ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល សេដ្ឋកិច្ច

ជំនាញបង្ក្រាបអាល់កុលក្លែងក្លាយបានជាង១ម៉ឺនលីត្រ

ភ្នំពេញ៖ផ្នែកជំនាញ“ក.ប.ប.”បានចុះបង្រ្កាបនិងដកហូតអាល់កុលក្លែងក្លាយពីកន្លែងស្តុកនានាក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោបានចំនួន១៥.៩៦០លីត្រ។មន្រ្តីជាំនាញបានឱ្យនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២១នេះថា អាល់កុលក្លែងក្លាយមេតាណុលចំនួន១៥៧ប៊ីដុងស្មើនឹង៤.៧១០លីត្រនិង៣៧៥ប៊ីដុងស្មើនឹង១១.២៥០លីត្រក្នុងខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចចុះបង្រ្កាបនិងដកហូតកាលពីថ្ងៃទី២៥ ខែតុលា។ មន្រ្តីដដែលបានបន្តថា កម្លាំងជំនាញបានចុះត្រួតពិនិត្យគុណភាពអាល់កុលនៅទីតាំងមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។ក្នុងនោះបានរកឃើញអាល់កុលក្លែងក្លាយចំនួន១៥៧ប៊ីដុង ស្មើនឹង៤.៧១០លីត្រ។បន្ទាប់មកក៏បានបន្តកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញស្ថិតក្នុងខណ្ឌដង្កោរកឃើញអាល់កុលក្លែងក្លាយមេតាណុលចំនួន៣៧៥ប៊ីដុងស្មើនឹង ១១.២៥០លីត្រ។លទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបទាំង២ថ្ងៃមន្រ្តីជំនាញបានរកឃើញនិងរឹបអូសអាល់កុលក្លែងក្លាយចំនួន១៥.៩៦០លីត្រ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖មនោរម្យ

ព័ត៌មានសង្គម

កងអន្តរាគមន៍លេខ៧ប្រជុំបូកសរុបលទ្ធផលការងារយោធា

ព្រះវិហារ៖កងពលតូចអន្តរាគមន៍លេខ៧នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១បានបូកសរុបលទ្ធផលការងារយោធាគិតពីរថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី៥ខែវិច្ចិការ ឆ្នាំ២០២១ និងដាក់ចេញទិសដៅកាងារយោធាខែធ្នូ ឆ្នាំ២០២១។លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ដោយមានការចូលរួមពីមេបញ្ជាការរង មេបញ្ជាការវរសេនាតូចទាំង៤ ចំណុះកងពលទាំងមូល។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូច បានអញ្ជើញបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន ចំនួន២រូប និងតំឡើងមុខងារតួនាទីចំនួន ៨នាក់ ជូនដល់នាយទាហាន ដែលមានស្នាដៃ ក្នុងការបម្រើការងារក្នុងអង្គភាព ។ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានជម្រុញដល់នាយ និងពលទាហានទាំងអស់ ត្រូវខិតខំបន្តយកចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងភារកិច្ចការពារជាតិមាតុភូមិ នៅតាមបន្ទាត់ព្រំដែន និងយកចិត្តទុកដាក់ការពារសន្តិសុខសណ្ឋាប់ធ្នាប់ឱ្យបានល្អប្រសើរ នៅតាមតំបន់ឈរជើងរបស់ខ្លួន។ ជាមួយគ្នានោះលោកមេបញ្ជាការ បានកោតសសើរ វាយតម្លៃដល់មេបញ្ជាការ ដែលបានខិតខំប្រឹងប្រែង រៀបចំ និងមានភាពវ៉ៃឆ្លាតក្នុងការច្នៃប្រឌិត លើការកសាងអង្គភាពឱ្យកាន់រីកចម្រើន៕ដោយ៖សៅវ៉ាន់ឌី  

