កីឡា

រឿ​ម វណ្ណៈ​បាន​ឡើងទៅ​ជុំ​ទី​៣​ដោយសារ​គូប្រកួត​ឈឺ​,​ឯ​សោម​វិឆ័យ​,​ត្រូវ​ប្រជែង​ជាមួយ​គង់​សំបូរ​

ភ្នំពេញ​៖​ព្រឹត្តិការណ៍ TV5 Boxing knock-Out Serie by K-Cement សម្រាប់​យប់​ថ្ងៃទី​២២ កុម្ភៈ ខាងមុខនេះ អ្នក​ប្រដាល់ រឿ​ម វណ្ណៈ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង បាន​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដោយ​ស្វ័យប្រវត្តិ ។​ ​វណ្ណៈ ត្រូវ​ជួប​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ជាមួយ​អ្នក​ប្រដាល់ សារឿន ចាន់​ក្លិប​តា​ព្រហ្ម​មានជ័យ​។​ដោយសារ សារឿន ចាន់ មាន​របួស​ឆ្អឹងជំនី មិនអាច​ប្រកួត​បាន​នោះ ទើប​គណៈកម្មការ រៀបចំ​ការប្រកួត សម្រេច​ប្រគល់​ជ័យជំនះ​ឲ្យ រឿ​ម វណ្ណៈ តែម្ដងទៅ ។​ ​ទោះបី វណ្ណៈ បានទទួល​ជ័យជំនះ ដោយ​ស្វ័យប្រវត្តិ ក៏ពិតមែន ក៏​គណៈកម្មការ​រៀបចំ​ការ​ប្រកួត មិន​ទុក​ឲ្យ​វណ្ណៈ នៅបាន​សុខ​ស្រួល​ដែរ គឺ​ឲ្យ​គេ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ថៃ រ៉េត ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដើម្បី​ជាការ​កំដរ​រោង​ដែរ ។ ការប្រកួត​កំដរ​រោង​នេះ ទោះបី វណ្ណៈ ចាញ់ ឬ ឈ្នះ […]

