ព័ត៌មានសង្គម

ពលរដ្ឋ​ស្រុក​ជ័យ​សែន​ទទួល​អំណោយ​ពី​ក្រុមការងារ​និង​សមាគមន៍​និ​សិ​ត្ស​បញ្ញវ័ន្ត​ក្មេង​វត្ត​

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិការ​ឆ្នាំ​២០២០​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​ព្រមទាំង​មន្ត្រី​ជាច្រើនរូប​ក្នុង​ខេត្តព្រះវិហារ​បាន​ចូលរួម​ក្នុង​កម្ម​វិធីចែក​អំណោយ​ជូន​ពលរដ្ឋ​ខ្វះខាត​ទីទាល់ក្រ​ចំនួន​៦​ឃុំ​ស្មើ​និង​៦២​គ្រួសារ​ក្នុងស្រុក​ជ័យ​សែន​។​ ​លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​មាន​ប្រសា​ស​ន៏​ថាៈ​អំណោយ​ដែល​យកមកចែក​ជូនប​ង​ប្អូន​ទាំង ៦​ឃុំ​នេះ​គឺជា​របស់​សមាគម​ន៏​និ​សិ​ត្ស​បញ្ញា​វ័​ន្ត​ក្មេង​វត្ត​រួមទាំង​ព្រះសង្ឃ​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ជ័យ​សែន​មាន​លោក​កង​សៅ​គុណ​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​។​អំណោយ​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​មី​,​ទឹកស៊ីអ៊ីវ​,​និង​សម្ភារ​មួយចំនួន​៕​​​វ៉ាន់ឌី​

ព័ត៌មានសង្គម សន្តិសុខ

​ចុះបង្ក្រាប​ហាង​”​ដាយ​ម៊ិ​ន​ម៉ាស្សា​”​ដែល​ផ្អើល​ពេញ​ហ្វេ​សបុ​ករឿង​បន្ធូរ​អារម្មណ៍​ដោយ​ដៃ​និង​មាត់​

ភ្នំពេញ​៖​បន្ទាប់ពី​ល្បី​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ករឿង​បន្ធូរ​អារម្មណ៍​ដោយ​ដៃ​និង​មាត់​ក្នុង​ហាង​ម៉ាស្សា​”​ដាយ​ម៊ិ​ន​ម៉ាស្សា​”​កាលពី​នៅ​រសៀល​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​កម្លាំង​សមត្ថកិច្ច​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​បាន​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ​”​ដាយ​ម៊ិ​ន​ម៉ាស្សា​”​។ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២២២​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ដែល​សង្ស័យថា​៖​មាន​បង្កប់​សេវាកម្ម​ផ្លូវភេទ​ដូច​ការលើក​ឡើងជា​វីដេអូ​,​តថ្លៃ​គ្នា​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕វិចិត្រ

ព័ត៌មានសង្គម

មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​និង​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​

ខេត្តកំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​២៥​វិច្ឆិការ​២០២០​មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​,​កម្លាំង​សមត្ថកិច្ច​រួមមាន​មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​ពិនិត្យ​បទល្មើស​នេសាទ​ដែល​ប្រើ​របាំង​រាំង​ភ្ជិត​ព្រែក​ជាច្រើន​កន្លែង​ក្នុងភូមិ​ព្រែក​យួន​និង​ព្រែក​ផ្សេងៗ​ទៀតហើយ​បាន​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ស្ថិតក្នុង​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​។ ​ ​លោក​អ៊ិត​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថាៈ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល​ការនេសាទ​របស់​ប្រជាពលរដ្ឋ​ដែល​បានដាក់​របាំង​រាំង​ផ្ជិ​ត​ព្រែក​នៅក្នុង​ស្រុក​ជល​គី​រី​។​ជាមួយនេះ​កម្លាំង​បាន​រុះ​រើចេញ​នូវ​ស្បែ​មុង​និង​អួន​ក្រឡា​ញឹក​និង​បានការ​ណែនាំ​ប្រជា​នេសាទ​ទាំងអស់​ឱ្យ​កុំ​ដាក់​សាច់​អួន​ក្រឡា​ញឹក​និង​ស្បៃ​មុង​។​ ​លោក​អ៊ិត​សុធា​បាន​បន្តថាៈ​សូម​បងប្អូន​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់យក​ត្រី​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ត្រី​ចម្រុះ​ល្អិតៗ​ដែល​អាច​នឹង​ប្រឈម​ដាច់​ពូជ​និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ​មួយចំនួន​ចូលទៅក្នុង​ទន្លេ​វិញ​៕​វិចិត្រ​​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​រដ្ឋមន្ត្រី​កសិកម្ម​៖​កម្ពុជា​ផលិត​បន្លែ​១៤០​ពាន់​តោន​ក្នុង​មួយឆ្នាំ​និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ជិត​៦០.០០០​ហិកតា​

