្លាកលេខភ្នំពេញ3A-8701អ្នកបើកររត់គេចខ្លួន។ រថយន្តនេះបើកពីត្បូងទៅជើងស្របជាមួយម៉ូតូហើយក៏បានបុកពីក្រោយម៉ូតូម៉ាកហុងដា Icon ផ្លាកលេខកណ្តាល1L-5428 ពេញទំហឹងបណ្តាលឱ្យនគរបាលរូបនោះស្លាប់ ។ចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងបន្តស្រាវជ្រាវរកចាប់ជនបង្កយកមកដើម្បីចាត់ការតាមច្បាប់៕

Featured ព័ត៌មានសង្គម សន្តិសុខ

នគរបាលក្រសួងមហាផ្ទៃចាប់អតីតស្នងការរងម្នាក់តាមបង្គាប់ដីកាតុលាការ

កណ្តាល៖អតីតស្នងការរងនគរបាលខេត្តកណ្ដាលម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនតាមបង្គាប់ដីការបស់តុលាការនៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២២នេះ។ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹងថា​ អតីតស្នងការរងនគរបាលខេត្តកណ្ដាល​ លោកឧត្ដមសេនីយ៍​ត្រី​  ស្រេង សុខា ត្រូវបានចាប់ខ្លួនក្នុងខេត្ត​កំពង់​ស្ពឺ​ រួចបញ្ជូនទៅ​​ពន្ធនាគារ​ខេត្ត​កណ្ដាល។ការចាប់ខ្លួននេះ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក រស់ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ដែលបានចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១។ គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោកទេសរដ្ឋមន្ត្រី ​ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងពុករលួយ ហៅកាត់ថា ACU ប្រកាសថា ការសម្ងែងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់របស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល គឺមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ ។ កាលនោះនៅក្នុងសន្និសីទកាសែតមួយ លោក ឱម យ៉ិនទៀងបានថ្លែងថា “​គាត់​ខុសគឺការ​សម្ញែង​ទ្រព្យ​។នៅ​ហុងកុង-នៅ​ប្រទេស​ច្បាប់​ប្រឆាំង​អំពើពុករលួយដាក់ទោស​មន្ត្រីរាជការ ដែល​សម្ញែង​ទ្រព្យត្រូវ​ជាប់គុក ។ ប៉ុន្តែ​ស្រុក​ខ្មែរ​អត់​ជាប់គុក​ទេ គ្រាន់តែ​រាជរដ្ឋាភិបាល​បណ្ដេញចេញ។នៅ​កម្ពុជា​អត់​មានច្បាប់​ដាក់គុកករណី​សម្ញែង​ទ្រព្យ​នោះទេ”។​ ទោះបីយ៉ាងណា នៅពេលនេះលោក ស្រេង សុខា បានលេចចេញបញ្ហាដ៏ធំមួយទៀតហើយ គឺការរំលោភដីរដ្ឋជាង២០ហិកតាក្នុងចំណោមដីរដ្ឋសរុបជាង៤០ហិកតា នៅក្នុងភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប៉ុន្តែបញ្ហានេះ លោកស្រេង សុខា បានចេញមុខបដិសេធភ្លាមៗផងដែរ ។ […]