Featured នយោបាយ ព័ត៌មានសង្គម សុខាភិបាល

សម្តេចតេជោ ហ៊ុន សែន តេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារតាមផេកហ្វេសបុកផ្លូវការឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ២០២២ថាសម្តេច ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ -១៩ នៅឥណ្ឌូនេស៊ី។សម្តេចបានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ពេលនេះខ្ញុំតេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី។ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឱ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេស៊ីជាតំណាងតែម្តង។ អ្វីដែលនឹងអាក់ខានគឺជំនួបបានគ្រោងទុក ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC ។“ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ” ៕ដោយៈតារារិទ្ធ

Featured ព័ត៌មានសង្គម សន្តិសុខ

នាំជនបរទេសនិងខ្មែរសង្ស័យឆបោកលុយជិត១ម៉ឺនដុល្លារទៅតុលាការ(មានវីដេអូ)

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌសែនសុខបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ម្នាក់ជនជាតិ ឡាយបឹរៀល និងម្នាក់ទៀតជាខ្មែរពាក់ព័ន្ធឆបោកលុយ៩.០០០ដុល្លារនិងបញ្ជូនទៅតុលាការ។កម្លាំងចុះបង្ក្រាបបានឱ្យដឹងថា ជនសង្ស័យ២នាក់ត្រូវបានផ្នែកជំនាញខណ្ឌស្រាវជ្រាវ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកាពាក់ព័ន្ធករណីឆបោកលុយចំនួន៩.០០០ដុល្លារ។ពួកគេប្រព្រឹត្ត កាលពីខែ កញ្ញាឆ្នាំ២០២២កន្លងទៅនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ជនសង្ស័យ-ឈ្មោះ មេណ្ឌក៍មុន្នី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខនិង-ឈ្មោះ MOSES KREEJARDIAH អាយុ៣០ឆ្នាំ ជនជាតិ ឡាយបឹរៀល ស្នាក់នៅសណ្ឋាគារ ខណ្ឌជ្រោយចង្វា។ជនសង្ស័យបានឆបោកលុយចំនួន ៩.០០០ដុល្លារ ពីជនរងគ្រោះឈ្មោះ ឡាច ប៉ូឡូ អាយុ៤៥ឆ្នាំស្នាក់នៅបុរីឈូកវ៉ា២ ភូមិតិកបញ្ញា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  ។សម្ភារបាត់បង់លុយចំនួន៩.០០០ដុល្លារ-សម្ភារបន្សល់ទុក វ៉ាលីសពណ៌ខ្មៅ១-ទូដែក១មានខោអាវមួយចំនួនរបស់ជនសង្ស័យ ។ក្រោយពីចាប់ខ្លួននគរបាលខណ្ឌសែនសុខបានសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីបន្តនីតិវិធី៕  

Featured ព័ត៌មានសង្គម សន្តិសុខ

ចាប់បុរសកូរ៉េម្នាក់ករណីរត់ចូលក្បួនថ្នាក់ដឹកនាំនៃប្រទេសកូរ៉េ

ភ្នំពេញ៖សមត្ថកិច្ចការពារគោលដៅបានចាប់បុរសជនជាតិកូរ៉េម្នាក់ដែលព្យាយាមរត់ចូលក្នុងក្បួនធ្វើដំណើរថ្នាក់ដឹកនាំនៃប្រទេសកូរ៉េមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា។មន្ត្រីនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា កម្លាំងនគរបាលការពារគោលដៅបានចាប់បុរសជាជនជាតិកូរ៉េម្នាក់បន្ទាប់ពីព្យាយាមរត់ចូលក្បួនធ្វើដំណើរ VIP របស់ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េ ដែលទើបមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លើកទី៤០និង៤១។ការចាប់ខ្លួនបុរសខាងលើធ្វើឡើងនៅគោលដៅ ផ្លូវសហពន្ឋរុស្ស៊ី ក្បែរដេប៉ូសាំងCALTEX គល់ស្ពានអាកាសផ្សាដីហុយខាងលិចស្ថិតក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ប៉ុន្តករណីនេះលោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុរសកូរ៉េដែលឃាត់ខ្លួននោះមិនមែនរត់សំដៅទៅរកក្បួនវីVIPនោះទេ៕

Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនសង្ស័យ២នាក់ជិះរថយន្តទំនើបបាញ់ពលរដ្ឋឱ្យរបួសទៅតុលាការ(មានវីដេអូ)

