មុខម្ហូប

​ភ្លា​មឹក​ពីងពាង​

គ្រឿងផ្សំ​– មឹក​ពីងពាង ៤​ខាំ​– ខ្ទឹមបារាំង ១​មើម​– ជីរវ៉ាន់ស៊ុយ​– ម្ទេស​ឆា ១​ស្លាបព្រា​បាយ​– ខ្ទឹមស ៨​កំពឹស​– ម្ទេស ៥​គ្រាប់​– ទឹកត្រី ១​ស្លាបព្រា​បាយ​– ទឹក​ស្ករ ១​ស្លាបព្រា​បាយ​– ទឹកក្រូច​ឆ្មារ ៤​ស្លាបព្រា​បាយ​ ​វិធី​ធ្វើ​– ស្រុះ​មឹក​ឲ្យ​ឆ្អិន​ហាន់​ជា​ដុំៗ​, ហាន់​ខ្ទឹមបារាំង និង​ជីរវ៉ាន់ស៊ុយ ទុក​មួយអន្លើ​– បុក​ខ្ទឹមស និង​ម្ទេស​ឲ្យ​ម៉ត់ ដាក់​ក្នុង​ចាន​ធំ​មួយ លាយ​ជាមួយ​ម្ទេស​ឆា ទឹកត្រី ទឹក​ស្ករ ទឹកក្រូច​ឆ្មារ កូរ​ឲ្យ​រលាយ​គ្រឿង សឹម​ដាក់​មឹក ខ្ទឹមបារាំង និង​ជីរវ៉ាន់ស៊ុយ​ចូល​ច្របល់​ឲ្យ​សព្វ រួច​ជាការ​ស្រេច ៕​រស្មី​កម្ពុជា​

ព័ត៌មានសង្គម មុខម្ហូប សុខាភិបាល អប់រំ

តើ​អ្នកដឹង​ទេ​ថា ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់ ផ្តល់នូវ​អត្ថប្រយោជន៍​អស្ចារ្យ​យ៉ាងណាខ្លះ​?

ភ្នំពេញ​៖​ដើម្បី​ទទួលបាន​នូវ​របប​អាហារ​សុខភាព​ល្អ​អ្នក​គួរ​កុំ​ភ្លេច​រួមបញ្ចូល​សាច់​គ្មាន​ខ្លាញ់​ផង​។​តើ​រាងកាយ​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​?​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​សាច់​គ្មាន​ខ្លាញ់​៖ ១)​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​ក៏​អាច​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​ផងដែរ​?​នេះ​ក៏​ព្រោះតែ​សាច់​គ្មាន​ខ្លាញ់​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​។​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ជួយ​ដុតបំផ្លាញ​កាឡូរី​បាន​ច្រើនជាង​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​។​

មុខម្ហូប

ភ្លាក្ដាម​ស្រែ​ម្ជូរ​ស្វាយ​

+ គ្រឿងផ្សំ​– ក្ដាម​– ស្វាយ ១ (​សាប់​)– ខ្ទឹមក្រហម ៥ មើម​ (ហាន់)– ម្ទេស (​ម្ទេស​អាចម៍សត្វ​) ហាន់​ឲ្យ​ល្អិតៗ​កន្លះ​ចានចង្កឹះ​– ទឹកត្រី ២​ស្លាបព្រា​បាយ​– ក្រូចឆ្មារ ២​ផ្លែ​– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​– ស្ករស កន្លះ​ស្លាបព្រា​បាយ​ + វិធី​ធ្វើ​– លាង​ក្ដាម​ឲ្យ​ស្អាត​បក​ដាក់​ចាន​រួច រោយ​ស្វាយ​ដែល​សាប់​ហើយ​ពីលើ– ហាន់​ម្ទេស​ឱ្យ​ល្អិតៗ ដាក់​ចាន​មួយ ច្របាច់​ក្រូចឆ្មារ ដាក់​ទឹកត្រី ស្ករស ប៊ីចេង ហាន់​ខ្ទឹមក្រហម ដាក់​ចូលគ្នា​ច្របល់​ឲ្យ​សព្វ​រួច​យក​ស្រោច​ពីលើ​ក្ដាម​រួច​ជាការ​ស្រេច ៕រស្មីកម្ពុជា

