ព័ត៌មានសង្គម

ក្រុមហ៊ុន”Y.N.S”បានបរិច្ចាគផ្ទៃដីជិត២ម៉ឺនម៉ែត្រការ៉េជូនអង្គភាពសឹករងព្រះវិហារ

ខេត្តព្រះវិហារ៖ក្រុមហ៊ុន”Y.N.S”បានបរិច្ចាគផ្ទៃដីជិត២ម៉ឺនម៉ែត្រការ៉េផ្តល់ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជននិងគ្រួសារដែលកំពុងប្រឈមនឹងការខ្វះដីគ្មានផ្ទះសម្រាប់រស់នៅសមរម្យ ស្មើមុខស្មើមាត់ ដូចគ្រួសារកងទ័ព និងប្រជាពលរដ្ឋឯទៀតៗ។ លោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្រ្តាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទដែលមានការចូលរួមពីលោកសុនផល្លីតំណាងក្រុមហ៊ុនជប៉ុន”Y.N.S”ចុះពិនិត្យទីតាំងផ្ទៃដីដែលក្រុមហ៊ុនបានធ្វើសម្បទាន។ ដីនោះសម្រាប់សង់ផ្ទះជូនអតីតយុទ្ធជននិងគ្រួសារ៣០ឡូត៍ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ១ម៉ឺន៨ពាន់ម៉ែត្រការ៉េ ស្មើនឹងជិត ២ហិកតា កាលពីល្ងាចថ្ងៃទី១៩មករាឆ្នាំ២០២១ស្ថិតនៅភូមិអភិវឌ្ឍន៍សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោក សុន ផល្លី តំណាងក្រុមហ៊ុនជប៉ុន”Y.N.S”បានបញ្ជាក់ថា ដោយឃើញនូវគុណបំណាច់របស់ អតីតយុទ្ធជន ដែលបានចូលរួមក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ នាពេលកន្លងទៅ ក្រុមហ៊ុនស្ម័គ្រចិត្តបរិច្ចាគដីមួយចំនួន ជូនដល់សមាគមខេត្ត ដែលជាការរួមចំណែក ដោយស្ម័គ្រចិត្ត ។ក្នុងនាមប្រជាពលរដ្ឋខ្មែរនិងជាសមរភូមមិក្រោយនៃការខិតខំប្រឹងប្រែងរបស់សមាគមន៍អតីតយុទ្ធជនកម្ពុជា៕វ៉ាន់ឌី

ព័ត៌មានសង្គម សន្តិសុខ

កម្មករប្រមាណជាង៥.០០០នាក់ផ្ទុះការតវ៉ានាំគ្នាបិទផ្លូវព្រោះខឹងថៅកែមិនបើកប្រាក់បំណាច់ឆ្នាំ

ភ្នំពេញ៖កម្មកររោងចក្រយីហោYWប្រមាណ៥.៥០០នាក់បានផ្ទុះការតវ៉ាព្រោះខឹងថៅកែមិនបើកប្រាក់បំណាច់ឆ្នាំក៏បាននាំគ្នាបិទផ្លូវបង្កឱ្យមានការកកស្ទះចរាចរជាច្រើនម៉ោង។ករណីនេះបានកើតឡើងនៅមុខរោងចក្រយីហោYWតាមបណ្តោយផ្លូវ២១៧ភូមិព្រែកជ្រៃសង្កាត់ស្ពានថ្មខណ្ឌដង្កោនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២១។ តំណាងក្រុមកម្មករដែលផ្ទុះការតវ៉ាបានឱ្យដឹងថា៖គឺបណ្តាលមកពីថៅកែរោងចក្រកាត់ដេរYW នេះខកខានមិនបានបើកលុយបំណាច់ឆ្នាំនិងលុយអតីតភាព៥ភាគរយឱ្យពួកគាត់។ដោយក្នុងកិច្ចសន្យាការងាររវាងថៅកែនិងកម្មករនឹងបើកលុយបំណាច់ឆ្នាំរយៈពេល៦ខែម្តងឱ្យពួក។រហូតមកដល់ពេលនេះគឺរយៈពេលមួយឆ្នាំហើយដែលពួកគាត់មិនទាន់បានទទួលប្រាក់បំណាច់ឆ្នាំ។ទើបពួកគាត់ផ្ទុះការតវ៉ាបិទផ្លូវដើម្បីឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះជួយបន្ទាន់អន្តរាគមន៍រកដំណោះស្រាយ។ ទោះជាយ៉ាងណាក្តីក្នុងការតវ៉ារបស់ក្រុមកម្មករប្រមាណ៥.៥០០នាក់ក៏មានវត្តមានគណ:បញ្ជាការឯកភាពខណ្ឌដង្កោចុះទៅសម្របសម្រួលនិងសុំឱ្យកម្មករបើកផ្លូវដើម្បីឱ្យអ្នកដំណើរធ្វើរចរាចរណ៍ឡើងវិញ៕វិចិត្រ