កីឡា អប់រំ

​កីឡា​សិស្ស​​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០​កើនឡើងជាងមុន

បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​គណៈ​គ្រប់គ្រង​សាលារៀន​ក៏ដូចជា​សា​ម៉ី​ខ្លួន​កីឡាករ​កីឡាការិនី​សិស្ស​ថា​កីឡា​សិស្ស​បឋមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០ មាន​បរិមាណ​កីឡាករ កីឡាការិនី​ច្រើន​និង​ផុលផុស​ជាង​ឆ្នាំមុនៗ ។​ ​​លោក​តាន់​ក្រួច​ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​មន្ទីរអប់រំ​យុវជន​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ក្នុង​ពី​ធី​បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែកុម្ភៈ​ថា ៖​ដំណើរការ​បច្ចេកទេស​រលូន​ពី​ដើម​ដល់​ចប់ ។​ការហូបចុក ស្នាក់នៅ សុវត្ថិភាព សុខភាព មាន​លក្ខណៈ​សមរម្យ ល្អប្រសើរ​ទោះជា​ក្តៅ​បន្តិច ។​ឯ​មហាជន​ក៏​ចូលរួម​ច្រើន​ដែរ ។​ ​លោក​បន្តថា​៖​ចំពោះ​លទ្ធផល​កីឡា​សិស្ស​បឋមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​៖1-​ប្រភេទ​កីឡាអត្តពលកម្ម មាន​រត់​ល្បឿន​៦០​ម៉ែត្រ​(​កុមារី​)​ចំណាត់ថ្នាក់​លេខ​១​ឈ្មោះ​ហាយ​ឡៃ​សេង​មកពី​ស្រុក​ភ្នំស្រុក ។​រត់​ល្បឿន​៦០​ម៉ែត្រ (​កុមារា​) ចំណាត់ថ្នាក់​លេខ​១ ឈ្មោះ​វ៉ាន់ ចាន់​វៃ មកពី​ស្រុក​ស្វាយចេក ។​៣- លោត​កម្ពស់​(​កុមារី​) ចំណាត់ថ្នាក់​លេខ​១ ឈ្មោះ ស្រៀវ ចន្ថា មកពី​ស្រុក​ម៉ាឡៃ ។​ ៤-​លោត​កម្ពស់​(​កុមារា​) ចំណាត់ថ្នាក់​លេខ​១ ឈ្មោះ ឃៀ​ម រ៉ា​យុទ្ធ មកពី​ស្រុក​ថ្មពួក ។​៥-​លោត​ចម្ងាយ (​កុមារី​) ចំណាត់ថ្នាក់​លេខ​១ ឈ្មោះ ធា ភា​រឹទ្ធ មកពី​ក្រុង​សិរីសោភ័ណ ។​៦ – លោត​ចម្ងាយ​(​កុមារា​) ចំណាត់ថ្នាក់​លេខ​១ ឈ្មោះ ធៀ​វ​សីហា​មកពី​ស្រុក​មង្គល​បូរី​។​៧​រត់​បណ្តាក់​(​កុមារី​)​ចំណាត់ថ្នាក់​លេខ​១ ឈ្មោះ ឈួ​ត ស្រី​និ​ច មកពី​ក្រុង​សិរីសោភ័ណ ។​ ៨​រត់​បណ្តាក់​(​កុមារា​)​ចំណាត់ថ្នាក់​លេខ​១​ឈ្មោះ​សំ​សូ​សៀង​មកពី​ក្រុង​សិរីសោភ័ណ​។​2-​ប្រភេទ​កីឡាបាល់ទះ​ក​-​ផ្នែក​កុមារី​ចំណាត់ថ្នាក់​លេខ​១​មកពី​ស្រុក​មង្គល​បូរី​។​ខ​-​ផ្នែក​កុមារា​ចំណាត់ថ្នាក់​លេខ​១​មកពី​ស្រុក​មង្គល​បូរី​។​3-​ប្រភេទ​កីឡាបាល់ទាត់​ក​-​ផ្នែក​កុមារី​ចំណាត់ថ្នាក់​លេខ​១​ស្រុក​ថ្មពួក​។​ខ​-​ផ្នែក​កុមារា […]

កីឡា

ឃើញគេមាឌតូចមើលងាយគេចុងក្រោយចុកឈាម

ព័ត៌មានអន្តរជាតិៈជប៉ុន៖កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០កន្លងទៅនេះអ្នកចំបាប់ឈ្មោះEnhoAkiraមានកម្ពស់១,៦៨សង់ទីម៉ែត្រទម្ងន់៩៩គីឡូក្រាមត្រូវតទល់ជាមួយនឹងអ្នកចំបាប់ឈ្មោះHakuhoShoដែលមានកម្ពស់១,៩២សង់ទីម៉ែត្រនិងទម្ងន់១៥៨គីឡូក្រាម។ តាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមTwitterបានបង្ហាញឱ្យឃើញថាអ្នកចំបាប់មាឌតូចEnhoAkiraបានចាប់ជើងនិងផ្ដួលដៃគូប្រកួតរបស់ខ្លួនឱ្យដួលយ៉ាងរហ័ស ក្នុង​រយៈ​ពេលខ្លីប៉ុណ្ណោះ៕sky news

កីឡា ព័ត៌មានសង្គម

គ្រោង​បំពាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​គ្រឿង​នៅ​សួនច្បារ​សាធារណៈ​