កំពង់ចាម​:​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សន្ទុះ​នៃ​ការដាំដុះ​បន្លែ​ទូទាំងប្រទេស​កម្ពុជា​បាន​កើនឡើង​ខ្លាំង គឺ​ក្នុង​មួយឆ្នាំ​អាចមាន​សមត្ថភាព​ផលិត​បាន ១៤០​ពាន់​តោន និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បាន​ជិត ៦០.០០០ ហិកតា​។ ខណ​:​ដែល​សេចក្តីត្រូវការ​កម្រិត​ប​ន្លែ​ប្រមាណ ៨៥០​ពាន់​តោន​ក្នុង​មួយឆ្នាំ​នោះ​។​ ​នេះ​ជាការ​លើកឡើង​របស់លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក្នុង​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៧​ក្រោម​ប្រធានបទ​«​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ដើម្បី​របប​អាហារ​សុខភាព​» ។​ចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​យឹម​ឆៃលី​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទនិង​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​ ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថាៈ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ថា​មូល​ហេតុអ្វី​បានជា​យើង​នៅតែ​បន្ត​នាំ​បន្លែ​ចូលក្នុង​ប្រទេស​?​នោះ​គឺ​យើង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មីៗ​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​បន្ទាប់មក​សន្ទុះ​មានការ​កើនឡើង​ខ្លាំង​គឺ​កសិករ​បាន​ពង្រីក​ផ្ទៃ​ដីដុះ​បន្លែ​ទូទាំងប្រទេស​បាន​ចំនួន​ជិត ៦០.០០០ ហិកតា​។​ ​លោក វេ​ង សាខុន បាន​មានប្រសាសន៍​ទៀតថា ក្នុងនោះ​ការផលិត​បន្លែ​ក៏បាន​ឈាន​រហូតដល់​ចំនួន ១៤០​ពាន់ តោន​ក្នុង​មួយឆ្នាំ​។ ខណ​:​ដែល​សេចក្តីត្រូវការ​បន្លែ​រប​ស់​យើង​ក្នុង​កម្រិត​ប្រមាណ​៨៥០​ពាន់ តោន​ក្នុង​មួយឆ្នាំ​នោះ​។​ជាមួយ​នោះ​ក៏បាន​ដាក់ចេញ​ផងដែរ​នូវ​ធាន​ការផលិត​បន្លែ​សុវត្ថិភាព​ជូន​ប្រជាជន​បរិភោគ​គឺ​សំខាន់​យើង​ត្រូវ​យល់ដឹង​ទាំងអស់គ្នា​ថា​«​បន្លែ​សុវត្ថិភាព​គឺជា​ការកាត់បន្ថយ​នូវ​ថ្នាំពុល​កសិកម្ម ហើយ​ត្រូវ​ការបន្ថយ​នូវ​ការប្រើប្រាស់​ជីគីមី​។​ ​លោក​បាន​បន្ថែមថា​នៅក្នុង​បរិបទ​ថ្មី​នេះ​យើង​ត្រូវ​ជំរុញ​ការដាំដុះ​ប្រកបដោយ​សុវត្ថិភាព​គឺ​យើង​បានផ្តល់​ជូន​កសិករ​ជា​អ្នក​ផលិត​បន្លែ​សុវត្ថិភាព​ទូទាំងប្រទេស​នូវផ្ទះ​សំណាញ់​ចំនួន ១០០ ផ្ទះ​សំណាញ់ និង​គ្រោង​ផ្តល់ជូន​ផ្ទះ​សំណាញ់​ឱ្យបាន​កើនឡើង​ដល់ ៤០០ ផ្ទះ​សំណាញ់​បន្ថែមទៀត​។ ដើម្បី​ចូលរួម​ដល់​ការផលិត​បន្លែ​សុវត្ថិភាព​ចាក់​បញ្ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ឱ្យបាន​ទំហំ​ប្រមាណ ៥​ភាគរយ នៃ​ការផលិត​បន្លែ​ក្នុង​បរិមាណ​សរុប ៦៤០​ពាន់ តោន​ក្នុង​មួយឆ្នាំ​នោះ​។​ ​អ្នកស្រី​ឃាង​ស៊ី​ផូ​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​សហគមន៍​សំបួរមាស​ក្រុង​កំពង់ចាម​ដែល​ទទួលបាន​ផ្ទះ​សំណាញ់​ពី​ក្រសួងកសិកម្ម​បាន​ពោល​ប្រាប់​រស្មី​កម្ពុជា​ថាៈ​ពិត​មែនហើយ​ការដាំ​បន្លែ​សុវត្ថិភាព​នៅក្នុង​សំណាញ់​នា​រយ​:​ប៉ុន្មាន​ខែ​កន្លងទៅនេះ​គឺ​បានទទួល​ទិន្នផល​ខ្ពស់ជាង​ដាំ​ខាងក្រៅ​ផ្ទះ​សំណាញ់​ជាង​៥០​ភាគរយ និង​តម្លៃ​ទីផ្សារ​ខ្ពស់ជាង​បន្លែ​ដាំ​នៅ​ទីវាល​ប្រហែល​២០​ភាគរយ​។​ ​អ្នកស្រី​ដែលជា​ប់​ជា​កសិករ​គំរូ​បាន​បន្តថា​អត្ថប្រយោជន៍​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​គឺ​បញ្ចៀស​បានការ​បំផ្លាញរ​បស់​សត្វល្អិត​គ្រប់​ប្រភេទ​និង​គេច​ផុតពី​បញ្ហា​អាកាសធាតុ​ទឹកភ្លៀង​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​និង​ការផ្តល់​ទិន្នផល​បាន​ទៀត​ទាត់​៕​សម្បត្តិ​ ​

ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

​កើត​ជំងឺ​លើ​សត្វ​ជ្រូក​ងាប់​ជា​បន្តបន្ទាប់​ក្នុង​ខេត្ត​ប៉ៃលិន​

​ប៉ៃលិន​៖​សត្វ​ជ្រូក​ចិញ្ចឹម​ជាច្រើន​ក្បាល​របស់​កសិករ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​ឈឺ​ងាប់​បន្តបន្ទាប់​ក្រោយ​ជំងឺ​រាតត្បាត​សត្វ​គោបា​ន​ស្រាកស្រាន្ត​។​ កសិករ​ក្នុង​ខេត្ត​ប៉ៃលិន​ម្នាក់​មានឈ្មោះ​ជុំ​ទិ​ត្យ​បាន​លើកឡើងថាៈ​ចាប់តាំងពី​ពាក់កណ្តាល​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០២០​មក​សត្វ​ជ្រូក​ចិញ្ចឹម​របស់លោក​បានកើត​នូវ​ជំងឺ​ម្យ៉ាង​មាន​អាការ​:​រមាស់​ពេញ​ដងខ្លួន​បែកពពុះមាត់​និង​អត់​ស៊ី​ចំណី​បណ្តាលឱ្យ​ស្គម​ហើយ​ងាប់​ជា​បន្តបន្ទាប់​អស់​ចំនួន​ជាង​១០​ក្បាល​មិនដឹង​មូលហេតុ​។​ ​ចំណែក​កសិករ​ម្នាក់ទៀត​ឈ្មោះ​ជុំ​គា​រស់នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដែរ​ថា​៖ បច្ចុប្បន្ន​លោក​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​.​សរុប​ប្រមាណ​ជាង ៣០​ក្បាល​។​កន្លងមកនេះ​មាន​បញ្ហា​កើត​នូវ​ជំងឺ​រ៉ាំរ៉ៃ​រហូតដល់​ងាប់​អស់​ប្រមាណ​ជា​៣​ក្បាល លោក​មានការ​ព្រួយ​បារ​ម្មណ៍​ជាខ្លាំង​ខ្លាចក្រែង​ជំងឺ​ខាងលើ​ន​បាន​រាតត្បាត​ទៅដល់​ជ្រូក​ចិញ្ចឹម​ផ្សេងៗ​ទៀត​។​ ​ អ្នកស្រី​កែវ​ស្រី​ប្រក​បរបរ​ចិញ្ចឹម​ជ្រូក​ដូចគ្នា​បាន​ប្រាប់ឱ្យដឹង​ដែរ​ថាៈ​ជាមួយ​ការកើតឡើង​នូវ​ជំងឺ​ជ្រូក​នេះដែរ​លោកស្រី​បាន​ហៅ​ពេទ្យសត្វ​ឯកជន​មកចាក់​ថ្នាំ​ព្យាបាល​ដែរ​ដោយ​ចំណាយ​អស់ប្រាក់​ជាច្រើន​។​ប៉ុន្តែ​មិនបាន​ជាសះស្បើយ​ឡើយ​ប្រការនេះ​លោកស្រី​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ជួយ​ចុះមក​ពិនិត្យ​និង​ជួយសង្គ្រោះ​ការប៉ះពាល់​នេះ​ផង​។​ ​លោក​សាយ​សុផាត​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ប៉ៃលិន​បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​២៦​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០២០​នេះ​ថាៈ​ពាក់ព័ន្ធ​ករណី​ជ្រូក​ឈឺ​នេះ​គ្រាន់តែ​ជាការ​កើត​ជំងឺ​ធម្មតា​តាម​ផ្ទះ​របស់​ប្រជាកសិករ​ប៉ុណ្ណោះ​។​តែ​វា​មិនមែនជា​ការផ្ទុះ​ឡើង​នោះទេ​ចំពោះមុខ​មន្ត្រី​របស់លោក​បាន​នឹង​កំពុងតែ​ចុះ​ពិនិត្យ​តាមដាន​ដើម្បី​អន្តរាគមន៍​ហើយ​ប៉ុន្តែ​វា​មិនមែនជា​ករណី​ធ្ងន់ធ្ងរ​នោះឡើយ​៕សុខុម