Featured ព័ត៌មានសង្គម សន្តិសុខ

អាជ្ញាធរឃាត់ខ្លួនអ្នកបន្ទោបង់តាមសួនច្បារ,ទីសាធារណៈចំនួន១៣នាក់យកមកអប់រំ

ភ្នំពេញ៖អាជ្ញាធរខណ្ឌដូនពេញបានឃាត់ខ្លួនអ្នកបន្ទោបង់នៅតាមសួនច្បារនានា,ដើមឈើនិងទីសាធារណៈបានចំនួន១៣នាក់យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១។ លោកសុខពេញវុធអភិបាលខណ្ឌដូនពេញបានឱ្យដឹងថា៖លោកបានចាត់ឱ្យកម្លាំងប្រជាការពារខណ្ឌដូនពេញបន្តចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុបនិងម៉ូតូកង់៣ចំនួន១៣នាក់ដែលឈប់យាន្តជំនះរបស់ខ្លួនទៅបន្ទោបង់នៅតាមដើមឈើ,សួនច្បារនានា,និងទីសាធារណៈ។ លោកអភិបាលខណ្ឌបានបន្តថា៖ធ្វើបែបនេះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយនិងបង្កឱ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។ភ្លាមៗនោះកម្លាំងយើងក៏បានអញ្ជើញពួកគាត់មកអប់រំណែនាំនៅសាលាខណ្ឌដូនពេញនិងបានឱ្យពួកគាត់បាញ់លាងសម្អាតកន្លែងដែលពួកគាត់បន្ទោបង់រួចនោះទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅវិញ ។ រដ្ឋបាលខណ្ឌសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមកុំយកគំរូតាមពួកគាត់និងសូមរកកន្លែងបន្ទោបង់ឱ្យបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈឬឯកជនដែលនៅជិតលោកអ្នកជៀសវាងធ្វើតាមពួកគាត់បង្កភាពអនាធិបតេយ្យបាត់សណ្តាប់ធ្នាប់អនាម័យនិងប៉ះពាល់ដល់សុខភាពសាធារណៈជន៕វិចិត្រ

ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចស្រុកចំនួន២ក្នុងខេត្តកំពង់ឆ្នាំងប្រមូលគ្រាប់ចាស់ៗមិនទាន់ផ្ទុះឱ្យក្រុមស៊ីម៉ាក់

កំពង់ឆ្នាំង៖កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២១កម្លាំងនគបាលស្រុករលារប្អៀនិងស្រុកបរិបូរណ៍ក្នុងខេត្តកំពង់ឆ្នាំងបានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យក្រុមស៊ីម៉ាក់ដើម្បីយកទៅកម្ទេចចោល។ មន្ត្រីនគរបាលបានឱ្យដឹងថា៖នគរបាលស្រុករលាប្អៀរនិងស្រុកបរិបូរណ៍បានសហការប្រគល់គ្រាប់ចាស់ៗជូនស៊ីម៉ាក(CMAC)ចំនួន៤គ្រាប់គឺ-គ្រាប់បែកដៃM៦៧ចំនួន១គ្រាប់នៅភូមិព្រៃខ្មែរឃុំរលាប្អៀរស្រុករលាប្អៀរ។គ្រាប់៨១mmចំនួន១គ្រាប់នៅភូមិអណ្តូងច្រុះឃុំរលាប្អៀរស្រុករលាប្អៀរ។ គ្រាប់៦០mmចំនួន១គ្រាប់នៅភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូរណ៍។គ្រាប់DK៨២mm១គ្រាប់នៅភូមិត្រពាំងចាន់ឃុំត្រពាំងចាន់ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងជូនទៅអង្គភាពស៊ីម៉ាក់យកទៅរក្សាទុកដើម្បីកម្ទេចចោល៕ចំប៉ា

