Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បង្ហាញមុខ​ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន៣នាក់ និងវត្ថុតាង​ជាង​១៦​គីឡូ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក៣ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញមុខឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិន៣នាក់ និងវត្ថុតាងជាង១៦គីឡូក្រាម មុនបញ្ជូនទៅតុលាការ។សមមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កម្លាំងនគរបាល​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក៣ ដោយមាន​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង ​សាលាដំបូង​រាជធានី​ភ្នំពេញ។ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀន​។ ក្នុងនោះបាន​ឃាត់ខ្លួនឧក្រិដ្ឋ​ជនជាជនជាតិ​ចិន​៣​នាក់ ជាមួយគ្រឿងញៀន សរុបជាង១៦គីឡូក្រាម ។ការ​បង្ក្រាប​នោះ​​កម្លាំង​ក​៣ បាន​ប្រើប្រាស់​ជំនាញ​ ដោយឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​នៅម្តុំ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន និង​រឹបអូសគ្រឿងញៀន​​មួយ​ចំនួន។ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ យក​ទៅ​សាកសួរទើប​បន្ត​ទៅ​ឃាត់​បក្ខពួក​២​នាក់​ទៀត។​ពួកគេ​​ស្នាក់​នៅ​ខុន​ដូ​​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ ប្រភេទ​គ្រឿងញៀន​គ្រវីក្បាល​។ក្នុងពេលឃាត់ខ្លួនក្រុមឧក្រិដ្ឋជន សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​លម្អិត ស្តី​ពី​ករណី​បង្ក្រាបគ្រឿង​ញៀន​នោះ​នៅឡើយ​ទេ។ គ្រាន់តែ​ប្រាប់ជាបឋមឱ្យ​ដឹង​ថា គ្រឿង​ញៀន​ដែល​ដកហូត​បាន​ពីក្រុម​ចិន​៣នាក់​នោះ ​សរុប​មាន​ចំនួន​ជាង​១៦​គីឡូក្រាម៕  

ព័ត៌មានសង្គម សន្តិសុខ

បើកផាស្អេបដឹកភ្ញៀវជ្រុលបុករថយន្តពីក្រោយ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសម្នាក់បានបើកផាស្អេប ដឹកភ្ញៀវទំនងងោកមួយភាំង ក៏ជ្រុលបុកពីក្រោយរថយន្ត Lexus RX330 កំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យបែកកញ្ចក់រថយន្ត និងកាងក្រោយខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅស្តុបបូកគោ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែកខណ្ឌចម្ការមន កាលពីរំលងអ្រធ្រាតចូលថ្ងៃទី ២៥ខែកុម្ភៈ។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងមានរថយន្តម៉ាក LexusRX330 ផ្លាកលេខភ្នំពេញ 2AP-3091 បើកតាមផ្លូវម៉ៅសេទុងពីលិចទៅកើត។មកដល់កន្លែងខាងលើក៏ឈប់ភ្លើងស្តុបក្រហម។ពេលនោះស្រាប់តែមានបុរសម្នាក់បើកផាស្អេបផ្លាកលេខភ្នំពេញ 1JT-8144 ដឹកភ្ញៀវ យ៉ាងលឿនមកពីក្រោយ ទំនងងងុយដេកក៏បុករថយន្តនៅខាងមុខពេញទំហឹង បណ្តាលឱ្យផាស្អេបខូចខ្ទេចផ្នែកខាងមុខ។ចំណែករថយន្តបែកកញ្ចក់ខាងក្រោយនិងកាង។តែពេលនោះមិនមានគ្រោះថ្នាកដល់មនុស្សទេ។ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យទីតាំងហើយ យករថយន្តនិងផាស្អេបទៅទុករង់ចាំឱ្យភាគីសងខាងចូលខ្លួន ដោះស្រាយពេលក្រោយ៕  