កោះកុង​៖ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ បាន​សហការ​ជាមួយ​ក្រុម​ឯកជន និង​សប្បុរសជន ដោយ​គ្រោង​នឹង​ដំឡើង​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​គ្រឿង​នៅលើ​សួនច្បារ​សាធារណៈ​ទល់មុខ​ធានា​គារ​ជាតិ​ក្បែរ​អគារ​រដ្ឋបាល​ខេត្តកោះកុង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​និង​អ្នក​ទេសចរណ៍​។​ ​ លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ២០២០​នេះ​ថា តាម​ការយកចិត្តទុកដាក់​ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក្នុងនាម​លោក​ជា​អាជ្ញាធរ​ក្រុង ចៅសង្កាត់​និង​សប្បុរសជន​បាន​ចុះ​ពិនិត្យមើល​ទីតាំង​ដែល​ត្រូវ​ដំឡើង​ឧបករណ៍​ហាត់ប្រាណ​តាម​លក្ខណៈ​រួចរាល់​ហើយ​។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​អភិបាលក្រុង​ខេមរភូមិន្ទ កំពុង​ពិភាក្សា​បន្ថែម​ជាមួយ​តំណាង​ក្រុមហ៊ុន និង​សប្បុរសជន​ដែល​ជួយឧបត្ថម្ភ​ឧបករណ៍​ហាត់ប្រាណ​ដើម្បីឱ្យ​មានការ​បំពាក់​ឧបករណ៍​សម្ភារៈ​រួមគ្នា​នៅ​ថ្ងៃ​តែមួយ​និង​បង្កលក្ខណៈ​ងាយ​ស្រួដ​ល់​មហាជន​បាន​ប្រើប្រាស់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០​ខាងមុខ​។​ ​តាម​លោក​ឈេ​ង​សុ​វណ្ណដា​ការដំឡើង​ឧបករណ៍​ហាត់ប្រាណ​ខាងលើនេះ​គឺ​ចាំបាច់​មា​លក្ខណៈពិសេស​ខាង​ផ្នែក​ទីតាំង​និង​សោ​ភណ្ឌ​ភាព​សណ្តាប់ធ្នាប់​ទីក្រុង​ស្អាត​។​ដូច្នេះ​ជាគោលការណ៍​សម្រេច​រប​ស់លោក​ស្រី​អភិបាលខេត្ត​កោះកុង​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​កំណត់​យក​ទីតាំង​មុខ​ធានា​គារ​ជាតិ​ខាងជើង​ក្បែរ​អគារ​រដ្ឋបាលខេត្ត​តែម្តង​។ ឧបករណ៍​ហាត់ប្រាណ​ដែលមាន​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម​និង​សប្បុរសជន​ជួយឧបត្ថម្ភ​គឺ​បាន​បញ្ជា​ទិញ​ហាង​ក្នុងស្រុក​ផង​និង​ពី​ប្រទេស​ថៃ​ផង​។​លក្ខណៈ​បច្ចេកទេស​នៃ​ការបំពាក់​ឧបករណ៍​នីមួយៗ​ចាប់ពី​១​ម៉ែត្រ​កន្លះ​ទៅ​២​ម៉ែត្រ​បួន​ជ្រុង បូករួម​នឹង​ការចាក់​បេតុង​បន្ថែម​។​និន្នាការ​ហាត់ប្រាណ​ដើម្បី​សុខភាព​ប្រចាំថ្ងៃ ហាក់​ត្រូវបាន​គេ​ឃើញថា​មាន​ទាំង​យុវជន​និង​មនុស្ស​វ័យ​ចំណាស់​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងសំខាន់ នាពេល​បច្ចុប្បន្ន​។​ ​ ដោយសារតែ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​ខ្លាច​កើតមាន​ជំងឺ​ផ្សេងៗ​ពិសេស​គឺ​ការចំណាយ​ថវិកា​ច្រើន ដើម្បី​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕នីតា

កីឡា ព័ត៌មានសង្គម

នៅ​រមណីយដ្ឋាន​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​​អង្គររៀបចំ​ព្រឹត្តិការណ៍រត់ប្រណាំង​ជា​គូ​ដើម្បី​សុខភាព

