ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ច​ក្រុង​សិរីសោភ័ណ​ចាប់​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​និង​បន្ត​ចាប់​អ្នក​គប់​កញ្ចក់​រថយន្ត​ពេលយប់​

​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​១​ក្រុម​ចំនួន​៩​នាក់​ករណី​បង្ហោះ​ម៉ូតូ​ហើយ​ត្រូវ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​។​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​កម្លាំង​នគរបាល​ក្រុង​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​១​ក្រុម​នោះបាន​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​ខូច​សណ្តាប់ធ្នាប់​និង​វិន័យ​ថ្លៃថ្នូរ​។​ដោយសារ​ពួកគេ​នាំគ្នា​បង្ហោះ​ម៉ូតូ​បែប​អាណាធិបតេយ្យ​នៅក្នុង​ក្រុង​សិរី​សោ​ភ័យ​។​ ​មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​បន្តថា​ការចុះ​បង្ក្រាប​ក្មេង​នំ​នើ​ង​បង្ហោះ​ម៉ូតូ​បាន​១​ក្រុម​នោះ​គឺ​នៅ​ផ្លូវ​ព្រំប្រទល់​រវាង​សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ​និង​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​ដោយបាន​ម៉ូតូ​៦​គ្រឿង​និង​មនុស្ស​៩​នាក់​ក្នុងនោះ​មាន​ស្រី​២​នាក់​ផង​។​ក្មេង​ទំនើង​ទាំងនោះ​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​១៧​ឆ្នាំ​ហើយ​ជា​សិស្ស​កំពុង​រៀនសូត្រ​ចំនួន​៥​នាក​ផង​។​ ​លោកស្នងកា​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ស្នើឱ្យ​អាណាព្យាបាល​ឬ​ម្តាយ​ឪពុក​ក្មេង​ទំនើង​មក​ធ្វើ​កិច្ចសន្យា​និង​អប់​រំលើក​ទី​១​។​ប៉ុន្តែ​បើ​នៅ​មិន​រាងចាល​លើក​ទី​២​និង​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​កាត់ទោស​តាម​នីតិវិធី​។​លោក​បាន​បន្តថា​៖​ខណៈ​នេះ​នៅឯ​ស្រុក​ក្រុង​ផ្សេងទៀត​រួមមាន​ស្រុក​អូរជ្រៅ​ព្រះនេត្រព្រះ​មង្គល​បូរី​ក៏បាន​អះអាង​ពី​ការប្តេជ្ញា​បង្ក្រាប​ក្មេង​ទំនើង​គប់​កញ្ចក់​ឡាន​ពេលយប់​កន្លងមកនេះ​៕ ​

សន្តិសុខ

ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុង​បន្ទប់​ផ្ទះសំណាក់​ករណី​លួច​សា​ហាយ​ស្មន់​ប្រពន្ធ​មិត្តភក្តិ​

