ព័ត៌មានសង្គម វប្បធម៌ សុខាភិបាល

កងទ័ពចិន​ផ្តល់​សម្ភារ​ពេទ្យ​ដល់កងទ័ពកម្ពុជាដើម្បី​ទប់​ទល់នឹង​វីរុស​កូ​វីដ​១៩

ភ្នំពេញ​៖ នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០​ចោមចៅ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​បាន​ប្រារព្ធ​ពិធី​ប្រគល់​និង​ទទួល​អំណោយ​របស់​ភាគី​មិត្ត​ចិន​ជា​សម្ភារ​ពេទ្យ​ជូន​កងពលតូច​លេខ​៧០​។​ ពិធី​ប្រគល់​និង​ទទួល​នេះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ​សុផាន់​មេបញ្ជាការ​កងពលតូច​លេខ​៧០​និង​លោក​វរសេនីយ៍ឯក​ពិសេស​ចាង​ធិ​រិ​ន​ប្រធាន​ក្រុមការងារ​ដឹកនាំ​សមយុទ្ធ​នាគ​មាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។ ​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​នាយទាហាន​តំណាង​កងទ័ព​រំដោះប្រជាជន​ចិន​,​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​នៃ​កងពលតូច​លេខ​៧០​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ​សុផាន់​មេបញ្ជាការ​កងពលតូច​លេខ​៧០​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​បំផុត​ចំពោះ​មិត្ត​ចិន​។ ​ដែល​ប្រគល់​សម្ភារ​និង​ថ្នាំពេទ្យ​មួយចំនួន​ជូន​កងពល​នេះ​អាច​បញ្ជាក់បាន​ថា​មិត្ត​ចិន​តែងតែ​គិតគូរ​និង​ព្រួយបារម្ភ​អំពី​សុខភាព​កងទ័ព​កម្ពុជា​ជានិច្ច​ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​ ​ពិធី​នេះ​បានធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ចិន​ក្នុង​អត្ថន័យ​ថា​ចំណងមិត្តភាព​សាមគ្គីភាព​ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ដូច​ពាក្យស្លោក​ជួយ​គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​។​ ​ទាក់ទង​ការឆ្លង​វីរុស​កូ​វីដ​១៩ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់ថា ត្រឹម​ម៉ោង ១០​ព្រឹក​ថ្ងៃទី​២៣ ខែមីនា​ឆ្នាំ​២០២០​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​សរុប​ទាំងអស់​ចំនួន​៨៦​ករណី​។​រហូត​ពេលនេះ​បាន​ព្យាបាល​ជា​ពីរ​នាក់​ហើយ​គឺ​ជនជាតិ​ចិន​ម្នាក់​និង​ជនជាតិ​អង់គ្លេស​ម្នាក់​។​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានបញ្ជាក់​ទៀតថា​ពុំទាន់​រកឃើញ​ភ័ស្តុតាង​បញ្ជាក់ថា​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ​តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង​៕សុភាព

ព័ត៌មានសង្គម

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ដឹកនាំ​កម្លាំង​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​

ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្ត​រួមជាមួយ​កម្លាំង​ក្រោម​ឱវាទ​និង​មន្ត្រី​ក្រុមការងារ​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ បាន​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​១​ខ្នង​ផ្ទះ​។​ ​អតីតយុទ្ធជន​រូបនោះ​ឈ្មោះ​អ៊ិន​តែ​ល​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​ជា​ជនពិការ​រស់នៅ​ភូមិ​គូលែន​ជើង​ឃុំ​គូលែន​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៨.១០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕​​វ៉ាន់ឌី​

ព័ត៌មានសង្គម សុខាភិបាល

អាជ្ញាធររាជធានីសម្រេច​ផ្អាក​ការរៀបចំ​សង្ក្រាន្ដ​វត្ដ​ភ្នំ​ដើម្បី​ទប់ស្កាត់កូវីដ១៩

ភ្នំពេញ​៖ ក្នុង​វិធានការ​ដើម្បី​ចូលរួម​ទប់ស្កាត់​រីក​រាលដាល និង​ការចម្លង​មេរោគ​កូ​រីដ ១៩ នៅ​ក្នុងឱកាស​ជួបជុំគ្នា​កម្សាន្ដ​សប្បាយរីករាយ​នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នាពេល​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការរៀបចំ​សង្ក្រាន្ដ វត្ដ​ភ្នំ​។​ ​ បន្ថែម​ពី​នោះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់​ខ្លួន​ដោយ​ប្រតិ​ប​ត្ដិ​តាម​វិធី​បង្ការ​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា​។​នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០៕

