ព័ត៌មានសង្គម សេដ្ឋកិច្ច

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ឈើដឹកតាមម៉ូតូ

ស្ទឹងត្រែង៖មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចាប់ឈើប្រណីតដឹកតាមម៉ូតូចំនួន៤គ្រឿងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១។ មន្ត្រីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖ម៉ូតូដឹកឈើទាំង៤គ្រឿងបានដឹកចេញពីចំណុចដុងតាដាំស្ថិតក្នុងភូមិស្រែពោធិ៍សង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែងទាំងកណ្ដាលថ្ងៃ។បន្ទាប់ពីឃើញបែបនេះកម្លាំងអាវុធហត្ថក៏បានឃាត់យកឈើនិងម៉ូតូទៅកាន់ទីបញ្ជាការរង់ចាំបន្តនីតិវិធីប្រគល់ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្ត។ ប្រភពពីអ្នករកស៊ីឈើបានប្រាប់ថាឈើទាំងនេះដឹកចេញពីចំណុចដុងតាដាំដោយមានម្ចាស់ឈ្មោះវុនគោលបំណងយកទៅចែកចាយតាមសិប្បកម្មក្នុងខេត្តស្ទឹងត្រែង៕សុខុម

ព័ត៌មានសង្គម

“ព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ”

ព្រះវិហារ៖នាយឧត្តមសេនីយ៍មាសសុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានអំពាវនាវដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ”ត្រូវថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែងដើម្បីវិស័យពុទ្ធចក្រនិងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត”។ ថ្លែងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ក្នុងវត្តពោធិសិលារាមហៅវត្តគីឡូលេខ៨ស្ថិតក្នុងភូមិមហាផសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកទេសរដ្ឋមន្ត្រីមាសសុភាបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកទេសរដ្ឋមន្ត្រីមាសសុភាក៏បានសម្តែងនូវក្តីមោទនភាពក្រៃលែងដែលប្រទេសយើងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនទទួលបានចំណាត់ថ្នាក់ល្អក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩រហូតមកដល់ថ្ងៃនេះមិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។ ក្នុងនោះក៏បានប្រគេនបច្ច័យចំនួន៤លានរៀលសម្រាប់ចូលរួមសាងសង់សាលាឆាន់និងបានចែកក្រណាត់សព្រមទាំងថវិកា២ម៉ឺនរៀលដល់លោកយាយលោកតាផងដែរ៕វ៉ាន់ឌី

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ជំនាញចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ក្នុងស្រុករវៀង

ព្រះវិហារ៖សមត្ថកិច្ចជំនាញបានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ដ៏ធំមួយកន្លែងស្ថិតក្នុងភូមិត្នោតឃុំរបៀបស្រុករវៀងខេត្តព្រះវិហារដោយដកហូតវត្ថុតាងមួយចំនួនធំរួចបញ្ជូនទៅចាត់ការទៅតាមច្បាប់នៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកវុធសាវីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារដែលដឹកនាំក្នុងការបង្ក្រាបនេះបានឱ្យដឹងថា៖កម្លាំងនគរបាលស្រុក,មន្ត្រីរដ្ឋបាលព្រៃឈើស្រុក,ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅក្រោយរដ្ឋបាលស្រុករវៀង។ជាលទ្ធផលកម្លាំងបានរឹបអូសវត្ថុតាងរួមមាន៖ម៉ូទ័រឈូស,ម៉ូទ័រវាល,ម៉ូទ័រស្វាន,តាបជ្រៀកឈើ,និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀតរួចបញ្ជូនទៅរក្សាទុកដើម្បីចាត់ការទៅតាមច្បាប់។ លោកវុធសាវីបានបន្តថា៖ទីតាំងនេះកន្លងមកអាជ្ញាធរបានចុះអប់រំណែនាំជាច្រើនដងមកហើយតែមិនព្រមអនុវត្តតាម។តែម្ចាស់ទីតាំងសិប្បកម្មនេះអាងខ្នងអាងខ្សែទើបមិនមានអ្នកណាហ៊ានទៅបង្រ្កាប៕វ៉ាន់ឌី