ស្ទឹងត្រែងៈ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង​ស្ថិតក្នុង​ភូមិ​កាំ​ង​មេម៉ាយ​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ករណី​លួច​សា​ហាយ​ស្មន់​ប្រពន្ធ​មិត្តភក្តិ​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​។​បង្ក​ការភ្ញាក់ផ្អើល​ដោយសារ​រឿង​ស្នេហា​សហាយស្មន់​ផិតក្បត់​ដោយ​ស្ត្រី​ម្នាក់​មានកូន​ស្រី​ចំនួន​៣​នាក់​បែរជា​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ជា​មិត្តភក្តិ​របស់​ប្តី​។​ ​តាម​ការរៀបរាប់​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​ករណី​ផិតក្បត់​គឺ​ស្ត្រី​ម្នាក់​មាន​ប្តី​និង​កូនស្រី​បីនាក់​រួចហើយ​។​បុរស​ដែល​ទាក់ចិត្ត​ប្រពន្ធ​គេ​គឺជា​អ្នករស់នៅ​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​តាម​សាច់រឿង​បានឱ្យដឹងថា​បុរស​ផិត​ប្រពន្ធ​គេ​គឺជា​អ្នក​រាប់អាន​គ្នា​បងប្អូន​ធម៌​បាយទឹក​ជាមួយគ្នា​នៅ​ក្រុង​ស្ទឹងត្រែង​។​ក្រោយពី​រាប់អាន​គ្នា​យូរៗ​ទៅ​ស្រាប់តែ​បុរស​នោះ​មានគំនិត​ទំនាក់ទំនង​ស្នេហា​ប្រពន្ធ​គេ​។​ ​បើតាម​ការនិយាយ​ពី​មិត្តភក្តិ​និង​ស្វាមី​ថា​ចាប់តាំងពី​យកគ្នា​ជា​ប្តី​ប្រពន្ធ​រហូត​មានកូន​បីនាក់​មិនដែល​មានទំនាស់​រឿង​ធំដុំ​ទេ​។​លុះ​ពេល​ចាប់តាំងពី​រាប់អាន​មាន​អ្នកផ្សេង​មក​ប្រពន្ធ​បែរជា​បញ្ចេញ​ច​រឹក​ទាំង​ការនិយាយស្តី​ខុសពី​ធម្មតា​ធ្វើឱ្យ​ប្តី​កើតការ​សង្ស័យ​។​នេះ​បើតាម​ការរៀបរាប់​ពី​ប្តី​ទៀតថា​ប្រពន្ធ​មាន​ទំនាក់ទំនង​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​និង​កាន់តែ​ប្លែក​ខុសពី​មុន​។​សកម្មភាព​នេះ​ធ្វើឱ្យ​ប្តី​ចាប់អារម្មណ៍​តាមដាន​ប្រពន្ធ​គ្រប់​សកម្មភាព​។​ ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​បុរស​ជា​ប្តី​រួម​និង​មិត្តភក្តិ​បាន​តាមដាន​បុរស​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​របស់ខ្លួន​។​បុរស​ជា​ប្តី​បានឃើញ​បុរស​សង្ស័យ​ទាក់ទង​ប្រពន្ធ​ទិញ​បាយ​ពីរ​កញ្ចប់​នៅ​ផ្សារ​គីឡូ​២​និង​តាម​បន្ត​ឃើញ​ទិញ​ផ្លែ​ដូង​ចំនួន​២​ផ្លែ​ជិះ​ម៉ូតូ​ឆ្ពោះ​ទៅខាង​ស្ពាន​មេគង្គ​។​បន្ទាប់ពី​តាមដាន​ឃើញ​ជិះ​ម៉ូតូ​ចូលក្នុង​ផ្ទះសំណាក់​មែន​។​ប្តី​បាន​ប្រាប់​សាច់ញាតិ​និង​ចូល​គាស់​ទ្វារ​បន្ទប់​ផ្ទះសំណាក់​បង្ក​មានការ​ភ្ញាក់ផ្អើល​។​ អ្នកឃើញ​ហេតុថា​បុរស​ជា​ប្តី​បាន​វាយ​ទៅលើ​បុរស​សហាយស្មន់​យ៉ាងខ្លាំង​ដើម្បី​រំសាយកំហឹង​។​ស្ត្រី​ជា​ប្រពន្ធ​មិន​និយាយស្តី​អ្វី​ទាំងអស់​រួច​បើក​ម៉ូតូ​ចេញពី​ផ្ទះសំណាក់​បាត់​។​ដោយ​បុរស​សហាយ​ត្រូវ​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​រកឃើញ​ភស្តុតាង​នៅសល់​ក្នុង​បន្ទប់​មានដូចជា​បាយ​ពីរ​ប្រអប់​ដូង​ពីរ​ផ្លែ​និង​ស្រោមអនាម័យ​ប្រើ​រួច​មួយ​។​ ​តួ​ស្រី​ខាង​សារព័ត៌មាន​យើង​មិនទាន់​សុំ​ការបកស្រាយ​នៅឡើយ​ទេ​។​ចំណែក​សមត្ថកិច្ច​នគ​របាល​ប្រាប់​ដល់​អ្នកកាសែត​ថា​សុំ​មិន​បង្ហាញ​ឈ្មោះ​អ្នកពាក់ព័ន្ធ​ដោយ​គ្រាន់តែ​មានការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​៕​