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​អាជ្ញាធរខេត្ត​ព្រះសីហនុ​ត្រៀម​គ្រែ​២៤៤​ទុកដាក់​អ្នក​វិជ្ជមាន​កូ​វីដ​១៩

ភ្នំពេញ​៖​រដ្ឋបាលខេត្ត​ព្រះសីហនុ​ត្រៀម​បន្ទប់​ចំនួន​១២៧​ស្មើនឹង​២៤៤​គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​១៩​។​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​ខេត្ត​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​ថា​យើង​មិនមាន​ផែ​ការបិទ​ទីក្រុង​នេះ​ទេ​គឺ​បិទ​តែ​សណ្ឋាគារ​មួយ​ដែលមាន​អ្នក​វិជ្ជមាន​វី​រូស​កូ​វីដ​១៩​ស្នាក់នៅ​នោះ​ប៉ុណ្ណោះ​។​ ​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក​អភិបាល​បាន​លើកឡើងថា​ខេត្ត​បាន​ត្រៀម​អគារ​ព្យាបាល​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដែលមាន​ចំនួន ២១ បន្ទប់​ស្មើនឹង ៤២​គ្រែ និង​សណ្ឋាគារ​ចំនួន​២​កន្លែង សរុប​ចំនួន​១០៦ បន្ទប់​ស្មើ នឹង​២០២​គ្រែ​សរុប​ទាំងអស់​គឺមាន​ចំនួន​១២៧​បន្ទប់​ស្មើនឹង​២៤៤​គ្រែ​និង​បាន​ត្រៀម​អគារ​មួយចំនួនទៀត​សម្រាប់​ទុកដាក់​អ្នកជំងឺ​កូ​វីដ ១៩ ។​ ​លោក​គួច​ចំរើន​បាន​បញ្ជាក់ថា​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​និង​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​ថ្មីៗ​នេះ សូម​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ខ្លួន រយៈពេល​១៤ ថ្ងៃ​សិន​។ ប្រសិនបើ​មាន​ករណី​សង្ស័យ​មាន​កូ​វីដ​១៩​សូម​រាយការណ៍​ជាបន្ទាន់​ទៅ​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅតាម​មណ្ឌល​សុខភាព​ឬក៏​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ពិសេស​ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ផ្តល់ជូន​។​ ​ចំពោះ​អ្នក​ដែល​ផ្ទុក​វីរុស​កូ​វីដ​១៩​ចំនួន​៣២​នាក់​ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​២២​ខែមីនា​ត្រូវបាន​លោក​អភិបាលខេត្ត​សម្រេច​ដាក់​ឱ្យនៅ​សម្រាក​ព្យាបាល តាម​បន្ទប់​ដាច់ដោយឡែក​នៅ​សណ្ឋាគារ​មួយ ដោយមាន​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​ប្រចាំការ​។​ដើម្បី​តាមដាន​និង​ព្យាបាល​ជំងឺ​ពួកគាត់​នៅក្នុង​សណ្ឋាគារ​នោះ​តែម្ដង​និង​បានដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ការពារ​ដោយ​មិនឱ្យ​មានការ​ចេញចូល​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​៕​ខុន​