នយោបាយ ព័ត៌មានសង្គម សុខាភិបាល

ព្រឹក​នេះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាំយក​ម៉ាស់​និង​បរិក្ខារ​ពេទ្យ​ជា​អំណោយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ដឹកនាំ​គណ​:​ប្រតិភូ​កម្ពុជា​ចាក​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​រួម​មាន​ម៉ាស់​ចំនួន​ជាង​២​លាន​និង​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត​ជូន​រដ្ឋាភិបាលនិង​ប្រជាជន​មី​យ៉ាន់​ម៉ា៕សហការី ​ ​ ​រូបថត​៖ ឯល វឌ្ឍន​: និង​ឡាញ់ វិសាល​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចុះ​ពិនិត្យ​ការធ្វើ​ស្រែ​ឡើងវិញ​នៅក្នុង​ខេត្តក្រចេះ​

ក្រចេះ​៖​កាលពី​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​៣០២០​លោក​គន់គីម​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យដឹងថាៈ​ការធ្វើ​ស្រែ​ឡើងវិញ​ក្រោយពេល​ទឹកជំនន់​សម្រេចបាន​ជាង​៦២​ភាគរយ​ហើយ​។​ ក្នុងពេល​អញ្ជើញ​ចុះទៅពិនិត្យ​ការធ្វើ​ស្រែ​ឡើងវិញ​របស់​ប្រជាកសិករ​នៅក្នុង​ខេត្តកំពង់ចាម​និង​ខេត្តក្រចេះ​ឃើញថា​ប្រជាកសិករ​ដែល​រង​ការខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​នាពេល​កន្លងទៅ​បាននិងកំពុង​មមាញឹក​ជាខ្លាំង​ជាមួយ​ការបង្កបង្កើន​ផល​ឡើងវិញ​។​ ​ លោក​បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នៅតាម​វាលស្រែ​ចាប់តាំងពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០​លោក​បាន​ចុះទៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ កំពង់ចាម និង​ខេត្តក្រចេះ​។​លោក បាន​សម្តែង​ការរីករាយ​ដោយបាន​ឃើញ​ប្រជាកសិករ​កំពុង​មមាញឹក​នឹង​ការ​បង្កបង្កើនផល​ឡើងវិញ​ត្បិត​ជាការ​ចង់ឃើញ​របស់​ស​ម្តេច​តេ​ជោ​។​ ​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​កសិករ​តាម​វាលស្រែ​លោក​បាន​ប្រាប់​កសិករ​ថាៈ​ការងារ​បង្កបង្កើនផល​ឡើងវិញ​របស់​ប្រជាកសិករ​ក្រោយពេល​ទឺ​ក​ជំនន់​ស្រក​ទៅវិញ​ជាការ​ងារ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​យកចិត្តទុកដាក់​ខ្ពស់បំផុត​។​ព្រោះ​ការ​បង្កបង្កើនផល​ឡើងវិញ​នេះ​ជួយ​ធានា​ដល់​សន្តិសុខ​ស្បៀង ហើយក៏​ជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕ស. ឃួន​ ​