ព័ត៌មានសង្គម

ក្រសួងជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២០ដល់២៦ខែមករា

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១ក្រសួងធនធានទឹកនិងឧតុនិយមនៅបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២០ដល់២៦ខែមករាឆ្នាំ២០២១។ក្រសួងបានបញ្ជាក់ឱ្យដឹងថា៖ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់និងខ្យល់មូសុងឦសានចុះខ្សោយ។នៅថ្ងៃទី២៣ដល់២៦ខែមករាក្រម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖សីតុណ្ហភាពអប្បបរមា មានពី ១៧-២២ °C។ សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C។ នៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមាមានពី២០២៥°Cនិងអតិបរមាមានពី៣០៣៤°C។អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបភាគខាងត្បូង ។ ២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °Cនៅថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩២១°Cនិងសីតុណ្ហភាពអតិបរមាមានពី២៨៣២°C។នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត ។ ៣៖ តំបន់មាត់សមុទ្រ ៖សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °Cសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °Cនៅថ្ងៃទី ២៣-២៦ ខែមករា នឹងអាចមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅបង្គួរ៕វិចិត្រ

ព័ត៌មានសង្គម សេដ្ឋកិច្ច

តម្លៃប្រេងលក់រាយចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ខែមករា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២១។ដោយសាំងធម្មតាត្រូវលក់តម្លៃ៣.៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូ្សតលក់ក្នុងតម្លៃ ៣.០០០រៀលក្នុង១លីត្រ៕សហការី សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

ព័ត៌មានសង្គម

​​ពិនិត្យ​ស្តីពី​លទ្ធផល​ការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន

​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ប្រចាំ​ខែមករា​ឆ្នាំ​២០២១​និង​ទិសដៅ​ការងារ​សម្រាប់​ខែកុម្ភៈ​ឆ្នាំ​២០២១​ក្រោយពេល​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​មានការ​ធូរស្រាល​។​ ​លោក​ប្រធាន​មន្ទីរ​បានប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រី​ឆ្នើម​ប្រចាំ​ខែធ្នូ​និង​ប្រចាំឆ្នាំ​២០២០​។​ក្នុងនោះ​មាន​លោក​អនុប្រធាន​មន្ទីរ​ទាំង​៣​រូប​និង​អនុប្រធាន​ការិយាល័យ​មួយរូប​ព្រមទាំង​បានប្រកាស​សុពលភាព អនុប្រធាន​ការិយាល័យ ចំនួន​ពីររូប​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី​។​ ​លោក​ប្រធាន​មន្ទីរ​បាន​លើកទឹកចិត្ត​និង​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់រូប​បន្ដ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ដែល​បានប្រគល់​ជូន​។​ជាមួយ​នោះ​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​ភាព​រីកចម្រើន​ដែល​អាចឆ្លើយតប​ទៅនឹង​គុណ​ស​ម្ប​តិ្ត​មន្ត្រីរាជការ​ទាំង​៤​គឺ​ឆន្ទៈ​ម្ចាស់ការ​,​ភក្ដីភាព​មនសិកា​,​វិជ្ជាជីវៈ​និង​វប្បធម៌​សេវាសាធារណៈ​៕​​វ៉ាន់ឌី​

Featured ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនជនជាតិឡាវ២នាក់ករណីជួញដូរគ្រឿងញៀនជិត៥០គីឡូក្រាម