Featured នយោបាយ ព័ត៌មានសង្គម សុខាភិបាល

​ប្រមុខ​រាជរដ្ឋាភិបាល​ណែនាំ​អាជ្ញាធរខេត្ត​ឱ្យ​ត្រៀមលក្ខណៈ​និង​ទីកន្លែង​

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​បាន​ណែនាំ​អភិបាលខេត្ត​ដែលជា​ប្រធាន​គណៈកម្មការ​នៅតាម​ខេត្ត​ឱ្យ​រក​កន្លែង​សម្រាប់​ដាក់​អ្នក​ដែលមាន​វីរុស​កូ​វីដ​១៩​។​ដើម្បី​ព្យាបាល​និង​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​បណ្តា​សាលា​​រៀន​គឺជា​ជម្រើស​មួយ​ក្នុងការ​ណែនាំ​នេះ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា អ្នកជំងឺ​របស់​យើង​កន្លែង​ខ្លះ​មានការ​កើនឡើង​ដូចជា​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម ។​បើ​កើនឡើង​របៀបនេះ ធ្វើឱ្យ​កន្លែង​ដែល​យើង​ទទួល​គឺ​វា​មិន​គ្រប់គ្រាន់​ទេ គឺ​យើង​ត្រូវ​ប្រើប្រាស់​សាលារៀន នៅ​ទី​រួម​ខេត្ត និង​កន្លែង​មួយចំនួន គឺ​យើង​យក​សាលារៀន​តែម្តង​។ អ្វី​ដែលជា​បញ្ហា​បន្ទាន់​ត្រូវធ្វើ គឺ​ត្រូវ​ជ្រើសរើស​ទីតាំង​ណាមួយ ឬ​ពីរ ក្នុង​ខេត្ត​មួយ​។​ ​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​ចូល​ឱ្យដល់​ជាបន្ទាន់ នេះ​ជា​កិច្ច​ជាបន្ទាន់ ហើយ​តាម​ខេត្ត​យកចិត្តទុកដាក់ នៅ​រាជធានី​ភ្នំពេញ​មិនជា​ចំណោទ​ទេ ដោយសារ​យើង​មាន​មន្ទីរ​ពេទ្យរុស្ស៊ី អគារ​នៅ​ចាក់អង្រែ មន្ទីរពេទ្យ​យោធា និង​អតីត​សណ្ឋាគារ​អាំងទែរ​កង់​ទី​ណង់​តា​ល់ ។​ ប៉ុន្តែ​អ្វី​ដែលជា​ចំណោទ គឺ​នៅតាម​បណ្តា​ខេត្ត ដែល​ត្រូវធ្វើ​បន្ទាន់ ដោះស្រាយ​ធ្វើ​ម៉េច ត្រូវ​ជ្រើស​រើសយក​សាលារៀន​ដែល​យើង​កំពុង​បិទ​នេះ យក​អគារ​មួយ ឬ​ពីរ គឺ​ឱ្យមាន​ច្រើន​បន្ទប់ រៀបចំ​គ្រែ ដំណើរការ​តែម្តង​។​ ​ដោយ​ប្រើប្រាស់​កម្លាំង​សរុប ហើយ​អាច​យក​ទាំង​កម្លាំង​ប៉ូលិស ទាហាន និង​ប៉េអឹម ដើម្បី​យកមក​ជួយ​ធ្វើការ​ងារ​នេះ​តែម្តង ។​ជាពិសេស​គឺ​សម្រុក​ដោះស្រាយ​បញ្ហា​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក ភ្លើង ចូលទៅ​តែម្តង និង​រៀបចំ​គ្រែ ដើម្បី​រៀបចំ​ដាក់​ទទួល​អ្នកជំងឺ​នៅពេលដែល​ត្រូវមាន​ការចាំបាច់​។ ហើយ​រឿង​ដែល​ខ្វះ គឺ​ខ្វះ​បន្ទប់ទឹក បណ្តាញទឹក​ដែល​ត្រូវ​ផ្គត់ផ្គង់​ត្រូវមាន​គ្រប់​។​ ​សម្តេច​តេ​ជោ​បន្តថា ដើម្បី​ចៀសវាង​នៅពេល​មាន​អ្នកជំងឺ​ច្រើន យើង​មិនអាច​រក​កន្លែង​ដាក់​បាន នេះ​ជា​បញ្ហា​ដែល​ត្រូវ​ត្រៀម​បម្រុង​ទុក ។​សូមឱ្យ​ថ្នាក់​ខេត្ត លោក​ម៉ម ប៊ុនហេង ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង ចូលរួម​ដើម្បី​ផ្តល់​មតិ​បន្ថែម​ទៅ​ឲ្យ​សុខាភិបាល​ខេត្ត រួមជាមួយ​នឹង​គណៈ​អភិបាល​ដើម្បី​នឹង​ពិនិត្យ​តើ​យើង​គួរ​យក​កន្លែង​ណា​ដែល​សមស្រប​។ […]

ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ច​បញ្ជូន​ជន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ

​​ភ្នំពេញ៖​បុរស​ជនជាតិ​សឹង្ហ​បុរី​ម្នាក់​និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បើក​កន្លែង​កែច្នៃ​គ្រឿងញៀន​នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បើក​ថ្មី​ក្បែរ​កោះ​ពេជ្រ​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​បឹង​កេងកង​។​ជន​ទាំងពីរ​នេះ​ត្រូវ​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់ ។​ ​ជនសង្ស័យ​ឈ្មោះ​គី​ម៉េង​ហ័​រ​(KEEBENGHWA)​ភេទ​ប្រុស​ជនជាតិ​សិង្ហបូរី​និង​ឈ្មោះ​ខៀវ​ស្រី​ទូច​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​។​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​កែច្នៃ​គ្រឿងញៀន​នេះ​កាលពី​យប់​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២០​។​ក្នុងនោះ​មានការ​សម្របសម្រួល​ពី​លោក​គុជ​គឹម​ឡុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ​ សមត្ថកិច្ច​ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ​១,៤៩៣.៧៣​ក្រាម​រួមមាន​៖​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​២១៧.៧៧​ក្រាម​,​កេ​តា​មីន​ទម្ងន់​២៧,៧៧​ក្រាម​,​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់​១,១៧៧.២៧​ក្រាម​, នី​មេ​តា​ហ្សេ​ប៉ា​ម​ទម្ងន់​៧០,៩២​ក្រាម​រួម​នឹង​សារ​ធាតុគីមី​ផ្សំ​ទម្ងន់​២,០៩០.៨៦​ក្រាម​។​កញ្ឆា​ក្រៀម​១៥៩,០៨​ក្រាម និង​ឧបករណ៍​កែឆ្នៃ​១​ឈុត​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ​៕​រិ​ទ្ធ​​

ព័ត៌មានសង្គម សុខាភិបាល

ចំនួនអ្នកកើតកូវីដ១៩ ឡើងដល់៨៦ករណី ក្រោយរកឃើញ២ករណីថ្មីទៀតនាព្រឹកនេះ

ភ្នំពេញ៖ចំនួនអ្នកកើតកូវីដ១៩បានឡើងដល់៨៦ករណីនៅកម្ពុជាក្រោយរកឃើញ២ករណីថ្មីទៀតនាព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២០នេះ។យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)បានឱ្យដឹងថា៖រហូតម៉ោង ១០ព្រឹកថ្ងៃទី២៣មីនាឆ្នាំ២០២០ក្រសួងសុខាបាលបានរកអ្នកជំងឺCOVID19ចំនួន២ករណីថ្មីទៀត ដែលរុញចំនួនអ្នកកើតមេរោគកូរ៉ូណាឡើងដល់ ៨៦ករណី។ លោកលីសុវណ្ណអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថាអ្នកឆ្លងមេរោគកូវីដ១៩ដែលទើបរកឃើញថ្មីនេះ១នាក់នៅខេត្តកំពង់ចាមនិង១នាក់នៅខេត្តកោះកុង។អ្នកឆ្លងថ្មីពីរនាក់នេះគឺបានឆ្លងពីពលរដ្ឋខ្មែរដែលចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី៕សុផល

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​សមត្ថកិច្ច​ចាប់​រថយន្ត​១​គ្រឿង​ដឹកឈើ​ខុសច្បាប់​បំណង​ចូល​ខេត្តសៀមរាប​

សៀមរាប​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​ចាប់​រថយន្ត​១​គ្រឿង​ម៉ាក​មា​ប​រី​បា​ឡែ​ន​ដឹកឈើ​ល្មើសច្បាប់​បំណង​យកមក​លក់​ក្នុង​ទី​រួម​ខេត្តសៀមរាប​។​ ចំណែកឯ​ម្ចាស់​រថយន្ត និង​បក្ខពួក​បាននាំគ្នារ​ត់បា​ត់​អស់​ដោយ​បន្សល់ទុក​រថយន្ត​បទល្មើស​នៅនឹងកន្លែង​។​ការចាប់​រថយន្ត​ដឹកឈើ​នេះ​បាន​ធ្វើឡើង​នៅ​ជិត​វត្ត​ប្រាសាទ​ត្រាំ​នាគ​ក្នុងភូមិ​ធ្លក​អណ្តូង​សង្កាត់​ស្លក្រាម​ក្រុង​/​ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​។​ ​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​រថយន្ត​ដឹកឈើ​នេះ​ម៉ាក​កាមរី​បា​ឡែ​ន​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S.2432​ឈើ​ប្រភេទ​លេខ​១​មាន​ចំនួន​២២​ដុំ​ស្មើ​និង​១​ម៉ែត្រ​គីប​២​ផ្លាន​។​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់បាន​និង​ប្រគល់ឱ្យ​រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​