មុខម្ហូប

ភ្លាសាច់គោ​អង្ករលីង​

គ្រឿងផ្សំ​– សាច់គោ (​សាច់​ភ្លៅ​ក្រហម​គ្មាន​ខ្លាញ់​) ៣​ខាំ​– អង្ករលីង ២​ស្លាបព្រា​បាយ​– ទឹកត្រី ១​ស្លាបព្រា​បាយ​–ស្ករសកន្លះ​ស្លាបព្រា​បាយ​– គល់​ស្លឹកគ្រៃ ២​គល់​–ខ្ទឹមស៧​កំពឹស​–ក្រូចឆ្មារ ២​ផ្លែ​ – ម្ទេស​ហុយ១​ស្លាបព្រា​បាយ​–ខ្ទឹមក្រហម២​មើម​–ជី​អង្កាម​–ជីរ​ណា​–ស្លឹក​ខ្ទឹម–ជីក្រហម + វិធី​ធ្វើ​– លាង​សាច់គោ​ឱ្យស្អាត ហាន់​ជា​ដុំ​តូចៗ​– ហាន់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេសឱ្យ​ល្អិតៗ ហាន់​ខ្ទឹមស​ជា​បន្ទះៗ​– យក​សាច់គោ​ដែល​ហាន់​ហើយ ដាក់​គ្រឿង​ទឹកត្រី។ អង្ករលីង ស្ករស ច្របាច់​ក្រូចឆ្មារ ដាក់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេស​ហុយ ចូល​រួច​កូរ​ឱ្យសព្វ​គ្រឿង ដួស​ដាក់​ចាន បន្ថែម​ខ្ទឹមស ម្ទេស និង​ជី​អង្កាម ជីរក្រហម រួច​ជាការ​ស្រេច៕រស្មីកម្ពុជា  

មុខម្ហូប

​ខ្ទិះ​សាច់មាន់​

+ គ្រឿងផ្សំ​–​ភ្លៅ​មាន់​១​គីឡូក្រាម​– អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​–​ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​– ខ្ញី​១​ដុំ​តូច​ល្មម​– ខ្ទឹមស ៥​កំ​ពិស​– ខ្ទឹមក្រហម​១​មើម​តូច​ល្មម​– ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ​– ខ្ទិះដូង (​ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​) ១​លីត្រ​– ម្ទេស​ខៀវ ម្ទេស​ក្រហម​– ស្លឹក​ផ្ទី ២​ខាំ​ + វិធី​ធ្វើ​– លាង​ភ្លៅ​មាន់​ឲ្យ​ស្អាត​រួច​កាត់​ជា​ដុំៗ ប្រឡាក់​ជាមួយ​អំបិល​បន្តិច និង​ម្រេច​ម៉ត់ ច្របល់​ឲ្យ​សព្វ​គ្រឿង ទុកចោល​១០​នាទី​– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច​សឹម​យក​សាច់មាន់​មក​ចៀន​ឲ្យ​ឆ្អិន​រួច​ស្រង់​ទុក​មួយអន្លើ​– ហាន់​ខ្ញី​ឆ្មារៗ ។ រួច​រលីង​ជាមួយនឹង​ប្រេងឆា បន្ទាប់មក​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល ហាន់​ខ្ទឹមក្រហម​ដាក់​កូរ​ឲ្យ​ទន់​រួច​ដាក់​សាច់មាន់​ចៀន​ចូល រួច​ដាក់​ទឹកត្រី និង​បន្ថែម​ម្រេច​១/៤​ស្លាបព្រា​កាហ្វេ ដាក់​ខ្ទិះ​ចុង​ចូល​រម្ងាស់​ឲ្យ​ពុះ ដាក់​ម្ទេស​ចូល សឹម​ដាក់​ខ្ទិះ​ដើម​ចូល​រម្ងាស់​ឲ្យ​ពុះ​រយៈពេល​៥​នាទី រួច​ដាក់​ស្លឹក​ផ្ទី​ចូល កូរ​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕​រស្មី​កម្ពុជា​

មុខម្ហូប

​មឹក​ឆា​ប្រេងខ្យង​

+ គ្រឿងផ្សំ​– មឹក​បំពង់​តូចៗ ១​គីឡូ​– ខ្ទឹមស ៤​កំពឹស​– ខ្ទឹមបារាំង ២​មើម​– ប៉េងប៉ោះ ២​ផ្លែ​– ម្រេចខ្មៅ កន្លះ​ស្លាបព្រា​កាហ្វេ​– ទឹកខ្មេះ ២​ស្លាបព្រា​បាយ​– ទឹកស៊ីអ៊ីវ ៣​ស្លាបព្រា​បាយ​–​ម្ទេស​ក្រហម​៣​ផ្លែ​– ម្ទេស​ខៀវ​៣​ផ្លែ​– ប្រេងខ្យង ២​ស្លាបព្រា​បាយ​។​ + វិធី​ធ្វើ​–​លាង​មឹង​ឱ្យ​ស្អាត​ទុកឱ្យ​ស្រក់​ទឹក ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​ឱ្យ​ក្ដៅ​បន្តិច​រួច​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​រំលីង ឱ្យ​ឈ្ងុយ​សឹម​ដាក់​ខ្ទឹមក្រហម​ហាន់​ល្អិត​រំលីង​ឱ្យ​ទន់​សឹម​ដាក់​ប៉េង​បោះ​ចូល​ដោយ​ហាន់​ជា​ចំណិតៗ បន្ទាប់មក​ដាក់​ម្រេច​ហ្មត់​ចូល​កូរ​ឱ្យ​សព្វ​គ្រប​ទុក​រយៈពេល​៥​នាទី ដាក់​ម្ទេស​ក្រហម ទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកខ្មេះ រំងាស់​វា​ឱ្យ​ពុះ​១០​នាទី ដាក់​ម្ទេស​ខៀវ​ចូល​កូរ​ឱ្យ​សព្វ​រួច​ជាការ​ស្រេច ៕​រស្មី​កម្ពុជា​