សេដ្ឋកិច្ច

ក្រុមហ៊ុន​ម៉ូតូ GPXស៊េរី​ឆ្នាំ​២០២០​បាននាំចូលមក​ដល់ក​ម្ពុ​ជា​

ភ្នំពេញៈ​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​វិស័យ​នី​ហរ​ណ​អា​ហរ​ណ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ​ក្នុង​វិស័យ​នាំចេញ​នាំចូល​នៅ​កម្ពុ​ជាការ​នាំចូល​ម៉ូតូ​ពី​ក្រៅប្រទេស​ក៏​កំពុង​រីកលូតលាស់​ផងដែរ​ស្របពេល​តម្រូវការ​ម៉ូតូ​នៅ​កម្ពុជា​កើនឡើង​ខណៈ​កំណើនប្រជាជន​និង​ជីវភាព​ប្រជាជន​ថ្នាក់កណ្តាល​មានការ​កើនឡើង​។​ ដើម្បី​បំពេញតម្រូវការ​នៃ​ការកើនឡើង​នៃ​ការ​ប្រ​ប្រាស់​ម៉ូតូ​នេះ ក្រុមហ៊ុន​ម៉ូតូ GPX កម្ពុជា បាន​នាំចូល​ម៉ូតូ​ម៉ាក​ថ្មី​ទំនើប​GPXPOPz125cc​ស៊េរី​ឆ្នាំ​២០២០​មក​ទីផ្សារ​កម្ពុជា​ដោយ​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ជាពិសេស​ពី​សំណាក់​យុវវ័យ​។​កាលពីពេល​ថ្មីៗ​នេះ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ម៉ូ​ឌែ​ល​ម៉ូតូ​ថ្មី​នេះ បាន​ត្រូវ​សម្ពោធ​បើក​លក់​ជា​ផ្លូវការ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​ ​លោក​អា​ពី​ឆាត​ណាក់​នូ​វ៉ា​ទី​ម​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ម៉ូតូ​GPX​ប្រចាំ​ប្រទេស​ថៃ​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖GPXPOPz125cc​ជា​ម៉ូ​ឌែ​ល​ម៉ូតូ​ប្រភេទ​គ្រួសារ​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ម៉ូតូ GPX ។​នេះ​ជា​ជំហាន​ដ៏​ធំ​បំផុត​មួយ​របស់​GPX​ក្នុងការ​ជ្រៀតចូល​ក្នុង​ទីផ្សារ​ម៉ូតូ​ប្រើប្រាស់​សម្រាប់​គ្រួសារ​ដោយសារតែ​តាំងពីដើម​មក​ទីផ្សារ​សំខាន់​របស់​ក្រុមហ៊ុន​ម៉ូតូ​យើង​ផ្ដោត​តែ​លើ​ម៉ូតូ​ប្រភេទ​ស្ព​ត​។ ​ដូច្នេះ​ការមកដល់​នៅ​ម៉ូ​ឌែ​ល​ថ្មី​POPz125cc​នេះ​ផ្ដោតទៅលើ​យុវវ័យ​ជំនាន់​ថ្មី​ដែល​ចាប់អារម្មណ៍​ទៅលើ​ពណ៌​ចម្រុះ​បែប​ស៊ី​វិ​ល័យ ទាន់សម័យ ឆើតឆាយ​។ ម៉ូ​ឌែ​ល POPz 125cc មាន ៥ ពណ៌​គឺ ពណ៌​ក្រហម ពណ៌​ស​, ជា​ស្តាយ​បែប Luxury Style និង ពណ៌​ទឹកក្រូច​, ពណ៌​ផ្កាឈូក​, ពណ៌​ផ្ទៃមេឃ​, ជា​ស្តាយ​បែប Fashion Style, ហើយ​លក់​ចេញ​ក្នុងតម្លៃ ១៥៨០​ដុល្លារ​។​ ​លោក​បាន​បញ្ជាក់ថា​៖​បច្ចុប្បន្ននេះ​ម៉ាក​ម៉ូតូ​GPX​ជាប់​លំដាប់ថ្នាក់​លេខ​១​ជា​ផលិតផល​ថៃ​ក្នុងស្រុក​ដែលមាន​តំណាង​ចែកចាយ​ច្រើនជាង​៣០០​សាខា​ក្នុងប្រទេស​ថៃ​និង​៧​ប្រទេស​ជា​ដៃគូ​សហការ​មានដូចជា​ប្រទេស​កម្ពុជា​យើង​,​វៀតណាម​,​នេ​ប៉ាល់​,​បង់​ក្លា​ដែ​ស​,​ម៉ាឡេស៊ី​,​ហុងកុង​និង​ប្រទេស​ជប៉ុន​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ​គួរឱ្យកត់សំគាល់​។​ ​លោក​ហ្គា​រី​អ៊ឹង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មេត្រូ​ផូ​លី​ធិ​ន​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​ប្រ៊ែ​ន​បា​មានប្រសាសន៍ថា​លោក​រំពឹងថា​ម៉ូតូ​ទំនើប​រចនា​ស្អាត​និង​មានគុណ​ភាពល្អ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ជាពិសេស​ពី​យុវវ័យ​។​ លោក​បាន​បន្តថា​៖​គ្រប់​ម៉ូ​ឌែ​ល​ម៉ូតូ​របស់​GPX​គឺ​រចនា​រូបរាង​ដ៏​ប្រណីត​ឡូយ​ឥតខ្ចោះ​ស​ក្កិ​សម​បំផុត​ដែល​ប្រាកដជា​នាំ​លោកអ្នក​មកជា​មួយ​អារម្មណ៍​ថ្មី​ប្លែក​ប្រសិនបើ​អ្នក​កំពុងតែ​ចង់​ផ្លាស់ប្តូរ​របត់​ជីវិត​ថ្មី និង ទាន់សម័យ​។​ពិធី​សម្ពោធន៍​នេះ​មានការ​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ប្រេងម៉ាស៊ីន Motul, ក្រុមហ៊ុន​សំបក​កង់ Pirelli, និង​ក្រុមហ៊ុន​ភេសជ្ជៈ Pokka៕​សុផល ​