សៀមរាប​៖​​នៅ​រមណីយដ្ឋាន​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ​កាលពី​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​មាន​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ជា​គូ​ដើម្បី​សុខភាព​។​ព្រឹត្តិការណ៍​នេះគឺជា​ការរៀបចំ​លើកដំបូង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ ។​ លោក​ហួត​អៀង​តុង​ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​បាន​និយាយថា​ការរត់​ប្រណាំង​នេះ​មាន​ចម្ងាយ​ប្រហែលជា​៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ដោយ​ការចាប់​ចេញដំណើរ​ពី​ចំណុច​លានជល់ដំរី មក​ដល់ទី​ផ្តាច់ព្រ័ត្រ​នៅមុខ​ប្រាសាទ​អង្គរ​។​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ការស្រឡាញ់​សុខភាព​តាមរយៈ​នៃ​ការព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ដែល​វិធី​នេះ​នៅទីណា​ក៏​អាច​អនុវត្តបាន​។ ​លោក​ក៏បាន​បង្ហាញ​ឱ្យដឹង​ដែរ​ថា​ការជ្រើសរើស​យក​តំបន់​អង្គរ​-​សៀមរាប​ជា​គោលដៅ​នៃ​ការរៀបចំ​ព្រឹ​ត្កិ​ការណ៍​នេះ ក៏​ជា​បំណង​ដ៏​សំខាន់​ផងដែរ ក្នុងការ​ជម្រុញ​ឱ្យមាន​ចលនា​នៃ​ដំណើរ​ទស្សនាចរណ៍​ក្នុងស្រុក ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍ ចូលមក​កាន់​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើ​នោ​ង​ដែរ​។ លោក​បាន​បន្ថែមទៀតថា ចំណែក មន្ត្រី​-​បុគ្គលិក របស់ខ្លួន និង ភ្ញៀវ​ជាតិ និង អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ពិត ជា​បាន​ស្វែងយល់​ដោយផ្ទាល់ អំពី​សក្តានុពល​ទេសចរណ៍​នៃ​ឧទ្យាន​វប្បធម៌​- ប្រវត្តិ សាស្ត្រ អង្គរ​-​សៀមរាប ៕

កីឡា ព័ត៌មានសង្គម

ខេត្តកោះកុងក្លាយជា​ម្ចាស់​ជើងឯក​ប្រកួត​ទូក​អន្តរជាតិ​លើក​ទី​២

កោះកុង​៖រដ្ឋបាលខេត្ត​មន្ត្រីរាជការ​និង​យុវជន​នៅ​ខេត្តកោះកុង​រួមគ្នា​សម្តែង​ការអបអរសាទ​ចំពោះ​ក្រុម​កីឡាករ​របស់ខ្លួន​ដែល​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ភូមិភាគ​និរតី​ពានរង្វាន់ ស ខេង លើក​ទី​២ ឆ្នាំ​២០២០ លើ​វិញ្ញាសារ​ចម្ងាយ​១.០០០​ម៉ែត្រ​ខាង​ផ្នែក​កីឡា​ទូក​អន្តរជាតិ​បុរស​។ ​ក្រុម​កីឡាករ​ទូក​នាគ​បុរស​ចំនួន​១៤​នាក់​នៃ​សមាគម​កីឡា​ទូក​អន្តរជាតិ​ខេត្តកោះកុង​ដណ្តើមបាន​ជ័យជម្នះ​ចំណាត់ថ្នាក់​លេខ​១​ភូមិភាគ​និរតី​លើ​វិញ្ញាសារ​ប្រកួត​រយៈ​ចម្ងាយ​១.០០០​ម៉ែត្រ​នៅឯ​ទន្លេបាទី​ខេត្តតាកែវ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ កន្លងទៅ​។​ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ គេ​សង្កេតឃើញ​មាន​លោកស្រី មិថុនា ភូ​ថង​អភិបាលខេត្ត​កោះកុង​អភិបាលរង​ខេត្ត​តំណាង​អាជ្ញាធរ​ក្រុង​មន្ត្រី​អប់រំ​និង​យុវជន​ជាច្រើន​បានបង្ហាញ​ការ​សាទរ​ចំពោះ​ជ័យលាភី​ដែល​ក្រុម​កីឡាករ​ទទួលបាន​ស​ម្រា​ប់​ខេត្ត​ទូទាំង​។​ ​លោកស្រី​អភិបាលខេត្ត​កោះកុង​កោតសរសើរ​យ៉ាងខ្លាំង​ពី​ការខិតខំ​ប្រឹងប្រែង​សមត្ថភាព​និង​សាមគ្គីភាព​របស់​ក្រុម​កីឡាករ​ដែល​ធ្វើឱ្យ​សម្រេចបាន​ជ័យលាភី​ពានរង្វាន់​សម្តេច​ក្រឡាហោម​សខេង​លើក​ទី​២​ឆ្នាំ​២០២០​នេះ​គួរ​ជាទី​មោទនភាព​។ ​ដើម្បី​រក្សាបាន​នូវ​ចំណាត់ថ្នាក់​ល្អ​បន្ត​លោកស្រី​មិថុនា​ភូ​ថង​ក៏​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​បង្កើន​សមត្ថ​ភាព​បច្ចេកទេស​ហ្វឹកហាត់​សម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅពេល​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ​។​ទន្ទឹម​នោះ​លោកស្រី​អភិបាលខេត្ត​ផ្តល់​ថវិកា​ចំនួន​២​លាន​រៀល សម្រាប់​ផ្គត់ផ្គង់​ការហ្វឹកហាត់ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​សមាគម​។​ ​លោកនាយ ឧ​ត្ត​មនា វី ទៀ វិញ អគ្គមេបញ្ជាការ​នៃ កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ព និង ជា​អនុប្រធាន​សហព័ន្ធ​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​ចូលរួម​ជា​អធិបតី បិទ​ការប្រកួត កីឡា ទូក ប្រពៃណី (​ទូក​នាគ​)​ទូក​កា​នូ​-​ជ្រើសរើស​ភូមិភាគ​និរតី​ពានរង្វាន់​សខេង​លើក ទី ២ ឆ្នាំ ២០២០ នៅ ទន្លេបាទី ខេត្តតាកែវ ។ ​ការប្រកួត កីឡា ទូក កា នូ​ឆ្នាំ​២០២០​គឺមាន ៦ ខេត្ត​ចូលរួម គឺ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្ត […]