ព័ត៌មានសង្គម

ក្រុម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​យក​អំណោយ​ផ្តល់ជូន​គ្រួសារ​ក្រីក្រ​

ខេត្តព្រះវិហារ​៖​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ក្រុមការងារ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​គ្រួសារ​កុមារី​ថា​ត់​លក្ខណា​អាយុ​៥​ឆ្នាំមាន​ជំងឺ​ជា​ទម្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​ភូមិ​បាក់​កាំ​ន​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ ។​ ​លោកនាយក​ប្រតិបត្តិ​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក​អភិបាលខេត្ត​ប្រធាន​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​ សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹកស៊ីអ៊ីវ​,​សារុង​,​ក្រមា​,​ភួយ​,​មុង​,​ទឹកបរិសុទ្ធ​,​និង​ថវិកា​មួយចំនួន​។​ក្នុងនោះ​ថវិកា​លោកស្រី​មឿង​សុធា​និង​ស្វាមី​ចំនួន​៥០.០០០​រៀល​៕​​វ៉ាន់ឌី​

ព័ត៌មានសង្គម សន្តិសុខ

​កម្លាំង​ការពារ​ព្រំដែន​ច្រក​ស្វាយចេក​ច្រានចោល​ព័ត៌មាន​ថា​មានការ​លួច​នាំចេញ​ពលករ​ខុសច្បាប់​ទៅ​ថៃ​

បាត់ដំបង​៖​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ស្វាយចេក​ហៅ​ចាន់​គី​រី​ស្ថិត​ត្រង់ចំណុច​ចាន់​គី​រី ភូមិ​ស្វាយ​ឃុំ​កំរៀង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​លើកឡើងថា​ច្រក​មួយ​នេះ​មានការ​លួចលាក់​បើកដៃ​ជាមួយ​មេខ្យល់​នាំចេញ​នូវ​ពលករ​ខ្មែរ​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​។​ ​លោក​អនុសេនីយ៍ឯក​យ៉ុង​សម្បត្តិ​នាយប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ស្វាយចេក​(​ហៅ​ចំណុច​ចាន់​គី​រី​)​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០២០​នេះ​ថា​៖​កន្លងមកនេះ​មាន​ព័ត៌មាន​មួយ​បាន​អះអាងថា​កម្លាំង​របស់លោក​មានការ​ឃុបឃិត​លួចលាក់​នាំចេញ​ពលករ​ខ្មែរ​។ ​ក្នុងនោះ​មាន​ទាំង​ទំនិញគេចពន្ធ​ឬ​បទល្មើស​ផ្សេងៗ​ជាច្រើន​ឆ្លងកាត់​ជាការ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩​ពី​ប្រទេសជិតខាង​។ ​ជុំវិញ​ព័ត៌មាន​ក្លែងក្លាយ​នេះ​លោក​សូមប​ដិ​សេដ្ឋ​ទាំងស្រុង​ដែល​កន្លងមក​កម្លាំង​ឈរជើង​ទាំងអស់​មិនដែល​ល្អៀង​បំពាន​នឹង​បទបញ្ជា​របស់​ថ្នាក់លើ​ឡើយ​។​ផ្ទុយទៅវិញ​មានតែ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារ​:​កិច្ច​ឱ្យទទួល​បាន​ជោគជ័យ​។​ លោក​អនុសេនីយ៍ឯក​យ៉ុង​សម្បត្តិ​បាន​បន្តថាៈ​ទីតាំង​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ​ជាទី​តាំង​មួយ​ដែល​អនុញ្ញាតឱ្យ​មានការ​ពិនិត្យ​ធ្វើ​ច​ត្តា​ឡី​ស​ក្ក័ព​លករ​ខ្មែរ​ដែល​ចេញ​មកពី​ប្រទេស​ថៃ​។​ជាមួយ​នោះដែរ​មាន​កម្លាំងចម្រុះ​ជាច្រើន​ចូលរួម​សហការ​ដូចជា​អាជ្ញាធរ​ស្រុក​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​មន្ត្រី​សុខាភិបាល​មួយចំនួនទៀត​បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន​។ ប៉ុន្តែ​ចំណុច​ចាន់​គី​រី​ខាងលើ​កន្លងមក​មានតែ​ការអនុគ្រោះ​ឱ្យ​ពលរដ្ឋ​ជាប់​តំបន់​ព្រំដែន​មួយចំនួន​តូច​ប៉ុណ្ណោះ​ចេញ ចូល​ដើម្បី​ទិញ​ម្ហូប ស្បៀងអាហារ​តិចតួច​ដោ​យ​មិនបាន​យកលុយ​ពី​ពួកគាត់​ឡើយ​៕សុខុម​