ស្ទឹងត្រែង៖ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១បានសម្រេចឃុំខ្លួនបុរសជនជាតិឡាវ២នាក់ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនមានទម្ងន់ជាង៤០គីឡូក្រាមដាក់ក្នុងពន្ធនាគារជាបណ្ដោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតបន្ត។ គួរបញ្ជាក់ថា៖សមត្ថកិច្ចប្រឆាំងការជួញដូរគ្រឿងញៀន(ក៩)ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនជាតិឡាវជាមួយថ្នាំញៀនសរុប៤៦ដុំកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២១។ ប្រតិបត្តិការបង្ក្រាបធ្វើឡើងនៅចំណុច ក្នុងព្រៃក្បែរស្ពានទី២ ផ្លូវ ប៉ុស្តិ៍អូរស្វាយ (ហៅប៉ុស្តិ៍ទឹក)ស្ថិតក្នុងភូមិអូរស្វាយឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវចំនួន២នាក់នេះ១.ឈ្មោះអ៊ាថអាយុ២៩ឆ្នាំជនជាតិឡាវ ទី២.ឈ្មោះ ទន់កែវអាយុ ២៨ ឆ្នាំអ្នកទាំង២នាក់រស់នៅទីក្រុងវៀងច័ន្ទ។ លោកចែមផានិតនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា៖ជនសង្ស័យត្រូវព្ររាជអាជ្ញាចោទប្រកាន់ករណីជួញដូរគ្រឿងញៀនរួចបញ្ជូនទៅចៅក្រមស៊ើបសួរនិងឃុំខ្លួនដាក់ក្នុងពន្ធនាគាររង់ចាំការស៊ើបអង្កេតនៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១។ករណីបង្ក្រាបគ្រឿងញៀននេះចាប់បានជនសង្ស័យបានតែពីរនាក់និងមានជនជាតិឡាវជាច្រើននាក់ទៀតបានគេចខ្លួនចូលទៅក្នុងប្រទេសឡាវវិញ៕សុខុម

ព័ត៌មានសង្គម

អភិបាលក្រុងដូនកែវអំពាវនាវឱ្យពលរដ្ឋនៅតែបន្តរួមគ្នាទប់ស្កាត់និងការពារការឆ្លងនៃជំងឺកូវីដ១៩

តាកែវ៖លោកកងអាណាន់អភិបាលក្រុងដូនកែវបានបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំភ្លេចអំពីវិធានការអប់រំណែនាំវិធានការបង្ការនិងទប់ស្កាត់អំពីការរីករាលដាលនៃមេរោគកូវីដ១៩មិនឱ្យមានឆ្លងនៅសហគមន៍។ជាពិសេសត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាដោយត្រូវធ្វើអនាម័យជាប្រចាំត្រូវអនុវត្តតាមគោលការណ៍ក្រសួងសុខាភិបាល។ លោកអភិបាលក្រុងដូនកែវបានសង្កត់ធ្ងន់ថា៖យើងអាចភ្លេចឬឆ្វេសប្រហែសលើការការពារជំងឺកូវីដ១៩ តែជំងឺកូវីដ១៩នេះមិនបានភ្លេចយើងទេ។ដូច្នេះសូមបងប្អូនទាំងអស់សូមកុំមានការឆ្វេសប្រហែសឱ្យសោះ។ការអំពាវនាវនៃអាជ្ញាធរក្រុងដូនកែវនេះគឺក្នុងពេលដែលរដ្ឋបាលក្រុងដូនកែវបានរៀបចំពិធីចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគរួមជាមួយថវិកាជូនដល់ចាស់ជរារស់នៅក្នុងសង្កាត់ទាំង៣ក្នុងក្រុងដូនកែវចំនួន៦០គ្រួសារ។ តាមរយៈការកៀងគរសុំជំនួយឧបត្ភមពីក្រុមហ៊ុនលក់ម៉ូតូHONDAសាខាខេត្តតាកែវដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ជាមួយនិងរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១នេះ៕សហការី