កីឡា ព័ត៌មានសង្គម

​ប្រកួត​បាល់ទះ​ដណ្តើម​ពានរង្វាន់​អរគុណ​សន្តិភាព​សម្រាប់​ឆ្នាំ​២០២០

សៀមរាប​៖​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់ អរគុណ​សន្តិភាព​សម្រាប់​ឆ្នាំ​២០២០​ជា​លើកដំបូង​ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ត្រូវបាន​ចាប់ផ្តើម​បើក​ការប្រកួត​ហើយ​ក្រោម​អធិបតីភាព​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្ត សៀមរាប​។​ ​លោក​សូ​ប្លា​តុង​អភិបាលស្រុក​ប្រាសាទបាគង​បាន​និយាយថា​”​ក្នុងនាម​អភិបាលស្រុក​និង​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​ឡើង​ខ្ញុំបាទ​ពិតជា​សូម​អរគុណ​ដល់​សន្តិភាព​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាស​ន្តិ​ភាព​។​គឺជា​កត្តា​សំខាន់បំផុត​និង​មិនអាច​ខ្វះ​បាន​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ជាតិ​កសាង​កំណើនសេដ្ឋកិច្ច​ការគោរព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​”​។​ ​លោក​បាន​បន្តថា​គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ​ដែលមាន​កីឡាករ​ចំនួន​១៤​ក្រុម​និង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​។​ជាពិសេស​កីឡាបាល់ទះ​បង្កើត​បង្កើន​ការ​សាមគ្គីភាព​មិត្តភាព​រាប់អាន​ស្រលាញ់គ្នា​រវាង​មនុស្ស​គ្រប់​វ័យ​នៅក្នុង​ស្រុក​រក្សា​សុខភាព​និង​ចៀស​ឆ្ងាយ​ពី​អបាយមុខ​ផ្សេងៗជាពិសេស​គ្រឿងញៀន​។​ លោក​បាន​បញ្ជាក់ថា​កីឡាបាល់ទះ​នាពេល​បច្ចុប្បន្ន​គឺមាន​ការរីកចម្រើន​គ្រប់​មូលដ្ឋាន​មានការ​លេង​កីឡា ជាពិសេស​ស្រុក​ប្រាសាទបាគង កីឡា​ប្រភេទ​នេះ​គឺ​ពេញនិយម និង​មាន​ប្រជាប្រិយភាព ណាស់​។ ដូចនេះ​សូម​យុវជន​យុវនារី​នា​សម័យ​សន្តិភាព​នេះ​ជ្រើសរើស​ការលេង​កីឡា​និង​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​៕