ភ្នំពេញ៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់បុរស២នាក់ករណីជិះរថយន្តទំនើបប្រើកាំភ្លើងបាញ់ពលរដ្ឋឱ្យរបួសហើយបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។ករណីបង្កការភ្ញាក់ផ្អើលនោះកើតឡើងនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២។ សមត្ថកិច្ចបានឱ្យដឹងថា នគរបាលខណ្ឌពោធិ៍សែនជ័យព្រឹកថ្ងៃទី១១ ខែវិច្ឆិកាបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធករណីជិះរថយន្តទំនើបបាញ់គំរាមប្រជាពលរដ្ឋ។ជនសង្ស័យឈ្មោះទាក់ ឌី អាយុ៣០ឆ្នាំនិងឈ្មោះកើត សំភាស់អាយុ៣៤ឆ្នាំ។ មុនកើតហេតុខ្មាន់កាំភ្លើងចេញពីកន្លែងផឹកស៊ីបើករថយន្តក្នុងស្ថានភាពស្រវឹងក៏កៀរម៉ូតូអ្នកដំណើរ។លុះដល់ពលរដ្ឋឃាត់រថយន្តសាកសួរស្រាប់តែដកកាំភ្លើងខ្លីបាញ់ដីប្រឡោះជើងជនរងគ្រោះចំនួន២គ្រាប់បណ្តាលឱ្យបុរសម្នាក់រងរបួសហើយក៏បើករថយន្តគេចខ្លួនបាត់។ បន្ទាប់ពីនោះកម្លាំងជំនាញតាមចាប់ជនបង្កឈ្មោះទាក់ ឌី ដល់ផ្ទះតែម្តងនៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ក្នុងនោះដកហូតកាំភ្លើងខ្លី-រថយន្តម៉ាកJeep និងឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ កើត សំភាស់ អាយុ៣៤ឆ្នាំជាមន្ត្រីយោធាអគ្គបញ្ជូនសារ៕

Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ក្រសួងសាធារណការចំណូលជាង៨០លាន$ពីការលក់លេខរថយន្តពិសេស និងលេខពិសេសផ្ទាល់ខ្លួន

ភ្នំពេញ៖របាយការណ៍ក្នុងកិច្ចប្រជុំប្រចាំខែកញ្ញាឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្តពីខែកញ្ញាឆ្នាំ២០១៦ដល់ខែកញ្ញាឆ្នាំ២០២២។កិច្ចប្រជុំក្រោមវត្តមានលោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២។លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន២២ម៉ឺន៥.១៧១លេខ ទទួលបានចំណូលសរុបចំនួនជាង៣២៩ពាន់លានរៀលស្មើនឹងជាង៨២ លានដុល្លារអាមេរិក។ កិច្ចប្រជុំ​ បានពិភាក្សាលើរបាយការណ៍ ទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្ត ការចែក រំលែកមតិយោបល់យ៉ាងផុសផុលលើវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត។ក្នុងនោះរួមមាន៖ ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត ការស្ទង់មតិប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ការផ្ដល់មតិយោបល់លើការរៀបចំពិព័រណ៍ខួប៣ឆ្នាំ (ឆ្នាំ២០២០-២០២៣)។ផ្សព្វផ្សាយឱ្យកាន់តែទូលំ ទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការចុះ បញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន និងការជំរុញលើកទឹកចិត្តមន្ត្រីជំនាញបច្ចេកវិទ្យាពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរសំដៅផ្ដល់នូវការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងសង្គមឌីជីថល៕ដោយ៖សហការី

Featured ព័ត៌មានសង្គម សន្តិសុខ

ឆេះក្លិបកម្សាន្តក្នុងក្រុងបាត់ដំបងបំផ្លាញសម្ភារអស់គ្មានសល់(មានវិដេអូ)

បាត់ដំបង៖ផ្ទះ៤ល្វែងជាប់គ្នាបង្កើតជាក្លិបកម្សាន្តយីហោ“LOL”ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅកណ្តាលក្រុងបាត់ដំបងដោយបំផ្លាញសម្ភារខាងក្នុងអស់គ្មានសល់។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅម្តុំភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆកា។ក្លិបកម្សាន្ត Lol ខាងលើជាកម្មសិទ្ធរបស់ឈ្មោះប៉ូយសុខុម អាយុ ៤២ឆ្នាំ រស់នៅខេត្តបាត់ដំបង។ម្ចាស់ក្លិបបានឱ្យដឹងថា លោកបានបង្កើតក្លិបកម្សាន្ត Lol នេះក្នុងអំឡុងផ្ទុះជំងឺកូវីដហើយបានបិទទ្វារយ:ពេលយ៉ាងយូរ។ប៉ុន្តែចុងក្រោយនេះទើបបើកដំណើរការឡើងវិញក៏ជួបគ្រោះមហន្តរាយបែបនេះតែម្តង។លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថា ឧបទ្ទវហេតុនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ គឺភ្លើងបានឆេះបំផ្លាញទ្រព្យសម្បត្តិតុ ទូ សាឡុង និងសម្ភារផ្ទះបាយ និងសម្ភារការិយាល័យប៉ុណ្ណោះ។អភិបាលក្រុងបានបន្តថា មូលហេតុដែលដឹងជាដំបូងអាចមកពី ឆ្លងចរន្តអគ្គិសនី។ប៉ុន្តែផាពជាក់លាក់យ៉ាងណាសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវនឹងដឹងលម្អិតនៅពេលក្រោយ៕

Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូន​ចិន៣នាក់ទៅតុលាការ​ពីបទជំរិតយកលុយ១៧ម៉ឺនដុល្លារនិងសម្លាប់ជនរងគ្រោះ

ខេត្ត​ព្រះសីហនុ​៖រសៀលថ្ងៃទី៣ ខែវិច្ឆិកាអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនជនជាតិចិន៣នាក់ទៅតុលាការករណីចាប់ជំរិតចិនដូចគ្នាយកលុយ១៧ម៉ឺនដុល្លារនិងសម្លាប់ជនរងគ្រោះ។មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបាន​ឱ្យ​ដឹង​ថា​ ផ្នែកជំនាញ​បាន​ស្រាវជ្រាវ​រហូត​បំបែក​សំណុំរឿងចាប់ជំរិតចិនដូចគ្នាយកលុយ១៧ម៉ឺនដុល្លារ។ហេតុការណ៍នោះនៅម្តុំក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡាក្នុងភូមិ៥ សង្កាត់៤ ខេត្តព្រះសីហនុ ដោយ​ចាប់ជនសង្ស័យ៣នាក់​និងដកហូតលុយមកវិញបានជាង១០ម៉ឺនដុល្លារតែជនរងគ្រោះត្រូវបានពួកគេសម្លាប់។​មន្ត្រីដដែលបន្តថា​ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២កន្លងទៅ​អាវុធហត្ថខេត្តបានទទួលបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ស្តីពីការបាត់ប្តីរបស់ខ្លួនឈ្មោះ NAN X ING ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលានៅទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡាក្នុងក្រុងព្រះសីហនុ។ក្រោយមកកម្លាំងបានស្រាវជ្រាវរហូតចាប់ជនសង្ស័យប្រុសស្រី២នាក់ជាមេខ្លោងនិងមេការទីតាំងខាងលើ។បន្ទាប់ពីសាកសួរជនសង្ស័យបានប្រាប់ថា មេខ្លោងទៅភ្នំពេញបម្រុងឡើងយន្តហោះទៅប្រទេសថៃ។សមត្ថកិច្ចបានតាមចាប់ឈ្មោះ Zang Tanning អាយុ៤៣ឆ្នាំជាមេខ្លោងនៅភ្នំពេញហើយនាំទៅខេត្តព្រះសីហនុវិញដើម្បីបន្តនីតិវិធី។គួរបញ្ជាក់ថា នៅកន្លែងទីតាំងក្រុមហ៊ុនខាងលើអាវុធហត្ថបានឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញវត្ថុតាងបន្ថែមដូចជា-អាវុធខ្លី២ដើមបង់៣និងគ្រាប់ចំនួន៦៩គ្រាប់។ចំពោះថវិកាដែលជនសង្ស័យចាប់ជំរិតយកពីជនរងគ្រោះចំនួន១៧០.០០០ដុល្លារកម្លាំងជំនាញប្រមូលយកបានមកវិញចំនួន១០១.៥០០ដុល្លារនិងប្រគល់ទៅក្រុមគ្រួសារជនរងគ្រោះវិញ៕