សេដ្ឋកិច្ច

ធនាគារ​ឯកទេស​វី​ង​បង្កើត​បទពិសោធ​មិន​ប្រើ​ក្រដាសប្រាក់​ក្នុង​ការទូទាត់​ហិរញ្ញវត្ថុ​

ភ្នំពេញ​៖​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​កំពុង​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​តាមរយៈ​ការផ្តល់ជូន​ពួកគេ​នូវ​សេរីភាព​ក្នុងការ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។​ជាមួយ​នោះ​និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិនចាំបាច់​មាន​ក្រដាសប្រាក់​ក៏ដូចជា​ដើម្បី​ធានា​នូវ​ភាពងាយស្រួល​និង​សុវត្ថិភាព​របស់​ពួកគេ​ផងដែរ​។​ ​លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ហើយ​ជាមួយនឹង​ការផ្តល់ជូន​នេះ​យើង​ធានា​នូវ​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។​យើង​បាន​ដាក់ចេញ​នូវ​ការផ្តល់ជូន​នេះ​បន្ទាប់ពី​មើលឃើញ​ពី​តម្រូវការ​របស់​ភ្ញៀវទេសចរ​ដែល​មកដល់​ប្រទេស​កម្ពុជា​។​ ​លោក​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​បន្តថា​យើង​មាន​ក្តី​រីករាយ​ក្នុងការ​ផ្តល់ជូន​ពួកគេ​នូវ​ការភ្ជាប់​ទំនាក់ទំនង​សុវត្ថិភាព​និង​ភាពងាយស្រួល​ជា​កញ្ចប់​តែម្តង​»​។​កញ្ចប់​សេវាកម្ម Wing4U Tourist Pack មាន​ស៊ីម​កាត​មួយ​ដែលមាន​អ៊ីនធឺណិត​និង​កញ្ចប់​សម្រាប់​ខ​ល​ទូរស័ព្ទ​ក្នុង​រយៈពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​រួមជាមួយ​ការចូល​ទៅកាន់​គណនី​វី​ង​និង​ម៉ា​ស្ទ័​រ​កាត​ផងដែរ​។​ដែល​អាច​ប្រើ​សម្រាប់​ការទិញ​ទំនិញ​ការ​កក់​និង​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន​។​ ​ជាមួយនឹង​ម៉ា​ស្ទ័​រកា​ត​អន​ឡាញ​របស់​វី​ង​ទេសចរ​អាច​ស្គែ​ន​QR​កូដ​និង​ទូទាត់​ប្រាក់​បាន​ជាង​៤​ម៉ឺន​ហាង​ហើយ​ម៉ា​ស្ទ័​រកា​ត​អនុញ្ញាតឱ្យ​ពួកគេ​អាច​ទិញ​ទំនិញ​បាន​ជាង​៨.០០០​ហាង​នៅ​ទូទាំងប្រទេស​។​ភ្ញៀវទេសចរ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការផ្តល់ជូន​ដោយ​សុវត្ថិភាព​តាមរយៈ​ការទូទាត់​ប្រាក់​របស់​វី​ង​តាមរយៈ​របៀប​បង់ប្រាក់​របស់​វី​ង​ហើយ​មាន​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់​ដោយមាន​តម្លៃ​ទាប​បំផុត​នៅតាម​ភ្នាក់ងារ​វី​ង​ជាង ៧០០០ កន្លែង​នៅ​ទូទាំងប្រទេស​។​ ​ការផ្តល់ជូន​នេះ​មាន​ចំនួន ២ ប្រភេទ​គឺ​សេវាកម្ម «Wing4U Tourist Basic» ដែលមាន​អ៊ីនធឺណិត ១,៥ ជី​ហ្គា​បៃ និង​ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ថ្ងៃ ចំណែក “Wing4U Tourist Extra” មាន​អ៊ីនធឺណិត ការផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ថ្ងៃ ដែល​ស៊ីម​កាត​ទាំងនេះ​មាន​សុពលភាព​រយៈពេល​៣០​ថ្ងៃ​។​ភ្ញៀវទេសចរ​ក៏​អាច​ទិញ​កញ្ចប់​បន្ថែម​ឲ្យ​សមស្រប​ទៅតាម​ការ​ស្នាក់​នៅ​របស់​ពួកគេ​ផងដែរ​។​ ​លោក​ManuRajan​បន្ថែមថា​៖«​យើង​ជឿជាក់ថា​បទពិសោធន​មិន​ប្រើ​ក្រដាសប្រាក់​នេះ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នក​ដែល​ស្វែងរក​ដំណោះស្រាយ​ទូទាត់​ប្រាក់​ងាយស្រួល​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ដ៏​ស្រស់ស្អាត​នេះ​កាន់តែច្រើន​»​។​ ​បច្ចុប្បន្ន​ការផ្តល់ជូន​នេះ​មាននៅ​បញ្ជរ​វី​ង​ដែលមាន​ទីតាំង​ស្ថិតនៅ​ច្រកទ្វារ​ពេល​អ្នកដំណើរ​មកដល់​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​នៅពេល​អនាគត​នឹងមាន​នៅតាម​បណ្តា​ទីតាំង​ជាច្រើន​នៅ​ទូទាំងប្រទេស​រួមជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដែលជា​ច្រកចូល​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយទៀត​ក្រៅពី​រាជធានី​ភ្នំពេញ​៕​សុផល​ ​