កីឡា ព័ត៌មានសង្គម

​នគរបាល​ខេត្តបាត់ដំបង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នគរបាល​ភូមិភាគ​២​នៃ​ប្រទេស​ថៃ

​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រី​សុខុន​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្វើ​បដិសណ្ឋារកិច្ច​ទ​ទូល​ស្វាគមន៍​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​មេបញ្ជាការ​នគរបាល​ភូមិភាគ​២​និង​ប្រតិភូ​នៃ​ព្រះរាជាណាចក្រ​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​(​ភ្នំ​ដី​-​ខៅ​ឌី​ន​)​ស្រុក​សំពៅ​លូន​។​   ​ដែល​មក​បំពេញ​ទស្សនកិច្ច​ការងារ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ហើយ​ពេល​ថ្ងៃត្រង់​បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​លោក​ងួន​រត​នៈ​អភិបាលខេត្ត​ជាការ​គួរសម​។​នៅ​រសៀល​ថ្ងៃដដែល​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​និង​នគ​របាល​នៃ​ស្នងការ​ភូមិភាគ​២​នៃ​ប្រទេសថៃ​បានរៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ដើម្បី​រិត​ចំណង​សាមគ្គីភាព​មិត្តភាព​។ ​ កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នៃ​ខេត្ត​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ដោយមាន​វត្តមាន​លោក​ឋ​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​ដុ​ខុន​ស្នងការ​ខេត្តបាត់ដំបង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​នគរបាល​ភូមិភាគ​ទី​២​ចូលរួម​ជា​គណៈអធិបតី​និង​ចូលរួម​ទាត់​បាល់​បើកឆាក​ផងដែរ​៕