ព័ត៌មានសង្គម សន្តិសុខ

ស្រ្តីម្នាក់ដាច់ចិត្តចោលកូនទើបកើត២ថ្ងៃ នៅលើផាស្អេប

ភ្នំពេញ៖ស្រ្តីជាម្តាយម្នាក់មិនស្គាល់អត្តសញ្ញាណបានដាច់ចិត្តចោលកូនទើបកើត២ថ្ងៃ នៅលើផេស្អាប់បង្កការភ្ញាក់ផ្អើលនៅផ្សារចោមចៅកាលពីយប់ថ្ងៃទី២៥ ខែតុលា។បុរសម្ចាស់ផាស្អេបបានឱ្យដឹងថា មុនកើតហេតុមានស្រ្តីម្នាក់បានយកទារិកា ដែលទើបកើតបានតែ២ថ្ងៃនោះមកផ្ញើជាមួយគាត់។ បុរសម្ចាស់ផាស្អាប់បានបន្តថា ស្ត្រីរូបនោះបានប្រាប់គាត់ថា កូននេះទើបកើតបាន២ថ្ងៃឥឡូវមកផ្សាររកទិញសម្ភារសុំផ្ញើកូនមួយភ្លែតហើយក៏ដើរចូលទៅក្នុងផ្សារបាត់។បុរសជាម្ចាស់ផាស្អេបបានរង់ចាំស្រ្តីនោះជាយូរមិនឃើញចេញមកវិញសោះ។ដោយមានការសង្ស័យក៏បានប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យដឹង។បន្ទាប់មកមានស្ត្រីជាអាជីវករម្នាក់លក់ដូរក្នុងផ្សារចោមចៅក៏សុំយកទារិកាអភ័ព្ទនេះទៅចិញ្ចឹម៕ដោយ៖មនោម្យ

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនមនុស្ស៦នាក់ពាក់ព័ន្ធគ្រឿងញៀន៣០០គីឡូក្រាមទៅតុលាការ

សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យ៦នាក់និងគ្រឿងញៀនប្រមាណ ៣០០គីឡូក្រាមទៅតុលាការខេត្តកោះកុង នៅថ្ងៃទី២៥ ខែតុលាឆនាំ២០២១ ។ ជនសង្ស័យទាំង៦នាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយនគរបាលខេត្តកោះកុងចុះចាប់ខ្លួនបានពីលើទូករបស់ថៃនៅ២ទីតាំង ស្ថិតក្នុងភូមិសាស្រ្ត ទឹកដីស្រុកស្រែអំបិល ខេត្តកោះកុង។ជាមួយនោះរឹបអូសបានគ្រឿងញៀនសរុប ៩កញ្ចប់ធំស្មើនឹង៣០០ គីឡូក្រាមកាលពីម៉ោងជាង១០ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបង្រ្កាបបានកម្លាំងនៃមន្ទីរប្រឆាំងគ្រៀងញៀន បានរៀបចំ  កសាងសំណុំរឿងបញ្ជូន ជនសង្សយ័ទាំង៦នាក់និងវត្ថុតាងគ្រឿងញៀនទៅសាលាដំបូងខេត្តកោះកុង ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ដោយ៖គ្រូម៉េត

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ភ្លៀង​នៅតែ​បន្ត​ធ្លាក់ទឹកបាន​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥​