ព័ត៌មានសង្គម អប់រំ

អាជ្ញាធរស្រុក​ចុះ​ពិនិត្យនិងជួយសង់រោងដោល​នៅ​សាលាបឋមសិក្សា​​១​ខ្នង​ទៀត

ព្រះវិហារ​៖​​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​រួម​និង​មន្ត្រីក្រោមឱវាទ​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូរ​ឆ្នាំ​២០១៩បាន​អញ្ជើញ​ចុះទៅពិនិត្យ​រោងដោល​នៅក្នុង​សាលាបឋមសិក្សា​មួយ​ដែលមាន​កា​ខ្វះខាត​ដែល​រោងដោល​នោះ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អន្ទិល​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ ​លោក​ជា​គឹម​សេង​ក្នុងនាម​ជា​ប្រធាន​រដ្ឋបាល​ស្រុក​ដោយ​លោក​ពិនិត្យឃើញ​ពី​ភាព​កង្វះខាត​ជាក់ស្តែង​នៅក្នុង​សាលា​នោះ​លោក​ក៏បាន​ជួយ​ឧបត្ថម​ស​ង្ក័​សី​សម្រាប់​ប្រក់​រោងដោល​ដែលមាន​២​បន្ទប់​ចំនួន​៣០០​សន្លឹក​ដែលមាន​ស្រាប់​។​ពេលបច្ចុប្បន្ន​បាន​ធ្លុះធ្លាយ​ទាំងស្រុង​មូលហេតុ​នេះ​ដែលជា​ហេតុ​បង្កឱ្យមាន​ផល​លំបាក​និង​មាន​ប៉ះពាល់​ដល់​ការ​សិស្ស​ដែល​កំពុង​សិក្សា​រាល់ថ្ងៃ​។​ ​ក្រោយពី​លោក​ពិនិត្យ​ទៅលើ​ចំនួន​សិស្ស​ដែល​មក​សិក្សា​ក្នុង​រោងដោល​ក្នុង​សាលាបឋមសិក្សា​ខាងលើ​មិន​តុល្យភាព​និង​រោងដោល​នាពេល​បច្ចុប្បន្ន​ដែលមាន​ចំនួន​តែ​២​បន្ទប់​។​ចំនួន​សិស្ស​មាន​រហូតដល់​ទៅ​១៧៨​នាក់​។​លោក​ក៏មាន​គម្រោង​សាងសង់​រោងដោល​ម​ន្ថែ​ម​១​ខ្នង​ទៀត​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​។​ ​រោងដោល​គ្រោង​សង់​១​ខ្នង​ទៀត​មាន​ទទឹង​៧​ម៉ែត​នឹង​បណ្តោយ​២៤​ម៉ែត​ស្មើរ​និង​៣​បន្ទប់​ដែល​សរុប​ជា​ទឹកប្រាក់​អស់​រហូតដល់​ទៅ​២០​លាន​រៀល​។​ក្នុងនោះ​លោក​អភិបាលស្រុក​ក៏បាន​ឧបត្ថម​ថវិកា​ផ្ទាល់ខ្លួន​លោក​ចំនួន​២​លាន​រៀល​សិន​។​ជាមួយនេះ​លោក​អភិបាលស្រុក​ក៏បាន​ស្នើរ​សុំឱ្យ​ប្រជា​សហគម​ន៏​ដែលជា​អាណាព្យាបាល​សិស្ស​ក្នុង​តំបន់​សហគម​ន៏​ក៏ដូចជា​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ចូលរួម​ផង​៕សៅ​វ៉ាន់ឌី