កីឡា

​អ្នកឈ្នះ​ចុងក្រោយ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១

ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5BoxingKnockOutSeriebyKCement​បាន​រកឃើញ​អ្នក​ប​ឈ្នះ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​១​ហើយ ដោយ​អ្នក​ប្រដាល់​២​រូប មកពី​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ចាញ់​ដូចគ្នា​។​ ​អ្នក​ប្រដាល់​លីន​សុខ​ឈុន​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ត្រូវ​អ្នក​ប្រដាល់​ពុ​យ​វណ្ណៈ​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រៀ​ជង្គង់​វាយ​ឱ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។​សុខ​ឈុន​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​មិនទាន់មាន​កេរ្តិ៍ឈ្មោះ​នៅឡើយ​ទេ​ចំពោះ​វណ្ណៈ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ព្រមទាំង​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទៀតផង​។ ​ ការប្រកួត​នេះ​វណ្ណៈ​ពិតជា​ដឹងខ្លួន​ឯង​ថា​ឈ្នះ​មុន​រួចទៅហើយ​ក្នុងខណៈដែល​សុខ​ឈុន​ក៏​ទទួលស្គាល់ថា​ន​ជ​ជាការ​ប្រកួត​មួយ​ដែល​គេ​ពិតជា​លំបាក​។​នៅ​ទឹក​ទី​១​វណ្ណៈ​មិនទាន់​វ៉ៃ​ក៏​ពិតមែនតែ​មកដល់​ទឹក​ទី​២​វណ្ណៈ​ចាប់ផ្ដើម​វាយប្រហារ​ដោយ​ជង្គង់​ធ្វើឱ្យ​សុខ​ឈុន​ដួល​ទៅលើ​ក្ដារ​សង្វៀន​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​និង​បន្ត​ដល់​១០​ហើយ​សុំ​បោះបង់ចោល​ការប្រកួត​តែម្ដង​។​សុខ​ឈុន​ខ្ទាត​ចេញពី​ការប្រកួត​តែត្រឹម​នេះ ចំពោះ វណ្ណៈ ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២​។​ ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​លីន​វីរៈ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដែរនោះ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​សូត្រ​ខេ​វិ​ន​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ​ដាច់​។​វីរៈ​ជា​អ្នក​ប្រដាល់​ដែលមាន​អំណួត​ខ្លាំងណាស់​តែ​ពេល​ជួប​ជាមួយ ខេ​វិ​ន គេ​ទៅ​មិន​រួច​ជាមួយ​ជង្គង់​របស់ ខេ​វិ​ន​ឡើយ​។ វិ​រៈ ចេញ​ជង្គង់​បាន​មួយ​ហើយ វ៉ៃ​មិន​បានល្អ​ដូច ខេ​វិ​ន ឡើយ មិនតែប៉ុណ្ណោះ​គេ​តែងតែ​ដួល​ទៅលើ​សង្វៀន​ជា​ញឹកញាប់​ទៀតផង​។ ​ជង្គង់​របស់ ខេ​វិ​ន វ៉ៃ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ពេញ​ទាំង​៣​ទឹក ដោយ​សូត្រ​ខេ​វិ​ន​បានទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​។​ខេ​វិ​ន​ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត​នៅ​ជុំ​ទី​២​ខណៈដែល លីន​វីរៈ​ខ្ទាត​ចេញពី​ការប្រកួត​ទៅហើយ​។​ពេលនេះ​អ្នក​ប្រដាល់​ចំនួន​៣២​រូប​គឺមាន​១៦​រូប​ខ្ទាត​ចេញពី​ការប្រកួត និង​១៦​រូប​ត្រៀមខ្លួន​ឡើង​ប្រកួត​បន្តទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ទៀត​។​ ​ចំពោះ​ការប្រកួត​ជា​មិត្តភាព​រវាង​អ្នក​ប្រដាល់​កម្ពុជា​ថៃ​វិញ​នោះ​អ្នក​ប្រដាល់​កម្ពុជា​សូត្រ​ប៊ុន​ធី​ក្លិប​បក្សី​ស្លាប​ដែក​សងសឹក​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំ​ថៃ​ចេក​សា​យ៉ា​ម​(ChekSayam)​បាន​វិញ​ដោយ​ពិន្ទុ​ទាំង​ត្រដាបត្រដួស​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​មក​នោះ​។​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​អ្នក​ប្រដាល់​អ្នក​ប្រដាល់​ឡុង​ខេត្ត​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ សឺ​ន ថៃ​សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​៕Skay radio

កីឡា

ឡៅ​ចិ​ត្រា រកបាន​គូប្រកួត​ថ្មី​

ភ្នំពេញ​៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឡៅ ចិ​ត្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ រកបាន​គូប្រកួត​ថ្មី ដែលជា​ជនជាតិ​ថៃ ហើយ​ពួកគេ​ណាត់គ្នា​ប្រកួត លើស​ង្វៀន​អធិរាជ​កម្លាំង រ៉េដ​អាន របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​២៥ មករា​។​គេ​មិនដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​កម្រិតណា​នោះទេ តែ​ប្រសិនបើ​គេ​ខ្សោយ​នោះ ប្រាកដជា​មន្ត្រី​ខាង​ផ្គូរ​ផ្គង មិន​ដាក់​ឲ្យ​ប្រកួត ជាមួយ ចិ​ត្រា ឡើយ ។ នរណា ក៏​ដឹងថា អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ផ្លែ​វ៉ៃ​ល្អ រហ័ស ព្រមទាំង​មាន​ភាព​អំណត់​ខ្ពស់​ណាស់​។​ ​ចំពោះ សុខ សាវ​ឌ្ឍ (Sok Saworth) វិញ មិនដឹងថា ខ្លាំង ឬ ខ្សោយ​នោះទេ ព្រោះនេះ ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ បើតាម​លោក ថៃ អ៊ូ ដែលជា​អ្នក​នាំ​អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា អ្នក​ប្រដាល់​ថៃ រូបនេះ ពិតជា​មិន​អន់​មែន គេ​រហ័ស និង​មាន​របៀប​វ៉ៃ […]