ព័ត៌មានសង្គម សេដ្ឋកិច្ច

​របរ​លក់​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​អាចជួយ​ផ្គត់ផ្គង់​ក្រុមគ្រួសារ​បាន​សមរម្យ​

​កំពង់ស្ពឺ​៖​ពលរដ្ឋ​ប្រកប​របរ​លក់​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​អាចជួយ​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួ​សារបាន​សមរម្យ​ដែលមាន​សមាជិក​ចំនួន​៧​នាក់​។ ​បុរស​ប្រកប​របរ​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​លក់​ឈ្មោះ​សូ​សន​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ចេក​ឃុំ​ចេក​ស្រុក​ស្វាយរៀង​ខេត្តស្វាយរៀង​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថាៈ​គាត់​បាន​ប្រកបរ​បលក់​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​ព្រមទាំង​សម្ភារ​ប្រើប្រាស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។​ ​បុរស​សូ​សន​បាន​បន្តថាៈ​កាលពី​ដំបូង​គាត់​ដឹក​ដើរ​លក់​តាម​កង់​ប្រើ​កម្លាំង​ដោយ​ធាក់​និង​ជើង​ចេញពី​ខេត្តស្វាយរៀង​យកមក​លក់​នៅ​ខេត្តព្រៃវែង​,​ខេត្តកណ្តាល​,​ខេត្តកំពង់ស្ពឺ​,​ខេត្តតាកែវ​,​ខេត្តកំពត​,​និង​ខេត្ត​ព្រះសីហនុ​ដោយ​ចំណាយពេល​វេលា​ចាប់​១៥​ថ្ងៃ​ទៅ​៣០​ថ្ងៃ​ទើប​ចូល​ផ្ទះ​ម្តង​។ ​គាត់​បាន​បន្តថាៈ​ចាប់តាំងពី​គាត់រ​ករបរ​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទាំងអស់នេះ​អាច​ផ្គត់ផ្គង់​ជី​វិភាព​ក្នុង​គ្រួ​សារបាន​សមរម្យ​ខណៈដែល​កូនប្រុស​ស្រី​របស់គាត់​៥​នាក់​បាន​រៀនសូត្រ​សមរម្យ​និង​គេ​។​ ​គាត់​បាន​បញ្ជាក់ថា​គាត់​ដឹក​កញ្ច្រែង​និង​ផ្ទះ​ម្រេញគង្វាល​ព្រមទាំង​សម្ភារ​ប្រើប្រាស់​តាម​កង់​រយៈពេល​៥​ឆ្នាំ​ទើប​គាត់​ទិញ​ម៉ូតូ​ដឹក​វិញ​ម្តង​រហូតមកដល់​បច្ចុប្បន្ន​។​កាលពី​គាត់​ដឹក​តាម​កង់​ទៅ​លក់​ចំណាយពេល​ជាង​១​ខែ​ដឹក​តាម​ម៉ូតូ​គាត់​ចំណាយពេល​៧​ថ្ងៃ​ទៅ​១៥​ថ្ងៃ​គាត់​ត្រឡប់មកផ្ទះ​វិញ​។ ​ឯ​សម្ភារ​ដែល​គាត់​ទិញ​យកទៅលក់​ម្តងៗ​ចំណាយ​អស់ពី​១.៥០០.០០០​រៀល​ទៅ​២.៥០០.០០០​រៀលពេល​យកទៅលក់​អស់​គាត់​អាច​ចំណេញ​បាន​១.២០០.០០០​រៀ​ទៅ​១.៣០០.០០០​រៀល​ដោយ​ដក​ដើម​ទុក​រួច​៕សុ​ភ័​ណ្ឌ​​