ព័ត៌មានសង្គម

​កន្លែង​ស្តុក​ជ្រូក​នៅ​ស្រុក​សំពៅ​លូន​បាន​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​

​បាត់ដំបងៈ​ទីតាំង​ស្តុក​ជ្រូក​មួយកន្លែង​នៅក្បែ​ផែស្ងួត​ស្ថិតនៅ​ភូមិ​គឺ​ឡូ​១៣​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​បាត់ដំបង​។​ទីតាំង​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ជះ​ធុំ​ក្លិនស្អុយ​ពិបាក​ទ្រាំ​និង​ពិបាក​ដកដង្ហើម​។​ក្នុង​នោះបាន​រំខាន​ដំណេក​ពេល​ជ្រូក​ស្រែក​ម្តងៗ​។​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​ស្តុក​ជ្រូក​នាំចូល​ពី​ប្រទេស​ថៃ​របស់​ក្រុមហ៊ុន​ដ៍​ធំ​មួយ​សម្រាប់​ដឹក​យកទៅ​ចែកចាយ​បន្ត​នៅតាម​បណ្តា​ខេត្ត​នានា​និង​រាជធានី​ភ្នំពេញ​បាន​និយាយ​ទាំង​ក្តៅក្រហាយ​ថា​សព្វថ្ងៃនេះ​ពួកគាត់​ពិសេស​កូនតូចៗ​ធុំក្លិន​ស្អុយ​លាមក​ជ្រូក​ពី​បាក​ទ្រាំ​ដកដង្ហើម​និង​ពេល​ហូប​បាយទឹក​។​ ​ដោយសារតែ​ក្រុមហ៊ុន​នេះ​ពេល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​យកមក​ស្តុក​នៅក្នុង​រោង​គេ​ឱ្យ​កម្មករ​លាង​សម្អាត​ជ្រូក​និង​លាមក​ជ្រូក​ហើយ​បង្ហូរ​មក​ខាងក្រៅ​ក្បែរ​ផ្ទះ​ពួកគាត់​ដោយ​មិនមាន​ជីករណ្តៅ​ឬ​កប់​ចោល​ទេ​។​ពួកគាត់​បាន​ប្រាប់​ទៅ​អ្នកមើលការខុសត្រូវ​ក​ន្លែ​ង​ស្តុក​ជ្រូក​។​ប៉ុន្តែ​គេ​មក​យក​ត្រចៀក​ស្តាប់​ទេ​គឺ​មានតែ​លោក​អភិបាលខេត្ត​និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ទើប​គេ​ស្តាប់​ខ្លះ​។​ ​ទីតាំង​នោះ​ឮថា​ថៅកែ​ស្តង់​ស្តុក​ជ្រូក​នេះ​ជា​មន្ត្រី​មានអំណាច​និង​មាន​លុយកាក់​ច្រើនណាស់​។​មន្ត្រី​ថ្នាក់ឃុំ​និង​ស្រុក​ធ្លាប់​ប្រាប់​ក្រុមហ៊ុន​នេះដែរ​តែ​មិនបាន​លទ្ធផល​ទេ​គឺ​មានតែ​សុំ​លោក​អភិបាលខេត្ត​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ផង​៕ ​