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នេះ បានបញ្ជូនបុរសជនជាតិចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់។ហេការណ៍នោះបានកើតឡើងនៅមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ហ្វូ សុងហ័រ FU ZHONGHUA ភេទប្រុស ជនជាតិចិន បើករថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ផ្លាកលេខកម្ពុជា F.R.999 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុរសបើកម៉ូតូម្នាក់ស្លាប់។ចំណែកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127។រូបភាព៖របស់នគរបាលរាជធានីភ្នំពេញ ក្រោយបង្កគ្រោះថ្នាក់អ្នកបើកបររថយន្ត បានបន្ថែមល្បឿនព្យាយាម បើករត់ចេញពីកន្លែងកើតហេតុ។តែត្រូវអ្នកដំណើរនាំគ្នាជួយស្ទាក់ឃាត់រថយន្តនិងមនុស្ស ហើយប្រគល់ឱ្យសម្ថកិច្ច។ពេលឃាត់ខ្លួនតៃកុងរថយន្តស្ថិត ក្នុងស្ថានភាពមានជាតិអាល់កុល០.៨៦ mg/L។ បន្ទាប់ពីនោះកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បាននាំមនុស្សជាមួយរថយន្តយកទៅស្នងការដ្ឋានដើម្បីនីតិវិធី៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

“ពលរដ្ឋឆ្ងល់ថាព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធមានសកម្មភាពហូរហែរបែបនេះ?”

បន្ទាយមានជ័យ៖បន្ទាត់ព្រំដែនប្រទេស ត្រូវតែមានកម្លាំងការពារទាំងសន្តិសុខ-សេដ្ឋកិច្ចទំនិញគេចពន្ធ និងបទល្មើសឆ្លងដែន។ល។ប៉ុន្តែពលរដ្ឋមានចម្ងល់ថា ព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធ នៅតែមានសកម្មភាពហូរហែរបែបនេះ?ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូជាច្រើនគ្រឿងសង្ស័យគេចពន្ធ ត្រូវបានឈ្មួញដឹកតាមរថយន្តធំចេញពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យធ្វើដំណើរតាម ផ្លូវជាតិលេខ៥៩សឹងរាល់យប់ ត្រូវបានអ្នកដំណើរ ប្រទះឃើញក៏ថតបានរួបភាព ពេលកំពុងមានសកម្មភាពដឹកជញ្ជូន ។រូបភាពនេះបានដល់ដៃអ្នកសារព័ត៌មាន ដើម្បីចុះផ្សាយជូនមន្ត្រីព្រំដែនបានជ្រាបដើម្បី តាមដានរាល់បទល្មើសសេដ្ឋកិច្ច លួចឆ្លងដែននៅពេលយប់ក្នុងស្រុកម៉ាឡៃ។សេចក្ដីរាយការណ៍បានបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ចលួចឆ្លងដែន តាមច្រករបៀងក្នុងស្រុកម៉ាឡៃនៅពេលយប់មានច្រើនរូបភាព។ ក្នុងនោះការជួញដូរមនុស្សឆ្លងដែនក៏នៅតែបន្ត រួមទាំងជនបរទេស និងទំនិញចាប់ហ៊ួយ សាច់មាន់ សាច់ជ្រូកបង្កក រួមទាំងសត្វមាន់រស់ដើម្បីយកមកចែកចាយ ក្នុងផ្សារជាប់ព្រំដែននិងបន្ត ចែកចាយទៅតាមផ្សារនានាក្នុងកម្ពុជា។ប្រភពដដែលបានបញ្ជាក់ថា ករណីទាំងនេះធ្វើឱ្យទំនិញក្នុងស្រុកមិនសូវមានលំនឹងតម្លៃលើទីផ្សារ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋឬមុខរបរអាជីវករខ្មែរ។ ប្រភពបានបន្តថា ច្រករបៀងព្រំដែនស្រុកម៉ាឡៃ កន្លងទៅខាងភាគីថៃបានរកឃើញម៉ូតូទំនើប​គេចពន្ធជាច្រើនគ្រឿង ដែលក្រុមឈ្មួញប្រុងលួចឆ្លងដែន។តែត្រូវពលរដ្ឋថៃប្រទះឃើញ ក្នុងចម្ការអំពៅហើយ បានរាយការណ៍ប្រាប់សមត្ថកិច្ចគេឱ្យទប់ស្កាត់។ពលរដ្ឋបានបញ្ជាក់ថា ម៉ូតូជាច្រើនគ្រឿងដឹកតាមរថយន្ត​ពេលយប់ ត្រូវបានពួកគាត់បានឃើញនិងថតបានរូបភាព កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥៩ចេញពី ច្រករបៀងអូរទំព័រក្នុងស្រុកមាឡៃ។រីឯសកម្មភាពនេះគឺចេញតែពេលយប់ ដែលធ្វើឱ្យពលរដ្ឋមានចម្ងល់ថា​ ព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធធ្វើសកម្មភាពហូរហែរបានបែបនេះ?