កំពង់ឆ្នាំង​៖​ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ភ្លៀង​នៅ​ផ្នែក​ខាងលើ​នៅតែ​បន្ត​ធ្លាក់​បណ្តាលឱ្យទឹក​ជន់​លិច​ផ្លូវជាតិ​លេខ​៥​នៅម្តុំ​គីឡូម៉ែត្រ​លេខ​៣៩​និង​៤០​ប្រវែង​ជាង៥០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាម​គី​មានជ័យបាន​រំខាន​ដល់​ការធ្វើដំណើរ​​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​សម្រួល​​ការធ្វើ​ចរាចរ​ណ៍​។ ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កេ​ត យ៉ុងស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹង​​ថា​កម្លាំង​នគ​បាល​ផ្លូវគោក​របស់​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ក្រុង​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ ស្រុក​ទឹកផុស ស្រុក​កំពង់ត្រឡាច​និង ស្រុក​សាមគ្គី​មានជ័យ សម្រួល​ចរាចរណ៍​ដល់​គ្រប់​ប្រភេទ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចាប់ពី​គោលដៅ​ទីមួយ​ចំណុច​គីឡូម៉ែត្រ​លេខ​៤០​ទៅ​៤១​ដែល​ស្ថិតនៅ​ក្នុងភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​។​ ដោយឡែក​គោលដៅ​ទី​ពី​គីឡូ​មែត្រ​លេខ​៤១​និង​៤២​ទៅ​ស្រុក​ស្ព​ង​ខេត្តកំពង់ស្ពឺ​គឺ​បង្វែ​ឱ្យ​រថយន្ត​​ធំ​ចេញមក​ផ្លូវជាតិ​លេខ​៥៣​គីឡូម៉ែត្រ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩០​និង​៩១​ពី​ក្រុង​កំពង់ឆ្នាំង​ដោយ​វាង​ទៅ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​វិញ ។​ ​លោក ឆាយ លា​ភាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា​ការធ្វើ​ចរាចរណ៍​ទៅ​មកលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៩​និង​៤០​នៅតែ​មានការ​ចរាចរ​ឆ្លងកាត់​ទៅមក​ធម្មតា​ទេ​តែ​វា​មានការ​យឺតយ៉ាវ​ដោយ​កំណាត់​ផ្លូវ​ត្រូវបាន​ជន​លិច​ដោយ​ទឹកភ្លៀង​ធ្លាក់​បន្តបន្ទាប់​​។ ​ ​ ​លោក ដោក ប៊ុន​ថុ​ន ចំណែកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់​កាលពី​ថ្ងៃទី ២៣​ខែតុលា​ថា​មានទឹក​ហូរ​កាត់​លើផ្លូវ​ជាតិ​លេខ​៥​ត្រង់​គីឡូម៉ែត្រ​លេខ​៣៩​និង​៤០​ដោយ​ទឹក​មកពី​ស្ទឹង​ក្រាំង​ពន្លៃ​ដែល​ស្ថិតនៅក្នុង ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ​។​ ​ចំពោះ​ទ្វារ​ទឹកធំៗ​នៃ​អាង​អន្លង់​ជ្រៃ​ប្រាំមួយ​ពេលនេះ​បាន​កំពុងបើក​កម្រិត​ល្មម​ចំនួន​បី​ទ្វារ​ទេ​។​ដូច្នេះ​ទឹក​នេះ​ដោយ​បូករួម​និង​ទឹកភ្លៀង​នៅ​ផ្នែក​ខាងក្រោម​អាងទឹក​អន្លង់​ជ្រៃ​ច្រើន​ទើប​ធ្វើ​ឲ្យ​ជន់​លិច​នៅ​កំណាត់​ផ្លូវជាតិ​លេខ ៥ ចំណុច​ខាងលើនេះ​៕​ដោយ៖សុខារិន្ទ

ព័ត៌មានសង្គម សន្តិសុខ

បន្តរកបក្ខពួកក្រោយចាប់បាន៦នាក់និងគ្រឿងញៀនជាង២០០គីឡូ

ភ្នំពេញ៖កម្លាំងនគរបាលបានបន្តរកបក្ខពួកក្រុមឧក្រិដ្ឋជនបន្ទាប់ពីចាប់បានជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធដឹកគ្រឿងញៀនតាមទូកមកពីស្រុកថៃជាង២០០គីឡូក្រាម។សមត្ថកិច្ចបានឱ្យដឹងថា កាលពីលល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកស្រែអំបិលបានចាប់ក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃ ចូលតាមច្រកចម្ការក្រោម ក្នុងឃុំស្រែអំបិល និងឃុំជ្រោយស្វាយ ដោយចាប់ជនសង្ស័យបានចំនួន៦នាក់។ សមត្ថកិច្ចបានបន្តថា គឿងញៀនដែលបង្រ្កាបបាននេះមានចំនួន៩កញ្ចប់ធំស្មើ២៣០គីឡូក្រាមដែលចំនួននេះដឹងបន្ទាប់យកចម្លើយពីជនសង្ស័យ។កម្លាំងប្រតិបត្តិការបានបន្តចុះពិនិត្យទូកបាអនមួយគ្រឿងដែលជនសង្ស័យបានដឹកជញ្ជូនយកមកពីទូកនោះតាមរយៈអូប័រតូចចល័តទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។កម្លាំងនគរបាលបានបន្តរកបក្ខពួកក្រុមឧក្រិដ្ឋជនបន្ថែមទៀតដើម្បីយកមកចាត់ការតាមច្បាប់៕ដោយ៖មនោរម្យ