ព័ត៌មានសង្គម សេដ្ឋកិច្ច

​កសិករ​ដាំ​បន្លែ​លើ​ផ្ទៃដី​មួយ​ហិកតា​ទទួលបាន​ប្រាក់ចំណូល​១​ឆ្នាំ​ជាង​២០​លាន​រៀល

ព្រះវិហារ​៖​ពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ​ទៀប​ឃុំ​ម្លូរ​ព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​បានឱ្យដឹង​លទ្ធផល​ដែល​ទទួលបាន​បន្ទាប់ពី​ពួកគាត់​កែប្រែ​ផ្ទៃដី​ដែលមាន​ទំហំ​១​ហិកតា​ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ​រកប្រាក់​ចំណូល​ក្នុង​១​ឆ្នាំ​ជាង​២០​លាន​រៀល​។​ ​លោក​ច​ន​គឹម​ស្រស់​អាយុ​៣៧​ឆ្នាំ​ភរិយា​ឈ្មោះ​យឹ​ង​ថា​វី​អាយុ​៣៨​ឆ្នាំ​មានកូន​ក្នុងបន្ទុក​ចំនួន​២​នាក់​ជា​កសិករ​រស់នៅ​ភូមិ​ពោធិ​ទៀប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​បានឱ្យដឹងថា​៖​គាត់​មាន​ផ្ទៃដី​ទំហំ​១​ហិកតា​និង​បាន​ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ​ដោយ​គិត​ជា​មធ្យម​បាន​ចំណូល​ក្នុង​១​ឆ្នាំ​ជាង​២០​លាន​រៀល​។​ ​កសិករ​រូបនេះ​បាន​បន្តទៀតថា​ដំណាំ​បន្លែ​ដែល​គាត់​ដាំ​រួមមាន​ដើម​ខ្ទឹម​ដែល​រយៈពេល​ដាំ​គឺ​ជាង​១​ខែ​ទទួលបាន​ផល​ហើយ​ដែលជា​មធ្យម​ក្នុង​រយៈពេល​ជាង​១​ខែ​គាត់​អាច​លក់​ដើម​ខ្ទឹម​បាន​ប្រហែល​ជិត​២​តោន ដោយ​ក្នុង​១​គីឡូ​មានតម្លៃ​ចាប់ពី​៣.៥០០​រៀល​ទៅ​៤.០០០​រៀល​។​ ​ចំណែក​ដំណាំ​ត្រសក់​គាត់​ដាំ​ក្នុង​រយៈពេល​ជាង​មួយខែ​ដូចគ្នា​ទទួលបាន​ផល​ជិត​២​តោន​ដោយ​លក់បាន​តម្លៃ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក្រោយពី​នោះ​គាត់​ដាំ​បន្លែ​បន្ទាប់បន្សំ​មួយចំនួនទៀត​ដូចជា​ត្រប់​,​ម្ទេស ,​ដែល​ដំណាំ​ទាំងនេះ សរុប​ក្នុង​មួយឆ្នាំ​គាត់​អាច​ទទួល​ចំណូល បាន​ជាង​២០​លាន​រៀល​ដែរ​។​ ​កសិករ ច​ន គឹម​ស្រស់ បានឱ្យដឹង​ទៀតថា​៖​ចំពោះ​វិធីសាស្ត្រ និង​បច្ចេកទេស​ក្នុង​ការដាំដុះ​បន្លែ​នេះ គឺ​គាត់​មើល​តាម​យូ​ធូប​និង​មានការ​បង្រៀន​ពី​មន្ត្រី​កសិកម្ម​ផងដែរ​។​កន្លងមក​គាត់​ទទួលបាន​សម្ភារ​ជាច្រើន​ពី​មន្ទីរ​កសិកម្ម​ខេត្ត​សម្រាប់​យកមកប្រើ​ប្រាស់​លើ​ការដាំ​បន្លែ​របស់គាត់​។​ក្នុងនោះ​គាត់​ក៏​សំណូមពរ​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ជួយ​ព​ន្លឿ​ន​ការស្តារ​ស្រះ​និង​ឧបត្ថម្ភ​ម៉ាស៊ីនបូមទឹក​សម្រាប់​គាត់​ផង​ព្រោះ​ខែ​នេះ​ទឹក​ចាប់ផ្តើម​រីង​បណ្តើរៗ​ហើយ​៕​​វ៉ាន់ឌី​​ ​