នយោបាយ ព័ត៌មានសង្គម

បោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ មណ្ឌលភូមិភាគ៨ ខេត្តព្រះវិហារ

ព្រះវិហារ៖ទិដ្ឋភាពទូទៅនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងមណ្ឌលភូមិភាគទី៨ ខេត្តព្រះវិហារ​ កាលពីព្រឹកថ្ងៃទី២៥​ ខែកុម្ភ:​ឆ្នាំ២០២៤។​ ថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​អាណត្តិទី៥​ សម្រាប់ខេត្តព្រះវិហារ​ ស្ថិតក្នុងភូមិភាគ៨​។ ក្នុងនោះវត្តមានអង្គបោះឆ្នោត​ ជាមេឃុំ​ ចៅសង្កាត់​ ជំទប់ទី១​ ជំទប់ទី២​ និងសមាជិកក្រុ​មប្រឹក្សាឃុំសង្កាត់ ចំណុះក្រុង ស្រុក ទាំង៨ក្នុងខេត្តព្រះវិហារ​។អ្នកបោះឆ្នោតតំណាងឱ្យប្រជាពលរដ្ឋ របស់ខ្លួននៅក្នុងមូលដ្ឋាន​យ៉ាងច្រើនកុះករបានរូតរះមកបោះឆ្នោត​ជាហូរហែរ​​ និងដោយទំនុកចិត្តសម្រាប់ការជ្រើសរើសបេក្ខភាពគណបក្សនយោបាយដែលពួកគាត់ពេញចិត្ត បន្ដដឹកនាំ​នៅក្នុងអាណត្តិទី៥នេះ។ជាមួយនោះក៏មានវត្តមាន ឯកឧត្តម​ មាស​ សុភា​ អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ​ បានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​នេះនៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ​ នៃការិយាល័យលេខ៨០០៤​ ស្ថិត​នៅវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស​ ជា​ ស៊ីម​ ត្បែងមានជ័យ​ ក្នុងទីប្រជុំជនក្រុង/ខេត្តព្រះវិហារ។​ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ មានគណបក្សនយោបាយចំនួន៤​ចូលរួមប្រកួតប្រជែង។ក្នុងនោះ​-គណបក្សប្រជាជនកម្ពុជា-គណបក្សឆន្ទ:ខ្មែរ​-គណបក្សហ៊្វុនស៊ិនប៉ិច​ និង-គណបក្សកម្លាំងជាតិ។គួរបញ្ជាក់ថា​ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង​ រួមនិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែង​​។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ​ គឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតទេ។​ការបោះឆ្នោតនេះ​ គឺជាការបោះឆ្នោតអសកល​ ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត​ និងអង្គបោះឆ្នោត​ គឺជាតំណាងរាស្ដ្រ​ក្នុងតំណែង​ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ៕សៅវ៉ាន់ឌី

នយោបាយ ព័ត៌មានសង្គម

បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាល​ទី៥​នៅ​ខេត្តរតនគិរី ​ប្រព្រឹត្ត​ដោយ​រលូន​