ព័ត៌មានសង្គម

យុវជនគណបក្សប្រជាជនក្រុងនិងខេត្តនាំយកសម្ភារ,ថវិកាជូនគ្រួសារក្រីក្រចាស់ជរា

ព្រះវិហារ៖ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងនិងខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១បាននាំយកសម្ភារ និងថវិកាមួយចំនួនជូនគ្រួសារក្រីក្រចាស់ជរា ចំនួន៥គ្រួសារ។ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត៖លោក អ៊ុក គឹមសាន ឧបត្ថមថវិកា ២៥០.០០០រៀលលោកអ៊ុយ សាគុណ ថវិកា ៥០.០០០រៀល កញ្ញាអៀវ វុទ្ធី ៥០.០០០រៀល លោកស្រី ជា វួចនា ថវិកា ៥០.០០០រៀល លោក ហេង ម៉េងស៊ាង។ ក្រុមការងារយុវជនគណបក្សក្រុងព្រះវិហារ៖លោក ជា សុភ័ក្រ្ត ៥ . លោក សាយ ដារ៉ា ថវិកាចំនួន ២០០.០០០រៀល លោក ម៉ម សុទ្ធារ៉ា ថវិកាចំនួន ៥០០.០០០រៀលលោក តៃ លីឈ៊ន់ ។ សម្ភារផ្ដល់ជូនលោកតា លោកយាយ ចំនួន៥គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូ-ត្រីខ ១យួរ -ទឹកសុទ្ធ ១កេស-ទឹកផ្លែឈើ ១កេស-ទឹកស៊ីអ៊ីវ ១យួរ-មីខ្លាឃ្មុំ […]

Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ធនាគារជាតិបង្ហាញក្រដាសប្រាក់អនុស្សាវរីយ៍មានប្រាក់អ្វីខ្លះ?

ភ្នំពេញ៖ធនប័ត្រ “ក្រដាសប្រាក់”អនុស្សាវរីយ៍ដែលធនាគារជាតិបានបោះពុម្ពផ្សាយកន្លងមក​រួមមាន៖ក្រដាសប្រាក់ ១.០០០រៀល-២.០០០រៀល-១៥.០០០រៀលនិង៣០.០០០រៀល។ ក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ១.០០០រៀល ជាការបោះផ្សាយ​ ដើម្បី​ជាការអបអរសាទរ​ព្រះរាជបិធីបុណ្យ​ខួប​ នៃការ​យាងគ្រងព្រះបរមរាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរម​នាថ​នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុជា។​ ក្រដាសប្រាក់​នេះ បាន​បោះផ្សាយ​ជាផ្លូវ​ការ​​អំឡុង​ថ្ងៃទី ២៥ ខែតុលា ២០១៧។​ ក្នុង​​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ៩ វិច្ឆិកា១៩៥៣ និង​ ៩ វិច្ឆិកា ២០១៣ក្រដាស​ប្រាក់​រៀល​ថ្មីប្រភេទ​២.០០០​រៀល ឬ​ធនបត្រ​អនុស្សាវរីយ៍ ត្រូវ​បាន​បោះ​ពុម្ព និង​ប្រកាស​ឱ្យ​ចេញ​ចរាចរ​ជា​ផ្លូវ​ការ​នៅថ្ងៃទី៨ វិច្ឆិកា ២០១៣​។ ក្រដាសប្រាក់នេះបោះពុម្ពផ្សាយ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​ នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប​១៥​ព្រះ​វស្សា​ ការ​យាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​ នៃ​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។​ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​ធនបត្រ​ប្រភេទ​ ១៥.០០០​ រៀល​គំរូ​ថ្មី​ ដើម្បី​ដាក់​ឱ្យធ្វើ​ចរាចរ​ និង​ប្រើប្រាស់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅអំឡុងខែតុលា ឆ្នាំ២០១៩។ក្រដាសប្រាក់អនុស្សាវរីយ៍ ប្រភេទ៣០.០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”។ គួរបញ្ជាក់ថា […]