ព័ត៌មានសង្គម សេដ្ឋកិច្ច

ប្រជាពលរដ្ឋអាចធ្វើដំណើរបានលើកំណាត់ផ្លូវ២ខ្សែក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារថ្មីនៃទីស្តីការក្រសួងសាធារណការបានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកំណាត់ផ្លូវ២ខ្សែក្នុងរាជធានីភ្នំពេញ។ កំណាត់ផ្លូវទាំងនោះទី១មាន៖ផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែនោះរួមមាន៖ទី១គឺផ្លូវតភ្ជាប់ចរាចរណ៍ឯកទិសពីផ្លូវជាតិលេខ៤ឆ្ពោះទៅមហាវិថីចោមចៅមានប្រវែង៤៥៨ម៉ែត្រទទឹង៨,៥ម៉ែត្រជាផ្លូវក្រោមដីមានជំរៅ៣,៧ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូមហាវិថីចោមចៅនិងទី២,គឺផ្លូវតភ្ជាប់ចរាចរឯកទិសពីផ្លូវជាតិលេខ៤បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣មានប្រវែង១១៦ម៉ែត្រទទឹង៥,៥ម៉ែត្រជាផ្លូវក្រោមដីមានជម្រៅ១,៨៦ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូផ្លូវជាតិលេខ៣៕វិចិត្រ

Featured ព័ត៌មានសង្គម សន្តិសុខ

សាររដ្ឋមន្ត្រីព័ត៌មានខៀវកាញារីទ្ធផ្ញើជូនអ្នកសារព័ត៌មាន

“កុំទៅថតយកព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរកំពុងបំពេញកិច្ចការងារព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន។បើនៅមិនស្តាប់ការហាមឃាត់ទេសមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនអ្នកសារព័ត៌មានពេលនោះតែម្តង។ អ្នកសារព័ត៌មានត្រូវឱ្យយល់ ច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទីកន្លែងត្រូវយល់ពីការងាររបស់សមត្ថកិច្ច”៕ ប្រភព៖ TVK

ព័ត៌មានសង្គម

ពលករខ្មែរវិលពីប្រទេសថៃជាសះស្បើយ៤នាក់,ឆ្លងថ្មី៣នាក់,ព្យាបាល៣២នាក់

បន្ទាយមានជ័យ៖លោកវេជ្ជបណ្ឌិតឡេច័ន្ទសង្វាតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យដឹងនៅថ្ងៃទី២១ខែមករាឆ្នាំ២០២១ថា៖ពលករខ្មែរវិលពីប្រទេសថៃឆ្លងកាត់ធ្វើចត្តាឡីស័កនិងស្នាក់នៅខេត្តបន្ទាយមានជ័យរួចឆ្លងមេរោគកូវីធ១៩គិតត្រឹមថ្ងៃទី២១ខែមករានេះបានជាសះស្បើយ៤នាក់តែឆ្លងថ្មី៣នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣២នាក់។ លោកវេជ្ជបណ្ឌិតបានបន្តថា៖គឺថ្ងៃទី២១ខែមករាវិជ្ជមាន៣នាក់តែសរុបពីមុនមាន៣២នាក់។ប៉ុន្តែបានជាសះស្បើយវិញចំនួន៤នាក់និងឆ្លងថ្មី៣នាក់។ដូច្នេះអ្នកបាននឹងកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣២នាក់៕សហការី

ព័ត៌មានសង្គម សេដ្ឋកិច្ច

រកឃើញភាពមិនប្រក្រតីខ្លះនៅដេប៉ូចែកចាយប្រេងឥន្ធនៈ៦ទីតាំងក្នុងខេត្តកណ្តាល

កណ្តាល៖មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)(CCF)ខេត្តកណ្តាលសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈចំនួន៦ទីតាំងនៅក្នុងខេត្តកណ្តាល។ ក្នុងការត្រួតពិនិត្យនេះមន្ត្រីជំនាញបានវិភាគលើកម្រិតសន្ទស្សន៍អុកតាននៃប្រេងសាំង,សេតាននៃប្រេងម៉ាស៊ូ្សតនិងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយទាំង៦។ លទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញស្ថានីយចែកចាយប្រេងឥន្ធនៈស្ថានីយចំនួន៤ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាពនិងបរិមាណ។ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។ ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព។នេះជាការរកឃើញលើកទី១។មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយដេប៉ូធ្វើកិច្ចសន្យាកែតម្រូវ។បើមន្រ្តីសាខាក.ប.ប.ខេត្តកណ្តាលរកឃើញកំហុសលើកទី២មន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕សេះស  

ព័ត៌មានសង្គម

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

ព្រះវិហារ៖ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃ២១ខែមករាឆ្នាំ២០២១បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០២០និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២១ ។កិច្ចប្រជុំនេះក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តនិងមានការចូលរួមពីមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ លោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តបានក្រើនរំលឹកបន្ថែមទៅដល់អធិការក្រុងស្រុកទាំងអស់លើការងាររក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពខ្ពស់។ ជាមួយនោះត្រូវចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងការចុះជួយប្រជាពលរដ្ឋហើយត្រូវទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ។ជាពិសេសគឺបទល្មើសគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានឡើងនៅតាមទិសដៅដែលខ្លួនទទួលខុសត្រូវដើម្បីរក្សាឱ្យបាននូវសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ៕វ៉ាន់ឌី

ព័ត៌មានសង្គម សន្តិសុខ

អាជ្ញាធរចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើ

ព្រះវិហារ៖ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បានចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើដឹកនាំដោយលោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារនិងនាយសង្កាត់ស្រយ៉ង់,អាជ្ញាធរភូមិ,ឃុំនិងម្ចាស់ដី។ លោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារបានឱ្យដឹងថា៖អាជ្ញាធរបានចុះទៅដល់ទីតាំងដីដែលគេចោទថាម្ចាស់ដីឈ្មោះឈួនសារីមានទីលំនៅភូមិក្តាក់ឃុំត្បែង២ស្រុកគូលែនខេត្តព្រះវិហារចោទថាពួកគាត់កាប់រុករានគម្របព្រៃឈើមួយកន្លែងប្រមាណជាង៧ហិកតាស្ថិតក្នុងចំណុចស្រែច្រកភូមិសាស្រ្តភូមិក្តាក់ឃុំត្បែង២ស្រុកគូលែន។ ឈ្មោះឃួនសារីម្ចាស់ដីខាងលើបានបញ្ជាក់ប្រាប់ជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ដីនេះពួកគាត់បានកាន់កាបតាំងពីរឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ននេះដីដែលបានធ្វើស្រែនិងមានកញ្រាំងដុះនៅពេញស្រែ។ចំពោះម្ចាស់គ្រឿងចក្រដែលចូលទៅឈូសឆាយដីនេះមានឈ្មោះព្រៃមាននៅបច្ចុប្បន្នរស់នៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ឈូសឆាយតាំងពីខែ១២ឆ្នាំ២០២០កន្លងមកមិនមែនឈូសឆាយខែ មករាឆ្នាំ២០២១នេះ។ លោកវង្សពិសិតនាយផ្នែកក្រុងព្រះវិហារបានបញ្ជាក់ថាពេលត្រឡប់ទៅវិញលោកនិងធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំឱ្យដឹងថាដីនេះជាដីស្រែពិតតែរឿងយ៉ាងណានោះទុកឱ្យថ្នាក់ដឹកនាំសម្រេច៕វ៉ាន់ឌី

ព័ត៌មានសង្គម សន្តិសុខ

អ្នកភូមិកាប់ដីមុខផ្ទះប៉ះចំគ្រាប់ផ្លោងបង្កឱ្យមានការភ្ញាក់ផ្អើល

ត្បូងឃ្មុំ៖ពលរដ្ឋម្នាក់ដែលរស់នៅភូមិសង្គមមានជ័យចាស់ឃុំមេមត់ស្រុកមេមត់បានយកចបកាប់ដីមុខផ្ទះប៉ះចំក្បាលគ្រាប់ផ្លោងទំហំ១៥៥មិល្លីម៉ែត្របង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចហើយក៏បានរាយការណ៍ពីរឿងនេះទៅសមត្ថកិច្ច។ លោកអនុសេនីយ៍ឯកយន់ហ៊ាងនាយប៉ុស្តិ៍នគរបាលឃុំមេមត់បានឱ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ថា៖ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសមត្ថកិច្ចបានចុះទៅពិនិត្យជាក់ស្តែងនិងថតរូបភាពរាយការណ៍បន្តទៅខាងគ្រប់គ្រងជំនាញគ្រឿងផ្ទុះនៃស្នងការដ្ឋានគរបាលខេត្តដើម្បីកំណត់ប្រភេទគ្រាប់ និងបានលើកស្លាកសញ្ញាគ្រោះថ្នាក់ផងដែរ។ លោកបានបន្តថា៖បន្ទាប់មកខាងជំនាញគ្រឿងផ្ទុះបានប្រាប់ថាគ្រាប់នោះជាប្រភេទគ្រាប់ទំហំ១៥៥មិល្លីម៉ែត្រ។មកដល់រសៀលថ្ងៃទី២០មករានេះគឺមិនទាន់ឃើញខាងមន្ត្រីស៊ីម៉ាក់មកយកគ្រាប់នេះនៅឡើយទេ៕សម្បត្តិ