រតនគិរី​៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តរតនគិរីបានប្រព្រឹត្តទៅដោយរលូននា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈឆ្នាំ​២០២៤នេះ។ ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បានបង្ហាញ​វត្តមាន​គ្រប់​ចំនួន នៅ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោតលេខ ៨០០៥ ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ ក្រុង​បាន​លុង ខេត្តរតនគិរី​។​លោក ប៉ែន ឈុន​ឌី ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​រតនគិរី បាន​ឱ្យ​ដឹងថា ខេត្តរតនគិរី ស្ថិតនៅ​មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី៨ មាន​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៥ឆ្នាំ​២០២៤នេះ មាន​ចំនួន​សរុប ២៦១ នាក់ស្រី៦០នាក់ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​តំណែង​ទាំង៥០ឃុំ​-​សង្កាត់ក្នុង​ខេត្ត និងអ្នកតំណាងរាស្ត្រ​ក្នុង​តំណែង១រូប។​លោក​បានបន្តថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៥ ឆ្នាំ​២០២៤នៅ​ខេត្តរតនគិរី បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ចាប់ពី​ម៉ោង៧​ព្រឹក នឹងត្រូវ​បញ្ចប់​នៅ​ម៉ោង៣​រសៀល​។ ចំណែក​គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៥ឆ្នាំ​២០២៤នេះ មាន​ចំនួន៤គណបក្សគឺ-គណបក្ស​ប្រជាជន​កម្ពុជាលេខ​រៀង​ទី១-គណបក្សឆន្ទៈ​ខ្មែរលេខ​រៀង​ទី២​-គណបក្ស​ហ្វ៊ុនស៊ិនប៉ិចលេខ​រៀង​ទី៣និង​គណបក្សកម្លាំង​ជាតិលេខ​រៀង​ទី៤៕  

ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

អំពាវនាវដល់ប្រជានេសាទ បើនេសាទបានត្រីកម្រ សូមមេត្តាលែង វាចូលក្នុងទន្លេវិញ

ក្រចេះ៖ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រ ដូចជាត្រីត្រសក់-ត្រីរាជ-ត្រីគល់រាំង-ត្រីបបែលយក្សជាដើម មេត្តាដោះលែងចូលក្នុងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារ ត្រីកម្ររបស់យើងកុំឱ្យផុតពូជ។ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងដំណើរទេសចរណ៍ផ្សារភ្ជាប់ទឹកដីនិងការងារគ្រប់គ្រងមូលដ្ឋានកាលពីថ្ងៃទី២៤ខែកុម្ភៈនោះ  ឯកឧត្តមបានចុះស្វែងយល់ពីការងារគ្រប់គ្រងសង្កាត់កោះទ្រង់ នៃអាជ្ញាធរមូលដ្ឋាន។ កោះទ្រង់មានទំហំផ្ទៃដី ២២៣ហិកតា មានភូមិចំនួន២ គឺភូមិក្បាលកោះ និងភូមិចុងកោះ។ កោះទ្រង់សម្បូរដោយក្រូចថ្លុងហើយល្បីថាមានរសជាតិ​ឆ្ងាញ់។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្នាំ២០២៤នេះពលរដ្ឋរស់នៅលើ កោះទ្រង់បានដាំដើមក្រូចថ្លុងផ្អែមចំនួន១១.២២៧ដើម។ ក្នុងនោះក្រូចដែលកំពុងផ្តល់ផលមានចំនួន៤.៤៣០ដើម។កោះទ្រង់ជាទិសដៅទេសចរណ៍ធម្មជាតិមួយយ៉ាងសំខាន់របស់ខេត្តក្រចេះ។នៅទីនេះក៏គ្មានផ្ទះសម្រាប់ស្នាក់នៅ និងរីសតលំហែរកាយដែរ។ជាពិសេសអាចជិះរទេះសេះ រទេះគោកម្សាន្តក្នុងភូមិ និងពិសារក្រូចថ្លុងដែលមានរសជាតិដ៏ឆ្ងាញ់ នៅទីតាំងផ្ទាល់តែម្តង។ បងប្អូនអាចអញ្ជើញមកទស្សនាកម្សាន្តបាន។នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ និងឃើញត្រីធំៗ ដែលប្រជានេសាទបានយកមកលក់នៅផ្សារ រដ្ឋមន្ត្រីបានក៏ថ្លែងថា “នេះជាកូនត្រីត្រសក់ដែល​ខ្ញុំបានប្រទះឃើញដាក់លក់នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈតាមដងទន្លេមេគង្គ។ ត្រី​ត្រសក់ គឺជា​ប្រភេទ​ត្រី​ធំក្នុងចំណោម​ប្រភេទ​ត្រី​ធំៗ​ដទៃទៀត ដែល​រស់នៅក្នុង​ដងទន្លេមេគង្គ”​។“ត្រី​ប្រភេទ​នេះ វា​អាច​ធំ​លួត​លាស់​រហូតដល់​ទម្ងន់​ជាង​៩០​គីឡូក្រាម និង​មានដងខ្លួនប្រវែង១,៥ ម៉ែត្រ”។ “ខ្ញុំសូមអំពាវនាវដល់ប្រជានេសាទ ប្រសិនបើនេសាទបានត្រីកម្រៗដូចជាត្រីត្រសក់ ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្សជាដើម សូមមេតា្តលែងវាចូលក្នុងទន្លេមេគង្គវិញ ដើម្បីចូលរួមអភិរក្សការពារត្រីកម្រៗរបស់យើងកុំឱ្យផុតពូជ”៕