ព័ត៌មានសង្គម សេដ្ឋកិច្ច

កម្លាំងជំនាញគយចល័តចាប់ម៉ូតូអត់ពន្ធជិត១០០គ្រឿងនៅតាមទីតាំងលក់

ត្បូងឃ្មុំ​៖កម្លាំងសមត្ថកិច្ចជំនាញគយ​ច​ល័តតំបន់៦បានចាប់ម៉ូតូអត់ពន្ឋចំនួន៨៩គ្រឿង ស្ថិតនៅផ្សារមេ​មត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ មន្ត្រីគយបានឱ្យដឹងថា ម៉ូតូអត់ពន្ធជាច្រើនប្រភេទដែល ត្រូវបាននាំចូលមកដាក់តាំងលក់នៅតាមផ្ទះចំនួន២៦ កន្លែង​ ត្រូវបានកម្លាំងចម្រុះ​ ដឹកនាំដោយលោក ព្រាប គារ៉ាត់ មេគយចល័តតំបន់៦​ ​ចុះឆែកឆេរតាមឃ្លាំង រកឃើញម៉ូតូអត់ពន្ធនាំចូលចំនួន ៨៩គ្រឿង  ។ បច្ចុប្បន្នវត្ថុតាងម៉ូតូទាំង៨៩ គ្រឿងនេះ ត្រូវបានមន្ត្រីគយចល័តដឹកជញ្ជូនយកទៅរកទុក​បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញា​ក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយនិង​រដ្ឋាករ​ ៕

Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ត្រីបបែលយក្សជាត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា

ភ្នំពេញ៖លោកនេត ភក្រ្តា អ្នកនាំពាក្យនិងរដ្ឋលេខាធិការ ក្រសួងបរិស្ថានកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្សនេះត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដី។ ត្រីបបែកនៅកម្ពុជាមាន៥ប្រភេទ ហើយត្រីបបែលយក្សគឺជាត្រីទឹកសាបដែលមានទំហំធំជាងគេ។ ត្រីបបែលយក្សនេះអាចលូតលាស់ និងអាចមានទម្ងន់រហូតទៅដល់ជាង ៦០០គីឡូក្រាម និងមានប្រវែងរហូតដល់ជាង៥ម៉ែត្រ គិតរួមទាំងកន្ទុយវាផង។ សូមកុំច្រឡំថាជាប្រភេទត្រីសមុទ្រ តែជាប្រភេទត្រីទឹកសាបដែល គេរកឃើញមានវត្តមាននៅតាមដងទន្លេមេគង្គ និងទន្លេសាប។ លោកបន្តថា តាមអ្នកសិក្សាស្រាវជ្រាវពីប្រភេទត្រីបបែលយក្សនេះ ត្រីបបែលយក្សទឹកសាប ត្រូវបានរកឃើញថាមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺចាប់ពីខេត្តស្ទឹងត្រែង ចុះមកដល់ខេត្តក្រចេះ ។ពេលខ្លះដល់ខេត្តព្រៃវែង ហើយត្រីបបែលទឹកសាបយក្សនេះ គឺជាត្រីមួយក្នុងចំណោមត្រីធំបំផុតនៅលើផែនដី។ ត្រីបបែល ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCNជាប្រភេទសត្វកំពុងរងការគំរាមកំហែង។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា អ្នកសិក្សាបានលើកឡើងថា កម្ពុជាគឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន ជាពិសេសគឺនៅតំបន់ព្រែកកាំពី ក្នុងខេត្តក្រចេះ។ តែទោះយ៉ាងណាជាការព្រួយបារម្ភដែលចំនួនត្រីបបែលយក្សមានការថយចុះជាលំដាប់ដោយដោយសារតែការនេសាទខុសច្បាប់។ ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ហើយជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន និងប្រវែងដងខ្លួនអាចលូតលាស់រហូតដល់ ៣ ម៉ែត្រ។ វាមានវត្តមាន នៅទន្លេមេគង្គ និងទន្លេសេកុង ដែលមានបាតខ្សាច់ និងចរន្តទឹកមិនហូរ ហើយមានប្រភេទខ្លះនៅពេលរដូវបន្តពូជ […]