សន្តិសុខ

​ស្រុក​ស្វាយចេក​រថយន្តបុក​ជាមួយ​រថយន្ត​ចំ​ពីមុខ​អត់​មាន​អ្នករបួស​និង​ស្លាប់​

បន្ទាយមានជ័យ​៖​រថយន្ត​មួយគ្រឿង​ដែល​គេ​អះអាងថា​ជា​រថយន្ត​របស់​ព្រះសង្ឃ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ទឹក​ចំ​ពី​មុខតែ​អត់​មាន​អ្នករបួស​និង​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ផ្លូវកែង​ហួស​មុខ​វត្ត​ប្រាសាទ​តេ​ជោ​សំរោង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ឃុំ​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែ​១២​ឆ្នាំ​២០១៩​។ ​ មន្ត្រីនគរបាល​បានឱ្យដឹងថា​៖​រថយន្ត​២​គ្រឿង​ដែល​បុក​គ្នា​ចំ​កណ្តាល​មុខ​គឺ​រថយន្ត​ដឹក​ទឹកកក​ដែលមាន​យីហោ​សេះ​ហោះ​និង​រថយន្ត​ភី​ក​អប់មាន​បិត​និមិត្ត​ស​ញ្គា​(​ឡូហ្គោ​Logo)​សរសេរថា​”​សាលា​គណ​ស្រុក​ថ្មពួក​”​។​ប្រភព​បន្តថា​ការដែល​រថយន្ត​ទាំង​២​បុក​គ្នា​ចំ​ពីមុខ​បែបនេះ​មកពី​អ្នក​អ្នកបើកបរ​ទាំងសងខាង​ឌឺដង​មានៈ​ព្រហើន​ដាក់គ្នា​។​ប៉ុន្តែ​ករណីនេះ​សំណាង​ដែរ​ដោយ​មិន​បណ្ដាលឱ្យ​គ្រោះថ្នាក់​របួស​ឬ​ស្លាប់​ដល់​មនុស្ស​៕

នយោបាយ សេដ្ឋកិច្ច

​សម្តេច​ហ៊ុនសែន​អញ្ជើញ​សម្ភោ​ធ​បើក​ពិព័រណ៍​ផលិតផល​ខែ្មរ​កោះ​ពេជ្រ​

​ភ្នំពេញ​:​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​សម្ភោ​ធ​បើក​ពិព័រណ៍​ផលិតផល​ខែ្មរ​និង​ទំនិញ​នាំចេញ​នាំចូល​កម្ពុជា​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​ ​ពិព័រណ៍​ផលិតផល​ខ្មែរ​និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា​លើក​ទី​១៤​កម្រិត​អន្តរជាតិ​ឆ្នាំ​២០១៩​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការគាំទ្រ​និង​ការចូលរួម​យ៉ាងសកម្ម​ពី​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​។​ដូចជា​ប្រទេស​ចិន​,​ជប៉ុន​,​ឥណ្ឌូនេស៊ី​,​ថៃ​,​ម៉ាឡេស៊ី​,​មី​យ៉ាន់​ម៉ា​,​វៀតណាម​,​និង​ប្រទេស​ឡាវ​។​ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម​ទាំង​២៥ រាជធានី​-​ខេត្ត​សភាពាណិជ្ជកម្ម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ អង្គការ​សមាគម​អាជីវកម្ម​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។​ ​ពិព័រណ៍​នេះ​មាន​ស្ដង់​សរុប​ចំនួន​៣៧២​ស្ដង់​ហើយ​ទំនិញ​និង​សេវា​ជាច្រើន​ប្រភេទ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹ​ត្ដិ​ការណ៍​ពាណិជ្ជ​កម្មនេះ​រួមមាន​៖​ផលិតផល​កសិកម្ម​ក​សិ​-​ពាណិជ្ជកម្ម​ផលិតផល​សិប្បកម្ម ផលិតផល​ធ្វើ​ពី​សូត្រ​អង្ករ​ម្រេច​ដំឡូង​មី​វត្ថុ​អនុស្សាវរីយ៍​។​សម្ភារៈ​ការិយាល័យ​ក្រណាត់​និង​សម្លៀកបំពាក់​សម្ភារៈប្រើប្រាស់​ទូទៅ​ផលិតផល​សម្រាប់​តុបតែង​ក្នុង​គេហដ្ឋាន​។​ ​គ្រឿងអលង្ការ​និង​ត្បូងថ្ម​មានតម្លៃ​ផលិតផល​ឱសថ​បរិក្ខារ​ពេទ្យ​និង​គ្រឿងសម្អាង​ម្ហូបអាហារ​កែច្នៃ​និង​ភេសជ្ជៈ​,​គ្រឿងឧបភោគ​,​បរិភោគ​,​ផលិតផល​បា្ល​ស្ទីក​,​គ្រឿង​អេឡិចត្រូនិក​,​គ្រឿងបន្លាស់​,​គ្រឿងសង្ហារិម​,​ផលិតផល​ពាក់ព័ន្ធ​វិស័យ​ទូរគមនាគមន៍​,​និង​ព័ត៌មានវិទ្យា​គ្រឿង​ម៉ាស៊ីន​សម្ភារៈ​សំណង់​,​ផលិតផល​បម្រើឱ្យ​សេវា​សណ្ឋាគារ​ទេសចរណ៍​, សេវា​អប់រំ​,​សេវា​ធនាគារ​, និង​គម្រោង​វិនិយោគ ជាដើម​។​ល​។​ ​ លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថា​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​គឺជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​កម្រិត​អន្តរជាតិ​ប្រចាំឆ្នាំ​របស់​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​បង្កើត​ឱកាស​ទីផ្សារ​បង្ហាញ​ពី​បរិយាកាស​ធុរកិច្ច​និង​សក្ដានុពល​វិនិយោគ​ដ៏​ល្អប្រសើរ​ព្រមទាំង​បង្ហាញ​អំពី​គោលនយោបាយ​គាំពារ​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។ ​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា តាមរយៈ​ព្រឹត្តិការណ៍​ពាណិជ្ជ​កម្មនេះ អ្នកប្រើប្រាស់​នឹង​បាន​ស្គាល់ និង​គាំទ្រ​ទំនិញ​ក្នុងស្រុក​ក៏ដូចជា​ទំនិញ​នាំចូល​ដែលមាន​គុណភាព​។​ជាមួយនឹង​ការដាក់​តាំង​បង្ហាញ​ទំនិញ​នាំចេញ​-​នាំចូល​និង​ទំនិញ​សក្ដានុពល​ដ៏​សម្បូរបែប​មកពី​បណ្ដា​ខេត្ត​ទូទាំងប្រទេស​។​ ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ ក៏មាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​អម​មួយចំនួន​ផងដែរ ដូចជា ជំនួប​ពាណិជ្ជកម្ម​វេទិកា​ធុរកិច្ច​និង​វិនិយោគ​សិក្ខាសាលា​និង​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ធុរកិច្ច​និង​វិនិយោគ​នានា​ដើម្បី​ទាក់ទាញ​អ្នកទស្សនា​ពិព័រណ៍​និង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ធុរជន​និង​អ្នកវិនិយោគ​អាច​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​៕