Featured ព័ត៌មានសង្គម អប់រំ

ឈ្វេងយល់​អំពី​សិទ្ធិរបស់ជនសង្ស័យ ដែលត្រូវមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន

១-សិទ្ធិដឹងពីមូលហេតុ នៃការត្រូវចាប់ខ្លួន ឬឃាត់ខ្លួនកំពុងប្រព្រឹត្តិបទល្មើស ឬតាមដីការបស់តុលាការ។ មន្រ្តីនគរបាលយុត្តិធម៌ ត្រូវប្រាប់ពីមូលេហតុនៃការចាប់ខ្លួន ឬឃាត់ខ្លួន ដល់ជនសង្ស័យ។ឧទាហរណ៍: ជនសង្ស័យកំពុងប្រព្រឹត្តិបទល្មើសលួចទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ។ ២-សិទ្ធិមានមេធាវី-ជនសង្ស័យអាចពឹងពាក់មេធាវី នៅគ្រប់ដំណាក់កាលនៃនីតិវិធី បន្ទាប់ពីការឃាត់ខ្លួនរយ:ពេល២៤ម៉ោង។-ជនសង្ស័យ អាចជ្រើសរើសមេធាវីដោយខ្លួនឯង ឬរដ្ឋផ្តល់សេវាមេធាវីដល់ជនសង្ស័យ ក្នុងករណីដែលជនសង្ស័យគ្មានលទ្ធភាពពឹងពាក់ ឬជួលសេវាកម្មមេធាវីឯកជនបាន។៣-សិទ្ធិប្រាស្រ័យទាក់ទងមេធាវី ឬក្រុមគ្រួសារសាច់ញាតិ-មន្ត្រីនគរបាលយុត្តិធម៌ត្រូវជូនដំណឹងពីការចាប់ខ្លួន ឬឃាត់ខ្លួនជនសង្ស័យ ដល់ក្រុមគ្រួសារ ឬមេធាវីរបស់ជនសង្ស័យ។ ៤-សិទ្ធិរក្សាភាពស្ងៀមស្ងាត់ មិនឆ្លើយសំនួរ-គ្មាននរណាម្នាក់ អាចបង្ខំឱ្យអ្នកឆ្លើយ ប្រសិនបើអ្នកមិនចង់ឆ្លើយនោះឡើយ។៥-សិទ្ធិមិនឆ្លើយសារភាព ឬមិនត្រូវបានគេបង្ខំឱ្យឆ្លើយដាក់បន្ទុកលើខ្លួនឯង-ជនសង្ស័យមានសិទ្ធិមិនឆ្លើយអ្វី ដែលខ្លួនគិតថាមិនបានប្រព្រឹត្តបទល្មើស។ ជនសង្ស័យអាចឆ្លើយ និងសារភាពនូវអ្វីដែលខ្លួនបានធ្វើ ឬរង់ចាំក្រុមគ្រួសារ ឬមេធាវីរបស់ខ្លួនមកដល់។៦-សិទ្ធិប្តឹងពីការបដិសេធសិទ្ធិរបស់ជនសង្ស័យ-ជនសង្ស័យអាចប្តឹងទៅមេធាវីរបស់ខ្លួន ទៅព្រះរាជអាជ្ញា ឬចៅក្រមព្រោះថាមន្រ្តីនគរបាលយុត្តិធម៌ ដែលទទួលបាននូវនីតិសម្បទាតាមផ្លូវច្បាប់ លោកត្រូវយល់ពីសិទ្ធិមនុស្ស រដ្ឋធ្មនុញ្ញ ច្បាប់ព្រហ្មទណ្ឌ ច្បាប់នីតិវិធីព្រហ្មទណ្ឌ ដែលបានឆ្លងកាត់ការសិក្សា អប់រំរៀនសូត្រ។ ៧-សិទ្ធិមិនត្រូវបានគេធ្វើទារុណកម្ម -គ្មាននណរម្នាក់ ត្រូវទទួលរងនូវការធ្វើទារុណកម្ម ធ្វើឱ្យមានការឈឺចាប់នោះឡើយ។ ជនសង្ស័យអាចប្រាប់ពីរឿងនេះដល់មេធាវីរបស់ខ្លួន ដល់ព្រះរាជអាជ្ញាឬចៅក្រមអំពីការធ្វើទារុណកម្មនេះ៕ ដោយ៖អ្នកច្បាប់