Featured ព័ត៌មានសង្គម សន្តិសុខ

នាំជនសង្ស័យ៧នាក់ប្រើដាវ,កាំបិតប៉័ងតោកាប់ប្លន់យកម៉ូតូទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញថ្ងៃទី៣ ខែវិច្ឆិកានេះបានបញ្ជូនជនសង្ស័យ៧នាក់ទៅតុលាការករណីប្រើដាវនិងកាំបិតប៉័ងតោកាប់លើជនរងគ្រោះឱ្យរងរបួសធ្ងន់ប្លន់យកម៉ូតូ។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៧នាក់ពាក់ព័ន្ធព្រួតគ្នាប្រើដាវនិងកាំបិតប៉័ងតោកាប់ជនរងគ្រោះឱ្យរងរបួសក្បាលធ្ងន់ធ្ងរ។ក្រោយពីកាប់ឱ្យមនុស្សរងរបួសពួកគេបានប្លន់យកម៉ូតូម៉ាកហុងផ្លាកលេខកំពង់ស្ពឺ1O-6611ប្រព្រឹត្តនៅផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌពោធិសែនជ័យកាលពីទៀបភ្លឺថ្ងៃទី២៩ ខែតុលាកម្លាំងជំនាញចាប់បានទាំងដាវ,កាំបិតប៉័ងតោនិងម៉ូតូរបស់ជនរងគ្រោះ។ជនសង្ស័យឈ្មោះសួន មុន្នីវឌ្ឍនា-ឈ្មោះ ជាបូណាធីស័ក្ក-ឈ្មោះ សុខសុភី-ឈ្មោះសែត រ៉ាវី-ឈ្មោះរ៉េត ការិទ្ធ-ឈ្មោះញានសុថាន-និងឈ្មោះភូសុខហេង។ពួកគេមានអាយុពី១៨ដល់៣១ឆ្នាំនៅសង្កាត់កាកាប១-សង្កាត់ទឹកល្អក់១-សង្កាត់ឃ្មួញ-សង្កាត់ទឹកថ្លា-ក្រុងកំពត-និងរាជធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះខឹម ស្រស់អាយុ៣៣ឆ្នាំនៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺរងរបួសធ្ងន់បែកក្បាលដេរ៨ថ្នេរ៕  

Featured ព័ត៌មានសង្គម សន្តិសុខ

អ្នកបើករថយន្ត៥៧០បាញ់សម្លាប់បុរសម្នាក់ស្លាប់ចូលខ្លួនសារភាព

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកានេះអ្នកបើករថយន្ត៥៧០ដែលបាញ់ចេញពីក្នុងរថយន្តសម្លាប់បុរសម្នាក់ក្បែរសាលាIUតាមផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនោះបានចូលខ្លួនសារភាពនៅព្រលប់ថ្ងៃដដែល។ក្នុងហេតុការណ៍នោះលោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់បណ្តាញសារព័ត៌មានថា បុរសដែលគេបាញ់ស្លាប់គឺជាមុខសញ្ញាត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញដេញតាមចាប់ខ្លួន។ខណៈរូបគេបានព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ចជាច្រើនផ្លូវ។មកដល់កន្លែងកើតហេតុដោយឃើញសមត្ថកិច្ចដេញយ៉ាងដូច្នេះទើបអ្នកបើករថយន្តបានដកកាំភ្លើងបាញ់បុរសដែលសមត្ថកិច្ចកំពុងតាមចាប់នោះបណ្តាលឱ្យស្លាប់ភ្លាម លុះព្រលប់ថ្ងៃដដែលមានបុរសវ័យជាង៤០ឆ្នាំជាអ្នកបើករថយន្តឡិចស៊ីស៥៧០ដែលបានបាញ់សម្លាប់បុរសជាមុខសញ្ញាសង្ស័យនោះចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ខណ្ឌទួលគោក ។តាមបុរសនោះបានឱ្យដឹងថា ខ្លួនកំពុងតែជិះរថយន្តស្រាប់តែជនសង្ស័យបានជិះម៉ូតូមកប៉ះជាមួយនឹងរថយន្តរបស់ខ្លួនស្របឮសំឡេងស្រែកថាចោរៗផងនោះក៏បានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តពីក្រោយបណ្ដាលឱ្យស្លាប់តែម្ដង។ប៉ុន្តែទោះជាយ៉ាងណាជនដៃដល់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ដាក់គុកចិនម្នាក់១២ឆ្នាំពិន័យ៣០លានរៀលរឿងគ្រឿងញៀនជាង៦គីឡូ

ភ្នំពេញ៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះបានផ្តន្ទាទោសចិនម្នាក់ដាក់ពន្ធនាគារ១២ឆ្នាំពិន័យ៣០លានរៀលបង់ចូលថវិការដ្ឋ ពាក់ព័ន្ធរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាង៦គីឡូក្រាម។សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប់ចោទឈ្មោះ លី ស៊ូចៃ អាយុ៤៥ឆ្នាំជនជាតិចិន ប្រព្រឹត្តនៅ បុរីប៉េងហួតផ្ទះជួលលេខ ១ផ្លូវលេខ ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២២កន្លងទៅ។សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនម្នាក់និងរឹបអូសគ្រឿងញៀន៦គីឡូ៥០,២៥ក្រាម-សារធាតុផ្សំ៩គីឡូ៦៦៥ក្រាមនិងឧបករណ៍កែច្នៃមួយចំនួនទៀត៕