មុខម្ហូប

​ភ្លៅ​មាន់​អប់​ម្នាស់​

+​គ្រឿងផ្សំ​៖– ភ្លៅ​មាន់​១​គីឡូក្រាម​– ខ្ទឹម​៤​កំពឹស​– ខ្ទឹមបារាំង​១​មើម​តូច​ល្មម​– អំបិល​គ្រួស​១​ស្លាបព្រា​កាហ្វេ​– ម្រេច​ម៉ត់​១/២​ស្លាបព្រា​កាហ្វេ​– ទឹក​ម្នាស់​៣៥៥​មី​លី​លីត្រ​– ស្ករត្នោត​៣​ស្លាបព្រា​បាយ​ – ទឹកស៊ីអ៊ីវ​១​ស្លាបព្រា​បាយ​– ផ្លែ​ម្នាស់​២​ខាំ​កន្លះ​ +​វិធី​ធ្វើ​៖– កាត់​ភ្លៅ​មាន់​ជា​ដុំៗ​ធំ​ល្មម​លាង​ឱ្យ​ស្អាត​ប្រឡាក់​ជាមួយ​អំបិល​បន្តិច និង​ម្រេច ច្របល់​ឱ្យ​សប់​ទុក​កន្លះ​ម៉ោង​– បន្ទាប់មក​យក​សាច់មាន់​ចៀន​ឱ្យ​ឆ្អិន​ល្មម​រួច​ស្រង់​ចេញ​យក​ខ្ទឹម​ចិញ្ច្រាំ​រំលីង​ឱ្យ​ឈ្ងុយ សឹម​ដាក់​ខ្ទឹមបារាំង​ចូល​ឆា​ត្រឡប់​បន្តិច​ទើប​ដាក់​សាច់មាន់​ចូល​ម្ដងទៀត​។ ​បន្ថែម​អំបិល​គ្រួស និង​ម្រេច​បន្តិច​ឆា​ឱ្យ​សប់​សឹម​ចាក់ទឹក​ម្នាស់​ចូល​ទុក​រយៈពេល​៥​នាទី​ពេល​ពុះ​ហើយ​ទុក​២​ទៅ​៣​នាទី​ទៀត បន្ទាប់មក​ដាក់​ស្ករត្នោត ទឹកស៊ីអ៊ីវ​កូរ​ឱ្យ​សប់​គ្រឿង​ទើប​ចិត​ម្នាស់​ជា​ចំណិតៗ ដាក់ចូល​ទុកឱ្យ​ពុះ​ឆ្អិន​បន្លែ​ដួស​ដាក់​ចាន​ជាការ​ស្រេច ៕​រស្មី​កម្ពុជា​

មុខម្ហូប

​ខ្ទិះ​សាច់មាន់​

+ គ្រឿងផ្សំ​– ភ្លៅ​មាន់​១​គីឡូក្រាម​– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​– ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​– ខ្ញី​១​ដុំ​តូច​ល្មម​– ខ្ទឹមស ៥​កំ​ពិស​– ខ្ទឹមក្រហម​១​មើម​តូច​ល្មម​– ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ​– ខ្ទិះដូង (​ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​) ១​លីត្រ​– ម្ទេស​ខៀវ ម្ទេស​ក្រហម​– ស្លឹក​ផ្ទី ២​ខាំ​ + វិធី​ធ្វើ​– លាង​ភ្លៅ​មាន់​ឲ្យ​ស្អាត​រួច​កាត់​ជា​ដុំៗ ប្រឡាក់​ជាមួយ​អំបិល​បន្តិច និង​ម្រេច​ម៉ត់ ច្របល់​ឲ្យ​សព្វ​គ្រឿង ទុកចោល​១០​នាទី​– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច​សឹម​យក​សាច់មាន់​មក​ចៀន​ឲ្យ​ឆ្អិន​រួច​ស្រង់​ទុក​មួយអន្លើ​– ហាន់​ខ្ញី​ឆ្មារៗ រួច​រលីង​ជាមួយនឹង​ប្រេងឆា ។ បន្ទាប់មក​ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល ហាន់​ខ្ទឹមក្រហម​ដាក់​កូរ​ឲ្យ​ទន់​រួច​ដាក់​សាច់មាន់​ចៀន​ចូល រួច​ដាក់​ទឹកត្រី និង​បន្ថែម​ម្រេច​១/៤​ស្លាបព្រា​កាហ្វេ ដាក់​ខ្ទិះ​ចុង​ចូល​រម្ងាស់​ឲ្យ​ពុះ ដាក់​ម្ទេស​ចូល សឹម​ដាក់​ខ្ទិះ​ដើម​ចូល​រម្ងាស់​ឲ្យ​ពុះ​រយៈពេល​៥​នាទី រួច​ដាក់​ស្លឹក​ផ្ទី​ចូល កូរ​ឲ្យ​សព្វ​រួច​ជាការ​ស្រេច ៕ ប្រភពៈ​រស្មី​កម្ពុជា​ ​