Featured ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​ឥណ្ឌូនេស៊ី​រកឃើញ​អ្នក​ឆ្លង​ថ្មី​៦៤​នាក់​និង​ស្លាប់​ថែម​១០​នាក់​រួមមាន​វេជ្ជបណ្ឌិត​៣​នាក់​

​ព័ត៌មាន​អន្តរជាតិ​៖​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​២២​មីនាឆ្នាំ​២០២០​បាន​រាយការណ៍​ការរក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន​៦៤​នាក់​និង​ស្លាប់​១០​នាក់​បន្ថែម​នាំឱ្យ​ចំនួន​ឆ្លង​សរុប​ក្នុងប្រទេស​នេះ​ឡើងដល់​៥១៤​នាក់​និង​៤៨​នាក់​ស្លាប់​។​ ​ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ក៏បាន​និយាយថា​អ្នកជំងឺ​៩​នាក់​បានជា​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​២២​មីនា​។​សារព័ត៌មាន​ដឹ​ហ្សា​ការ​តា​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ថា​វេជ្ជបណ្ឌិត​៣​នាក់​ដែល​ឆ្លង​កូ​វីដ​១៩ បាន​ស្លាប់​នៅ​ក្រុង​ហ្សា​ការ​តា​កាលពី​ចុង​សប្តាហ៍​។​ ​មន្ត្រី​យោធា​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ​ក៏បាន​អះអាង​ដែរ​ថា​ឥណ្ឌូនេស៊ី​នឹង​ដឹក​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ចំនួន​៩​តោន​មកពី​ចិន​។​ជំនួយ​របស់​ចិន​នេះ​នឹង​មកដល់​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៣​មីនា​៕​រស្មីកម្ពុជា

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​សូម​ពលរដ្ឋ​ទើប​វិល​ពី​បរទេស​សូម​ដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​សិន​

ភ្នំពេញ​៖​ស្របពេល​ពលករ​ខ្មែរ​រាប់ពាន់នាក់​កំពុង​សម្រុក​វិលត្រឡប​ប់​មក​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​កម្ពុជា​ថៃ​អាជ្ញាធរ​ថៃ​បានប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​នោះ​។​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​បាន​អំពាវនាវ​សារជាថ្មី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ទើប​មកពី​ក្រៅប្រទេស​ត្រូវដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ​សិន​ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។​ ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​ការដាក់​ខ្លួន​ឱ្យ នៅ​ដាច់ដោយឡែក​បន្ទាប់​ត្រឡប់​មកពី​បរទេស​នេះ​គឺ​ដើម្បី​ការពារ​កុំឱ្យ​ជំងឺ​កូ​វីដ​១៩​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​លោកស្រី​ក៏បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ដល់​បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់​សូម​លោកអ្នក​មេត្តា​យល់​លើ​ចំណុច​នេះ​ជា​ចាំបាច់​នៅក្នុង​កាល​:​ទេស​:​នេះ​។​ ​ក្នុងនោះ​សូមកុំ​ឱ្យមាន​ការរើសអើង​ឱ្យសោះ មិនមាន​អ្នកណាម្នាក់​ចង់​ឈឺ ឫ​ចង់​នាំ​ជំងឺ​មក​នោះឡើយ​។តែ​អ្វីដែល​សំខាន់​នោះ ត្រូវតែ​រួបរួមគ្នា​កាត់ផ្តាច់​ឱ្យបាន​នូវ​ការចម្លង​ពី​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​១៩ ទៅ​បុគ្គល​ផ្សេងទៀត ជាពិសេស​អ្នក​ដែល​នៅ​ជិតស្និទ្ធ ឫ​ក្រុមគ្រួសារ មិត្តភក្តិ​គាត់​ជាដើម​៕​សុផល​