សន្តិសុខ

​សមត្ថកិច្ច​ឃាត់ខ្លួន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​

កំពង់ស្ពឺ​៖​មនុស្ស​ពីរ​នាក់​រួមជាមួយ​គ្រឿង​ញៀន​១៥​កញ្ចប់​ត្រូវ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​ចំនួន​១៥​កញ្ចប់​។​ការឃាត់ខ្លួន​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​រាត្រី​ប្រជុំ​មិត្ត​ស្ថិត​ក្នុងភូមិ​ស្វាយទៀប​ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០១៩​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំងពីរ​នាក់​មាន​៖១.​ឈ្មោះ ឃាង នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ដែ​ស​ឃុំ​សង្កែ​សាទ​ប​។​២.​ឈ្មោះ​ភឿន​សូ​នី​កា​ភេទ​ស្រី​អាយុ​២៦​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ស្វាយ​ត្រាង​ឃុំ​ជលសារ​ស្រុក​បរ​វិល​ខេត្តកំពង់ឆ្នាំង​។​ ​ប្រភព​បន្តថា​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ដក​បា​នវ​ត្ថុ​តាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​សរ​សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន​១៥​កញ្ចប់​,​ទូរស័ព្ទ​ចំនួន​២​គ្រឿង​,​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង​,​ប្រាក់រៀល​១៣០.៥០០​រៀល​,​ប្រាក់​ដុល្លារ​៥​ដុល្លា​,​កាបូបដៃ​១,​ដុំ​សាក​ថ្ម​១,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​៕​

ព័ត៌មានសង្គម

មេបញ្ជាការទ័ព​ខេត្តព្រះវិហារ​ដឹកនាំ​កម្លាំងសង់ផ្ទះ​​ជូនជនពិការ

ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​១២​ឆ្នាំ​២០១៩​។​ លោក​បាន​ដឹកនាំ​ក្រុមការងារ​ក្រោម​ឱវាទ​,​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​,​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះជួយ​លើក​ផ្ទះ​១​ខ្នង​ជូន​សមាជិក​ស​.​អ​.​ក​ខេត្ត​ឈ្មោះ​កឹម​កឿ​ន​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​សំឡាញ​ឃុំ​ត្បែង​មួយ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​ ​ផ្ទះ​ធ្វើ​ជូន​មាន​ទំហំ​៤​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥០០.០០០​រៀល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕សៅ​វ៉ាន់ឌី