មុខម្ហូប

​ភ្លា​មឹក​ពីងពាង​

+ គ្រឿងផ្សំ​– មឹក​ពីងពាង ៤​ខាំ​– ខ្ទឹមបារាំង ១​មើម​– ជីរវ៉ាន់ស៊ុយ​– ម្ទេស​ឆា ១​ស្លាបព្រា​បាយ​ – ខ្ទឹមស ៨​កំពឹស​– ម្ទេស ៥​គ្រាប់​– ទឹកត្រី ១​ស្លាបព្រា​បាយ​– ទឹក​ស្ករ ១​ស្លាបព្រា​បាយ​– ទឹកក្រូច​ឆ្មារ ៤​ស្លាបព្រា​បាយ​ + វិធី​ធ្វើ​– ស្រុះ​មឹក​ឲ្យ​ឆ្អិន​ហាន់​ជា​ដុំៗ​, ហាន់​ខ្ទឹមបារាំង និង​ជីរវ៉ាន់ស៊ុយ ទុក​មួយអន្លើ​– បុក​ខ្ទឹមស និង​ម្ទេស​ឲ្យ​ម៉ត់ ដាក់​ក្នុង​ចាន​ធំ​មួយ លាយ​ជាមួយ​ម្ទេស​ឆា ទឹកត្រី ទឹក​ស្ករ ទឹកក្រូច​ឆ្មារ កូរ​ឱ្យ​រលាយ​គ្រឿង សឹម​ដាក់​មឹក ខ្ទឹមបារាំង និង​ជីរវ៉ាន់ស៊ុយ​ចូល​ច្របល់​ឲ្យ​សព្វ រួច​ជាការ​ស្រេច ៕​ប្រភព​:​រស្មី​កម្ពុជា​

មុខម្ហូប

​ភ្លាសាច់គោ​អង្ករលីង​

+ គ្រឿងផ្សំ​– សាច់គោ (​សាច់​ភ្លៅ​ក្រហម​គ្មាន​ខ្លាញ់​) ៣​ខាំ​– អង្ករលីង ២​ស្លាបព្រា​បាយ​ – ទឹកត្រី ១​ស្លាបព្រា​បាយ​– ស្ករស កន្លះ​ស្លាបព្រា​បាយ​– គល់​ស្លឹកគ្រៃ ២​គល់​– ខ្ទឹមស ៧​កំពឹស​– ក្រូចឆ្មារ ២​ផ្លែ​– ម្ទេស​ហុយ ១​ស្លាបព្រា​បាយ​– ខ្ទឹមក្រហម ២​មើម​– ជី​អង្កាម​– ជីរ​ណា​ – ស្លឹក​ខ្ទឹម​– ជី​ក្រហម​ + វិធី​ធ្វើ​– លាង​សាច់គោ​ឲ្យ​ស្អាត ហាន់​ជា​ដុំ​តូចៗ​– ហាន់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេស ឲ្យ​ល្អិតៗ ហាន់​ខ្ទឹមស​ជា​បន្ទះៗ​– យក​សាច់គោ​ដែល​ហាន់​ហើយ ដាក់​គ្រឿង​ទឹកត្រី អង្ករលីង ស្ករស ច្របាច់​ក្រូចឆ្មារ ដាក់​គល់​ស្លឹកគ្រៃ ជីរ​ណា ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ម្ទេស​ហុយ ចូល​រួច​កូរ​ឲ្យ​សព្វ​គ្រឿង ដួស​ដាក់​ចាន បន្ថែម​ខ្ទឹមស ម្ទេស និង​ជី​អង្កាម ជីរ​ក្រហម រួច​ជាការ​ស្រេច […]