Featured ព័ត៌មានសង្គម អប់រំ

“ឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ត្រូវលើកកម្ពស់គុណភាព សមត្ថភាពគ្រួបង្រៀន”

កំពងចាម៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា“ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ យើងត្រូវលើកកម្ពស់គុណភាព សមត្ថភាពគ្រួបង្រៀន”។ក្នុងនោះពង្រឹងការគ្រប់គ្រង ការពិនិត្យតាមអាន វាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូ ទៅកន្លែងដែលខ្វះគ្រូឱ្យបានសមស្រប”។អភិបាលខេត្តបានថ្លែងក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ ។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដាបានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវលើកកម្ពសថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់។ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស គុណធម៌ ចរិយាធម៌ និងភាពដែលជាលក្ខខណ្ឌ ចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដក្នុងសង្គមជាតិយើង។ឯកឧត្តមអភិបាលខេត្ត បានសុំឱ្យយកចិត្តទុកដាក់បន្ថែមទៀត លើការប្រមូលកុមារគ្រប់អាយុឱ្យចូលរៀនបានច្រើនប្រកបដោយ ដោយសមធម៌។ទោះបីជាពួកគេសិ្ថតនៅទីកន្លែងណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ។ជាពិសេសនៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដោយអនុវត្តតាមពាក្យស្លោក“សាលារៀនគឺត្រូវស្វែងរកកុមារ”។ឯកឧត្តមបានបន្តថា ត្រូវតែខិតខំកសាងសាលារៀន ហើយបង្កើតបរិស្ថានរៀនសូត្រដល់សិស្សានុសិស្សឱ្យ ប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ពោលគឺប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌ជាមួយគ្នាដោយសុសុខដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ៕    

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនក្រុមដៃដល់ទៅតុលាការ ពីបទប្រើកាំបិត-ដំបងដែក​វាយ-កាប់ អ្នកភូមិឱ្យរបួស

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវចាប់ក្រុមជនដៃដល់ម្នាក់ចំណោម៣នាក់​​ ​ពីបទប្រើកាំបិត-ដំបងវាយ-កាប់ អ្នកភូមិឱ្យរបួស២នាក់ ហើយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា​​ មានក្រុមជនពាល៣នាក់បានប្រើកាំបិតខ្វែវ និងដំបងដែកទីប លើកគ្នាទៅវាយ និងកាប់ពលរដ្ឋដល់ក្នុងផ្ទះទាំងយប់ បង្កឱ្យរបួស២នាក់។ហេតុការណ៍បានកើតឡើងនៅម្តុំដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤។មន្ត្រីដដែលបានបន្តថា​ ក្រោយពីធ្វើសកម្មភាពរួចក្រុមនេះ បាននាំគ្នារត់គេចខ្លួននបាត់អស់។បន្ទាប់មានហេតុការណ៍កើតឡើង ​ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច។ពេលទទួលបានបណ្តឹងពីក្រុមគ្រួសាររងគ្រោះភា្លម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាជាបន្ទាន់។ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជា ដល់ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវភ្លាមៗ។ក្រោយពីកំណត់មុខសញ្ញារួច កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកម្លាំងជំនាញបានចាប់ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៣នាក់ហើយនាំយកទៅសាកសួរ។ជនសង្ស័យឈ្មោះ ឃន សុខំ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត។ រីឯជនរងគ្រោះមាន-ឈ្មោះ ហែម សារឹទ្ធ ភេទស្រី អាយុ៤០ឆ្នាំ និង-ឈ្មោះ អ៊ឹម ប៊ុនរឹត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគាត់រស់នៅភូមិក្បាលស្ពាន១ […]